ប្រពន្ធ 4

916 97 12
                                    

"ភីតពពោះ១ខែជាងហើយ"

"ភីតពពោះ !មិចក៏ភីតមិនប្រាប់ខ្ញុំ"

"បុិសតែនឹងប្រាប់ហើយ តែឯងនាំស្រីមកមុន"ម៉ាក់ភីតតបទាំងសម្លេងធ្ងន់បន្តិច មិនដឹងថាជាប្តីបែបណាប្រពន្ធកើតអីក៏មិមនដឹង។

"សុំទោសណាម៉ាក់ តែខ្ញុំសុំទៅមើលភីតបន្តិចបានទេ"វេហ្កាសទទូចសុំម្តាយក្មេកចង់ទៅមើលប្រពន្ធ តាំងតែពីរត់មកនាយសែននឹកអើយនឹក ដល់ទៅដឹងប្រពន្ធពពកកូនគេបែបនេះទៀតរិតតែចង់ថ្នាក់ថ្នមប្រពន្ធអោយច្រើនឡើង។

"ចាំថ្ងៃក្រោយទៅ ពេលនេះប្រហែលភីតមិនចង់ជួបមុខឯងទេ"ភីតកំពុងតែចាញ់កូនខ្លាំងផងបើអោយវេហ្កាសទៅពេលនេះក៏មិនល្អដែលព្រោះកំពុងតែខឹងផង មនុស្សភីតមិនសូវចិត្តដាច់ទេ តែបើនាយសម្រេចចិត្តហើយ គឺពិបាកនឹងកែប្រែការសម្រេចចិត្តរបស់នាយបន្តិចហើយ។

"សុំតែមួយភ្លែតទេណាម៉ាក ត្រឹមតែឃើញមុខភីតក៏បានណាម៉ាក់ ម៉ាក់ណា៎"វេហ្កាសនៅតែរំអុកអ្នកជាម្តាយក្មេកនៅមុខម្តាយបង្កើត ។ម៉ាក់វេហ្កាសក៏រាងហួសចិត្តនឹងកូនខ្លួនឯងដែរពីដើមមកមិនដែលចុះញ៉មជាមួយអ្នកណា ហើយចុះឥឡូវមិចក៏ប្រែប្រួលបែបនេះ គ្រាន់តែប្រពន្ធរត់ចោលម្តងសោះ។

"បានៗ ទៅក៏ទៅចុះ"វេហ្កាសលឺការអនុញ្ញាតរបស់ម្តាយក្មេកហើយក៏ប្រញាប់ប្រញាល់ទៅរកប្រពន្ធយ៉ាងលឿន។

ក្រាក!!!

សម្លេងបើកទ្វាបានលាន់លឺឡើងដោយដៃវេហ្កាស។នាយកម្លោះបើកទ្វាចូលទៅក្នុងតិចៗការពារកុំអោយលឺសម្លេងខ្លាំងក្រែងលភីតកំពុងតែគេង។តែមិនខុសពិតមែននាយចូលមកគឺឃើញភីតកំពុងតែគេនៅលើសាឡុងដែលនៅកៀកបង្អួច ។គិតទៅនាយតូចភ្លែកពិតមែនគ្រែមានមិនដេកបែជាទៅដេកលើសាឡុងឯណោះវិញ តែក៏ប្រហែលនៅជិតបង្អូចវាបានទទួលខ្យល់អាកាសត្រជាក់បរិសុទ្ធបែបនេះដឹង។

នាយក្រាសដើរទៅជិតរាងកាយតូចត្រឡឹងដែលកំពុងតែគេងនៅលើសាឡុងដោយលុតជង្គង់បន្តិច រួចលូកដៃធំៗរបស់នាយទៅអង្អែលថ្ពាល់ទន់ៗរបស់នាយតូចតិចៗ។

"ម៉ាក់...អ្ហឹកៗ"នាយតូចដឹងដល់ដៃដែលកំពុងតែអង្អែលថ្ពាល់នាយថ្នមៗនោះស្មានតែជាម៉ាក់របស់នាយទើបរំអួយដាក់បែបនេះ។ធម្មតាទេដែលភីតជាកូនទោលតែម្នាក់នៃគ្រួសារ ទើបទទួលបានការថ្នាក់ថ្នមខ្លាំងពីប៉ាម៉ាក់តាំងតែពីតូច អីចឹងហើយទើបទម្លាប់រំអួយបែបនេះ ហិហិ។

Short Novels/VegasPeteWhere stories live. Discover now