អ្នកបម្រើ "Part2"

731 90 2
                                    

«មានការអីមែនទេ?»ភីតបើកទ្វាមកក៏ឃើញអ្នកបម្រើស្រីម្នាក់នៅមុខទ្វា។

«លោកប្រុសធំ ហៅទៅបម្រើ»

«តែនេះម៉ោងជិត១១យប់ហើយ តើនៅមានការងារអីទៀត»ភីតហាក់ម៉ួម៉ៅដូចគ្នា មួយថ្ងៃហើយប្រើមិនអស់ឬយ៉ាងមិចទើបម៉ោងក្បែរ១១យប់ហើយនៅប្រើទៀត?

«មិនដឹងទេ គាត់ហៅក៏ទៅៗ មិនអីចឹងទេផ្ទះវិមានមិនខាន»

«បាទ មិនអីទេបងទៅចុះ ខ្ញុំទៅឥឡូវនេះហើយ»អ្នកបម្រើស្រីម្នាក់នោះដើរចេញទៅក្រោយពីលឺការយល់ព្រមរបស់ភីត ពីភីតឯណោះវិញនាយក៏រហ័សរហួនទៅរកនាយកម្លោះវេហ្កាសដូចគ្នា ខ្លាចក្រែងថាគេយូរពេក អាចធ្វើអោយលោកប្រុសទី១ផ្ទុះកំហឹងស្រែកបែកផ្ទះមិនខាន។

ភីតដើរទៅដល់បន្ទប់វេហ្កាសក៏ប្រុងនឹងគោះទ្វាហើយតែក៏ឃើញថាទ្វារាងទំហំបន្តិច ។

«លោកប្រុស...»ភីតមិនអាចចូលទៅដោយគ្មានការអនុញ្ញាតនោះទេទើបនាយស្រែកហៅអ្នកជាចៅហ្វាយជាមុនសិន។

«ចូលមក»រាងតូចរហ័សបើកទ្វាចូលបន្ទប់តាមសម្តីវេហ្កាស តែរាងកាយខាងក្រៅរហ័សរហួនបែបនេះពិតមែនតែខាងក្នុងវិញភ័យសឹងតែស្លខ្យល់ទៅហើយ។

«បិទទ្វាបន្ទប់ ហើយចូលមកនេះ»ភីតភ័យបុកពោះភឺត ម្ចាស់សម្លេងគឺនៅក្នុងបន្ទប់ទឹក ហើយហៅខ្លួនទៅបម្រើអីនៅក្នុងបន្ទប់ទឹកនោះ តែអោយធ្វើយ៉ាងណា ?គេក៏ជាចៅហ្វាយទៅហើយ តើខ្លួនត្រឹមជាអ្នកបម្រើមានសិទ្ធបដិសេដទេ?

ភីតសន្សឹមៗដើរទៅរកវេហ្កាសតិច តែក៏សយភ្នែកមែនទែន មនុស្សស្អីងូតទឹកក៏ហៅគេចូលទៅដែល តែក៏សំណាងហើយដែលនាយគ្រាន់តែត្រាំទឹកក្នុងអាងមិនបានននលគកតែម្តងនោះ កុំអីនាយរត់១គីឡូម៉ែត្រមុនមុនខានទេ។

«លោកប្រុសមានការអីប្រើខ្ញុំមែនទេ?»ភីតសួរទាំងឱនមុខចុះនាយពុំហ៊ានសម្លឹងមនុស្សមុខយក្សម្នាក់នេះឡើយ ។

«...»វេហ្កាសមិនតនតែបែរជាលើកកែវស្រាក្រហមក្បែរនោះយកមកក្រេបធ្វើមិនដឹង តែនាយក៏លួចញញឹមចុងមាត់បន្តិចដែលក្រោយឃើញនាយតូចមិនហ៊ានសូម្បីតែឈរជិតនាយ។

Short Novels/VegasPeteWhere stories live. Discover now