អ្នកបម្រើ"Part4"

662 97 6
                                    

មួយអាទិត្យសម្រាប់មនុស្សទូទៅគឺលឿនតែសម្រាប់វេហ្កាសវិញវាដូចជាមួយឆ្នាំអ៊ីចឹង។នាយកម្លោះបន្ទាប់ពីបញ្ចប់ការងាររួចក៏របស់មកបាំងកកវិញតែម្តង មួយអាទិត្យនេះនាយនឹកនាយតូចសឹងស្លាប់ទៅហើយ ។

-----
ងឺត!!!

សម្លេងហ្រ្វាំងឡានបានឈប់មុខភូមិគ្រិះបណ្តាលអោយឃើញនាយកម្លោះសង្ហាមាត់មាឌចុះពីលើឡាននាំអោយកូនចៅទាំងអស់ឱនគំនាបគ្រប់គ្នា ដោយមិនបាច់ស្មានក៏ដឹងថាម្នាក់នោះគឺវេហ្កាសនេះឯង។ដំណើររហ័សរហួនស្វហាប់បោះជំហ៊ានចូលក្នុងភូមិគ្រិះយ៉ាងប្រញាប់ ហេតុហេតុថាចិត្តកំពុងនឹកដល់ក្មេងមុខខ្ជូតដែលនាយនឹកដល់អស់រយៈពេលមួយអាទិត្យមកនេះ។

ចិត្តថានឹកបានគន់មុខភក្ត្ររបស់នាយតូចទៅហើយថាបែរជាមិនឃើញទៅវិញ រាល់ដល់អ្នកបម្រើទាំងអស់តែងមកទទួលនាយទាំងអស់តែពេលចូលមកដល់ក្នុងភូមិគ្រិះបែរជាបាត់មិនឃើញនាយតូចតែម្នាក់ទៅវិញ។

«ភីតទៅណា?»វេហ្កាសសួរទៅអ្នកបម្រើដែលកំពុងតែឱនមុខនោះដោយចិត្តរសេះរសល់ មនុស្សបែកគ្នាដល់ទៅមួយអាទិត្យណាមិនតិចទេ!

«គេសុំសម្រាក ព្រោះឈឺពីរថ្ងៃហើយលោកប្រុស»អ្នកបម្រើវ័យចាស់ជាងគេ ដែលត្រូវជាអ្នកមេកាប្រាប់តាមដំណើរដែលគាត់ដឹង ពីរថ្ងៃនេះនាយតូចប្លែកខ្លាំងខ្អូតចង្អោរ មុខស្លេកស្លាំងខុសធម្មតា លេបថ្នាំក៏មិនបាត់។នាយក្រាស់ដែលដឹងដំណឹងហើយមិនសួរច្រើនរហួសតម្រង់ទៅបន្ទប់នាយ ព្រោះនាយក៏បារម្ភពីនាយតូចណាស់ដែល។

ក្រាក!!!

ទ្វាបន្ទប់ត្រូវបានបើកដោយនាយក្រាស។អ្វីដែលកំពុងឃើញនោះគេនាយតូចកំពុងតែគេងដោយមានបិទកៅអ៊ាកនៅលើថ្ងាស។វេហ្កាសនាំខ្លួនចូលទៅដាក់ខ្លួនចូលទៅអង្គុយជិតនាយតូចមុននឹងលើកដៃមាំអង្អែលថ្ពាល់ទន់ៗដែលកំពុងក្រហមដោយសារកំដៅនោះតិចៗ។

«ហុឹម...»ភីតភ្ញាក់ពីដំណេកសម្លឹងមើលទៅវេហ្កាសភ្លឹសៗដោយភ្នែកមូលក្រឡង ព្រោះមិនមានកម្លាំងនិយាយ។

«បានទៅពេទ្យហើយឬនៅ?»សំណួរឆោតៗចេញពីមាត់វេហ្កាស ។ចៅហ្វាយមិននៅតើអ្នកណាអនុញ្ញាតអោយចេញនោះ យ៉ាងច្រើនបានត្រឹមលេបថ្នាំដែលមេការផ្តល់អោយតែប៉ុណ្ណឹង។

Short Novels/VegasPeteWhere stories live. Discover now