Part 1

336 13 0
                                    

<<តើថ្ងៃនេះជាថ្ងៃស៊យស្អីរបស់យើងវ៉ើយបានជាត្រូវគ្រូដេញចេញពីថ្នាក់បែបនេះ>>សម្ដីគ្រោតគ្រាតបានវាចាចេញមកដោយបបូរមាត់ស្រស់ស្អាតដោយម្ចាស់របស់វាក៏មានសម្រស់ស្អាតខ្លាំងណាស់ដែរ

<<អាឆេហានេះមិនមែនមានតែឯងឯណាវ៉ើយដែលត្រូវគ្រូដេញចេញពីថ្នាក់យើងក៏ត្រូវមកស៊យជាមួយនឹងឯងទៀតនៅសុខៗស្រាប់តែគ្រូដេញចេញពីថ្នាក់បែបនេះដោយសារតែឯងនឹងដេកលក់នៅក្នុងថ្នាក់>>ឡាលីសាដែលត្រូវជាមិត្តភ័ក្រ្ដស្លាប់រស់របស់ឆេយ៉ុងបន្លឺឡើងពីហេតុផល

<<នែយើងថាចម្លែកណាស់អាស្វានៅសុខៗយើងស្រាប់តែងុយដេកចម្លែកទាំងដែលយប់មិញនេះយើងក៏ចូលដេកតាំងពីក្បាលព្រលប់មិនបានដាច់យប់អីនោះទេ>>ឆេយ៉ុងជ្រួញចិញ្ចើមហើយនិយាយប្រាប់ទៅកាន់មិត្តរបស់ខ្លួនដោយសារតែគេអង្គុយរៀនសុខៗស្រាប់តែមានអ្វីមកបណ្ដាលអោយគេដេកលក់ក្នុងថ្នាក់រៀន

<<អើ..អើ..មិនបាច់ខ្វល់ទេហាតោះយើងទៅស៊ីអីវិញទៅបើជ្រុលជាគ្រូដេញចេញហើយទៅស៊ីអីអោយឆ្អែតហើយចាំគិតទៀតនេះយើងកំពុងតែឃ្លានផង>>លីសានិយាយឡើង

<<អឹមតែថាអ្នកណាជាអ្នកចេញលុយ?>>ឆេយ៉ុងងាកមកសួរមិត្ត

<<អើ..ចាំយើងប៉ាវឯងទៅចុះមិត្តព្រោះអីយើងដឹងថាឯងនេះវាគម្រិះបានហើយតោះឃ្លានណាស់វ៉ើយ>>លីសានិយាយចប់ក៏អូសដៃរបស់ឆេយ៉ុងអោយរត់តាមខ្លួនពីក្រោយទៅរកឡានដើម្បីធ្វើដំណើរទៅកាន់ហាងអាហារ

<<មានមិត្តជាអ្នកមានបែបនេះក៏ល្អម្យ៉ាងដែរណ៎>>ឆេយ៉ងដែលអង្គុយជិតកន្លែងអ្នកបើកនិយាយឡើង

<<ល្អយ៉ាងម៉េចទៅកំប្រុក>>លីសាសួរមកវិញ

<<គឺពេលដែលយើងទៅណាមិនសូវអស់លុយនឹងណាឯងដឹងទេថាយើងនេះណាបើរាប់ទៅគឺសំណាងមហាសំណាងហើយដែលមានឯងជាមិត្ត>>ឆេយ៉ុងនិយាយទាំងឆ្កាដៃឆ្កាជើងធ្វើអោយលីសាអស់សំណើចនឹងភាពកំប្លែងរបស់មិត្តខ្លួន

     *ពួកគេទាំងពីរនាក់ស្គាល់គ្នាមក៥ឆ្នាំទៅហើយតាមការពិតទៅលីសាមិនមែនជាអ្នកដែលរាប់ញាតិអីណាស់ណាដែរទេព្រោះបើតាមចាំទៅគេមានមិត្តជិតស្និតតែ៣នាក់ប៉ុណ្ណោះបើរាប់ទាំងឆេយ៉ុង។ហើយដែលគេបានស្គាល់ឆេយ៉ុងនោះគឺកាលពី៥ឆ្នាំមុននឹងគេកំពុងប្រលងហើយវិញ្ញាសារដែលគ្រូចេញមកគេធ្វើវាមិនចេញហើយគេក៏ត្រូវបានសង្រ្គោះជីវិតដោយឆេយ៉ុងសិស្សពូកែរប្រចាំថ្នាក់បានបោះព្រីយ៉ុងអោយគេទើបធ្វើអោយគេនឹងចាប់ផ្ដើមរាប់អានគ្នាមកតាំងពីពេលនោះមកដល់ឥឡូវ។

Waiting you love meWhere stories live. Discover now