ពីដំបូងជេននីហាក់មិនទាន់សហការនោះទេដោយនាងនៅងេមងាមនៅឡើយតែពេលដែលព្យាយាមរើបម្រាស់កាន់តែខ្លាំងនោះឆេយ៉ុងក៏កាន់តែលុកលុយបបូរមាត់របស់ជេននីខ្លាំងឡើងរហូតដល់មនុស្សចាស់មាត់រឹងចិត្តចាប់ផ្ដើមទន់បន្តិចម្ដងៗព្រមអោយឆេយ៉ុងថើបជញ្ជក់បបូរមាត់របស់ខ្លួនតាមសម្រួល។មួយសន្ទុះក្រោយមកឆេយ៉ុងក៏បានព្រលែងមាត់របស់ខ្លួនចេញពីមាត់របស់ជេននីតែមិនបានងើបចេញពីខ្លួនរបស់ជេននោះទេដៃទាំងពីររបស់គេក៏ចាប់ដៃរបស់ជេននីជាប់។
<<ល្មមស្ដាប់ខ្ញុំបកស្រាយបានហើយឬនៅអ្នកនាង?បើថាមិនចង់ទេនោះអាងនឹងខ្ញុំរកវិធីផ្សេងទៀតដើម្បីបកស្រាយ>>ដោយឃើញថាជេននីស្ងាត់ឆេយ៉ុងក៏និយាយឡើង
<<នាងមិនបានធ្វើអីខុសផងមកបកស្រាយរកអី?ខ្ញុំទេជាអ្នកខុសដែលធ្វើហួសតួនាទីដែលជាចៅហ្វាយចាប់ពីថ្ងៃនេះទៅខ្ញុំលែងទៅទទួលឯងទៀតហើយ>>ជេននីទម្លាក់សម្លេងហើយនិយាយដោយស្រទន់
<<ខ្ញុំមិនមែនមានន័យបែបនោះទេសូមអ្នកនាងយល់ពីខ្ញុំផង>>ឆេយ៉ុងព្យាយាមនិយាយទាំងក្បាលនោះកំពុងតែហូរឈាម
<<និយាយមក>>មើលទៅជេននីហាក់ត្រជាក់បន្តិចហើយដោយសារតែឃើញក្បាលរបស់ឆេយ៉ុងហូរឈាមមិនឈប់បែបនេះតែអាចិត្តមានៈនោះនៅមាននៅឡើយ
<<គឺខ្ញុំខ្លាចគេយល់ច្រលំទៅលើអ្នកនាងនឹងណាខ្ញុំគឺជាក្មេងសិស្សសាលាក្រៗម្នាក់នៅសុខៗស្រាប់តែមានអ្នកមកទទួលជាអ្នកមានហៃសូលំដាប់ប្រទេសមកទទួលហើយមករៀនក៏មានអ្នកជូនមកខ្ញុំខ្លាចគេមើលមកថាអ្នកនាងទិញក្មេងនឹងណាខ្ញុំខ្លាចអ្នកនាងខូចកេរ្តិ៍ឈ្មោះនឹងណាហើយណាមួយកាលពីមុនខ្ញុំក៏មានការងារពេលយប់ជាអ្នកចម្រៀងទៀតទើបខ្មុំមិនចង់ឮពាក្យថាខ្ញុំលក់ខ្លួនដើម្បីលុយដើម្បីភាពហឺហានោះទេអ្នកនាងជួយអោយពេលវេលាខ្ញុំបន្តិចមកបានទេ?ហើយណាមួយខ្ញុំដាក់ពាក្យមកធ្វើជាកម្មករមិនមែនមកធ្វើជាអ្នកដែលមានឋានៈស្មើរចៅហ្វាយនាយបែបនេះទេ>>ឆេយ៉ុងនិយាយពីដំបូងមកយ៉ាងមាំមួនតែមួយសន្ទុះក្រោយមកស្រាប់តែយំមកហ៊ូតែម្ដងធ្វើអោយជេននីស្លុតចិត្តមិនស្ទើដែរនឹងណា
<<ខ្ញុំយល់តែនាងឈប់យំសិនទៅតើបានទេ?ហើយមកនេះក្បាលរបស់ឯងក៏ហូឈាមមិនឈប់ដែរ?>>ជេននីនិយាយបណ្ដើរហើយដៃក៏យកទៅជូតទឹកភ្នែកអោយឆេយ៉ុងដោយថ្នមជាទីបំផុតហើយកែវភ្នែកក៏ក្រលេកទៅមើលរបួសក្បាលរបស់ឆេយ៉ុងដែលបង្កឡើងដោយស្នាដៃរបស់នាង
<<អ្នកនាងយល់ពីខ្ញុំពិតមែនណាឈប់ខឹងនឹងខ្ញុំទៅលើកក្រោយខ្ញុំនឹងមិនអោយមានរឿងបែបនេះកើតឡើងទៀតនោះទេ>>ឆេយ៉ុងនិយាយដោយទាញដៃរបស់ជេននីមកដាក់ផ្អឹបនឹងថ្ពាល់របស់ខ្លួន(អេដមីនជ្រេញចៅហ្វាយនាយនឹងកូនចៅពីរនាក់នឹងណាស់និយាយមែនទើបតែស្គាល់គ្នាមិនបានប៉ុន្មានផងផ្អែមល្ហែមប៉ុន្នឹងហើយទម្រាំតែភាគខាងមុខទៀតនុងដឹងតែទឹកភ្នែកហើយ)
<<ហេតុអីមិនគេចចេញហាស?ពេលដែលខ្ញុំគប់ឯង>>ជេននីសួរទៅកាន់ឆេទាំងសម្លេងស្រទន់
<<គេចធ្វើអីបើអ្នកនាងមានបំណងចង់គប់ខ្ញុំ បើខ្ញុំគេចទៅអ្នកនាងគប់ខុសអ្នកនាងនឹងអន់ចិត្តក៏ថាបានហើយណាមួយការងាររបស់ខ្ញុំគឺត្រូវមើលថែអ្នកនាងអោយបានល្អនឹងណា>>ឆេនិយាយបន្លំសើចដើម្បីបន្លប់កុំអោយជេននីខឹង
<<ឯងឡប់ហើយខ្ញុំគប់គឺមានបំណងចង់អោយឯងគេចមិនមែនអោយយកក្បាលមករងបែបនេះទេបើខ្ញុំជ្រុលដៃគប់កាំបិតទៅឯងមិនស្លាប់ទៅហើយទេ? >>ជេននីនិយាយបណ្ដើរក៏បម្រុងនឹងងើបចេញពីឆេបណ្ដើរ
<<ខ្ញុំដឹងថាអ្នកនាងមិនធ្វើបែបនោះទេ នេះអ្នកនាងចង់ទៅណានឹងខ្ញុំនៅនិយាយមិនទាន់ចប់នោះទេ>> ឆេយ៉ុងនិយាយហើយក៏ចាប់ដៃជេននីជាប់ដើម្បីឃាត់ដំណើរជេននី
<<គឺខ្ញុំទៅយកប្រអប់ពេទ្យនឹងណាខ្ញុំខ្លាចថាឯងខ្សោះឈាមអស់មុននឹងបានបកស្រាយអស់>>ជេននីនិយាយចប់ឆេយ៉ុងក៏ពន្លែងដៃជេននីអោយទៅដោយមាត់ក៏ភ្ញោចចេញនៅស្នាមញញឹមមកដូចគ្នា
<<ឆេនាងទ្រាំបន្តិចណាវាអាចនឹងផ្សាបន្តិច>>ទម្រាំតែជេនដាច់ចិត្តថានឹងយកអាកុលទៅជូតលើមុខរបួសរបស់ឆេនាងក៏ចង់ទូរសព្ទទៅរកពេទ្យប្រចាំត្រកូលអោយមកមើលឆេទៅហើយតែឆេបដិសេធនាងថាទាល់តែជេនជាអ្នកលាងរបួសអោយបាននាងព្រម
<<ចាស>>ឆេតបដោយស្នាមញញឹមខ្សោះៗ
*ឆេព្យាយាមខាំមាត់សង្កត់ចិត្តមិនស្រែកមិនអ្វីទាំងអស់ទោះបីជាគេឈឺយ៉ាងណាក៏ដោយ។
<<ទ្រាំបន្តិចទៅណាឆេនេះមកពីនាងខ្លួនឯងទេដែលមិនគេចនេះបើយកទៅពេទ្យយ៉ាងហោចណាស់ក៏៥ថ្នេរដែរ>>ជេននីនិយាយដើម្បីបន្លប់កុំអោយឆេឈឺកាន់តែខ្លាំងដោយក្នុងចិត្តរបស់នាងក៏ព្យាយាមរំងាប់មិនអោយធ្លោយមាត់ចេញនូវរឿងអាថ៌កំបាំងមួយចំនួននោះដែរ
<<ចាសអ្នកនាងជេនខ្ញុំមិនអីនោះទេខ្ញុំអាចទ្រាំបានរបួសប៉ិននឹងឆ្ងាយពីបេះដូងខ្លាំងណាស់>>ឆេយ៉ុងតបមកវិញដោយកែវភ្នែកព្យាយាមសម្លឹងចូលទៅកាន់ភ្នែករបស់ជេននីដែលលាក់កប់នៅជ្រៅរហូតដល់ឆេបិទភ្នែកសន្លប់បាត់ទៅ
*គ្រាន់តែឆេយ៉ុងសន្លប់ភ្លាមជេននីក៏រឿងភ័យបន្តិចតែនាងនៅតែជូតរបួសអោយឆេរួចរាល់នាងក៏យកកន្សែងជ្រលក់ទឹកមកជូតខ្លួនអោយឆេម្ដង។
<<ប្រហែលជាអស់កម្លាំងខ្លាំងហើយសុំទោសណាក្មេងតូចរបស់ជេនដែលធ្វើអោយឈឺជេនគ្មានបំណងទេតែឆេខ្លួនឯងទេដែលព្យាយាមបញ្ចេញអាការៈហាក់បីដូចជាស្អប់ខ្ពើមជេនធ្វើអីទើបជេនហាមអារម្មណ៍តូចចិត្តចំពោះឆេមិនបាននឹងណា>>ជេននីអង្អែលក្បាលឆេថ្នមៗហើយនិយាយឡើងដោយកែវភ្នែកស្រទន់ហើយនាងក៏ដើរចេញទៅចូលបន្ទន់ទឹកដើម្បីសម្អាតខ្លួនហើយប្ដូរសម្លៀកបំពាក់ចុះទៅខាងក្រោមដើម្បីអោយមេផ្ទះធ្វើម្ហូបទុកអោយពេលឆេយ៉ុងដឹងខ្លួនគេនឹងបានញ៉ាំអោយមានកម្លាំង។
<<អ៊ំខ្ញុំដូរចិត្តវិញហើយអ៊ំមិនបាច់ធ្វើនោះទេទុកអោយខ្ញុំធ្វើខ្លួនឯងវិញ>>ក្រោយពីជេនបញ្ជាអ៊ំស្រីមេផ្ទះហើយនាងក៏ដើរចុះដើរឡើងចុងក្រោយក៏សម្រេចចិត្តថានឹងធ្វើម្ហូបដោយខ្លួនឯងវិញដើម្បីប៉ះប៉ូវដល់ឆេវិញ។
***អ៊ំស្រីមេផ្ទះនឹងស្រីបម្រើប៉ុន្មានអ្នកនៅទីនោះភ្ញាក់ផ្អើលមិនស្ទើរនោះទេព្រោះអីចាហ្វាយស្រីរបស់ពួកគេមិនដែលចូលចង្រ្កាន្ដបាយសោះឡើយតាំងពីដើមមក។
<<សម្រេចមកតើអ៊ំអាចបង្រៀនខ្ញុំបានទេ?>>ជេននីសួឡើងម្ដងទៀតនៅពេលដែរអ៊ំស្រីមេផ្ទះរវល់តែភ្លឹកនឹកការចង់ចូលផ្ទះបាយរបស់នាង
<<ចាសបានលោកស្រីបាន>>បន្ទាប់ពីជេននីសួរទៅគាត់បញ្ជាក់ហើយគាត់ក៏រហ័សឆ្លើយ
***ជេននីចំណាយពេលធ្វើស៊ុបអោយឆេយ៉ុង1ចានចំណាយពេលអស់ជិត1ម៉ោង។
<<ជួយខ្ញុំផងខ្ញុំខ្លាចហើយ កុំ កុំ កុំតាមខ្ញុំទៀតខ្ញុំខ្លាចហើយ>>សម្រែកស្រែកអោយជួយចេញពីបន្ទប់របស់ជេននីដែលស្រែកដោយឆេយ៉ុង
<<ឆេ..ឆេមានរឿងអីនឹងខ្ញុំនៅទីនេះហើយឆេកុំខ្លាចអី>>ជេននីដែលលើកយកទឹកស៊ុបដែលខ្លួនបានធ្វើមកខាងលើក៏លឺសម្លេងរបស់ឆេល្មមធ្វើអោយនាងប្រញាប់យកចានស៊ុបទុកហើយរត់ទៅត្រកងអោបឆេ
<<អ្នកនាងជេនជួយខ្ញុំផងខ្ញុំខ្លាចជួយខ្ញុំផង>>ឆេនៅតែបន្តស្រែកហៅជេនអោយជួយទាំងគេនៅតែបិទភ្នែកជិត
<<ខ្ញុំនៅទីនេះហើយឆេឆេដឹងខ្លួនឡើងជេននៅទីនេះហើយ>>ជេននីអោបឆេយ៉ុងជាប់ហើយនិយាយឡើងទាំងភ័យ
<<អ្នកនាងជេន>>ឆេបើកភ្នែកហើយស្រែកឡើងឱបជេននីជាប់
<<ឆេ ឆេគ្រាន់តែយល់សប្ដិអាក្រក់ទេណាកុំភ័យកុំភ័យជេននៅទីនេះហើយ>>ជេននីឱបហើយអង្អែលក្បាលឆេយ៉ុងតិចៗ
<<អ្នកនាងជេនជួយខ្ញុំផងណាមានគេតាមសម្លាប់ខ្ញុំ>>ឆេយ៉ុងនៅតែនិយាយទាំងរវើរវាយ
<<មិនអីទេឆេមានជេននៅទីនេះហើយមិនមានអ្នកណាអាចធ្វើអីឆេបានទេណាបើមានអ្នកណាចង់មកធ្វើបាបឆេជេននឹងការពារឆេណា>>ជេននីនិយាយ (ហួចជេននីជួលឆេយ៉ុងមកអោយមើលថែជេននីឬក៏ជេននីជាអ្នកមើលថែឆេយ៉ុងវិញនុង?)
<<ពិតណាអ្នកនាងជេនអ្នកនាងមិននិយាយកុហកខ្ញុំទេណាកុំកុហកឆេអោយសោះឆេមិនមានអ្នកណាទេ>>ឆេយ៉ុងយំហើយនិយាយទាំងឱបជេននីជាប់ដោយពេលនេះនាងក៏រៀងបានសតិមកវិញតិចៗហើយ
<<ចាសខ្ញុំមិនកុហកឯងទេណាមោះឯងញ៉ាំអីសិនទៅណានេះខ្ញុំខំធ្វើវាដោយផ្ទាល់ដៃអោយឯងណា>>ជេននីនិយាយហើយក៏គ្រាឆេអោយក្រោកហើយខ្លួនក៏ដើរទៅយកស៊ុបដែលខំធ្វើ
<<ចាសអ្នកនាងជេន>>ឆេយ៉ុងតប
<<មោះហាមាត់មកចាំខ្ញុំបញ្ចុក>>ជេននីយកស៊ុបមកហើយក៏ផ្លុំតិចៗបញ្ចុកឆេយ៉ុង
<<ហ៊ឺមឆ្ញាញ់ណាស់អ្នកនាងជេន>>បន្ទាប់ពីស្លាបព្រាទី១ចូលមាត់ហើយឆេយ៉ុងក៏សរសើរឡើងភ្លាម
<<ពិតមែនឬ?>>ជេននីសួរដោយរំភើប
<<បើមិនជឿអ្នកនាងសាកភ្លក់ខ្លួនឯងមើលទៅ>>ឆេយ៉ុងនិយាយ
<<ឯងបញ្ចុកខ្ញុំមក>>ជេននីធ្វើនិយាយញោះឆេយ៉ុង
<<បានចាស>>ឆេនិយាយរួចក៏យកដៃទៅកាន់ស្លាបព្រាដែលជេនបញ្ចុកគេមុននេះយកមកដួសស៊ុបហើយផ្លុំដាក់ចូលក្នុងមាត់របស់គេហើយក៏ចាប់មាត់របស់ជេនមកផ្អឹបនឹងមាត់របស់ខ្លួនដើម្បីបញ្ចូលរសជាតិទឹកស៊ុបទៅអោយជេននី
<<អឹមឆ្ងាញ់តើឯងញ៉ាំអោយច្រើនៗទៅណា>>បន្ទាប់ពីនោះមកពួកគេទាំងពីរនាក់ក៏បញ្ចុកគ្នាទៅវិញទៅមករហូតដល់អស់ស៊ុបពីចាន (បញ្ជាក់ណាបញ្ជុកបែបប្លែកៗពីមនុស្សធម្មតាគេធ្វើ)
<<បានហើយឯងសម្រាកសិនទៅខ្ញុំយកចានទៅទុកសិន>>ជេននិយាយហើយក្រោកឡើង
<<តែនេះជាបន្ទប់របស់អ្នកនាងហើយគ្រែររបស់អ្នកនាងទៀតខ្ញុំទៅសម្រាកនៅបន្ទប់របស់ខ្ញុំវិញក៏បានដែរណាអ្នកនាងជេន>>ឆេយ៉ុងនិយាយដោយប្រើកាយវិការចង់ងើបចេញពីគ្រែ
<<មិនអីទេឆេខ្ញុំអនុញ្ញាត្តិឯងអាចគេងនៅទីនេះបានខ្ញុំមិនថាអីទេតែបើឯងចង់ទៅបន្ទប់ឯងវិញទៅចុះហើយមិនបាច់មកចួបមុខខ្ញុំទៀតទេ>>ជេននីបោះប្រយោគនេះចប់គេក៏បោះជំហ៊ានកាន់ចានដើរចេញទៅក្រៅបាត់ទុកអោយឆេនៅគិតម្នាក់ឯងថាគួតែត្រឡប់ទៅវិញឬនៅគេងទីនេះ
*មួយសន្ទុះក្រោយមកជេននីក៏ឡើងមកបន្ទប់របស់ខ្លួនវិញដោយនៅលើគ្រែមានក្មេងស្រីមុខច្រលើមរបស់នាងក៏នៅលើនោះមិនបានចាកចេញទៅបន្ទប់ដូចដែលបានសុំមុននោះដែរ។
<<ម៉េចក៏មិនទៅបន្ទប់របស់ឯងវិញទៅមកនៅក្នុងបន្ទប់ហើយលើគ្រែខ្ញុំធ្វើអី>>ជេននីនិយាយដោយមុខក្រម៉ៅ
<<ខ្ញុំទៅមិនបានទេព្រោះម្ចាស់បន្ទប់មិនអនុញ្ញាតិអោយខ្ញុំចេញទៅផង >>ឆេយ៉ុងតបទៅវិញសូមរង់ចាំតាមដានភាគបន្តដោយការអត់ទ្រាំ
YOU ARE READING
Waiting you love me
Vampire"ទោះរំឡងទៅប៉ុន្មានរយឆ្នាំក៏ក្ដីស្រឡាញ់របស់អូនចំពោះបងគ្មានថ្ងៃប្រែ"ជេននី "មិនថាបងកើតប៉ុន្មានភពប៉ុន្មានជាតិមិនថាបងជួបមនុស្សប៉ុន្មានរយលានអ្នកតែមនុស្សដែលបងជ្រើសរើសគឺជារូបអូន"ឆេយ៉ុង