<<អើអោយយើងសុំទោសមុននេះយើងភ្លឹកបន្តិចនឹងណា>>ឆេរហ័សនិយាយ
<<ឯងមានរឿងអីមែនទេអាឆេតាំងពីឯងចូលធ្វើការនៅទីនោះមកចៅហ្វាយនាយធ្វើបាបមែនទេបានជាភ្លឹកៗបែបនេះហើយម៉ោងរៀនក៏ឯងបែបនេះដែរ>>លីសានិយាយហើយនាយប៊េមក៏ងក់ក្បាល
<<ទេមិនមែនបែបនោះទេពួកចាំទេយើងធ្លាប់ប្រាប់ពួកឯងពីការយល់សប្ដិរបស់យើងកាលពីប៉ុន្មានខែមុននោះ>>ឆេនិយាយ
<<អឹមយល់សប្ដិដែលឯងប្រាប់ពួកយើងថាឯងយល់សប្ដិឮស្រីម្នាក់អោយឯងជួយនឹងមែនទេ?>>ប៊េមនិយាយ
<<មែនហើយគឺយល់សប្ដិនឹងឯងយប់មិញនេះយើងយល់សប្ដិឃើញនាងទៀតហើយតែយើងឃើញនាងតែក្រោយខ្នងទេ>>ឆេតប
<<ក្រែងប្រាប់យើងថាឯងខានយល់សប្ដិឃើញនាងមួយរយៈហើយមែនទេ?>>លីសានិយាយ
<<មែនហើយតែយប់មិញនេះយើងក៏ឆ្ងល់ដូចគ្នា>>ឆេតបមកវិញ
<<អើកុំគិតច្រើនពេកអីណាយើងថានោះវាគ្រាន់តែជាយល់សប្ដិធម្មតាៗទេបន្តិចទៀតនឹងបាត់ហើយ>>លីសាអង្អែលខ្នងមិត្តហើយនិយាយលួងលោម
<<អើនេះដល់ម៉ោងត្រឡប់ទៅវិញហើយយើងលាពួកឯសិនហើយណាយើងណាត់អោយពូតៃកុងឡានមកយកយើងម៉ោងនេះឯង>>ឆេនិយាយហើយក៏លាមិត្តដើរចេញទៅទុកអោយលីសានៅចាំចេញលុយ
<<ឆេខ្ញុំនៅទីនេះ>>ពេលដែលឆេដើរទៅដល់មុខសាលានាងក៏ឮសម្លេងមនុស្សស្រីស្រែកហៅឈ្មោះនាង
<<អ្នកនាងជេន?នេះគាត់មកធ្វើអី>>ឆេភ្ញាក់ផ្អើលហើយក៏និយាយតិចៗម្នាក់ឯង
<<ឆេខ្ញុំមកទទួលនាងណាល្ងាចនេះយើងទៅញ៉ាំអីនៅខាងក្រៅញ៉ាំនៅផ្ទះខ្ញុំធុញថប់ណាស់>>ជេននីរត់មកតោងដៃឆេហើយនិយាយ
<<អ្នកនាងជេនលែងដៃខ្ញុំទៅណានេះអ្នកនាងធ្វើបែបនេះអ្នកផ្សេងមើលមកមិនសមទេណា?>>ឆេព្យាយាមទាញដៃជេនចេញពីដៃរបស់ខ្លួន
<<មានអីត្រូវខ្លាចខ្ញុំមិនបានធ្វើរឿងអីខុសផង?នេះឯងហ៊ានប្រកែកនឹងខ្ញុំឬ?បានតើ>>ជេននីនៅពេលដែលឃើញឆេព្យាយាមបេះដៃនាងចេញបែបនេះនាងក៏ព្រលែងដៃឆេចេញហើយក៏ដើរចេញមុនឆេឡើងចូលឡានអង្គុយធ្វើមិនដឹង
<<អ្នកនាងជេននេះអ្នកនាងងរមែនទេ?នេះខ្ញុំមិនទាន់បាននិយាយថាបដិសេធឯណា?>>ឆេដែរខំបោះជំហានវែងៗរបស់ខ្លួនចូលមកតាមជេនហើយសួរ
<<ទេមិនបានងរ ខ្ញុំគិតខុសខ្លួនឯងដែលមកទទួលនាងថ្ងៃនេះ>>ជេននីនិយាយហើយក៏ងាកមុខចេញហើយមិននិយាយស្ដីអ្វីទៀតដែរ
<<តោះពូចេញឡានទៅភូមិគ្រឹះវិញ>>ឆេងាកទៅប្រាប់តៃកុងឡាន
<<អ្នកនាងជេននេះខ្ញុំមិនហ៊ានបដិសេធនឹងអ្នកនាងទេណាខ្ញុំគ្រាន់តែមិនទម្លាប់ដែរមានអ្នកណាមកទទួលបែបនេះនឹងណាឈប់ងរទៅណា >>ឆេនិយាយទៅរកជេននីតែជេននីមិនខ្ចីខ្វល់មិនខ្ចីតប
<<អ្នកនាងជេននេះអ្នកនាងចង់ងរខ្ញុំដល់ពេលណាខ្ញុំមិនសូវចេះលួងទេណាចេះតែរំលោភ>>ឆេនៅតែព្យាយាមនិយាយហើយជេននីក៏នៅតែស្ងាត់
<<នេះអ្នកនាងចង់មិននិយាយរកខ្ញុំដល់ពេលណាទៀត?តិចរំលោភមែនទែនទៅ>>ឆេនិយាយម្ដងទៀតហើយជេនក៏នៅតែស្ងាត់ធ្វើអោយឆេអត់ទ្រាំលែងបានគេក៏ឈប់ខ្វល់ជាមួយនឹងជេនទៀត
[ភូមិគ្រឹះ] គ្រាន់តែកង់ឡានឈប់រំកិលពេលមកដល់ខាងមុខភូមិគ្រឹះភ្លាមជេននីក៏រហ័សចុះពីឡានដោយមិនចាំបាច់មានអ្នកបើកទ្វាឡានអោយឡើយ
<<អ្នកនាងជេនជួយដើរមួយៗបានទេនេះខ្ញុំតាមមិនទាន់ទេ>>ឆេក៏រហ័សរត់តាមជេនចូលមកខាងក្នុង<<ជើងខ្លីៗទេតែហេតុអីបានជាដើរលឿនម្លេះ?>>ឆេរអ៊ូរតិចៗ
<<អេសអ្នកនាងឆេយ៉ុងក្រែងលោកស្រីធំថាទៅទទួលអ្នកនាងទៅទទួលទានអាហារនៅខាងក្រៅមែនទេតែពេលនេះហេតុអីក៏ត្រឡប់មកវិញហើយ?>>ស្របពេលនោះដែរអ៊ំស្រីមេផ្ទះក៏ចេញមកវ៉ាក់អើនឹងឆេតែម្ដង
<<ចាសអ៊ំគឺពួកយើងមានបញ្ហាជាមួយនឹងគ្នាបន្តិចនឹងណាហើយគាត់ក៏ងរខ្ញុំបែបមិននិយាយមិនស្ដីបែបនេះតែម្ដង>>ឆេយ៉ុងតប
<<នេះអ្នកនាងធ្វើអោយលោកស្រីធំខឹង?ចប់ហើយពិភពលោកជិតផ្ទុះសង្រ្គាមហើយ>>អ៊ំស្រីមេផ្ទះដែលបានស្ដាប់ហើយក៏យកដៃរឹតទ្រូងដោយសារតែអោយតែពេលជេននីខឹងម្ដងៗពួកអ្នកបម្រើនៅក្នុងផ្ទះនេះគ្មានអ្នកណានៅបានសុខម្នាក់ណាឡើយ
<<នេះគ្រាន់តែគាត់ខឹងនឹងហេតុអីបានជាអ៊ំថាពិភពលោកកើតសង្រ្គាមអញ្ចឹង?>>ឆេយ៉ុងដែលមិនដឹងក៏សួរទាំងឆ្ងល់
<<អ្នកនាងឆាប់ទៅលួងលោកស្រីធំរបស់ខ្ញុំទៅចាសបើមិនចង់អោយពួកស្រីបំរើត្រូវអស់ព្រលឹងជាងនេះ>>អ៊ំស្រីមេផ្ទះនិយាយ
<<អ៊ំហើយចុះរាល់ដងនៅពេលដែលគាត់ខឹងគាត់ធ្វើយ៉ាងម៉េចខ្លះ?>>ឆេយ៉ុងសួរដើម្បីការពារខ្លួន
<<បើតាមខ្ញុំចាំកាលពី២ខែមុននោះលោកស្រីធំមានរឿងជាមួយនឹង..អឹក..>>អ៊ំស្រីមេផ្ទះនិយាយបានបន្តិចក៏ឈប់
<<មិនអីទេអ៊ំនិយាយមកខ្ញុំមិនយកទៅប្រាប់អ្នកណាទេ>>ឆេយ៉ុងនិយាយ
<<អ្នកនាងសន្យាណាថាមិនប្រាប់អ្នកណា>>អ៊ំស្រីមេផ្ទះបញ្ជាក់
<<ចាសខ្ញុំសុំសន្យាដោយយកកិត្តិយសផាកឆេយ៉ុងមកធានា>>ឆេនិយាយ
<<ចាសគឺកាលពី២ខែមុនលោកស្រីធំមានរឿងជាមួយនឹងលោកប្រុសសេហ៊ុនដែលជាបងប្រុសរបស់គាត់ហើយគាត់មិនបានធ្វើអីច្រើននោះទេគ្រាន់តែមានរបស់អ្វីនៅក្បែរដៃគាត់នឹងយកគប់ទាំងអស់មិនថាអ្នកបម្រើស្រីអ្នកបម្រើប្រុសនឹងបងប្រុសរបស់គាត់នោះគឺគាត់មិនខ្វល់គាត់គប់យកៗតែម្ដងចាស>>គ្រាន់តែអ៊ំស្រីមេផ្ទះនិយាយចប់ឆេយ៉ុងក៏ចង់សន្លប់
<<អ៊ំមិនបានលេងសើចទេមែនទេ?>>ឆេយ៉ុងព្យាយាមទប់អារម្មណ៍ភ័យហើយសួរ
<<ខ្ញុំមិនហ៊ានកុហកទេ>>អ៊ំស្រីមេផ្ទះតប
<<មិនអីទេអាឆេស៊ូៗត្រូវជឿជាក់ថានៅក្បែរអ្នកនាងជេនមិនមានកាំបិតទៅចុះ>>ឆេនិយាយលួងខ្លួនឯងហើយក៏រត់ទៅបន្ទប់របស់ជេននីដើម្បីលួង
<<គ្មានកាំបិតក៏ពិតមែនតែមានកាំភ្លើង>>មិនភ្លេចនោះទេអ៊ំស្រីមេផ្ទះនៅបោះពាក្យសម្ដីធ្វើអោយឆេយ៉ុងព្រឺឆ្អឹងខ្នងតែម្ដង
<<អ្នកនាងជេនចាស>>ចូលមកដល់ភ្លាមឆេក៏ហៅរកជេនភ្លែត
<<អ្នកនាងជេនឈប់ងរឆេទៅណាឆេសុំទោស>>ឆេដើរចូលមករកជេនតិចៗ
<<នាងចូលមកធ្វើអីឆេខ្ញុំមិនបានហៅនាងមកនោះទេ>>ជេននីដែលអង្គុយនៅលើសាឡុងផឹកស្រាក៏លើកកែវផឹក
<<អ្នកនាងជេនអ្នកនាងផឹកស្រាមែនទេ?>>ឆេដែលឃើញបែបនោះក៏ដើរចូលទៅមិនរង់ចាំការអនុញ្ញាត្តិពីជេនឡើយ
{ផាំង.ប្រាវ.}សម្លេងទង្គិចគ្នារវាងកែវស្រានឹងក្បាលរបស់ឆេយ៉ុងក៏បន្លឺឡើង។
<<អ្នកនាងគប់ទៀតមកឬក៏អ្នកនាងចង់វាយខ្ញុំក៏បានអោយតែអ្នកនាងអស់ចិត្តហើយឈប់ខឹងខ្ញុំព្រមហើយចាប់ពីថ្ងៃនេះទៅខ្ញុំសូមសន្យាថាខ្ញុំនឹងមិនធ្វើអោយបងខឹងទៀតនោះទេ>>ឆេយ៉ុងមិនខ្ចីស្រក់ទឹកភ្នែកគេនៅតែដើរចូលទៅអង្គុយក្បែរជេននីហើយចាប់ដៃជេននីមកកាន់ជាប់
<<ខ្ញុំមិនបានខឹងនឹងឯងនោះទេយើងមិនបានត្រូវជាអ្វីនឹងគ្នាផងខ្ញុំជាចៅហ្វាយឯងមិនមែនជាសង្សានឹងឯងនោះទេមិនចាំបាច់មកលួងយើងក៏បានដែរ>>ជេននីនិយាយទៅវិញទាំងសម្ដីរាបស្មើដោយដៃក៏ចាក់ស្រាដាក់កែវថ្មីដែលនៅក្បែរនោះ
<<មិនមែនជាសង្សាតែខ្ញុំមានតួនាទីត្រូវមើលថែអ្នកនាងមិនធ្វើអោយអ្នកនាងពិបាកចិត្តនឹងមិនធ្វើអោយអ្នកនាងមានគ្រោះថ្នាក់នោះទេ>>ឆេយ៉ុងនិយាយហើយក៏ព្យាយាមដើរចូលទៅរកជេននី
<<ខ្ញុំមិនមានបញ្ហាអ្វីនោះទេនាងអាចចេញទៅវិញបានហើយហើយប្រាប់ម៉ែដោះអោយហៅស្រីបម្រើមកអោយខ្ញុំ២ ៣នាក់ផង>>ជេននីនិយាយដោយឈាមត្រជាក់បំផុតដោយពេលនេះឆេយ៉ុងចង់យំខ្លាំងណាស់នេះធ្វើការមិនបានប៉ុន្មានផងក៏ត្រូវចៅហ្វាយខឹងបាត់ទៅហើយណាមួយមនុស្សដូចឆេយ៉ុងនេះណាមិនចេះលួងអ្នកណាស្រាប់ផងក្រៅពីមនុស្សដែលខ្លួនស្រឡាញ់
<<ហៅពួកគេមកធ្វើអីបើតាមខ្ញុំចាំក្នុងបន្ទប់របស់អ្នកនាងគឺខ្ញុំជាអ្នកគ្រប់គ្រងនឹងជាអ្នកសម្អាតអ្នកនាងគ្មានសិទ្ធហៅអ្នកផ្សេងមកប្រើក្រៅពីខ្ញុំបាននោះទេ>>ឆេយ៉ុងក៏មិនចាញ់គ្នាជាមួយនឹងជេននីប៉ុន្មាននោះដែរដោយគតមាត់ជាមួយនឹងជេននីមិនបាត់សូម្បីតែមួយមាត់
<<មែនឬបើបែបនឹងខ្ញុំសុំដេញនាងចេញហើយចំពោះលុយថ្លៃជំងឺចិត្តខ្ញុំនឹងសងតាមអ្វីដែលយើងបានសន្យាគ្នា>>ជេននីនិយាយដោយប្រាកដប្រជាដោយធ្វើអោយឆេយ៉ុងខឹងឡើងឈាមចង់ហូរបញ្រ្ចាស់ទៅហើយ
<<ខ្ញុំមិនព្រមនេះអ្នកនាងកុំមកអត់ហេតុផលពេកបានទេ?នេះអ្នកនាងមិនមែននៅក្មេងនោះទេណាល្មមចេះស្ដាប់ហេតុផលរបស់ខ្ញុំខ្លះផង>>ឆេយ៉ុងនៅតែបន្តនិយាយដោយខ្លួនក៏លុតជង្គង់អង្គុយចុះក្បែរជេននីនោះដែរ
<<នាងមានសិទ្ធអ្វីមកបញ្ជាខ្ញុំសម្បត្តិនាងត្រឹមតែជាកូនឈ្នួលដែលខ្ញុំជួលមកតែប៉ុណ្ណោះពេលនេះខ្ញុំដេញនាងចេញហើយកុំភ្លេចរើសម្លៀកបំពាក់របស់នាងចេញទៅអោយបានមុនម៉ោង៩យប់នេះ>>ជេននីនិយាយដោយលើកស្រាផឹក
<<ខ្ញុំមិនទៅណាជាដាច់ខាតលុះត្រាតែយើងបាននិយាយគ្នាដឹងរឿងសិនទោះបីជាអ្នកនាងចង់យកកាំភ្លើងមកបាញ់ក្បាលខ្ញុំពេលនេះក៏ខ្ញុំមិនគេចដែរ>>ឆេយ៉ុងនិយាយហើយក៏យកដៃរបស់ខ្លួនទៅឃាត់ដៃរបស់ជេននីដែលបម្រុងនឹងលើកស្រាយកមកផឹកបន្ត
<<....>>គ្មានការឆ្លើយតបពីជេននីឡើយក្រៅពីនាងគ្រវាសដៃរបស់ឆេយ៉ុងចេញមួយទំហឹងនៃកម្លាំងដៃរបស់នាង
<<....ជុប...>>អស់ការអត់ធ្មត់សម្រាប់ផាកឆេយ៉ុងហើយគេឈប់និយាយឈប់ស្ដីតែបែរជាក្រោកឡើងឈរពេញកម្ពស់ហើយក៏ឈ្ងោកមុខទៅរកបបូរមាត់ស្រស់ស្រទន់របស់ជេននីហើយក៏យកមាត់របស់ខ្លួនទៅប្រថាប់នៅលើមាត់របស់ជេននីយ៉ាងឆាប់រហ័សដោយមិនអោយជេននីបានត្រៀមខ្លួនទាន់នោះទេ
សូមរង់ចាំតាមដានភាគបន្ត
YOU ARE READING
Waiting you love me
Vampire"ទោះរំឡងទៅប៉ុន្មានរយឆ្នាំក៏ក្ដីស្រឡាញ់របស់អូនចំពោះបងគ្មានថ្ងៃប្រែ"ជេននី "មិនថាបងកើតប៉ុន្មានភពប៉ុន្មានជាតិមិនថាបងជួបមនុស្សប៉ុន្មានរយលានអ្នកតែមនុស្សដែលបងជ្រើសរើសគឺជារូបអូន"ឆេយ៉ុង