Part8

165 7 3
                                    

<<អ្នកនាងជេនកុំបន្ទោសខ្លួនឯងអីណាខ្ញុំពេញចិត្តអ្នកនាងមិនចាំទេឬថាខ្ញុំត្រូវការពារអ្នកនាងគ្រប់កាលៈទេសៈនឹងណាបាន >>ឆេយ៉ុងញញឹមលើកកម្លាំងចិត្តអោយជេននីដែលពេលនេះនាងមានទឹកមុខមិនល្អសោះឡើយ
<<បានតែមុខរបស់ឯងជាំហើយនេះក្បាលមិនទាន់ជាផងនៅមកត្រូវហើមមុខទៀតគិតទៅខ្ញុំនេះយ៉ាប់មែនធ្វើអោយឯងឈឺទៀតហើយខ្ញុំមិនពេញចិត្តសោះ>>ជេននីនិយាយឡើងដោយក្ដីបារម្ភ
<<មិនអីទេអ្នកនាងជេនរបួសនេះវាជារបួសឆ្ងាយពីបេះដូងណាស់ខ្ញុំមិនអីទេតោះយើងចូលទៅខាងក្នុងទៅខ្ញុំបានកក់កៅអី VIP រួចហើយ>>ឆេយ៉ុងនិយាយចប់ក៏ក្រោកកាន់ដៃជេននីអោយដើរតាមខ្លួនទៅរកបន្ទប់
<<ហ៊ើយមិនអោយមានរឿងបែបនេះកើតឡើងទៀតនោះទេខ្ញុំអាចធ្វើអោយឯងរបួសបានតែអ្នកផ្សេងវាគ្មានសិទ្ធនោះទេពួកអត់ប្រយោជន៍នេះ>>ជេននីឡើងស្របពេលកំពុងតែដើរតាមឆេយ៉ុងហើយឆេយ៉ុងក៏មិនបាននិយាយអ្វីទៀតដែរក្រៅពីញញឹម
            *ចំណាយពេល២ម៉ោងពេញសម្រាប់មើលរឿងជេននីសង្កេតឃើញថាឆេយ៉ុងមានសេចក្ដីសុខណាស់ក្នុងការដែលបានមើលរឿងនេះ។តែចំពោះជេននីវិញនាងគ្មានអារម្មណ៍អីសោះឡើយពីព្រោះថាក្នុងរឿងដែលលេងមកនេះមិនមានអ្វីដែលជាការពិតផងវែមផាយក្នុងរឿងត្រូវកម្ដៅមិនបានប៉ះខ្ទឹមមិនបានតែការពិតវាមិនមែនបែបនោះឡើយ។
            *មែនវែមផាយរស់បានដោយសារឈាមតែក៏មិនមែនទាំងស្រុងនោះដែរវែមផាយប្រភេទនាងនេះគឺជាវែមផាយពូជកម្រ។វែមផាយប្រភេទនាងអាចដើរក្រោមពន្លឺថ្ងៃបានធម្មតាដូចមនុស្សទូទៅញ៉ាំចំណីមនុស្សក៏បានគ្រាន់តែវាមិនឆ្អែតដូចផឹកឈាម។ជារៀងរាល់ថ្ងៃនាងត្រូវការផឹកឈាមយ៉ាងហោចណាស់កន្លះលីត្រឬមួយលីត្រតែឈាមនោះត្រូវតែជាឈាមបរិសុទ្ធនាងមិនផឹកឡើយឈាមណាដែលមានសារជាតិថ្នាំញៀនស្រាឬក៏មានជម្ងឺប្រចាំកាយពីព្រោះថាវាមិនឆ្ងាញ់ដូចជាឈាមរបស់មនុស្សបរិសុទ្ធមិនប្រលាក់ប្រលូកជាមួយនឹងរឿងទាំងនោះ។ក្លិនឈាមបរិសុទ្ធវាមានក្លិនក្រអូបឈ្ងុយគ្រាន់តែហិតវាក៏វារំញោចគួអោយចង់ផឹកដូចជាឈាមរបស់ឆេយ៉ុងដែលនាងសឹងតែទប់អារម្មណ៍មិនអោយបឺតឈាមនោះសឹងតែមិនបានទៅហើយ។វែមផាយប្រភេទនាងនេះជាប្រភេទវែមផាយចាំស្នេហ៍នាងរង់ចាំគេមកអស់ជាច្រើនរយឆ្នាំទៅហើយតែក៏មិនបានអស់សង្ឃឹមក្នុងការរង់ចាំនោះទេបានឃើញគេមានស្នាមញញឹមក៏គ្រប់គ្រាន់ហើយសម្រាប់ជេននីតែលើកនេះនាងលែងដោះលែងគេទៅទៀតហើយចាំមករាប់រយរាប់ពាន់ឆ្នាំហើយគេអោយនាងឈឺចាប់តែឯងដោយគេក៏ស្លាប់ហើយកើតជាតិថ្មីមិនចេះតិចដងដោយចុងក្រោយក៏ទុកអោយនាងនៅឈឺចាប់ម្នាក់ឯងរាល់តែលើក។
<<ហ៉ើយទីបំផុតរឿងនេះក៏ចប់ហើយ>>ជេននីនិយាយដោយតឹងទ្រូង
<<អ្នកនាងជេននិយាយធ្វើមើលតែរឿងនេះមិនល្អមើលយ៉ាងអញ្ចឹង?>>ឆេយ៉ុងនៅក្បែរនោះក៏និយាយឡើង
<<ក៏វាមែននឹងហើយគ្មានអីគួរអោយចាប់អារម្មណ៍ផងខុសការពិតឆ្ងាយណាស់>>ជេននីនិយាយហើយក៏ក្រោកឡើងដើរនាំផ្លូវឆេយ៉ុង
<<ណូណូរឿងនេះល្អមើលណាស់ខ្ញុំចូលចិត្តតួប្រុសជាវែមផាយកំសត់ស្នេហ៍រង់ចាំតែតួស្រី រស់នៅដើម្បីតែអូនបើមិនមានអូនជីវិតគ្មានន័យតែតួប្រុសអាក្រក់បន្តិចព្រោះចូលចិត្តសម្លាប់មនុស្ស>>ឆេយ៉ុងនិយាយ
<<តែគេក៏សម្លាប់តែមនុស្សអាក្រក់ទេតើហើយមនុស្សអាក្រក់នឹងគឺជាអ្នកធ្វើបាបមនុស្សដែលគេស្រឡាញ់មិនអញ្ចឹង?>>ជេននីបែរមុខមករកឆេយ៉ុងហើយក៏និយាយឡើង
<<មុននេះបងថាមិនល្អមើលមែនទេ?តែហេតុអីក៏បងចាំសាច់រឿងវាបាន?>>ឆេយ៉ុងសួរ
<<គ្រាន់តែសាច់រឿងប៉ុន្នឹងខ្ញុំក្រលេកមើលតែ៥នាទីក៏ចាំបាត់ទៅហើយបានហើយខ្ញុំដូចជាឃ្លានហើយនៀកតោះជូនខ្ញុំទៅញ៉ាំបន្តិចមក>>ជេននិនិយាយដោយចាប់ដៃរបស់ឆេយ៉ុងជាប់
<<អូខេតាមនឹងចុះ>>ឆេយ៉ុងនឹងជេននីក៏បានដើរទៅរកអាហារដ្ឋានមួយកន្លែងចំណាយពេលញ៉ាំអាហារដ៏រីករាយជាមួយគ្នារហូតដល់ពេលល្ងាចទើបពួកគេនាំគ្នាត្រឡប់ទៅផ្ទះវិញ
[ភូមិគ្រឹះជេននី]
<<អ្នកនាងជេនចាំខ្ញុំផងកុំដើរលឿនពេក>>ឆេយ៉ុងរត់តាមជេននីយ៉ាងលឿនបន្ទាប់ពីជេននីដើរចេញមកមុនឆេ
<<មិនបាច់រត់ក៏បានឆេប្រយ័ត្នផ្កាប់មុខហើយមានរបួសលើសនឹងទៅ>>ជេននីញញឹមដោយអស់សំណើចនឹងចរិកកូនក្មេងរបស់ឆេយ៉ុង
<<ក៏ខ្ញុំខ្លាចអ្នកនាងដើរទៅចោលខ្ញុំបាត់នឹងណា>>ឆេយ៉ុងនិយាយយ៉ាងប៉ប៉ាច់ប៉ប៉ោច
<<អាសូរតែពួកយើងនៅសួនកំសាន្ដទៅមិនថាទេដែលឯងខ្លាចវង្វេងខ្ញុំបាត់តែនេះផ្ទះរបស់ខ្ញុំណាឆេ?>>ជេននីនិយាយហើយក៏បន្តដើរនាំមុខឆេយ៉ុង
<<ក៏ខ្ញុំថាលេងទេអ្នកនាងតែយ៉ាងណាក៏អគុណអ្នកនាងណាសម្រាប់ថ្ងៃនេះដែលអ្នកនាងចំណាយពេលកំដរកូនក្មេងដើរលេង>>ឆេយ៉ុងនិយាយហើយក៏ចាប់ដៃជេននីយកមកដាក់លើថ្ពាល់របស់ខ្លួន
<<មិនអីទេព្រោះខ្ញុំក៏ខានចេញដើរលេងបែបនេះយូរដែរហើយណាមួយទៀតឯងក៏មានរបួសដោយសារតែខ្ញុំទៀតមែនហើយឯងរហ័សចូលងូតទឹកផ្លាស់សម្លៀកបំពាក់មកចាំខ្ញុំលាងរបួសអោយ>>ជេននីបើកទ្វាបន្ទប់ហើយងាកទៅនិយាយជាមួយនឹងឆេយ៉ុងយ៉ាងស្រទន់
<<ចាសអ្នកនាងជេន>>ឆេយ៉ុងនិយាយហើយក៏ដើរចេញទៅបាត់
            *១សប្ដាហ៍កន្លងផុតទៅឆេយ៉ុងទៅរៀនតាមធម្មតាព្រោះអីខ្វះតែ១សប្ដាហ៍ទៀតទេគេក៏ដល់ថ្ងៃប្រលងបញ្ចប់ហើយ។
<<ឆេហាឯងចាំជួយផ្ញើរមេរៀនដែលគ្រូបង្រៀនមុននេះអោយយើងផងណាយើងកត់មិនទាន់នោះទេ>>លីសាដែលកំពុងតែរៀបចំសម្ភារៈរៀនហើយនិយាយទៅកាន់ឆេយ៉ុងដែលកំពុងតែឈរចាំ
<<អើយអាស្វាអើយនេះជិតប្រលងហើយណាឯងមិនគិតយកចិត្តទុកដាក់លើការបង្រៀនរបស់គ្រូខ្លះទេអីហើយមួយយប់ៗមិនគិតដេកមិនគិតពួនទេវក់តែនឹងហ្គេមនឹងហើយចាំមើលតែដល់ថ្ងៃប្រលងរត់មករកយើងជួយយើងមិនទទួលទេវ៉ើយ>>ឆេយ៉ុងជ្រួញចិញ្ចើមហើយក៏ទេសនាគ្រែ៥ដាក់ទៅកាន់លីសាដែលពេលគ្រូពន្យល់មេរៀនគេមិនគិតស្ដាប់មិនគិតនោះទេគិតតែឈ្ងោកដេក(ទម្លាប់ដូចអ្នកសរសេរដែរ )
<<ចាសអ្នកម៉ាក់ អ្នកម៉ាក់ចាសកូនឃ្លានហើយតោះទៅរកអីញ៉ាំ >>លីសាលើកកាបូបមកស្ពាយហើយក៏កាន់ដៃឆេយ៉ុងធ្វើមុខភ្លឹសៗដូចកូនក្មេង
<<បានហើយលែងដៃយើងទៅយើងមិនមានកូនដូចជាឯងទេ>>ឆេយ៉ុងគ្រញែងខ្លួនពីការឱបរបស់លីសាហើយក៏ដើរចេញទៅធ្វើអោយលីសាត្រូវរត់តាម
<<អ្នកម៉ាក់ចាសចាំកូនផងកុំដើរលឿនពេកកូនតាមមិនទាន់ទេ>>លីសាស្រែកហើយក៏រត់ដេញតាមឆេយ៉ុងធ្វើអោយអ្នកដែលឃើញសកម្មភាពទាំងនេះនាំគ្នាអស់សំណើចនឹងពួកគេ
<<បានហើយអាស្វាយើងខ្មាសគេ>>ឆេយ៉ុងក៏ស្រែកមកវិញហើយពួកគេក៏សើចព្រមៗគ្នា
<<មែនហើយឆេយប់មិញឯងមានបានឃើញព័ត៍មានមួយទេ?>>ពេលដែលពួកគេរត់ប្រឡែងគ្នាហត់ពួកគេក៏នាំគ្នាដើរចូលទៅអង្គុយតុអាហារដែលមានប៊េមនឹងជីស៊ូអង្គុយរង់ចាំពួកគេស្រាប់
<<ព័ត៌មានអីទៅបើព័ត៌មានស្រុកយើងមានច្រើនយ៉ាងសន្ធឹកសន្ធាប់មានទាំងលោតទឹកមានទាំងឃាតកម្មមានទាំងគ្រោះថ្នាក់ចរាចរណ៍ហើយនៅមានច្រើនទៀតបើយើងដេកតែបន្តិចតាមគេលែងទាន់ហើយយើងមិនបានដឹងអស់ទេវ៉ើយ>>ឆេយ៉ុងតបមកវិញ
<<គឺព័ត៌មានបុរសអាយុ៣០ឆ្នាំម្នាក់ត្រូវបានស្លាប់យ៉ាងអាថ៍កំបាំងនឹងណាឯងមើលទៅនេះពិតជាមិនតាមដានព័ត៌មានសង្គមពិតមែន>>លីសានិយាយហើយក៏ហុចទូរសព្ទរបស់ខ្លួនទៅអោយឆេយ៉ុងមើលហើយក៏ហុចតៗគ្នា
<<គ្មានអីចម្លែកផងគេនឹងធ្វើអាក្រក់ច្រើនណាស់មានទាំងពីជួញដូរមនុស្សជួញដូរក្មេងលក់ថ្នាំញៀនហើយនៅមានច្រើនទៀតមនុស្សបែបនេះអោយស្លាប់ទៅនៅរស់នាំតែធ្ងន់ផែនដីទេ>>ជីស៊ូដែលអានខ្លឹមសាររបស់ព័ត៌មាននោះហើយក៏និយាយឡើង
<<មែនហើយយើងក៏យល់ស្របនឹងបងស៊ូដែរមនុស្សធន់នឹងរស់នៅនាំតែចង្អៀតផែនដីទេមែនទេឆេ>>ប៊េមនិយាយបន្ទរតាមជីស៊ូហើយក៏សួរទៅកាន់ឆេយ៉ុងដែលនៅស្ងៀមធ្មឹង
<<អាឆេឯងឮយើងសួរទេ?>>នៅពេលដែលឆេយ៉ុងមិនតបប៊េមក៏ស្រែកឡើងធ្វើអោយឆេភ្ញាក់សឹងលស់ព្រលឹង
<<ហាសមុននេះពួកឯងនិយាយអីយើងមិនបានស្ដាប់>>ឆេយ៉ុងនិយាយចប់ក៏ធ្វើអោយអ្នកនៅទីនោះនាំគ្នាហួសចិត្តគ្រប់គ្នា
<<ហ៉ើយនេះព្រលឹងឯងទៅណានឹងហាសជាមិនស្ដាប់ពួកយើងនិយាយសោះក៏បងស៊ូនិយាយថាសមមុខគេហើយដែលស្លាប់បែបនឹងក៏ដោយសាតែគេនឹងធ្វើអាក្រក់ច្រើនពេកហើយអាប៊េមក៏យល់ស្របចុះឯង?>>លីសានិយាយមកយ៉ាងវែងអន្លាយដូចអ្នកសម្រាយរឿង
<<យើងក៏គិតអញ្ចឹងដែរហើយក្នុងនោះគេក៏បានដាក់ដែរថាគេប្រហែលជាសម្លាប់ខ្លួនពីព្រោះថាគេជំពាក់លុយនៅបនល្បែងច្រើនរហូតដកខ្លួនមិនរួច>>ឆេយ៉ុងនិយាយអឺអើតាមគេតាមឯង
<<បានហើយបានហើយមោះញ៉ាំអីសិនទៅបងកម្មង់រួចហើយ>>ជីស៊ូនិយាយឡើង
<<ពិតមែនហើយខ្ញុំឃ្លានហើយ>>ឆេយ៉ុងនិយាយហើយពួកគេក៏នាំគ្នាទទួលទានអាហារព្រមទាំងនិយាយគ្នាពីនេះពីនោះដោយមានសំណើចសើចក្អាកក្អាយផងដែរ
<<ខ្ញុំទៅសិនហើយណាបាយៗអ្នកទាំងអស់គ្នា>>ឆេយ៉ុងលាមិត្តរបស់ខ្លួននឹងជីស៊ូព្រោះថាថ្ងៃនេះជេននីជាអ្នកមកទទួល
<<អូខេបាយបាយសុខសប្បាយតាមផ្លូវវ៉ើយ>>លីសាស្រែកមកវិញ
[មុខសាលា]
<<សួស្ដីអ្នកនាងជេន>>ឆេយ៉ុងដើរចេញមកខាងមុខសាលាក៏ប្រទះនឹងជេននីឈរចាំគេរួចជាស្រេច
<<ហេឡូឆេនឹកណាស់នៀក>>ជេននីរត់ទៅរកឆេយ៉ុងហើយក៏ថើបថ្ពាល់គេ១ខ្សើតផងដែរ
<<អ្នកនាងជេនខ្សែរលើខ្ញុំទៀតហើយណា>>ឆេយ៉ុងធ្វើជានិយាយឡើងទាំងញញឹម
<<ទេខ្ញុំមិនដឹងរឿងអីទេ តោះឆេខ្ញុំចង់ទៅ Shopping ឯងជូនខ្ញុំទៅបន្តិចមកណា>>ជេននីធ្វើភ្នែកមក់ៗពេលដែលនាងឱនមុខទៅជិតមុខឆេយ៉ុងដោយក្ដីអង្វរករ
<<នេះខ្ញុំហ៊ានបដិសេធនឹងអ្នកនាងម្ចាស់ដែរឬក្រៅពីពាក្យថាយល់ព្រមនោះចា៎? >>ឆេយ៉ុងនិយាយហើយក៏ដឹកដៃជេនចូលឡាន
<<មែនហើយឆេឯងល្មមរៀនបើកឡានហើយណាខ្ញុំចង់ទៅណាមានឯងជាអ្នកបើកឡានមិនមែនខ្ញុំជាអ្នកបើកនោះទេ >>ជេននីនិយាយដោយឆេក៏ញញឹមតបវិញ
<<រៀននឹងវាគង់តែរៀនទេអ្នកនាងតែពេលនេះខ្ញុំសុំពេលផ្ដោតអារម្មណ៍ទៅលើការប្រឡងរបស់ខ្ញុំសិនខ្លាចប្រឡងធ្លាក់>>ឆេយ៉ុងនិយាយចប់ជេននីក៏ងក់ក្បាលតិចៗ
        *កំឡុងពេលធ្វើដំណើរទៅតាមផ្លូវឆេយ៉ុងនឹងជេននីក៏និយាយគ្នាទៅវិញទៅមកដោយមានពាក្យសម្ដីរបស់ឆេយ៉ុងខ្លះក៏ធ្វើអោយជេននីអៀនបានយ៉ាងងាយហើយពេលខ្លះគេក៏ត្រូវជេននីសម្លក់សម្លឹងហាក់ដូចជាប្រច័ណ្ឌនៅពេលដែលគេនិយាយសរសើរទៅកាន់នរណាម្នាក់។
<<មែនហើយអ្នកនាងជេនថ្ងៃនេះខ្ញុំបានឃើញព័ត៌មានមួយ>>សុខៗស្រាប់តែឆេនិយាយឡើង
<<ព័ត៌មានអីទៅឆេ?>>ជេននីសួរឡើងដោយលើកចិញ្ចើមឆ្ងល់ម្ខាង
<<គឺអ្នកនាងចាំទេប្រហែលជាមួយសប្ដាហ៍មុនដែលយើងទៅដើរលេងនោះ?>>ឆេយ៉ុងនិយាយឡើងដោយទឹកមុខប្រាកដប្រជា
<<ចាំហើយយ៉ាងម៉េច?ឯងកុំថាណាថាមានគេចុះផ្សាយពីពួកយើងទាំង២នាក់ខ្ញុំមិនល្បីដល់ថ្នាក់នោះទេឆេ>>ជេននីនិយាយហើយក៏សើចឡើង
<<មិនមែនបែបនោះទេអ្នកនាងជេនសំណព្វចិត្តគឺអ្នកនាងចាំបុរសដែរចូលមករករឿងយើងបានទេបានទេ?ពេលនេះគេបានស្លាប់ហើយ?>>ឆេយ៉ុងនិយាយបន្តពីជេន
<<ហាស?ប្រុសម្នាក់ណាម្នាក់ដែលវាយឯងបែកមុខនឹងមែនទេ?ស្លាប់ហើយឬ?ល្អហើយអោយសមមុខគេទៅមនុស្សប្រុសស្អីអន់ចរឹក>>ជេននីដែលបានស្ដាប់ឆេយ៉ុងនិយាយរៀបរាប់ហើយនាងក៏បញ្ចេញមតិឡើង
<<តែខ្ញុំថាចម្លែកណានៅសុខៗមនុស្សអាត្មានិយមដូចគេនោះមកសម្លាប់ខ្លួនអីបែបនេះទេ?>>ឆេយ៉ុងនិយាយហើយទឹកមុខរបស់នាងក៏បានបង្ហាញមកយ៉ាងច្បាស់ថានាងឆ្ងល់ពិតៗ
<<ឆេចាសឆេខ្ញុំដឹងណាថាឆេឆ្ងល់តែឆេមិនចាំបាច់បញ្ចេញអាការៈដល់ថ្នាក់នេះក៏បាន>>ជេននីនិយាយឡើងដោយប្រឹងទប់សំណើចមិនអោយសើចនឹងទឹកមុខរបស់ឆេ
<<អ្នកនាងជេនហ៎កខ្ញុំកំពុងតែឆ្ងល់មែនណា>>ឆេយ៉ុងងាកមុខចេញពីជេននីដើម្បីកុំអោយជេននីតាមសើចនឹងទឹកមុខរបស់គេទៀត
<<ហើយខ្ញុំធ្វើយ៉ាងម៉េចទៅដឹងទៅហាសឆេបើខ្ញុំមិនដែលស្គាល់គេម្នាក់នោះផងនឹងហើយឆេក៏ឈប់គិតពីគេនោះបានហើយណាហៅអារម្មណ៍មកជួយគិតខ្ញុំវិញថាថ្ងៃនេះខ្ញុំគួតែទិញអីខ្លះ>>ជេននីទាញមុខឆេយ៉ុងអោយមកប្រសព្វភ្នែកជាមួយខ្លួនហើយនិយាយដោយសម្ដីផ្អែមល្ហែមធ្វើអោយឆេឈប់ខ្វល់អស់នៅរឿងមុននេះ

សូមរង់ចាំតាមដានភាគបន្ត

Waiting you love meWhere stories live. Discover now