Part6

145 12 1
                                    

<<នាងធ្វើអីនឹងឆេ?>>ជេននីស្រែកឡើងបន្ទាប់ពីឆេដើរមកដល់ខ្លួនហើយក៏លើកបីនាងយកតែម្ដង
<<រំលោភអ្នកនាងទេដឹង?>>ឆេតបមកវិញទាំងញញឹមព្រានអង្រួនបេះដូងជេននី
<<ក្មេងឆ្កួតនិយាយអីឡប់ៗ>>ជេននីអៀនឡើងមុខក្រហមនាងខានអៀនបែបនេះមកយូហើយតែតាំងពីមានក្មេងម្នាក់នេះចូលមកប៉ុន្មានថ្ងៃនេះនាងក៏អាចញញឹមបានច្រើនជាងមុន
<<ឡប់ៗបែបនេះអ្នកនាងចូលចិត្តទេ?>>ឆេយ៉ុងសួរឡើងក្រោយដាក់ជេននីទៅលើគ្រែរួចខ្លួនក៏ឡើងទៅគេងឱបជេននីជាប់
<<បានហើយសម្រាកទៅនេះក៏យប់ហើយដែរប្រយ័ត្នស្អែកនេះក្រោកមិនរួច>>ជេននីគេចមិនឆ្លើយសំនួរឆេហើយព្យាយាមបិទភ្នែកធ្វើពុតជាសម្ងំគេង
<<ក៏បាន Goodnight មនុស្សចាស់ពូកែងរងក់>>ឆេនិយាយហើយក៏យកដៃរបស់ខ្លួនទៅឱបជេននីជាប់ធ្វើអោយជេននីញញឹមខ្ជិបតែម្ដង
[ពេលព្រឹក]ឆេយ៉ុងនឹងជេននីនៅគេងឱបគ្នាយ៉ាងផ្អែមល្ហែមតែក៏ត្រូវកាត់សង្វាក់ដោយសារតែអ៊ំមេផ្ទះចូលមកគោះទ្វាទាំងព្រឹក។
<<មានការអីមែនទេអ៊ំ?>>ឆេយ៉ុងបើកទ្វាហើយសួរ
<<អ្នកនាងឆេមកនៅក្នុងបន្ទប់របស់អ្នកនាងជេនបានយ៉ាងម៉េច?>>អ៊ំស្រីមេផ្ទះមិនបានឆ្លើយនឹងឆេតែបែរជាសួរបកទៅវិញ
<<អ៊ំក៏ដឹងមែនទេថាបន្ទប់របស់ខ្ញុំមានទ្វាភ្ជាប់ជាមួយនឹងអ្នកនាងជេននី?ហើយណាមួយទៀតយប់មិញនេះក្បាលខ្ញុំក៏ត្រូវរបួសអ៊ំក៏ដឹងមិនអញ្ចឹងហីនៀកមិនទាន់បកបង់រំក្បាលចេញទេ>>ឆេយ៉ុងតបទៅវិញ
<<អ៎មែនហើយខ្ញុំភ្លេចរឿងនេះអោយឈឹង>>អ៊ំស្រីមេផ្ទះក៏រហ័សឆ្លើយតបមកវិញ
<<ហើយអ៊ំមានការអីមែនទេបានជាមកដាស់អ្នកនាងទាំងព្រឹកបែបនេះ?>>ឆេយ៉ិងបន្តសួរសំនួរចាស់
<<អ៎គឺលោករីឆាតគាត់មករកអ្នកនាងជេននៅបន្ទប់ទទួលភ្ញៀវឯណោះចាស>>អ៊ំស្រីមេផ្ទះឆ្លើយហើយឆេយ៉ុងក៏ងក់ក្បាល
<<ហើយលោករីឆាតនោះជាអ្នកណាដែរអ៊ំ?>>ឆេយ៉ុងសួរ
<<គឺជាអ្នកដែលលោកប្រុសសេហ៊ុនព្យាយាមចង់អោយអ្នកនាងទាក់ទងជាមួយនឹងណាគឺលោករីឆាតនេះតាមអ្នកនាងមក២ ៣ឆ្នាំហើយតែអ្នកនាងបដិសេធរហូតដឹងហើយគាត់ក៏បាត់មុខទៅមួយរយៈដែរនេះទើបតែឃើញមុខត្រឡប់មកវិញទេ>>អ៊ំមេផ្ទះតប
<<Okeyអញ្ចឹងទេហ៎អ៊ំចាំខ្ញុំជាអ្នកដាស់អ្នកនាងជេននីអោយ>>ឆេយ៉ុងតបហើយក៏បិទទ្វាដើរទៅរកជេននីដែលកំពុងតែគេងលក់យ៉ាងស្រួល
<<អ្នកនាងជេនភ្ញាក់ឡើងមានគេមករង់ចាំ>>ឆេយ៉ុងកេះជេននីតិចៗដើម្បីដាស់នាង
<<អ្នកនាងជេនភ្ញាក់ឡើងចាសសង្សារបស់អ្នកនាងមករង់ចាំបងយូហើយ>>ឆេកេះជេនតិចៗតែជេនមិនខ្វល់បានត្រឹមតែគ្រហឹមបន្តិចហើយក៏ស្ងាត់ទៅវិញ(តាមពិតទៅជេនភ្ញាក់យូហើយតាំងពីពេលដែលអ៊ំមេផ្ទះរៀបរាប់រឿងរបស់រីឆាតប្រាប់ទៅឆេយ៉ុងមកម្លេះតែនាងនៅធ្វើពុតព្រោះចង់ដឹងថាឆេមានអារម្មណ៍បែបណា)
<<ជុប..ជុប..>>ឆេដែលដាស់ជេនមិនភ្ញាក់ក៏ឆ្លៀតឱកាសខ្សែលើជេននីដោយគេយកបបូរមាត់ទន់រលោងរបស់គេទៅប្រថាប់នៅលើថ្ពាល់ជេននីម្ដងមួយខាងៗរហូតដល់ជេននីបើកភ្នែកសម្លឹងមករកគេ
<<ឆេមានរឿងអីបានជាមកដាស់ខ្ញុំទាំងព្រឹកបែបនេះ?>>ជេននីជ្រួញចិញ្ចើមហើយសួរឡើងដោយដៃក៏យកទៅអង្អែលថ្ពាល់របស់ខ្លួនថ្នមៗកន្លែងដែលឆេយ៉ុងថើបមុននេះ
<<គឺអ៊ំមេផ្ទះមកប្រាប់ថាលោករីឆាតមកចាំអ្នកនាងនៅខាងក្រោមក្នុងបន្ទប់ទទួលភ្ញៀវហើយចា៎ហើយខ្ញុំក៏បានលាយទឹកក្ដៅសម្រាប់អ្នកនាងរួចហើយដែរអ្នកនាងអាចចូលងូតហើយប្រញាប់ទៅរកភ្ញៀវរបស់អ្នកនាងទៅកុំអោយគេចាំយូរ>>ឆេយ៉ុងនិយាយឡើងវែងហើយក៏ដើរបែរក្រោយទៅរកបន្ទប់របស់ខ្លួនវិញដោយស្នាមញញឹមមិនស្រស់
<<ក្មេងពិតមែននេះគេអន់ចិត្តនឹងយើងមែនទេ?>>ពេលដែលឆេដើរទៅបាត់ជេននីក៏សួរខ្លួនឯងតិចៗហើយក៏ក្រោកដើរចូលទៅក្នុងបន្ទប់ទឹកដើម្បីសម្អាតខ្លួន
[បន្ទប់ទទួលភ្ញៀវ] បុរសរូបរាងសង្ហាបានមកអង្គុយរង់ចាំជេននីយ៉ាងចិត្តត្រជាក់ថ្ងៃនេះគេមានបំណងចង់មកបួលជេននីទៅដើរលេងដើម្បីបន្ទន់ចិត្តរបស់ជេន។
<<ជេនថ្ងៃនេះអូនស្អាតណាស់>>គ្រាន់តែជេនបោះជំហានចូលមកក្នុងបន្ទប់ភ្លាមនាយរិឆាតក៏ធ្លោយមាត់សរសើរជេនតែម្ដង
<<...>>មិនមានការឆ្លើយតបពីសំណាក់ជេននីនោះឡើយក្រៅពីភាពស្ងៀមស្ងាត់របស់នាង
<<ថ្ងៃនេះបងចង់មកបបួលជេនទៅដើរលេងតើជេនទំនេរទេ >>ក្រោយពីជេននីស្ងាត់មិននិយាយស្ដីរីឆាតក៏ធ្វើជាអ្នកចាប់ផ្ដើមការសន្ទនាមុន
<<ជេនអូនកុំស្ងាត់បែបនេះតើបានទេ?>>នៅតែមិនមានការឆ្លើយតបអ្វីពីជេននីដដែល
<<ខ្ញុំធ្លាប់បងប៉ុន្មានដងហើយរីឆាតថាបងកុំចំណាយពេលមកលើខ្ញុំនាំតែឥតប្រយោជន៍ទេខ្ញុំមិនជាចិត្តស្រឡាញ់បងលើសពីពាក្យថាបងប្រុសនោះទេ >>ជេននីនិយាយដោយភាពធុញទ្រាន់នេះនាងមិនយល់ទេថារីឆាតគេចង់បានអ្វីអោយប្រាកដបើនាងបដិសេធគេចង់១០ដងទៅហើយនឹងតែគេនៅមកស៊ាំតាប៉ែជាមួយនឹងនាងទៀត
<<នេះជេនអូនមិនគិតផ្ដល់ឱកាសអោយបងខ្លះទេឬ?បងតាមអូនមករាប់ឆ្នាំហើយណាបងខុសអីទៅហេតុអីបានជាអូនមិនព្រមស្រឡាញ់បងអញ្ចឹង?>>រីឆាតនិយាយដោយតម្លើងសម្លេងនេះគេទ្រាំអស់ទ្រាំហើយចំពោះការលេងឬកលេងពាររបស់ជេននីនោះ
<<អារម្មណ៍ស្រឡាញ់វាមិនអាចបង្ខំបានទេណាបងរីឆាតហើយដូចខ្ញុំធ្លាប់ប្រាប់បងរួចមកហើយថាខ្ញុំមានមនុស្សនៅក្នុងចិត្តរួចហើយ>>ជេននីតបទៅវិញទាំងឈាមត្រជាក់
<<អាអ្នកដែលអូនស្រឡាញ់នោះឬពេលនេះសង្ស័យតែវាមានប្រពន្ធបាត់ហើយក៏មិនដឹង>>រីឆាតនៅតែតបតដោយមិនព្រមចាញ់
<<នេះជារឿងរបស់ខ្ញុំបងមិនបាច់មកខ្វល់នោះទេហើយចាប់ពីពេលនេះទៅខ្ញុំសុំមិនអោយបងមករកខ្ញុំទៀតនោះទេប្រសិនើបងមិនព្រមផ្លាស់ប្ដូរគំនិតចង់បានខ្ញុំជាប្រពន្ធនោះហើយបើបងនិយាយមិនចេះស្ដាប់គ្នាខ្ញុំនឹងអោយអង្គរក្សមកចាប់អូសបងចេញទៅក្រៅហើយណា>>ជេននីនិយាយមួយៗតែច្បាស់
<<បានបើអូនសម្រេចចិត្តបែបនេះហើយបងនឹងធ្វើអោយអូនស្ដាយក្រោយដែលមិនជ្រើសរើសយកបង>>រីឆាតដើរចេញពីផ្ទះរបស់ជេននីហើយនិយាយម្នាក់ឯងដោយគំនំគុំកួន
[បន្ទប់ជេននី][បន្ទប់ឆេយ៉ុង]
<<នេះឯងមិនទៅរៀនទេឬថ្ងៃនេះ?>>ជេននីដែលដើរចូលមកក្នុងបន្ទប់របស់ខ្លួនហើយក៏ដើរហួសចូលទៅរកបន្ទប់ឆេយ៉ុងដោយអ៊ំស្រីមេផ្ទះបានប្រាប់ថាមិនទាន់ឃើញឆេយ៉ុងចុះទៅក្រោមនោះទេ
<<មិនទៅទេឈឺរបួស>>ឆេយ៉ុងតបទៅកាន់ជេននីវិញដោយគ្មានទឹកដមហើយទាញភួយទៅដណ្ដប់ផុតក្បាលរបស់ខ្លួន
<<ឆេមកនេះខ្ញុំស្ទាបក្បាលបន្តិចមានក្ដៅខ្លួនទេ?>>ជេននីចូលទៅអង្គុយលើគ្រែរបស់ឆេយ៉ុងហើយក៏ទាញភួយឆេយ៉ុងចេញ
<<ទេក្បាលឯងមិនក្ដៅឯណាតែហេតុអីភ្នែកក្រហម?ឬមួយក៏ឯងយំ?>>ជេននីស្ទាបក្បាលឆេយ៉ុងហើយក៏ឃើញថាភ្នែករបស់ឆេយ៉ុងក្រហមហាក់បីដូចជាគេទើបតែយំរួចយ៉ាងអញ្ចឹង
<<ទេខ្ញុំមិនបានយំនោះទេអ្នកនាងទៅវិញទៅខ្ញុំចង់សម្រាកហើយបើអ្នកនាងចង់កាត់ប្រាក់ខែរបស់ខ្ញុំក៏កាត់ចុះខ្ញុំមិនថាអីទេ>>ឆេយ៉ុងនិយាយហើយក៏កញ្ឆក់យកភួយពីជេននីមកឃ្លុំក្បាលជិតម្ដងទៀត
<<ឆេក្រោកឡើងមកមានអីចង់សួរខ្ញុំសួរផ្ទាល់ៗមកកុំមកងក់ងរដាក់ខ្ញុំ ខ្ញុំមិនមែនជាគ្រូទាយទេនាដែលអាចដឹងថាឯងងររឿងអីនោះ>>ជេននីដែលមើលដឹងថាក្មេងស្រីដែលសម្ងំនៅក្នុងភួយកំពុងតែងក់ងរនឹងគេហើយគ្រាន់តែមាត់រឹងមិននិយាយ
<<គ្មានទេចា៎ខ្ញុំគ្រាន់តែមានអារម្មណ៍ថាអស់កម្លាំងចង់សម្រាក>>ឆេតប
<<បានបើឯងចង់គេងក៏គេងទៅតែខ្ញុំនឹងនៅគេងជាមួយឯងហើយក៏គេងនៅលើគ្រែរបស់ឯងដូចគ្នា>>ជេននីនិយាយចប់ក៏ត្បុលខ្លួនចូលទៅក្នុងភួយរបស់ឆេយ៉ុងហើយក៏យកដៃរបស់ខ្លួនទៅឱបក្រសោបឆេយ៉ុងជាប់ចំណែកឯមុខរបស់នាងក៏ផ្អឹបជាប់នឹងដើមទ្រូងរបស់ឆេទោះបីឆេយ៉ុងរើចេញក៏ពិបាកព្រោះជេននីពេលនេះតោងស្អិតដូចតុកកែទើបគេសម្ងំស្ងៀមដេកបាត់ទៅ

*ត្រឡប់មកខាងរីឆាតវិញបន្ទាប់ពីគេចាកចេញពីផ្ទះរបស់ជេននីហើយគេក៏ធ្វើដំណើរទៅកាន់ក្លឹបកំសាន្តមួយកន្លែងដោយគេជាម្ចាស់។
<<សួស្ដីលោកម្ចាស់>>គ្រាន់តែគេចូលអង្គុយនៅទីនោះភ្លាមក៏មានស្រីស្អាតម្នាក់ចូលមករាក់ទាក់គេបាត់ទៅហើយ
<<បាទសួស្ដី>>គេក៏តបទៅវិញដោយសម្លេងរឹងៗ
<<នេះលោកកើតអីមែនទេចា៎បានជាមកក្លឹបទាំងថ្ងៃបែបនេះ?>>ស្រីស្រស់ម្នាក់នោះបន្តសួហើយក៏ឈោងដៃទៅចាប់កាន់កែវស្រារបស់រីឆាតយកមកផឹកដោយប្រើក្រសែភ្នែកទាក់ទាញដាក់គេ
<<គឺគ្មានអីនោះទេនេះជាក្លឹបរបស់ខ្ញុំ ខ្ញុំចង់ចេញចូលពេលណាក៏បានមិនថាអញ្ចឹង>>សម្លេងមិនពេញចិត្តរបស់រីឆាតតបទៅវិញ
<<ចាសពិតមែនហើយលោកម្ចាស់មានអ្វីចង់អោយខ្ញុំបម្រើទេចា?នាងខ្ញុំពេញចិត្តបម្រើលោកម្ចាស់>>ស្រីម្នាក់នោះនៅតែនិយាយដដែលៗមិនឈប់កាន់តែធ្វើអោយនាយរីឆាតមួរម៉ៅកាន់តែខ្លាំងហើយគេក៏ក្រោកឡើងចេញពីកន្លែងនេះចេញទៅក្នុងបន្ទប់ផ្ទាល់ខ្លួនរបស់គេវិញមុនពេលដែលគេអស់ទ្រាំនឹងស្រីម្នាក់នេះ
<<ហឹសរឹកពារខ្លាំងណាស់អាងតែខ្លួនឯងសង្ហាហើយមានធ្វើឬកដាក់ខ្ញុំចាំមើលតែថ្ងៃណាមានត្រូវការស្រីរួចហើយចង់មករកខ្ញុំខ្ញុំគ្មានផ្លូវដេកជាមួយលោកម្ចាស់ជាដាច់ខាតចា>>ស្រីម្នាក់នោះនៅនិយាយង៉ូវៗពីក្រោយខ្នងរីឆាតទាំងដែលរីឆាតដើរចេញទៅផុតពីក្រសែរភ្នែករបស់នាងបាត់ទៅហើយនោះ
សូមរង់ចាំតាមដានភាគបន្ត

Waiting you love meWhere stories live. Discover now