ភាគទី៣
<<នេះខ្ញុំមកដាក់ពាក្យមើលថែភូមិគ្រិះឬក៏ដាក់ពាក្យមកមើលថែម្ចាស់ភូមិគ្រឹះអោយប្រាកដទៅចា?>>ឆេយ៉ុងនិយាយរអ៊ូម្នាក់ឯងខ្សិបៗ
<<កុំស្មានថាខ្ញុំមិនដឹងណាថានឯងកំពុងតែគិតស្អី>>ជេននីនិយាយ
<<គឺខ្ញុំឃើញនៅក្នុងខិតប័ណ្ឌគេជ្រើសរើសតែអ្នកមើលថែភូមិគ្រះនឹងណាមិននឹកស្មានថានឹងបានមកមើលថែម្ចាស់ភូមិគ្រឹះដែល>>ឆេយ៉ុងនិយាយទៅវិញទាំងសម្លេងថ្នមៗ
<<បើគ្មានម្ចាស់ទេនោះស្មានតែមានភូមិគ្រិះនេះកើតឡើងមកដែរឬ?>>ជេននីសួរបកទៅវិញ
<<ចាសគឺគ្មានទេចាសតែបើលោកស្រីដាក់ថាជ្រើសរើសអ្នកមកការពារម្ចាស់ភូមិគ្រឺះវាមិនល្អជាងទេឬ?>>ឆេយ៉ុងសួរត្រឡប់ទៅវិញទាំងមានចម្ងល់
<<មិនល្អនោះទេបើខ្ញុំដាក់បែបនោះខ្ញុំទៅជួលអង្គរក្សវិញមិនល្អជាងទេឬ?ខ្ញុំត្រូវការអ្នកស្ម័គ្រចិត្តមកមើលថែភូមិគ្រឹះហើយក៏អាចមើលថែខ្ញុំបានបែបនេះនាងយល់ទេ?>>ជេននីតបទៅវិញទាំងស្នាមញញឹមចុងមាត់
<<សុំថែមប្រាក់ខែបានទេ?>>ឆេយ៉ុងសួរ
<<ប្រាក់ខែប៉ុន្នឹងហើយមិនគ្រប់ទៀតមែនទេ?នាងចង់បានប៉ុន្មានទៀត?ឆ្លើយមកធ្វើការមិនទាន់បាន១ថ្ងៃស្រួលបួលផងស្រាប់តែសុំឡើងប្រាក់ខែ>>ជេននីនិយាយ
<<ចុះបើក្នុងនោះអ្នកនាងមិនបានបញ្ជាក់ថាអោយមើលថែម្ចាស់ភូមិគ្រឹះថែមផង>>ឆេយ៉ុងឆ្លយតបទៅវិញតាមត្រង់(និយាយទៅនាងមិនបានចង់បានអីថែមទេប្រាក់ខែនឹងនុះតែបើសិនជាម្ចាស់ភូមិគ្រឹះចិត្តល្អនាងក៏ព្រមទទួលលុយនោះដៃ១០)
<<ហ៊ើយយយបានថែមក៏បានតែខែដំបូងឯងត្រូវយកតម្លៃដើមសិនដើម្បីអោយខ្ញុំមើលការងាររបស់ឯងសិននឹងបានថែមប្រាក់ខែអោយប៉ុន្មានទើបសមព្រមទេ?បើមិនព្រមខ្ញុំទៅរកអ្នកផ្សេង>>ជេននីនិយាយតបទៅវិញទាំងក្នុងចិត្តក៏លួចគិតដូចគ្នាដែរថាក្មេងម្នាក់នេះច្បាស់ជាមានអ្វីពិសេសហើយបានជានាងព្រមតាមគេបែបនេះ
<<នេះអ្នកនាងនិយាយពិតមែនឬ?ស្លាប់ហើយខ្ញុំមិនមែនកំពុងតែយល់សប្តិទេមែនទេ?>>ឆេយ៉ុងនិយាយទាំងស្លន់ស្លោអ្នកណាមិនស្លាន់ច្បាស់ជាមនុស្សដែលគ្មានអារម្មណ៍ហើយនេះនៅសុខៗការងារប្រាក់ខែពាន់លានក៏រត់ចូលមកសំខាន់មានបាយទឹក៣ពេលមានកន្លែងដេកស្អាតទោះមានលុយក៏ជួលបន្ទប់មិនបានស្អាតបែបនេះដែរ
<<នេះឯងមិនបានយល់សប្តិទេតែឯងត្រូវចាំណាថាបើឯងយល់ព្រមនឹងខ្ញុំហើយឯងត្រូវតែសន្យាថាជីវិតរបស់ឯងចាប់ពីពេលនេះទៅត្រូវតែជារបស់ខ្ញុំចាំទុកទៅ>>ជេននីនិយាយហើយក៏ឈ្ងោកមុខទៅរកឆេយ៉ុងធ្វើអោយខ្យល់ដង្ហើមរបស់ពួកគេទាំងពីរអ្នកប្ដូរគ្នាទៅមក
<<ហ៊ូយយយខ្ញុំសង្ស័យណាស់ថាថ្ងៃណាមួយខ្ញុំអាចនឹងចាប់រំលោភចៅហ្វាយខ្លួនឯងក៏អាចថាបានបើចៅហ្វាយស្អាតក៏ស្អាតទាក់ទាញក៏ទាក់ទាញបែបនេះនោះសង្ស័យណាស់>>ឆេយ៉ុងនិយាយម្នាក់ឯងខ្សិបៗតែអាចអោយមនុស្សម្នាក់ទៀតស្ដាប់ឮតែជេននីក៏មិនបានថាអ្វីដែរក្រៅពីញញឹមអៀនក្មេងម្នាក់នេះអាចធ្វើអោយជេននីអៀនបានយ៉ាងងាយដោយមិនទាន់នឹងនិយាយគ្នាបានប៉ុន្មានផង
<<នេះយើងមកនិយាយល័ក្ខខណ្ឌក្នុងកំឡុងពេលដែលឯងមកធ្វើការជាមួយនឹងខ្ញុំ>>ជេននីនិយាយដោយប្រាកដប្រជា
<<អ្នកនាងអញ្ជើញមានប្រសាសន៍មកខ្ញុំនឹងត្រងត្រាប់ស្ដាប់អោយបានល្អ>>ឆេយ៉ុងតប
<<១.ពេលចេញពីរៀនហាមចេញទៅណាប្ដេសផ្ដាស់ ២.ពេលចេញទៅក្រៅត្រូវមានខ្ញុំទៅជាមួយជានិច្ច ៣.ហាមមានស្នេហាកំឡុងពេលនាងនៅក្រោមការគ្រប់គ្រងរបស់ខ្ញុំ ៤.ខ្ញុំត្រូវការនាងពេលណានាងត្រូវតែមកមិនថាម៉ោង១ ឬម៉ោង២អាធ្រាតក៏ដោយ ៥.បន្ទប់របស់នាងដែលមានទ្វាអាចចេញចូលបន្ទប់ខ្ញុំបានហាមចាក់សោរអោយសោះព្រោះខ្ញុំត្រូវការវេញចូល ៦.មុនពេលទៅរៀនឯងត្រូវនៅកំដរខ្ញុំទទួលទានអាហារពេលព្រឹកសិន ៧.បន្ទប់របស់ខ្ញុំនាងត្រូវតែរៀបវាអោយបានស្អាតព្រោះខ្ញុំមិនអនុញ្ញាតិអោយអ្នកណាចូលមកនោះទេ ៨.បើទំនេរពីការសិក្សាអាចទៅរង់ចាំខ្ញុំនៅឯក្រុមហ៊ុនបានបើសិនជាខខ្ញុំទៅធ្វើការតែកុំភ័យក្រុមហ៊ុនរបស់ខ្ញុំយូរៗខ្ញុំទៅម្ដងទេ ៩.ប្រឡងរួចពេលណានាងនឹងត្រូវអោយខ្ញុំឃើញមុខរបស់នាង២៤ម៉ោងលើ២៤ម៉ោង ១០.ក្នុងមួយសប្ដាហ៍នាងអាចទៅដើរលេងជាមួយនឹងមិត្តបាន១ថ្ងៃតែខ្ញុំត្រូវតាមទៅជាមួយ។ >>ជេននីរៀបរាប់មកជាហូរហែរ
<<ពុទ្ធោនេះខ្ញុំជាអ្នកមើលថែភូមិគ្រឹះឬក៏ជាសត្វចិញ្ចឹមរបស់អ្នកនាងទៅហាសអ្នកនាងជេននីការងារដែលអ្នកនាងរៀបរាប់មកទាំងប៉ុន្មានគឺខ្ញុំធ្វើការតែ២មុខទេគឺ១បោសសម្អាតបន្ទប់នឹង២កំដរអ្នកនាងគ្រប់ពេលវេលាហើយប្រាក់ខែដូចជាថ្លៃពេកហើយការងារខ្ញុំដូចជាគ្មានអ្វីគួអោយសមនឹងលុយសោះ>>ឆេយ៉ុងនិយាយទៅវិញគេមិនយល់ទេថាម្ចាស់ភូមិគ្រឹះនេះបែកស្លុយឬក៏យ៉ាងណានៅសុខៗក៏ជួលគេអោយមកជួយចាយលុយ
<<នេះឯងធ្វើបានឬក៏មិនបានឆ្លើយមក អ៎នៅសល់មួយទៀតនាងនឹងត្រូវជួយការពារខ្ញុំផងមានតែប៉ុន្នឹងឯងបើសិនជាថ្ងៃណាមួយខ្ញុំជួបបញ្ហាខ្ញុំត្រូវតែបានឃើញមុខរបស់ឯងអូខេទេ?>>ជេននីនិយាយ
<<បានវាចេះតែបានហើយតែថាអ្នកនាងដែលចង់តាមខ្ញុំពេលខ្ញុំទៅជួបជាមួយនឹងមិត្តរបស់ខ្ញុំនឹងអ្នកនាងនឹងទៅអង្គុយចាំពួកខ្ញុំយូក៏អាចថាបានព្រោះពេលខ្លះយើងអាចនឹងពិភាក្សាគ្នាពីរឿងរៀនហើយបេលខ្លះក៏នាំគ្នាទៅដើរសបភីងតាមរបៀបយុវវ័យអ្នកនាងអាចតាមពួកខ្ញុំទៅបានពិតមែនឬ?>>ឆេយ៉ុងនិយាយមិនមែនថាគេមិនចង់អោយចៅហ្វាយទៅជាមួយនោះទេតែពេលដែលនាងទៅតើគេនឹងណែនាំប្រាប់ពួកលីសសាថាយ៉ាងណាទៅនេះជាចៅហ្វាយណាមិនមែនជាសង្សាដែលត្រូវយកទៅតាមគ្រប់ពេលវេលានោះទេ
<<កុំភ័យអីខ្ញុំជឿថាឯងអាចយករួចខ្លួនបានចំពោះរឿងនេះហើយបើតាមខ្ញុំចាំបាននៅសល់តែ១ខែទៀតទេមែនទេឯងនឹងប្រឡងចប់ហើយ>>ជេននីតបមកវិញ
<<ចា៎ពិតមែនហើយអេអញ្ចឹងបានន័យថាខ្ញុំនឹងត្រូវទៅណាជាមួយនឹងអ្នករហូតតើមែនទេ?>>ឆេយ៉ុងសួរ
<<ពិតមែនហើយឯងមានបញ្ហាអ្វីមែនទេ?>>ជេននីសួរបកទៅវិញ
<<ចាសគ្មានទេ>>ឆេយ៉ុង
<<អញ្ចឹងចាប់ផ្ដើមការងារនៅថ្ងៃនេះឯងទៅផ្លាស់សម្លៀកបំពាក់ទៅបន្តិចទៀតនេះកំដរខ្ញុំទៅញ៉ាំអាហារពេលល្ងាចនៅខាងក្រៅខ្ញុំអោយពេលឯង៣០នាទី>>ជេននីនិយាយហើយក៏បែខ្លួនដើរចូលទៅក្នុងបន្ទប់ទឹកតែ
<<ឆេហាឯងចូលមកលាយទឹកក្ដៅអោយខ្ញុំសិនចាំចេញទៅ>>ជេននីស្រែកចេញមកហើយឆេយ៉ុងក៏មិនបដិសេធនោះដែរព្រោះនេះជាការងាររបស់គេ
*ព្រឹកថ្ងៃថ្មីឆេត្រូវក្រោកឡើងទៅរៀនតាមធម្មតាគ្រាន់តែលើកនេះនាងមិនបានទៅតំរង់ជួរចាំឡើងរថភ្លើងដូចមុនតែប៉ុណ្ណោះនាងមានអ្នកបើកឡានផ្ទាល់ខ្លួនដោយជេននីជាអ្នករៀបចំអោយទោះចង់ប្រកែកក៏មិនបាន។
YOU ARE READING
Waiting you love me
Vampire"ទោះរំឡងទៅប៉ុន្មានរយឆ្នាំក៏ក្ដីស្រឡាញ់របស់អូនចំពោះបងគ្មានថ្ងៃប្រែ"ជេននី "មិនថាបងកើតប៉ុន្មានភពប៉ុន្មានជាតិមិនថាបងជួបមនុស្សប៉ុន្មានរយលានអ្នកតែមនុស្សដែលបងជ្រើសរើសគឺជារូបអូន"ឆេយ៉ុង