6

1.2K 29 0
                                    

សាប្រីណា ស្ថិតក្នុងឈុតចោមពុងពណ៌ផ្កាឈូករឹបរាង បង្អួតដើមទ្រូងណែនក្បុង ជាមួយនឹងស្បែកជើងកែងចោតស្រួចរលែមសាកសមនឹងជើងដ៏វែងស្រឡូនរបស់នាង មិនតែប៉ុណ្ណោះផ្ទៃមុខដែលធ្លាប់តែតុបតែងសាមញ្ញៗ ពេលនេះត្រូវបានតុបតែងសារជាថ្មី កែវភ្នែកពណ៌ប្រាក់ដ៏ស្រស់ស្អាត បបូរមាត់តូចក្រហមទុំ ស៊ីគ្នាឥតខ្ចោះនឹងមុខសរលោង។
«ពិធីចាប់ផ្តើមហើយ អ្នកនាង!»
«ពួកនាងចេញទៅមុនចុះ បន្តិចទៀតខ្ញុំនឹងទៅតាមក្រោយ» នាងត្រូវការនៅម្នាក់ឯងដើម្បីត្រៀមចិត្តជៀសវាងធ្វើខ្លួនឲ្យមានកំហុសណាមួយដោយចៃដន្យ។
«បន្តិចទៀត ឯងនឹងបានឃើញទឹកមុខឈឺចាប់របស់គេហើយ ប្អូនស្រី!!» រង់ចាំតែបន្តិចទៀតតែប៉ុណ្ណោះហ្គេមរបស់នាងនឹងចាប់ផ្តើម ហើយនាងនឹងចងចាំទឹកមុខវេទនារបស់គេទុកមិនឲ្យរំលងឡើយ តែហេតុអីនាងចាំបាច់មានអារម្មណ៍ឈឺឆួលៗត្រង់ទ្រូងខាងឆ្វេងដែរ? សាប្រីណា គ្រវីក្បាលបណ្តេញគំនិតទាំងនោះចេញហើយបោះជំហានរឹងមាំទៅកាន់សាលពិធីជាមួយនឹងស្នាមញញឹម។
«ដល់ពេលបំពាក់ចិញ្ចៀនហើយ!» សម្លេងប្រកាសបន្លឺឡើងស្របពេលដែល អ៊ែល និង សាប្រីណា ឡើងទៅខាងលើវេទិការបំពាក់ចិញ្ចៀនឲ្យគ្នាទៅវិញទៅមក ក្រោមសម្លេងទះដៃអបអរសារទរ របស់បណ្តាភ្ញៀវដ៏ច្រើនកុះករ។
ក្រោយពីពិធីបំពាក់ចិញ្ចៀនត្រវបានបញ្ចប់ អ៊ែល ក៏ណែនាំ សាប្រីណា ដល់មិត្តភក្តិរបស់គេ ក៏ដូចជាដៃគូការងារផ្សេងៗទៀតច្រើនរាប់មិនអស់ រហូតទាល់តែនាងសុំខ្លួនទៅអង្គុយសម្រាកមួយភ្លែតសិន។
«ជេន!!!» សាប្រីណា ស្រែកហៅមិត្តពេលដែលឃើញ ជេន អើតឡើមរកមើលនាងក្នុងចំណោមមនុស្សម្នាជាច្រើន។
«គ្រាន់តែភ្ជាប់ពាក្យសោះមនុស្សមកអីក៏ច្រើនម្ល៉េះ?»
«កុំឆ្ងល់ច្រើនពេក! ឯណា ខាស្ពៀ?»
«នៅត្រង់នោះ! រវល់ញ៉ែអ្នកណាទៀតហើយមិនដឹង»
«ឯងត្រឡប់ទៅផ្ទះមុនទៅ ជេន! ខ្ញុំមានការជាមួយ ខាស្ពៀ បន្តិច»
«អូខេ! ប្រយ័ត្នផងណា៎»
«ខាស្ពៀ ហ្នឹង?» សាប្រីណា ជ្រួញចិញ្ចើមឆ្ងល់។
«ខ្ញុំចង់និយាយពី អ៊ែល! គេអាចនឹងធ្វើអីមិនល្អដាក់ឯងក៏ថាបាន!»
«អ្ហឺម...ខ្ញុំយល់ហើយ កុំបារម្ភអី» នាងញញឹមដាក់មិត្តដើម្បីបញ្ជាក់ថានាងមិនអីពិតមែន មុននឹងដើរទៅរកបុរសខ្ពស់ស្រឡះដែលកំពុងរាយមន្តស្នេហ៍ដាក់ស្រីៗមិនរើសមុខ។
«ខាស្ពៀ? នេះមិនជាមូលហេតុដែលខ្ញុំឲ្យលោកចូលរួមក្នុងពិធីនេះទេ!»
«សាប្រីណា? វ៉ាវ នាងស្អាតខ្លាំងណាស់» ខាស្ពៀ ងាកមកចាប់អារម្មណ៍នឹងស្រីស្អាតចំពោះមុខ ដោយទុកឲ្យស្រីៗដែលគេឈរជជែកគ្នាអម្បាញ់មិញតន្ត្រំជើងរួចដើរចេញទៅបាត់។
«នែ៎!! ជេន មានប្រាប់លោកពីផែនការរបស់ខ្ញុំទេ?»
«ប្រាប់! ហើយពេលនេះខ្ញុំកំពុងតែធ្វើហើយ»
//ហ្វឹប///
ខាស្ពៀ ទាញនាងអោបជាប់នឹងទ្រូងស្របពេលដែលគេនិង អ៊ែល ប្រទាក់ខ្សែភ្នែកគ្នា។ អ៊ែល ច្របាច់កែវស្រាសម្លក់ ខាស្ពៀ វិសតែជ្រុះគ្រាប់ភ្នែកមកក្រោម។
«គេមើលមកមែនទេ?» សាប្រីណា យល់ពីស្ថានការណ៍ ហើយក៏សួរបញ្ជាក់។
«អ្ហឺម.. គេដើរមករកពួកយើងហើយ» ខាស្ពៀ ខ្សឹបតិចៗ ហើយដកខ្លួនចេញពី សាប្រីណា ខណៈពេលដែល អ៊ែល ដើរមកដល់ល្មម។
«អ្នកណាគេហ្នឹង សាប្រីណា?» អ៊ែល សួរដោយសម្លេងរឹង។
«ចាំអូនណែនាំឲ្យស្គាល់! គេគឺ ខាស្ពៀ មីលលើរ៍ ជាមិត្តជិតស្និទ្ធរបស់អូន!»
បើគ្រាន់តែជាមិត្តគឺវាមិនអីទេ តែហេតុអីចាំបាច់បន្ថែមពាក្យជិតស្និទ្ធដែរ? អ៊ែល គិតក្នុងចិត្ត តែក៏ព្រមចាប់ដៃរាក់ទាក់ជាមួយ ខាស្ពៀ ទាំងដែលគេមិនចូលចិត្តមុខរបស់អាម្សៀហ្នឹងប៉ុន្មាន។
«រីករាយដែលបានស្គាល់ លោកមីលលើរ៍! ខ្ញុំគឺ អ៊ែល! អ៊ែល ម៉ាកហ្គើរ៍ គូដណ្តឹងរបស់ សាប្រីណា»
«លោកមិនចាំបាច់បញ្ជាក់ទេ ខ្ញុំក៏បានលឺពីមាត់របស់ សាប្រីណា ដែរ!» ខាស្ពៀ តបហើយក៏ឆ្លៀតសម្លឹងមុខ សាប្រីណា បន្តិច ដែលអាកប្បកិរិយាបែបនេះរំខានប្រសាទ អ៊ែល ជាខ្លាំង។
«មើលទៅលោកដូចជាស្និទស្នាលនឹងគូដណ្តឹងរបស់ខ្ញុំខ្លាំងណាស់»
«ពិតមែនហើយ!! អាចនិយាយបានថា ច្រើនជាងនេះទៅទៀត»
«អ៊ែល!!! អូនមិនសូវស្រួលខ្លួនទេ! អូនអាចទៅសណ្ឋគាររៀបចំឥវ៉ាន់សិនបានទេ?» សាប្រីណា ចូលធ្វើជាអាជ្ញាកណ្តាលជៀសវាងពីរនាក់គេសម្លាប់គ្នាមុនពេលដែលផែនការរបស់នាងចាប់ផ្តើម។
«ត្រូវការឲ្យបងខលប្រាប់ដុកទ័រទេ?»
«គ្រាន់តែហត់តិចតួចប៉ុណ្ណោះ មិនចាំបាច់ទេ! សម្រាកបន្តិចនឹងលែងអីហើយ»
«បើអីចឹង ចាំបងប្រាប់អ្នកបើកឡានជូនអូនទៅ»
«អ្ហឺម..» នាងងក់ក្បាលយល់ព្រម ហើយមុននឹងចេញពីទីនោះគេទាញនាងមកអោប ព្រមទាំងសង្កត់បបូរមាត់លើថ្ងាសរបស់នាងពេញដោយក្តីស្រលាញ់។
អ៊ែល ដើរទៅវិញទៅមកក្នុងផ្ទះ ដៃចុចខលទៅលេខ សាប្រីណា ជាច្រើនដងតែពុំមានការឆ្លើយតបមកវិញទាល់តែសោះ។ គេចាប់ផ្តើមមានអារម្មណ៍មិនស្រួលក្នុងចិត្ត ព្រោះធម្មតានាងមិនដែរទុកទូរស័ព្ទនាងចោលនោះទេ បើទោះបីជានាងគេងលក់ក៏នាងនៅតែលឺសម្លេងរោទ៍ដែរ ឬមួយមានរឿងអីកើតឡើងចំពោះនាង? គិតដល់ត្រឹមនេះគេក៏នឹកឃើញដល់សម្តីរបស់នាងដែលបានប្រាប់ថាមិនស្រួលខ្លួន ហើយសុំទៅរៀបចំរបស់របរ មុននឹងមកផ្ទះរបស់គេ។
«សង្ឃឹមថាគ្មានរឿងអីកើតឡើងចំពោះអូនទៅចុះ!» មិនបង្អង់យូរ រាងខ្ពស់ក៏រត់ទៅរកឡានហើយក៏បើកឆ្ពោះទៅសណ្ឋាគារ។

ល្បែងស្នេហ៍ (ចប់)Where stories live. Discover now