4

1.5K 31 0
                                    

សាប្រីណា ភ្ញាក់ម្តងទៀតដោយសភាពចុករួយពេញខ្លួន នាងបើកភ្នែកព្រឹមៗ មើលជុំវិញខ្លួនស្រាប់តែមានអារម្មណ៍ដូចជាមានស្អីម្យ៉ាងរវើមរវាមត្រង់ចង្កេះ ពេលក្រឡេកមើលក៏ប្រទាក់ភ្នែកនឹងប្រុសមាឌធំដែលញញឹមស្រស់ដាក់នាងយ៉ាងមានអំនួត។
«អ៊ែល!!!»
«ភ្ញាក់ហើយ?»
«ចាស៎!! តាំងពីពេលបងយកប្រៀបលើអូនម្ល៉េះ!!» សាប្រីណា ចាប់ទាញដៃគេចេញពីភួយហើយធ្វើមុខកាចដាក់។
«ញាំអាហារពេលព្រឹកទេ?» អ៊ែល ញញឹមលាក់កំនួចដោយអង្អែលមុខស្អាតថ្នមៗ ។ គ្រាន់តែលឺភ្លាម សាប្រីណា ដល់ថ្នាក់ព្រឺសម្បុរខ្ញាក ព្រោះវាធ្វើឲ្យនាងនឹកឃើញរឿងកាលពីប៉ុន្មានម៉ោងមុននេះ ដែលទើបតែកើតឡើងថ្មីៗ ស្រស់នឹងភ្នែក។
«អត់ទេ!!!»
«អូនគិតស្អីផ្តេសផ្តាសហ្នឹង?ក្មេងកំហូច!!» អ៊ែល ញីសក់នាងទៅមកព្រមទាំងយកថ្ងាសសង្កត់ថ្ងាសរបស់នាងតិចៗទៀតផង។
«....» សាប្រីណា បិទមាត់ជិត រីឯផ្ទៃមុខរបស់នាងវិញឡើងពណ៌ក្រហមព្រឿងៗដោយមិនដឹងខ្លួន។
«ម៉ោង9ព្រឹកហើយណា៎ អូនមិនចង់ញាំអីបន្តិចទេអ្ហ៎?» អ៊ែល ក្រោកចេញពីគ្រែ ព្រោះបើគេហ៊ានតែនៅទៀត សាប្រីណា ប្រាកដជាមិនហ៊ានទៅញាំអីជាមិនខាន។
«ចាំអូនទៅតាមក្រោយ» សាប្រីណា និយាយទាំងមិនហ៊ានសម្លឹងមុខរបស់គេ។ អ្នកណាទៅហ៊ានមើលទៅ បើប្រុសឆ្កួតនេះក្រោកទាំងខ្លួនទទេរស្អាត បង្ហាញល្វែងក្រោមមិនខ្មាសព្រៃព្រៃព្រឹក្សាអ្នកតាវល្លិ៍អីបន្តិច។
«អូខេ! បងចាំអូននៅខាងក្រោម»
បន្ទាប់ពីលឺសម្រិបជើងរបស់ អ៊ែល ទៅបាត់នាងក៏ដើរទៅបើកទូររកអីស្លៀក តែទេវតាពិតជាមិននៅខាងនាងមែន ក្នុងទូរគ្មានអីផ្សេងក្រៅពីខោអាវរបស់ អ៊ែល ហើយនឹងខោខ្លីរបស់គេ។ សាប្រីណា ឃ្លុំភួយជុំវិញខ្លួនហើយដើរចុះទៅខាងក្រោមដើម្បីសុំជំនួយពី អ៊ែល។
«បងជួយទៅទិញខោអាវរបស់អូនខ្លះបានទេ?»
«ប្រាកដជាបាន!!!» អ៊ែល តបដោយមិនគិតយូរ។
«អឺ...នៅមានរបស់ម្យ៉ាងទៀតគឺ...អឺ...»សាប្រីណា អោនមើលខាងក្រោមហើយខាំមាត់មិនហ៊ាននិយាយ។
«បងដឹងហើយ!!! ចាំបងទៅទិញឲ្យ ធានាថាមិនយូរទេ» រាងក្រាស់បោះជំហានទៅមុខ ហើយមិនភ្លេចយកអាវក្រៅដែលព្យួរនៅលើកៅអីស៊កពីក្រៅមុននឹងបើកឡានចេញទៅ។
«គេម៉េចនឹងស្គាល់ទំហំរបស់នាងទៅ?» សាប្រីណា ចង់ស្ទុះចេញទៅប្រាប់ តែឡានក៏បាត់ស្រមោលទៅហើយ។
«ខលទៅប្រាប់គេសិន!» សាប្រីណា ចុចទៅលេខរបស់គេ តែសម្លេងទូរស័ព្ទរបស់គេបែរជានៅលើតុទៅវិញ។
«តាមដំណើរចុះ!!!»
....
អ៊ែល យកដៃអង្អែលពុកចង្ការ ខណៈពេលដែលពិនិត្យអាវក្នុងរបស់មនុស្សស្រីដែលបុគ្គលិកយកមកបង្ហាញ។
គេលើកដៃប៉ាន់ប្រមាណអាវទាំងនោះ ក្រោមក្រសែភ្នែកបុគ្គលិកស្រីៗ ដោយមិនមានការអៀនខ្មាស់ទៀតផង រហូតដល់មានអ្នកខ្លះលួចច្រណែននឹងម្ចាស់អាវក្នុងនោះដែលមានសំណាងបានបុរសសង្ហារម្នាក់នេះហ៊ានចេញមុខមកទិញរបស់ប្រើប្រាស់ផ្ទាល់ខ្លួនឲ្យដោយផ្ទាល់បែបនេះ ពិតជាមិនងាយរកបានមែន។
«តូចពេកហើយ...» អ៊ែល គ្រវីក្បាលនឹងទំហំរបស់វា ហើយក៏នឹកឆ្ងល់ថា សាប្រីណា ទៅរកទិញនៅឯណាទើបអាចរកទំហំដែលត្រូវនឹងនាងបាន? ឬក៏នាងមានឌីហ្សាញនើរ៍ ប្រចាំខ្លួន?
«មានអាធំជាងនេះ២លេខទេ?»
«អភ័យទោសផងលោក! ហាងរបស់ខ្ញុំគឺមានត្រឹមតែទំហំនេះទេ» បុគ្គលិកស្រីម្នាក់នោះ និយាយហើយព្យាយាមទប់សម្លេងសើចរបស់ខ្លួនយ៉ាងពិបាក។
«សុំខ្ចីទូរស័ព្ទបន្តិច!» គ្រាន់តែលឺគេស្នើរភ្លាម បុគ្គលិកស្រីនោះក៏ម្នីម្នាយកទូរស័ព្ទឲ្យទៅគេតាមសំណូមពរ។
(សួស្តី ខ្ញុំសាប្រីណា និយាយ! អ្នកណាគេហ្នឹង?)
(សាប្រីណា! គឺបង)
(អ៊ែល??)
(គឺថា..របស់ដែលអូនចង់បានវាមានទំហំតូចពេកហើយ បងគិតថាវាមិនល្មមនឹងអូនទេ)
(អ្ហាស៎???)
(ចំនែកឯខោ អឺ..របស់អូនវិញ បងអាចធានាបានថាប្រាកដជាត្រូវនឹងអូន100%)
(អ៊ែល!! ប្រាប់បានទេថាបងកំពុងនិយាយទូរស័ព្ទនៅឯណា?) ខ្សែម្ខាងទៀតសួរអ្វីផ្សេង ហាក់ដូចជាមិនចាប់អារម្មណ៍នឹងសម្តីរបស់ អ៊ែល។
(នៅក្នុងហាង!) អ៊ែល ឆ្លើយបែបសប្បាយៗ ដោយមិនបានគិតថាសម្តីបីម៉ាត់របស់គេធ្វើឲ្យ សាប្រីណា សឹងតែហោះទៅទីនោះច្របាច់កគេឲ្យស្លាប់នៅនឹងកន្លែង។
(អ៊ែល ម៉ាកហ្គើរ៍!!!!!)
(អូនខ្លាចភ្លេចឈ្មោះបងឬយ៉ាងម៉េច? កុំបារម្ភអីបន្តិចទៀតបងទៅវិញហើយ..ប៉ុន្តែមុននឹងទៅវិញ ជួយប្រាប់បងបន្តិចមកថាអូនពាក់អាវលេខប៉ុន្មាន? បងរកទំហំរបស់អូនមិនត្រូវសោះ ព្រោះហាងនេះមានតែអាតូចៗ) សម្តីរបស់គេធ្វើឲ្យបុគ្គលិកក្នុងហាងមុខក្រហមស្ទើរតែគ្រប់គ្នា មិនលើកលែងសូម្បីតែអតិថិជនដែលចូលមកទិញក្នុងហាងនេះ។
(ស្តាប់អូនណា៎ អ៊ែល!! ជួយហុចទូរស័ព្ទឲ្យបុគ្គលិកណាម្នាក់ក្នុងហាងឲ្យអូនមួយភ្លែត) សាប្រីណា ទប់អារម្មណ៍ក្រេវក្រោធរបស់ខ្លួនមួយឡែកដោយដោះស្រាយបញ្ហាមួយនេះឲ្យចប់សិន។ អ៊ែល មិនតវ៉ាអីច្រើនក្រៅពីធ្វើតាមសម្តីរបស់នាងដោយហុចទូរស័ព្ទទៅឲ្យបុគ្គលិកស្រីដែលគេខ្ចីទូរស័ព្ទឲ្យនិយាយជាមួយនឹងនាង។ ក្រោយពីនិយាយជាមួយ សាប្រីណា ចប់បុគ្គលិកស្រីនោះដើរទៅយករបស់របរទាំងនោះទៅគិតលុយហើយខ្ចប់ហុចទៅប្រុសសង្ហារដែលឈររង់ចាំនៅលើសាឡុង។
កន្លងផុតអស់រយៈពេលយ៉ាងយូរ ឡានទំនើបពណ៌ខ្មៅរលោងស្រិលរំកិលយឺតៗចូលក្នុងបរិវេណខាងមុខផ្ទះ។ រាងក្រាស់ចុះពីលើឡានជាមួយនឹងឥវ៉ាន់សំពីងសំពោងយួរជ្រែងដៃហើយបោះជំហានទៅក្នុងផ្ទះដោយញញឹមគែមមាត់មិនឈប់។
«សាប្រីណា!!! បងមកវិញហើយ» អ៊ែល ដាក់របស់លើតុ ហើយដើរទៅក្បែររាងតូចដែលគេងឃ្លុំភួយយ៉ាងជិតលើសាឡុង។
«សាប្រីណា?»
«ប្រុសចម្កួត!!!នេះនែ៎!!!» សាប្រីណា បែរមុខរកគេជាមួយនឹងវែកឆាជ្រលោរគម្រាម។
«អូនចង់ធ្វើស្អីជាមួយនឹងវែកឆានេះ?» អ៊ែល មិនបញ្ចេញឬកពារភ័យខ្លាចក្រៅពីធ្វើមុខមាំដាក់នាង។
«ឈប់លេងហើយ!!មិនសប្បាយទេ» សាប្រីណា ក្រោកចេញពីត្រង់នោះហើយក៏មិនភ្លេចយកថង់ខោអាវទៅជាមួយផង។ អ៊ែល តាមមើលឬកពារងរង៉ក់របស់នាងដោយគ្រវីក្បាលសើចតិចៗដូចមនុស្សមានស្មារតីមិនល្អម៉េចមិនដឹង។
«សាប្រីណា!!! ស្លៀកពាក់ឲ្យលឿនឡើងនឹងបានចេញទៅខាងក្រៅជាមួយបង» គេស្រែក ប្រាប់នាងពីខាងក្រោម។
«សុំពេល5នាទីទៀត» សាប្រីណា តបមកវិញ។ ចំនែក អ៊ែលក៏មិនថាអីក្រៅពីអង្គុយរង់ចាំរហូត រាងស្តើងបង្ហាញខ្លួននៅចំពោះមុខគេដោយស្លៀកសំលៀកបំពាក់ដែលគេទើបតែទៅទិញអម្បាញ់មិញនេះ។
«តោះ! ទៅជាមួយបង» អ៊ែល ក្រសោបដៃតូចបណ្តើរទៅរកឡានដែលចតនៅខាងមុខ។
«អេ៎...ចុះអាហារពេលព្រឹក?» សាប្រីណា បើកភ្នែកធំៗសួរ។
«ត្រជាក់ញាំលែងកើតហើយ! ទៅញាំនៅខាងក្រៅវិញ» ថាហើយរាងខ្ពស់ក៏បញ្ឆេះឡានហើយបើកយ៉ាងលឿន។
«អ៊ែល!! អូនមិនទាន់ចង់ស្លាប់ទេ!!! បើកយឺតជាងនេះមិនបានទេឬយ៉ាងម៉េច?» នាងស្រែកឆោឡោក៏ប៉ុន្តែវាមិនបានធ្វើឲ្យគេស្រកៀត្រចៀកនោះទេ ផ្ទុយទៅវិញគេកាន់តែព្រហើនជាន់ហ្គែរ៍បន្ថែមលើសដើម។
«អ៊ែល ម៉ាកហ្គើរ៍ ប្រុសចម្កួត!!!!!!»
....
សាប្រីណា អង្គុយធ្វើមុខក្រមូវសម្លក់ប្រុសសង្ហារសឹងតែធ្លុះដល់ពោះវៀន។
«អត់ឃ្លានទេ?»
«....»
«អូនចង់ញាំកាហ្វេទេ?»
«....» សាប្រីណា នៅតែមិនខ្ចីបើកមាត់ដដែល។
«Hot americano ត្រូវទេ? ចាំបងទៅយកមកឲ្យ» គេអឺអើម្នាក់ឯងរួចក៏ដើរទៅបាត់។ ស្រីស្រស់ដៀងភ្នែកមើលផែនខ្នងទូលាយរបស់គេផុតកន្ទុយភ្នែក ហើយក៏ដកដង្ហើមធំ នាងព្រួសខ្យល់ដង្ហើមយ៉ាងធូរទ្រូងពេលការសម្តែងនាងត្រូវបានបញ្ចប់មួយរយៈ។ ការសម្តែង? ទង្វើរដែលនាងធ្វើកន្លងមកគឺជាការសម្តែង? ពេលនេះនាងពិតជាមិនអាចបែងចែករវាងការសម្តែងនិងការពិតបានទេ។ ខណៈពេលកំពុងវិលវល់ក្នុងអន្លង់ការគិត ទូរស័ព្ទក្នុងកាបូបតបស់នាងក៏បន្លឺឡើង។
(ហេឡូ ជេន!)
(ស្អែកខ្ញុំនឹងទៅអេស្ប៉ាញវិញហើយ)
(អ្ហឺម..ជេនអ្ហា៎ ខ្ញុំមានរឿងចង់ប្រាប់ឯង) សាប្រីណា និយាយមុននឹងលើកទឹកដែលសល់កន្លះកែវផេកទាល់តែអស់។
(រឿងអី?) ជេន ជ្រួញចិញ្ចើមចូលគ្នាហើយក៏ផ្ទៀងត្រចៀកស្តាប់បន្ត។
(ខ្ញុំជិតភ្ជាប់ពាក្យហើយ) ទីបំផុតនាងដាច់ចិត្តនិយាយឲ្យទាល់តែបាន បើទោះជានាងមិនប្រាប់គង់តែ ជេន ដឹងដដែលហ្នឹងទើបនាងចង់ប្រាប់ ជេន ដោយផ្ទាល់មាត់របស់នាងព្រោះមិនចង់ឲ្យមិត្តលឺពីមាត់អ្នកដ៏ទៃ។
(អ្ហាស៎!!! ជាមួយអ្នកណា?) ជេន ភ្លាត់មាត់ស្រែកលឺៗធ្វើឲ្យ សាប្រីណា ដកទូរស័ព្ទចេញពីត្រចៀកបន្តិច។
(មិនបាច់ស្រែកទេ ជេន!! ខ្ញុំមិនទាន់ថ្លង់)
(អូខេៗ ឥឡូវប្រាប់បាននៅ?)
(ឯងក៏ស្គាល់គេដែរ ជេន!!)
(មនុស្សដែលខ្ញុំស្គាល់...អីចឹងមានតែ..ខាស្ពៀរ?)
(អ៊ែល ម៉ាកហ្គើរ៍) សាប្រីណា ពោលតិចៗ តែវាក៏អាចធ្វើឲ្យ ជេន តក់ស្លុតបានយ៉ាងងាយ។
(ខ្ញុំមិនបានស្តាប់ច្រលំទេមែនទេ សាប្រីណា?)
(មិនច្រលំទេ គឺ អ៊ែល ដែលយើងស្គាល់នោះអី)
(ឯងឆ្កួតហើយ!!! ឆាប់លុបចោលពិធីភ្ជាប់ពាក្យនោះភ្លាម មុនពេលដែលខ្ញុំហោះទៅមួលកឯងនៅពេលនេះ)
(សុំទោសផង ជេន!! ខ្ញុំលះបង់ក្នុងហ្គេមនេះច្រើនណាស់ ខ្ញុំមិនអាចដកខ្លួនចេញពាក់កណ្តាលទីែបបនេះទេ)
(ខ្ញុំមិនចង់ឲ្យឯងសងសឹកដោយវិធីនេះទេ សាប្រីណា!!! ទុកឲ្យច្បាប់ជាអ្នកដោះស្រាយទៅ)
(ច្បាប់? ឯងគិតថាពួកប៉ូលិសហ៊ានចាប់ជនដែលមានឥទ្ធិពលដូចជា អ៊ែល ញាត់គុកឬ? វាមិនអាចទៅរួចទេ ជេន!!!)
(សាប្រីណា!!! ក្នុងនាមខ្ញុំជាមិត្តរបស់ឯងរយៈពេល20ឆ្នាំកន្លងមកនេះ ខ្ញុំសុំដាស់តឿនឯង!! លុបចោលពិធីល្ងង់ខ្លៅនេះទៅ ជាជាងលិចលង់នឹងវាកាន់តែជ្រៅជាងនេះ ខ្ញុំនិងមិនថាអី បើសិនជាឯងច្បាស់ក្នុងចិត្តថាក្នុងបេះដូងឯងគ្មានកន្លែងសេសសល់សម្រាប់ អ៊ែល..តែបើសិនជា...) ជេន និយាយមិនទាន់ចប់ផង សាប្រីណា ក៏និយាយកាត់ហាក់ដូចជាដឹងថាប្រយោគដែលមិត្តចង់និយាយគឺជាស្អី។
(គ្មានថ្ងៃនោះទេ ជេន!!! បើសិនជាវាកើតឡើងពិតមែនខ្ញុំប្រាកដជាប្រយុទ្ធនឹងវាឲ្យដល់ទីបំផុត!!! ខ្ញុំជាអ្នកផ្តើមហ្គេមនេះ ដូច្នេះមានតែខ្ញុំទេទើបអាចបញ្ចប់វាបាន ដាច់ខាតគឺគ្មានអ្នកផ្សេងទេ!) សាប្រីណា និយាយដោយសំលេងរឹង មុននឹងចុចផ្តាច់ទូរស័ព្ទខណៈពេលដែលឃើញរាងខ្ពស់ដើរមកជាមួយនឹងកាហ្វេក្នុងដៃ។
«កាហ្វេរបស់អូន!» អ៊ែល ហុចកាហ្វេឲ្យនាងតែដែតូចគ្រវាសចេញធ្វើឲ្យកំពប់ខ្ចាយទៅលើឥដ្ឋ រួចនាងក៏ដើរចេញទៅខាងក្រៅដោយមិននិយាយស្តីអីមួយម៉ាត់ ទុកឲ្យប្រុសកម្លោះឈរភ្លឹកមួយសន្ទុះហើយក៏រត់ទៅរកនាងតាមក្រោយ។
សាប្រីណា ដើរទាំងគ្មានព្រលឹងក្នុងខ្លួន រហូតជ្រុលបុកស្មានឹងនារីម្នាក់ដោយអចេតនា។ សាប្រីណា មិនមាត់តែក៏អោនក្បាលជាការគួរ ហើយបម្រុងនឹងដើរចេញតែស្រីម្នាក់នោះក៏ចាប់ដៃនាងជាប់ មុននឹងចាប់ផ្តើមស្រែកខ្លាំងៗដាក់នាង។
«នែ៎..នាង!!! នាងគរមែនទេ? រឺមួយក៏គ្មានភ្នែកទើបដើរមិនចេះមើលមនុស្សបែបនេះ?» នាងស្រែកជេរ ខណៈពេលដែល សាប្រីណា បែរមុខមកភ្លាមនាងក៏បើកភ្នែកធំៗ សឹងជ្រុះចុះមកដី។
«ឆ្កួតមែន!!!» ពាក្យដំបូងដែល សាប្រីណា និយាយពេលឃើញមុខស្រីម្នាក់នោះ ដែលវាមិនខុសពី អារីន ប៉ុន្មានដែលកំពុងតែបញ្ចេញទឹកមុខចង់ស៊ីសាច់ សាប្រីណា ទាំងរស់។
«អូហូ...អ្នកណាគេអីចេះ? រីករាយណាស់ដែលបានជួបគ្នាម្តងទៀត ស្រីពេស្យា!!!»
«ឆាប់ដកដៃចេញពីនាងភ្លាម!!!» សម្លេងគ្រលរស្រែកខ្ទរពេញអាគារ។ អ៊ែល បោះជំហានវឹបៗក្នុងល្បឿនដែលស្មានមិនដល់ ប្រើពេលត្រឹមតែមួតពព្រិចភ្នែកគេក៏ឈរចំពោះមុខ អារីន ហើយចាប់ទាញដៃនាងចេញពី សាប្រីណា។
«លោកជាស្អីបានជាមកចូលពាក់ព័ន្ធនឹងរឿងស្រីៗបែបនេះ?»
«ខ្ញុំត្រូវតែពាក់ព័ន្ធ!!ហេតុអីខ្ញុំត្រូវបណ្តោយឲ្យនាងធ្វើបាបគូដណ្តឹងខ្ញុំងាយៗធ្វើដូចជាគ្មានរឿងអីនោះ?»
«ហឹស!! គូដណ្តឹង?កោតតែប្រុសមុខមាត់ស្អាតបាតដូចលោកយកស្រីថោកទាបដូចជានាងនេះធ្វើគូដណ្តឹងទៅកើត!!!» អារីន ពេបមាត់ថ្លើមធំហ៊ានដៀលត្មិះ សាប្រីណា ចំពោះមុខ អ៊ែល ដោយមិនខ្លាចក្រែងអីបន្តិច។
«ប្រយ័ត្នសម្តីនាងបន្តិច!!» អ៊ែល ក្តាប់ដៃទាល់តែឡើងសសៃធំៗ គួរឲ្យខ្លាច តែសម្លេងរាបស្មើររបស់គេឯណោះទេទើបវាគួរឲ្យកាន់តែខ្លាចថែមទៀត។ តែវាចម្លែកខ្លាំងណាស់ដែល អារីន មិនភ័យខ្លាចអីបន្តិចក្រៅពីខំរុករកស្អីម៉្យាងក្នុងកាបូបហុចរួចហុចវាឲ្យទៅគេ។ អ៊ែល ទទួលស្រោមសំបុត្រពីដៃនាងរួចបើកមើលរបស់នៅខាងក្នុងហើយចិញ្ចើមក្រាស់ស្រាប់តែជ្រួញចូលគ្នាទាំងមិនដឹងខ្លួន។
«សឺប្រាយ៍ដែរទេ ប្រុសសង្ហារ? ពេលឃើញច្បាស់បែបនេះហើយលោកនៅការពារគូដណ្តឹងដ៏ស្លូតបូតរបស់លោកទៀតទេ?»
«ប្រាប់បងមកថានេះមិនមែនជាការពិត!!! បងនឹងជឿតែអ្វីដែលអូននិយាយតែប៉ុណ្ណោះ» អ៊ែល លើករូបថតបង្ហាញ ចំនែកឯ សាប្រីណា មិនបានបញ្ចេញអាការៈភ្ញាក់ផ្អើលឬក៏ភ័យខ្លាចអ្វីឡើយក្រៅពីផ្ទៃមុខរាបស្មើរហើយសម្លឹងមុខ អ៊ែល មិនព្រិច។
«ចុះបើវាជាការពិត បងនឹងគិតយ៉ាងម៉េច អ៊ែល?»
សម្តីរបស់ សាប្រីណា មិនខុសពីយកកាំបិតចាក់សម្លាប់គេទាំងរស់នោះទេ។ រីឯ អារីន វិញក៏មិននឹកស្មានថា សាប្រីណា ហ៊ានសារភាពត្រង់ៗចំពោះមុខគូដណ្តឹងបែបនេះដូចគ្នា។
«អូននិយាយអីហ្នឹង សាប្រីណា?»
«អ្វីដែលអូននិយាយគឺជាការពិត! ប៉ុន្តែបងគួរតែដឹងថានេះគឺជារឿងកន្លងផុត5ឆ្នាំហើយ ទំនាក់ទំនងរវាងអូននិងគេក៏ចប់សព្វគ្រប់ គ្មានអ្វីលើសពីហ្នឹងទេ!!! សង្ឃឹមថាបងនឹងយល់ពីអូន!! ហើយអូនក៏ចង់ឲ្យបងដឹងដូចគ្នាទោះបីបងមិនមែនជាមនុស្សដំបូងរបស់អូន តែបងគឺជាបច្ចុប្បន្នដ៏ស្រស់បំព្រងក្នុងជីវិតរបស់អូន» សាប្រីណា ប្រើសម្លេងស្រទន់អធិប្បាយប្រាប់ អ៊ែល គ្រប់យ៉ាង។ ងាកមកមើល អារីន វិញគឺចំហរមាត់ធ្លុងតែម្តងពេលផែនការរបស់នាងត្រូវក្រឡាប់ផ្កាប់ផ្ងាែបបនេះ។
«បងជឿអូន!!! ចំនែកនាង!! ឆាប់ចេញឲ្យឆ្ងាយពី សាប្រីណា មុនពេលដែលខ្ញុំសម្លាប់នាងដោយផ្ទាល់ដៃ! កុំថាឡើយនាងសូម្បីតែស្រមោលរបស់នាងក៏ខ្ញុំតាមផ្តាច់ជីវិតដែរ!!» អ៊ែល គំរាមថែមទាំងចង្អុលមុខ អារីន មុននឹងដឹកដៃ សាប្រីណា ចេញពីត្រង់នោះទៅរកឡានហើយបើកត្រលប់ទៅទីក្រុងវិញ។

ល្បែងស្នេហ៍ (ចប់)Where stories live. Discover now