2

1.9K 41 0
                                    

...
ព្រឹកថ្ងៃថ្មីឈានចូលមកដល់ សាប្រីណា ភ្ញាក់ពីព្រឹកដូចទម្លាប់។ នាងរៀបចំតុបតែងខ្លួនសាមញ្ញខុសពីរាល់ដងពោលគឺមានតែរ៉ូបរលុងៗ ពណ៌ស ស្បែកជើងស៊ករាបស្មើរធម្មតាៗ ។ នាងទាញកាបូបមកស្ពាយនឹងស្មា ហើយដើរចេញពីសណ្ឋាគារតម្រង់ទៅចំណតឡានដែលចតនៅជាន់ផ្ទាល់ដី។
រ៉ឺងៗ រ៉ឺងៗ..
«សួស្តី! ខ្ញុំ សាប្រីណា និយាយ»
«គឺខ្ញុំ អែល!»
«គឺលោកទេហ្ហ៎!! មានការអីមែនទេ?» សាប្រីណាស្ទើរមិនជឿថា អែល ងប់ងល់នឹងនាងដល់ថ្នាក់បាត់មុខមិនបានបែបនេះ។
«អ្នកនាងទំនេរអាចមកញាំអាហារពេលព្រឹកជាមួយខ្ញុំជើងបានទេ?»
សាប្រីណា ញោចមាត់ញញឹម មុននឹងឆ្លើយតបទៅវិញ «សុំទោសផង អែល! ខ្ញុំមានការរវល់ចេញទៅក្រៅ ប្រហែលជាទៅមិនបានទេ»
«អ្ហឺម.. ចុះពេលរសៀល?» អែល ស្នើរសំណើរមួយទៀតរហូតធ្វើឲ្យ នាងគ្មានជម្រើសនឹងបដិសេធ។
«អូខេ...»
«ខ្ញុំចង់ពិភាក្សារឿងពិធីភ្ជាប់ពាក្យ អ្នកនាងអាចមកក្រុមហ៊ុនខ្ញុំបានទេ?»
«ប្រាកដជាបាន! ជួបគ្នាពេលក្រោយ អែល!»
«ខ្ញុំនឹកអ្នកនាង!»
«ខ្ញុំក៏ដូចគ្នា» សាប្រីណា តបទៅវិញ មុននឹងចុចបិទហើយបើកឡានរបស់នាងចេញទៅ។
៚Café
«សួស្តី! អ្នកនាងអញ្ជើញកម្ម៉ង់អីដែរ?»
«Hot Americano ខ្នាតកណ្តាលមួយ!» បន្ទាប់ពីកម្ម៉ង់កាហ្វេរួច សាប្រីណា ដើរទៅរកតុអង្គុយដែលនៅជាប់បង្អួច។ កិច្ចការដែលនាងប្រាប់ អែល ថារវល់នោះគែនាងត្រូវការចំណាយពេលអានសៀវភៅដោយស្ងៀមស្ងាត់ មិនចង់ឲ្យអ្នកណារំខាន។ ស្របពេលដែល សាប្រីណា កំពុងផ្ចង់អារម្មណ៍នឹងសៀវភៅ ស្រាប់តែ កាហ្វេក្តៅៗត្រូវស្រោចពេញខ្លួនរបស់នាងដោយស្នាដៃស្រីឈុតក្រហមម្នាក់។
«នាងកំពុងតែធ្វើឆ្កួតស្អីហ្នឹង?» សាប្រីណា ស្រែកទាំងខឹងសម្បារ ស្បែករបស់នាងចាប់ផ្តើមប្រែជាពណ៌ក្រហមក្រហល់ក្រហាយស្ទើរតែមិនអាចទ្រាំបាន។
«នៅមានមុខមកសួរទៀតឬ ស្រីចង្រៃ!! យើងរកមុខនាងឯងយូរហើយ!!! មិត្តប្រុសរបស់យើងដែលសេពគប់គ្នាជាង10ឆ្នាំសុំយើងបែកគ្នា ដោយគ្រាន់តែបាននិយាយជាមួយនាងត្រឹមតែប៉ុន្មានម៉ាត់ នាងឯងរាយអំពើអីដាក់គេហាស៎!!!» នាងស្រែកជំទាលមិនខ្មាស់អ្នកណា ថែមទាំងច្រាន សាប្រីណា ដួលនឹងដីទៀតផង។
«ហេតុអីនាងមកទំលាក់កំហុសលើខ្ញុំ? វាជាបញ្ហារបស់នាងនិងប្រុសរបស់នាង!! កុំអូសខ្ញុំមកពាក់ព័ន្ធ!!!» សាប្រីណា ងើបឈរពេញកំពស់ ហើយនិយាយដោយសម្លេងរាបស្មើរបស់នាងតែមិនបានធ្វើឲ្យស្រីម្នាក់នោះញញើតឡើយ។
«ហឹស!!! ហេតុអីក៏មិនពាក់ព័ន្ធ? ខ្ញុំស្គាល់សន្តានមនុស្សស្រីដូចជានាងច្បាស់ណាស់ ស្រីថោកទាបសម្បូរល្បិចពិសពុលដូចនាង គ្មានអ្វីដែលមិនហ៊ានធ្វើទេ!!! គិតថាអាជីពជាជាងគំនូរអាចធ្វើឲ្យនាងរស់នៅសុខស្រួលបានដូចសព្វថ្ងៃឬ បើនាងមិនរកស៊ីអីផ្សេងក្រៅពីនោះ?»
«បើនាងចង់ស្រែកជំទាលអីទៀតក៏អញ្ជើញ ខ្ញុំលាទៅមុនហើយ!!» សាប្រីណា មិនអាចទ្រាំស្តាប់ការដៀលត្មិះតទៅទៀតបាន ក៏សុខចិត្តដើរចេញព្រោះនាងមិនចង់បង្ករឿងកាន់តែធំជាងនេះ មួយវិញទៀតនាងក៏មិនចង់ក្លាយជាតួកំប្លែងក្នុងចំណោមមនុស្សដ៏ច្រើនបែបនេះ។
«ស្រីចង្រៃ!! នាងប្រញាប់ទៅណា? ខ្ញុំនិយាយមិនទាន់ចប់នៅឡើយទេ!!!» នាងស្ទុះចាប់ទាញសក់ សាប្រីណា ពីក្រោយហើយកញ្ឆក់មួយទំហឹង។
សាប្រីណា ខាំមាត់ជាប់ព្រោះមិនចង់បង្ហាញការឈឺចាប់ណាមួយឲ្យអ្នកណាឃើញ។
«ឆាប់លែងភ្លាម ទាន់ខ្ញុំនៅនិយាយល្អជាមួយនាង!!!» សាប្រីណា គំរាមដោយសម្លេងត្រជាក់ ដោយប្រើក្រសែភ្នែកមច្ចុរាជសម្លក់ស្រីម្នាក់នោះមិនដាក់ភ្នែក។
«បើខ្ញុំមិនលែង តើនាងចង់យ៉ាងម៉េច?»
«នាងប្រាកដជាស្តាយក្រោយ!!!» ចប់សម្តីរបស់ សាប្រីណា ភ្លាមរាងកាយរបស់ស្រីម្នាក់នោះត្រូវនាងច្រានបុកនឹងកៅអីដួលសង្កត់ពីលើ។ ទាំងបុគ្គលិកហាង និង ភ្ញៀវជាច្រើនតាមដានសកម្មភាពពួកនាងមិនខុសពីតាមដានរឿងភាគប៉ុន្មាន។
«សុំទោសដែលរំខានដល់អ្នកទាំងអស់គ្នា ចំនែកថ្លៃការខូចខាតទាំងប៉ុន្មានអាចគិតជាមួយស្រីម្នាក់នោះបាន!! ពិតមែនទេ Loser?» សាប្រីណា បោះសម្តីប៉ុន្មានម៉ាត់ចុងក្រោយ មុននឹងដើរចេញទៅបាត់លែងចាប់អារម្មណ៍តទៅទៀត។
សាប្រីណា បើកឡានឆ្ពោះទៅក្រុមហ៊ុន ម៉ាកហ្គើរ៍ ទាំងសម្លៀកបំពាក់ប្រលាក់ប្រឡូសទៅដោយកាហ្វេ ព្រោះតែគិតថានឹងឈៀងចូលនិយាយរឿងភ្ជាប់ពាក្យជាមួយ អែល តែមួយភ្លែតប៉ុណ្ណោះទើបនាងមិនចង់ចំណាយពេលយូរបើកឡានត្រលប់ទៅសណ្ឋាគារវិញ។
«អ្នកនាង ហ្សាន់ឌើរ៍! អញ្ជើញខាងនេះ!!» ឡេរ៉េន លេខារបស់ អែល នាំផ្លូវ សាប្រីណា តាំងពីក្លោងទ្វាររហូតដល់មុខបន្ទប់ធ្វើការរបស់ អែល។
តុកៗតុកៗ
«លោកប្រធាន អ្នកនាង ហ្សាន់ឌើរ៍ អញ្ជើញមកដល់ហើយ!» ឡរ៉េន គោះទ្វារតិចៗ មុននឹងបើកទ្វារឲ្យសាប្រីណា ចូលទៅខាងក្នុង ហើយក៏ទាញបិទមកវិញថ្នមៗ ។
«មានរឿងអីកើតឡើងចំពោះអូនហ្នឹង?» អែល មើលសភាពរបស់គូដណ្តឹងយ៉ាងភ្ញាក់ផ្អើល មុននឹងងើបចេញពីកៅអីដើរសំដៅមករកនាង។
«គ្មានអីទេ..គ្រាន់តែជាឧប្បវហេតុតិចតួចប៉ុណ្ណោះ»
«ឲ្យបងមើលសិន!!!» អែល ទាញដៃនាងមកមើលហើយជ្រួញចិញ្ចើមឡើង។
«បន្តិចទៀតនឹងលែងអីហើយ!! លោកកុំបារម្ភអី» សាប្រីណា ទាញដៃគេចេញ ហើយអង្អែលដើមដៃដែលរលាកនោះដោយខ្លួនឯងតិចៗ ភ្លាមនោះរាងស្តើងក៏ត្រូវ អែល ចាប់បីឡើង។ គេបីនាងដាក់លើសាឡុងថ្នមៗ រួចបើកថតតុយកប្រអប់សង្គ្រោះបឋមដាក់លើតុ។
«នៅឲ្យស្ងៀម សាប្រីណា...» អែល លាបថ្នាំឲ្យនាង បន្ទាប់មកគេដើរទៅបើកទូរទឹកកក យកថង់ទឹកកកលោរថ្ពាល់របស់នាង។
«វាត្រជាក់..អែល!!» សាប្រីណា ញេញចង្កូមដាក់គេ។
«ស្អំដៃរបស់អូនទៅ!! ប្រយ័ត្នមានស្នាម»
«អ្ហឺម...» នាងមិនចង់ប្រកែកច្រើន ក៏ព្រមនឹងគេតាមសម្រួល។
«ប្រាប់បានទេថានអូនទៅត្រូវនឹងអីបានជាមានរបួសបែបនេះ រួមទាំងខោអាវប្រលាក់ប្រឡូសទៀត!!»
«គឺរអិលដួលហ្នឹងណា!!»
«អូនទៅរពឹសរត់លេងនៅឯណាបានជាមិនប្រយ័ត្នប្រយែងបែបនេះហា៎?»
«គឺប្រញាប់មករកលោកនោះអី!»
«ក្មេងកំហូច កុំចង់មកបោកបងឲ្យសោះ!» អែល ញីក្បាល សាប្រីណា ទាំងខ្នក់ខ្នាញ់។
«មុខខ្ញុំបង្ហាញច្បាស់ដល់ថ្នាក់នោះផងហ៎?»
«មិនមែនទេ! មកពីបងមើលអូនធ្លុះទៅវិញទេ!» អែល សើចញឹមៗ នឹងឬកពារគួរឲ្យស្រលាញ់របស់នាង ដោយទាញនាងមកជិតហើយថើបសក់របស់នាងពេញដោយក្តីស្រលាញ់។
«ក្រែងមានមានរឿងត្រូវពិភាក្សាទាក់ទងនឹងការភ្ជាប់ពាក្យមិនអីចឹង?» សាប្រីណា ប្តូរប្រធានបទព្រោះតែមិនអាចទ្រាំនៅជិត អែល បានយូរជាងនេះ។
«ម៉ោះ!! ទៅខាងក្រៅជាមួយបងសិន! ចាំបងនិយាយរឿងនោះតាមក្រោយ»
«ទៅណា?»
«តាមបងសិនមក អូននឹងដឹង!» សាប្រីណា មិននិយាយអីតែក៏ព្រមដើរកៀកដៃ អែល ក្រោមក្រសែភ្នែកភ្ញាក់ផ្អើលរបស់បុគ្គលិកនៅទីនេះ។
«ពួកគេមិនទាន់ដឹងថាយើងជិតភ្ជាប់ពាក្យទេឬយ៉ាងម៉េច?»
«នៅទេ! អ្នកដែលដឹងមានតែលេខាបងប៉ុណ្ណោះ!»
«ហេតុអី? លោកខ្លាចបាក់មុខដោយសារតែខ្ញុំមែនទេ?»សាប្រីណា ទំលាក់ដៃចេញពីគេ ហើយឈរស្ងៀមមួយរំពេច។
ជុប៎....
អែល ចាប់នាងថើបដោយមិនខ្វល់ពីខ្សែភ្នែកអ្នកណាទាំងអស់។ មានបុគ្គលិកខ្លះដល់ថ្នាក់ថតរូបរបស់ពួកគេទាំងពីរទុកទៀតផង។
«សប្បាយចិត្តហើយនៅ?»
«...» សាប្រីណា មុខក្រហមព្រឿងៗ ងក់ក្បាលផ្លក់ៗ ជំនួសចម្លើយ ហើយបន្តកៀកដៃជាមួយ អែល ទៅរកឡានរបស់គេ។
អ៊ែល នាំនាងមកហាងសម្លៀកបំពាក់មួយកន្លែង។ ពួកគេបណ្តើរគ្នាយ៉ាងស្អិតរមួត ក្រោមក្រសែភ្នែកច្រណែនរបស់អ្នកផងទាំងពួង។
អ៊ែល រើសយករ៉ូបពណ៌ផ្ទៃមេឃមួយ ហុចឲ្យ សាប្រីណា។ នាងទទួលយករ៉ូបនោះពីដៃគេ ហើយដើរចូលទៅបន្ទប់លរខោអាវ។
បន្ទាប់ពីប្តូរសម្លៀកបំពាក់រួច សាប្រីណា ដើរយ៉ាងលឿនទៅគិតលុយ តែក៏ត្រូវ អ៊ែល ស្ទុះទៅឃាត់។
«ទុកឲ្យបងជាអ្នកចេញ!» អ៊ែល ហុចកាតរបស់គេឲ្យទៅបុគ្គលិក តែត្រូវ សាប្រីណា កញ្ឆក់បានមុន។
«កុំអី អ៊ែល! វាជារបស់ខ្ញុំ ដូច្នេះខ្ញុំគួរតែជាអ្នកចេញលុុយដោយខ្លួនឯងវិញ» សាប្រីណា នៅតែប្រកែកយ៉ាងសុភាព។
«អូនភ្លេចហើយឬ ថាអូនជាប្រពន្ធរបស់បង!!» អែល ជ្រុលស្រែកខ្លាំងៗ ដាក់នាងផ្អើលគេងាកមកមើលគ្រប់គ្នា។
«អ៊ែល!! មនុុស្សកំពុងតែមើលមក!!!» សាប្រីណា លើកដៃ ខ្ទប់មាត់គេជាប់ ហើយធ្វើដៃជាសញ្ញាឲ្យគេស្ងាត់ ក៏ប៉ុន្តែ អ៊ែល មិនត្រឹមតែមិនស្ងាត់គេកាន់តែនិយាយខ្លាំងៗ ជាងមុនទៅទៀត។
«ប្រាប់មក!!! ហេតុអីបងត្រូវចាប់អារម្មណ៏នឹងពួកគេទាំងនោះដែរអ្ហាស៎? បងមិនយល់ពីអូនសោះ! ពេលខ្លះអូនធ្វើខ្លួនដូចជាស្និតស្នាលនឹងបង តែពេលខ្លះអូនបែរជារក្សាគម្លាតជាមួយបងទៅវិញ!! អូនចាត់ទុកបងជាស្អី?»
«លោក អ៊ែល ម៉ាកហ្គើរ៍!!!»
«យ៉ាងម៉េច អ្នកស្រី សាប្រីណា ម៉ាកហ្គើរ៍»
«យើងទើបតែស្គាល់គ្នាទេ អ៊ែល!!»
«បើមែនវាយ៉ាងម៉េច!! ស្រីពីមុនៗ ដែលបងធ្លាប់បណ្តើរ ក៏មិនដែលមានបញ្ហាដូចជាអូនដែរ!!!»
«កុំប្រៀបធៀបខ្ញុំជាមួយស្រីប្រភេទនោះឲ្យសោះ អ៊ែល» សាប្រីណា ចាប់ផ្តើមខឹងហើយឈានជើងថយក្រោយពីគេ មួយជំហាន។
«សាប្រីណា...គឺបង...»
«លោកធ្វើឲ្យខ្ញុំខកបំណងណាស់ អ៊ែល!!» សាប្រីណា និយាយជាលើកចុងក្រោយ មុននឹងបោះជំហានចេញពីទីនោះ ដោយមិនខ្ចីសម្លឹងមុខ អ៊ែល សូម្បីតែបន្តិច។
«ឯងបានធ្វើស្អីទៅ អ៊ែល?» គេក្តោបក្បាលទាំងស្មុគស្មាញ ពេលឃើញក្រសែភ្នែក សាប្រីណា សម្លឹងមកគេយ៉ាងអស់សង្ឃឹមមុននឹងចាកចេញ។
អ៊ែល ឈរត្រង់នោះយ៉ាងយូរទម្រាំតែគេដាច់ចិត្តចាកចេញ។ គេហូតទូរស័ព្ទចេញហើយព្យាយាមខលទៅ សាប្រីណា ជាច្រើនដង តែត្រូវនាងចុចបិទជារឿយៗ ទើបគេខលទៅលេខារបស់គេជំនួសវិញ។
(ឡរ៉េន!! ជួយស៊ើបពីមូលហេតុដែលធ្វើឲ្យ សាប្រីណា មានរបួស ហើយត្រូវប្រញាប់ផ្តល់ដំណឹងដល់ខ្ញុំឲ្យឆាប់បំផុត!) អ៊ែល មិនបានភ្លេចពីហេតុការណ៍ដែលកើតឡើងចំពោះ សាប្រីណា ហើយគេក៏មិនបានល្ងង់ដែរ ។ ស្នាមក្រហមពេញដៃរបស់នាងបញ្ជាក់ច្បាស់ណាស់ថាប្រាកដជាមានរឿងអីមួយមិនខាន ដែលនាងមិនចង់ប្រាប់គេ។
(ចាស៎ លោកប្រធាន)

ល្បែងស្នេហ៍ (ចប់)Where stories live. Discover now