3

1.7K 33 0
                                    

សាប្រីណា ដើរចុះពីបន្ទប់របស់នាងតម្រង់ចេញទៅខាងក្រៅ តែត្រូវបុគ្គលិកសណ្ឋាគារឈរស្ទាក់ពីមុខជាមួយនឹងកន្ត្រកផ្កាដ៏ធំ។
«អ្នកនាង សាប្រីណា ហ្សាន់ឌើរ៍ មែនទេ?»
«ចាស៎ គឺខ្ញុំ! មានការអីមែនទេ?»
«មានគេផ្ញើរបស់មកឲ្យអ្នកនាង» បុគ្គលិកម្នាក់នោះហុចកន្ត្រកផ្កានោះទៅ សាប្រីណា ហើយនាងក៏ដើរត្រលប់ទៅធ្វើការរបស់នាងវិញធម្មតា ទុកឲ្យ សាប្រីណា ឈរឆ្ងល់តែឯង។
«របស់អ្នកណាអីចេះ?» សំនួររបស់នាងត្រូវបានឆ្លើយក្រោយពេលលេចរូបរាងបុរសសង្ហារម្នាក់ផុសចំពីមុខនាង។
«អ៊ែល!! លោកមកធ្វើអីនៅម្តុំនេះ?»
«អូនមិនលើកទូរស័ព្ទរបស់បង2ថ្ងៃហើយ សាប្រីណា!»
«ហេតុផលតែប៉ុណ្ណឹងទេឬ?» សាប្រីណា ជ្រួញចិញ្ចើមសួរបកទៅវិញ។
«តែប៉ុណ្ណឹង? ដឹងទេថារយៈពេល2ថ្ងៃដែលមិនបានជួបអូនវាពិបាកចំពោះបងយ៉ាងណា ដឹងទេ?»
«មិនដឹង!! ហើយខ្ញុំក៏មិនចង់ដឹងដែរ!!» សាប្រីណា ឆ្លើយសំនួរគេចប់ បម្រុងនឹងដើរចេញ ប៉ុន្តែត្រូវ អ៊ែល ចាប់នាងលីលើស្មាបានមុន។
«អ៊ែល!! លោកធ្វើឆ្កួតអីហ្នឹង!» សាប្រីណា ចាប់ផ្តើមឆ្លេឆ្លាព្រោះនៅសុខគេស្រាប់តែធ្វើរឿងប្លែកៗ បែបនេះក្នុងចំណោមមនុស្សម្នាដ៏ច្រើនក្នុងសណ្ឋាគារ ដោយគ្មានភាពភ័យខ្លាចសូម្បីតែបន្តិច។
«ចាប់ជំរិតអូន!!» គេឆ្លើយយ៉ាងខ្លី ហើយចាប់នាងញាត់ក្នុងឡានធ្វើព្រងើយ ដោយមិនខ្វល់ពីសំដីតវ៉ារបស់នាងអីបន្តិច។
«អ៊ែល!! លោកនាំខ្ញុំទៅណា៎អ្ហាស៎!!!»
«បងមិនអាចទ្រាំឈ្លោះជាមួយអូនតទៅបានទេ សាប្រីណា! ឈប់ខឹងនឹងបង ហើយត្រូវគ្នាវិញទៅ!!»
«ខ្ញុំមិនបានខឹងនឹងលោក!!» នាងឆ្លើយទាំងមិនបានមើលមុខគេ។
«តែមិនលើកទូរស័ព្ទរបស់បង ហើយព្យាយាមគេចវេសនឹងបងគ្រប់ពេល!! អាចទៅរួចបានយ៉ាងម៉េច?»
«គឺខ្ញុំគ្រាន់តែមិនចង់និយាយជាមួយលោកតែប៉ុណ្ណឹង!»
«តែប៉ុណ្ណឹងទៀតហើយឬ? វាដូចតែគ្នាទេ សាប្រីណា!!» អ៊ែល គ្រវីក្បាលហួសចិត្តនឹងចរិតរឹងរូសរបស់នាង។
«សម្រេចថាអ្នកណាខឹងអ្នកណាឲ្យប្រាកដទៅ អ៊ែល??»
«គឺអូនខឹងបង! បងក៏ខឹងអូន! ពួកយើងទាំងពីខឹងគ្នា!»
«អធិប្បាយឲ្យយល់ជាងនេះបានទេ?»
«គឺអូនខឹងបងខ្លាំងជាងបងខឹងអូន មិនអីចឹង?» អ៊ែល នៅតែឆ្លើយរំខានប្រសាទនាងជារឿយៗ ។
«ឈប់និយាយ អ៊ែល!!! ខ្ញុំលែងចង់ស្តាប់ទៀតហើយ»
«អូនខឹងបងទៀតហើយឬ?»
«ឆាប់បិទមាត់ ហើយបើកឡានរបស់លោកឲ្យស្រួលទៅ អ៊ែល!! » គេវិសតែធ្វើឲ្យនាងឆ្កួត ព្រោះតែចរិតរប៉ិលរប៉ូចរបស់គេ។ សាប្រីណា សឹងតែមិនជឿថាប្រុសម្នាក់នេះគឺជា អ៊ែល ម៉ាកហ្គើរ៍។
«បាទទាន!!» អ៊ែល ឆ្លើយស្របពេលឡានរបស់គេចតក្បែរផ្ទះលំហែកាយមួយក្បែរឆ្នេរសមុទ្រ។
«លោកនាំខ្ញុំមកទីនេះធ្វើអី?»
«គិតទៅថាបងនាំអូនមកទីនេះដើម្បីអី?»
«មិនចាប់អារម្មណ៍!» គ្រាន់តែនិយាយចប់ភ្លាមនាងក៏ដើរត្រុយចូលទៅខាងក្នុងបាត់ ហើយទម្រេតខ្លួនលើសាឡុងធ្វើដូចគ្មានអ្នកណាមានវត្តមាននៅទីនេះអីចឹង ជាហេតុបង្កឲ្យ អ៊ែល កើតទុក្ខមិនសុខចិត្តហក់ទ្រោបពីលើនាងជាការដាក់ទោស។
«ឆាប់ងើបចេញពីខ្ញុំភ្លាម អ៊ែល!! លោកកំពុងតែធ្វើឲ្យខ្ញុំពិបាកដកដង្ហើមហើយ!!!» សាប្រីណា ព្យាយាមទះតប់រុញច្រានគេគ្រប់បែបយ៉ាង តែប្រុសមាឌយក្សម្នាក់មិនរង្គើរទាល់តែសោះ។
«នៅពីលើបងវិញយ៉ាងម៉េចដែរ? អូននឹងមិនសូវខាតច្រើន»
«ខ្ញុំនៅតែខាតដដែលហ្នឹង!!!»
«សាកសិនទើបដឹង!!» អ៊ែល មិនបង្អង់យូរក៏បង្វិលខ្លួនឲ្យ សាប្រីណា នៅពីលើគេដូចដែលនិយាយពិតមែន ហើយគេថែមទាំងអោបចង្កេះនាងផ្អឹបនឹងសាច់ដុំហាប់ណែនរបស់គេយ៉ាងស្អិតរមួតទៀតផង។
«ខ្ញុំមិនទាន់ព្រមនៅឡើយទេ អ៊ែល!!»
«ទោះអូនមិនព្រមលទ្ធផលនៅតែព្រមដដែលហ្នឹង!!»
«កុំបង្ខំខ្ញុំឲ្យសោះ អ៊ែល!!!»
«អូនចង់សម្លាប់បងដោយកក្រសែភ្នែកដ៏មុតស្រួចរបស់អូនមែនទេ បានជាប្រឹងសម្លឹងមុខបងមិនដាក់ភ្នែកបែបនេះ?» គេនិយាយដោយសើចតិចៗ តាមចរិតរបស់គេ។
«អូនស្រលាញ់បង អ៊ែល!!» សម្តីរបស់នាងត្រូវបានលេបទៅបាត់ ជំនួសមកវិញដោយបបូរមាត់ក្តៅគគុក របស់ អ៊ែល។ សាប្រីណា នៅតែបន្តឆាកល្ខោនរបស់នាងយ៉ាងល្អ ព្រោះនាងមិនចង់ឲ្យឱកាសបែបនេះរបូតចេញពីដៃនាងដូចគ្នា។
«អ..អ៊ែល...» សាប្រីណា ថ្ងួញថ្ងូរឡើង ស្របពេលដែលគេរំកិលបបូរមាត់ស្ទើរតែប៉ះនឹងគល់ទ្រូងរបស់នាង។ អ៊ែល ព្យាយាមបង្ហាញក្តីស្រលាញ់របស់គេដោយធ្វើឲ្យ សាប្រីណា មានក្តីសុខ តែចំណង់ទាំងប៉ុន្មានត្រូវរលាយព្រោះតែ....
ប្រាវ!!!
សាប្រីណា មានចេតនាយកជើងទាត់ថូរផ្កាដែលនៅលើតុ ដោយគិតថា អ៊ែល ប្រាកដជាធ្វើស្អីមិនល្អដាក់នាង ព្រោះក្រសែភ្នែកដែលគេសម្លឹងមកនាងអម្បាញ់គឺជាសញ្ញាគ្រោះថ្នាក់ច្បាស់ណាស់។
សំណាងល្អដែលផែនការរបស់នាងបានផល ទើបអាចធ្វើឲ្យ អ៊ែល ងើបចេញពីនាងយ៉ាងងាយ ហើយដើរទៅប្រមូលអំបែងទាំងនោះ។
«ទុកឲ្យខ្ញុំជាអ្នកធ្វើវិញ!» សាប្រីណា យកអាសារ ទៅជួយសំអាតត្រង់អំបែងនោះ តែក៏ត្រូវគេចាប់ដៃជាប់។
«មិនអីទេ! បងមិនចង់ឃើញអូនមានរបួស»
«កុំបារម្ភអី ទុកចិត្តលើខ្ញុំបាន! អូខេ?» សាប្រីណា ព្រិចភ្នែកម្ខាង ហើយដើរទៅយកអំបោសនិងក្រណាត់មកជួយសំអាតជាមួយគ្នា។
ក្រោយពីប្រមូលកម្ទេចកម្ទីអំបែងទាំងនោះរួច អ្នកទាំងពីរនាំគ្នាទៅបន្ទប់ទឹកបន្ទប់ហើយលាងជំរះខ្លួនរៀងៗ ខ្លួន។
«អ៊ែល ខ្ញុំចង់ងូតទឹក!»
«ហើយអូនប្រាប់បងធ្វើអី?» អ៊ែល ធ្វើមុខមិនដឹងអី តែលាក់ឬកពារត្រេកកាមក្នុងកែវភ្នែក ដែលធ្វើឲ្យ សាប្រីណា យល់បានយ៉ាងច្បាស់។
«អូខេ!! មិនបាច់ងូតមិនបាច់ស្អីទេ!! ដេកទាំងក្លិនស្អុយបែបនេះក៏បាន!!!» សាប្រីណា រៀបនឹងដើរចេញពីបន្ទប់ទឹក ប៉ុន្តែ ដៃរបស់ អ៊ែល គឺរហ័សជាងអាវុធនុយក្លេអ៊ែទៅទៀត គេចាប់ក្រសោបចង្កេះរបស់នាងជាប់ហើយបើកទឹកឲ្យស្រក់មកលើពួកគេទាំងពីរ។
«រ៉ូមែនទិកដែរទេ?»
«អ៊ែល!!! លោកកំពុងធ្វើស្អីអ្ហាស៎!!» សាប្រីណា អោនមើលសម្លៀកសំពាក់របស់នាងដែលទទឹកជោក មិនខុសអីពីស្រាតចំពោះមុខ អ៊ែល នោះទេ។
«ក្រែងអូនចង់ងូតទឹក មិនអីចឹង?»
«តែខ្ញុំមាននិយាយថាងូតជាមួយលោកឯណាអ្ហា៎?»
«បែបនេះជួយសន្សំសំចៃទឹកសឹងអី!!»
«អ៊ែល!!! បើលោកក្រដល់ថ្នាក់គ្មានលុយបង់ទឹកបែបនេះ ចិញ្ចឹមខ្ញុំរស់ឬអត់អ្ហាស៎ ប្រុសចម្កួត?»
«ទាល់តែសាក ទើបដឹង!» អ៊ែល បញ្ចេញទឹកមុខច្រលើម ខណៈពេលដែល សាប្រីណា មានអារម្មណ៍ថា អាវក្នុងរបស់នាងចាប់ផ្តើមរបូតទំពក់..
ស៊យមែន!!! សាប្រីណា មានទឹកមុខលេបមិនចូលខ្ជាក់មិនចេញ ព្រោះ អ៊ែល មិនគិតថានឹងដោះលែងនាង ហើយ គិតតែពីអោបរឹតនាងមិនឈប់។
«លែងខ្ញុំសិនទៅ អ៊ែល!!»
«តែបងចូលចិត្តបែបនេះជាង»
«អ៊ែល!!» សាប្រីណា តម្លើងសម្លេងដែលមានន័យថានាងកំពុងតែនិយាយប្រាកដប្រជានឹងគេ។
«អូខេៗ បងឈប់លេងហើយ! អូនងូតទឹកតាមសប្បាយចុះ» អ៊ែល ពន្លែងដៃចេញ ហើយរហ័សដើរចេញពីទីនោះ ព្រោះខ្លាចថា សាប្រីណា នឹងខឹងគេម្តងទៀត។
«ឯងឆ្កួតមែនទែនហើយ អាល្ងង់!» អ៊ែល គ្រវីក្បាលយឺតៗ មិននឹកស្មានថាខ្លួនឯងផ្លាស់ប្តូរដល់ថ្នាក់នេះ សកម្មភាពទាំងនេះ បញ្ជាក់ច្បាស់ណាស់ថា សាប្រីណា មានឥទ្ធិពលចំពោះគេដល់កម្រិតណា។
....
សាប្រីណា ចេញពីបន្ទប់ទឹកដោយមានត្រឹមតែកន្សែងពោះគោមួយជាប់នឹងខ្លួន ដោយសារតែប្រវែងរបស់កន្សែងមិនសូវជាវែងប៉ុន្មានទើបពេលនាងយកទៅរុំមិនអាចបិទបាំងអីបានច្រើន។ ពេលចូលមកដល់ក្នុងបន្ទប់នាងក៏ត្រូវប្រឈមមុខជាមួយ អ៊ែល ក្នុងស្ថានភាពបែបនេះទៀត!! នរកច្បាស់ណាស់។
«អ៊ែល! លោកមកធ្វើអីក្នុងបន្ទប់ខ្ញុំ?»
«បងដឹងថាអូនគ្មានខោអាវសម្រាប់ប្តូរទេ ទើបបងយកខោអាវទាំងនេះមកឲ្យអូន»
«ក៏ព្រោះតែអ្នកណា?»
«អូខេៗ បងជាអ្នកខុស ពេញចិត្តនៅ?» គេសុខចិត្តចុះចាញ់ យ៉ាងណាក៏ប្រសើរជាងឈ្លោះគ្នាជាមួយនាងដែរ។ សាប្រីណា មិននិយាយអី ហើយដើរទៅយកខោអាវដែលគេដាក់លើគ្រែ តែក៏ត្រូវជ្រួញចិញ្ចើមឡើង។
«ស្អីហ្នឹង អ៊ែល?»
«គឺនៅម្តុំនេះគ្មានហាងសម្លៀកបំពាក់ច្រើនទេ សាប្រីណា!»
«អ៊ែល!! អ្នកណាហៅកម្ទេចក្រណាត់នេះថាខោអាវបានទៅអ្ហាស៎» នាងសម្លឹងមើលរ៉ូបត្រឹមជង្គង់ពណ៌ខ្មៅ វៀលខ្នងជាងមួយម៉ែត ហើយថែមទាំងស្តើងទៀតផង បើនាងពាក់វា មិនខុសអីពីដើរស្រាតឲ្យគេ មើលហ្វ្រីៗ ទេ។
«គឺវាមានតែប្រភេទបែបហ្នឹងគ្រប់តែហាងហ្នឹង សាប្រីណា! ជឿបងទៅ!»
«ជឿលោករឺ? នេះនែ៎!!!» សាប្រីណា ដើរតាំងៗ ទៅទះតប់គេយ៉ាងញាប់ស្អេក អ៊ែល ព្យាយាមយកដៃរងតែស្រីស្រស់នៅតែវាយគេមិនឈប់ ភ្លាមៗ នោះកន្សែងដែរនាងរុំជាប់នឹងរាងកាយស្រាប់តែរបូត ខណៈពេលនោះ នាងគិតអីមិនចេញក៏ស្ទុះទ្រោបខ្លួនពីលើ អ៊ែល យ៉ាងរហ័ស។ ចំនែកឯ អ៊ែល វិញស្រឡាំងកាំងនឹងរឿងដែលកើតឡើង គេមិនចេញអាកប្បកិរិយាអី ក្រៅពីធ្វើភ្នែកឡិងឡង់សម្លឹងដើមទ្រូងរបស់ សាប្រីណា ដែលប៉ះនឹងរាងកាយរបស់គេមិនព្រិច។
«កុំមើល!!» សាប្រីណា ក្រសោបមុខគេឲ្យចំភ្នែករបស់នាង។
«សាប្រីណា! អូនលេងអីហ្នឹង? ល្បែងថ្មីមែនទេ? គួរឲ្យចាប់អារម្មណ៍ដែរតើ!»
«អ៊ែល!!» សាប្រីណា គ្រហឹមដាក់ ខណៈពេលដែល អ៊ែល នៅតែញ៉ោះនាងមិនឈប់។
«អីឡូវ គិតយ៉ាងម៉េច? អូនចង់នៅបែបនេះរហូតឬ? សម្រាប់បងគ្មានបញ្ហាស្រាប់ហើយ! តែសង្ឃឹមថាអូនដឹងថាបងមិនមែនជាអាចារ្យ !!»
«ជួយនៅឲ្យស្ងៀមសិនបានទេ!! ខ្ញុំនឹងរកវិធី» សាប្រីណា ព្យាយាមរកនឹក។ មួយសន្ទុះក្រោយមក សាប្រីណា ក៏ឈោងយកកូនកន្សែងដែលនៅលើគ្រែយ៉ាងពិបាក បន្ទាប់មកក៏យកវាទៅរុំភ្នែករបស់ អ៊ែល ដែលកំពុងឆ្លៀតឱកាសកេងចំណេញលើនាងយ៉ាងពេញទំហឹង។
«ហាមទាញកន្សែងចេញឲ្យសោះ បើមិនអីចឹងខ្ញុំប្រាកដជាស្អប់លោកពេញមួយជីវិតមិនខាន!!» សាប្រីណា គំរាមដោយសម្លេងត្រជាក់ ហើយនាងក៏សន្សឹមៗ ងើបចេញពីគេស្រវាយកកន្សែងមករុំខ្លួនយ៉ាងលឿនមុននឹងដើរចេញពីបន្ទប់ដោយមិនភ្លេចប្រាប់អ្វីម្យ៉ាងដល់ប្រុសកម្លោះ។
«រាត្រីសួស្តី! អ៊ែល ដ៏គួរឲ្យស្រលាញ់!»
«ក្មេងកំហូច!!» អ៊ែល ទាញកន្សែងចេញ ហើយញញឹមហែកថ្ពាល់ស្ទើរតែដល់គុម្ពត្រចៀក ពេលឃើញរាងស្តើងដាក់មេប្រូចរត់គេចពីគេ។
រាងធំដេកសន្ធឹងលើគ្រែទាំងអារម្មណ៍ពោលពេញដោយក្តីសុខ។ អ៊ែល សង្កេតឃើញថាខ្លួនគេមួយរយៈនេះដូចជាញញឹមច្រើនជាងមុនខុសពីប្រក្រតី ព្រោះគ្រប់ពេលដែលគេនៅជាមួយ សាប្រីណា គេប្រៀបដូចជាមនុស្សម្នាក់ផ្សេងដែលមិនមែនជា អ៊ែល ម៉ាកហ្គើរ៍ អីចឹង។
រ៉ឺងៗ រ៉ឺងៗ... ទូរស័ព្ទក្នុងហោប៉ៅរបស់គេបន្លឺឡើង អ៊ែល ហូតយកទូរស័ព្ទហើយចុចទទួល។
(សុំទោសដែលខលរំខានទាំងយប់បែបនេះ លោកប្រធាន! គឺខ្ញុំមានរឿងសំខាន់មួយត្រូវរាយការណ៍)
(មានរឿងអី ឡរ៉េន?)
(គឺរឿងដែលលោកប្រធានឲ្យខ្ញុំស៊ើបពីអ្នកនាង សាប្រីណា...) ឡរ៉េន ឈប់បន្តិច ខណៈពេលដែល អ៊ែល គ្រាន់តែលឺឈ្មោះ សាប្រីណា ភ្លាម ក៏ងើបអង្គុយត្រង់ខ្លួនផ្ទៀងត្រចៀកស្តាប់យ៉ាងយកចិត្តទុកដាក់។
(អ្នកនាង សាប្រីណា ត្រូវបានគេប្រមាថនៅក្នុងចំណោមមហាជនជាច្រើននៅឯហាងកាហ្វេមួយកន្លែង បើសិនជាលោកប្រធានចង់ដឹងកាន់តែច្បាស់ ខ្ញុំនឹងផ្ញើរវីដេអូនៅថ្ងៃនោះជូន)
(អឺម..) អ៊ែល តបខ្លីៗ ព្រោះមិនចង់ខាតពេលយូរ។
ទឺត~
អ៊ែល ចុចមើលក្លីបវីដែអូដែល ឡរ៉េន ផ្ញើរមកដោយមិនចាំយូរ។ បាតដៃធំក្តាប់ចូលគ្នាណែន លេចចេញសសៃធំៗ គួរឲ្យខ្លាច គេមើលវីដេអូនោះបណ្តើរព្យាយាមបន្ធូរអារម្មណ៍បណ្តើរ តែវាពិតជាពិបាកទ្រាំពិតមែន ពេលឃើញ សាប្រីណា របស់គេត្រូវជួបរឿងបែបនេះ។
«ស្រីម្នាក់នេះពិតជាមិនចង់រស់មែន! នាងហ៊ានណាស់ដែលហ៊ានធ្វើែបបនេះ!!!» គេខាំធ្មេញក្រតៗ ដៃធំច្របាច់ទូរស័ព្ទស្ទើរតែប្រេះ តែក៏ព្យាយាមរំងាប់កំហឹងហើយទូរស័ព្ទរកលេខារបស់គេម្តងទៀត។
(ឡរ៉េន! ស្រីម្នាក់នោះជាអ្នកណា?)
(អារីន ប្រេនដន តារាស្រីបង្ហាញម៉ូតរបស់ អិចស្ទីតយ៉ូ..លោកប្រធានត្រូវការអ្វីបន្ថែមទៀតទេ?) ឡរ៉េន សួរឡើង។
(គ្មានទេ! នាងអាចទៅសម្រាកបានហើយ) អ៊ែល និយាយជាលើកចុងក្រោយ មុននឹងចុចផ្តាច់ទូរស័ព្ទ រួចគ្រវែងទៅលើគ្រែ។
«អារីន ប្រេនដន...»គេគ្រហឹមដោយសម្លេងត្រជាក់ ហើយប្រឹងធ្មិចភ្នែកមិនឲ្យគិតតទៅទៀត។
និយាយពី សាប្រីណា វិញនាងកំពុងតែអង្គុយសញ្ជប់សញ្ជឹងតាមមាត់បង្អួចសម្លឹងមើលទឹករលកហូរបោកច្រាំងទាំងស្រងូតស្រងាត់ មានរឿងច្រើនណាស់កកស្ទះក្នុងទ្រូងរបស់នាង ដែលនាងត្រូវប្រឈមនឹងវា ដរាបណាដែលនាងមិនអាចធ្វើឲ្យ អ៊ែល រស់ពិបាកជាងស្លាប់បាន នាងក៏មិនអាចស្វែងរកសេចក្តីសុខឲ្យខ្លួនឯងបានដូចគ្នា។
«ខេលី...ឯងមានលឺបងនិយាយទេ? បងសង្ឃឹមថាឯងស្តាប់លឺនូវអ្វីដែលបងនិយាយនៅពេលនេះ! ជួយបងម្យ៉ាងបានទេ? បន្ថយល្បឿនចង្វាក់បេះដូងរបស់បងបានទេ? បងមិនអាចចាញ់ក្នុងហ្គេមនេះទេ! ជួយបងបានទេ ខេលី..» នាងជ្រឹមភ្នែក ងើយសម្លឹងមើលផ្ទៃមេឃងងឹត ដែលត្រូវបានបំភ្លឺដោយពន្លឺដួងចន្ទដ៏ត្រចះត្រចង់ មុននឹងដើរចូលមកខាងក្នុងវិញដោយកាយវិការល្វតល្វន់។ រាងស្តើងដាក់ខ្លួនលើគ្រែយ៉ាងហត់នឿយ ហើយក៏លង់លក់ក្នុងពិភពសុបិន្ត។
....
សាប្រីណា ភ្ញាក់ពីព្រឹកដូចសព្វមួយដង រាងស្តើងដើរចុះទៅខាងក្រោមរកទឹកផឹក ដោយភ្លេចគិតថាខ្លួនកំពុងតែស្ថិតក្នុងសភាពបែបណា។ ចំនែក អ៊ែល វិញតាមមើលសកម្មភាពរបស់ សាប្រីណា មិនឲ្យរំលងសូម្បីតែមួយវិនាទី ទោះបីជាដៃរបស់គេរវល់ធ្វើអាហារពេលព្រឹកយ៉ាងណាក៏ដោយ ក៏ភ្នែកនៅតែតាមសម្លឹងរាងស្តើងឥតមានព្រិចបន្តិចណាសោះឡើយ។
សាប្រីណា មានអារម្មណ៍ដូចជាត្រជាក់ខុសប្រក្រតី ភ្លាមៗ នាងស្រាប់តែនឹកឃើញដល់កម្ទេចកំណាត់កាលពីយប់មិញ តែវាយឺតពេលបាត់ទៅហើយ ព្រោះគ្រាន់តែនាងងាកមើលឆ្វេងមើលស្តាំភ្លាម ក៏ប្រទះនឹងស្នាមញញឹមត្រេកកាមរបស់ អ៊ែល សម្លឹងមកដូចជាចង់ត្របាក់នាងជំនួសអាហារពេលព្រឹកអីចឹង។
«ក្រែងអូនប្រកែកថាមិនស្លៀកវា មិនអីចឹង?» អ៊ែល ហើបមាត់ខណៈពេលឃើញទឹកមុខដូចស្លាប់របស់ សាប្រីណា ដែលសម្លឹងមក។
«ក្រែងលោកចូលចិត្តបែបនេះ ត្រូវទេ?» សាប្រីណា ប្តូរទឹកមុខយ៉ាងឆាប់រហ័ស ហើយសន្សឹមៗ បោះជំហ៊ានមួយៗ ទៅរកគេដែលកំពុងតែនៅផ្ទះបាយចំអិនម្ហូប។ អ៊ែល រង់ចាំមើលសកម្មភាពរបស់ សាប្រីណា បន្តមុននឹងគេសម្រេចចិត្តធ្វើអ្វីបន្ទាប់ តែវាមិនសូវជាងាយប៉ុន្មានព្រោះគ្រាន់តែ រាងកាយនាងមកកផកនឹងគេភ្លាម ផែនការទាំងប៉ុន្មានរបស់គេក៏ត្រូវខ្ចាត់ព្រាត់អស់ក្នុងមួយពព្រិចភ្នែក។ សាប្រីណា ជំទើតជើងឈោងដៃក្រសោបករបស់ អ៊ែល ហើយផ្អៀងកព្រិចភ្នែកចុះឡើងសម្លឹងមុខសមីខ្លួនដល់ថ្នាក់គេមុខក្រហមគេចភ្នែកពីនាងទៅមើលអីផ្សេងទៅវិញ។
«អ៊ែល! លោកកើតអីហ្នឹង?»
«ស៊ូត!! បងកំពុងតែព្យាយាម»
«កុំធ្វើឲ្យខ្ញុំភ័យណា៎ អ៊ែល!!» សាប្រីណា រាងចម្លែកចិត្តព្រោះគេរវល់តែសម្លឹងទៅណាមិនដឹង គេចពីភ្នែកនាងយ៉ាងព្រងើយ។
ជុប៎!!!
សាប្រីណា ឆ្មក់ថើបថ្ពាល់ខាងឆ្វេងរបស់គេយ៉ាងលឿនហើយរង់ចាំមើលថាគេបញ្ចេញប្រតិកម្មអីទៀត។
«អូនជាអ្នកសម្រេចចិត្តដោយខ្លួនឯងទេ សាប្រីណា!» បានផល អ៊ែល ងាកមកព្រមជាមួយនឹងការថើបដ៏រោលរាល ធ្វើឲ្យ សាប្រីណា ទន់ជង្គង់ពិបាកនឹងទប់ទល់បាន តែគេក៏មិនបានចិត្តអាក្រក់ដាក់នាង អ៊ែល ក្រសោបរាងតូចដាក់លើតុហើយបន្តធ្វើបាបនាងជារឿយៗ។ សាប្រីណា កំពុងតែជីករណ្តៅកប់ខ្លួនឯងទាំងមិនដឹងខ្លួន ទម្រាំតែដឹងគឺរាងកាយរបស់នាងត្រូវគេប៉ះពាល់សព្វសាច់ទៅហើយ។ រ៉ូបដែលស្លៀកជាប់នឹងខ្លួនកាលពីយប់ត្រូវបានហោះទៅទីឆ្ងាយ ដោយស្នាដៃប្រុសមាឌធំ។ សាប្រីណា វិលវល់នឹងហេតុការណ៍ដែលកើតឡើង ព្រោះវាដូចជាកើតឡើងឆាប់រហ័សពេក ហើយនាងក៏មិនបានត្រៀមខ្លួនទុកជាមុននឹងស្ថានការណ៍បែបនេះទៀត តែនាងទៅធ្វើស្អីបានទៅបើសូម្បីតែខ្លួនប្រាណរបស់នាងមិនអាចបដិសេដបានថានាងត្រូវការគេប៉ុណ្ណា។

ល្បែងស្នេហ៍ (ចប់)Where stories live. Discover now