•Not me [មិនមែនខ្ញុំ] "Part 1"

1.4K 118 12
                                        

•Not me [មិនមែនខ្ញុំ] "Part 1"

[បញ្ជាក់៖ សាច់រឿងនិយាយក្រៅសាច់រឿង Kinnporches ត្រង់ឈុត Vegaspete បានមករួមរស់ជាមួយគ្នាហើយ។ ហើយទំនាក់ទំនង Vegas និង Porches ក៏នៅតែដូចដើម មានន័យថា Vegas តែងតែមានរឿងត្រូវធ្វើជាមួយ Porches ឥតឈប់ឈរ ដូចជារឿងស៉ើបពី Khun Kan ស៉ើបពីក្រុមហ៊ុន និង ស៉ើបពីម្តាយPorches ជាដើម។ ម្តងម្កាលវាហាក់ធ្វើអោយអ្នកខ្លះបែរជាយល់ច្រឡំ ហើយលួចអន់ចិត្ត និយាយរួមប្រច័ណ្ឌ...]🌚🥀

#Pete POV

វាកន្លងទៅជិត9ខែហើយ ក៏ជិតមួយឆ្នាំដែរដែលខ្ញុំបានមកនៅជាមួយ Vegas។ តាំងពីថ្ងៃដែល Khun Korn ត្រូវ Khun Kan សម្លាប់ ហើយ Vegas ក៏ត្រូវគ្រាប់កាំភ្លើងនិងចូលមន្ទីរពេទ្យ ខ្ញុំស្បថនឹងខ្លួនឯងថានឹងនៅរួមរស់ជាមួយ Vegas អស់មួយជីវិត ខ្ញុំស្ម័គ្រចិត្តមើលថែគេរហូតទៅ ទោះជាជាតិនេះខ្ញុំមិនអាចមានកូនជាមួយ Vegas ក៏ដោយប៉ុន្តែយ៉ាងហោចណាស់ក៏មាន Venice ដែលជាប្អូន Vegas បន្តស្នងមរតកគេដែរ ទោះខ្ញុំចង់ក្លាយជាមនុស្សស្រីដែលអាចមានកូនអោយ Vegas ក៏ដោយក៏វាមិនអាចទៅរួចដែរ ហើយ Vegas ក៏ប្រហែលជាមិនស្រឡាញ់ខ្ញុំផងក៏មិនដឹងបើសិនខ្ញុំជាមនុស្សស្រីនោះ ព្រោះគេជាGay។

រយៈពេលដែល Vegas ចេញពីមន្ទីរពេទ្យ គេត្រូវការខ្ញុំខ្លាំងណាស់ ហាក់ដូចជាខ្ញុំជាជីវិតគេយ៉ាងដូច្នោះ។ Vegas ជាមនុស្សទី១ដែលពោលមកខ្ញុំថា 'ខ្ញុំជាមនុស្សសំខាន់សម្រាប់ជីវិតគេ' ដែលប្រយោគមួយនេះគ្មានសោះឡើយតាំងតែពីខ្ញុំកើតរហូតមកដល់ពេលនេះ គេគឺជាមនុស្សដំបូងដែលនិយាយមកកាន់ខ្ញុំ ហើយកាន់តែចងជើងខ្ញុំមិនអាចស្រឡាញ់នរណាផ្សេងបានក្រៅតែពីគេម្នាក់។

ទោះជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលនេះ និងកន្លងមក Vegas ក៏មិនដែលយល់ពីខ្ញុំច្បាស់ដូចខ្ញុំយល់ពីខ្លួនឯងដែរ។ គេតែងពោលពាក្យថា ស្រឡាញ់ខ្ញុំ គ្រប់ពេលគ្រប់វេលា តែទង្វើរបស់គេធ្វើអោយខ្ញុំយល់ថា ខ្ញុំកាន់តែមិនសាកសមនឹងគេទៅៗ។

.....
«...Vegas/Porches...ហាហា...Hahaha...ឯងនេះ»
អ្នកទាំងអស់គ្នាឮហើយមែនទេ? សើចលាន់យ៉ាងនេះមិនផ្អើរមនុស្សដូចមិនសម បើចង់សើចកាច់.កខ្លាំងណាស់មិចមិននាំគ្នាទៅសើចកន្លែងផ្សេងទៅ មកស៉ីបាយសើចនៅតុបាយធ្វើអី?? មិនខ្មាស់គេកំពុងញាត់បាយស៉ីទេឬមួយយ៉ាងមិច? Vegas បានបបួល Porsche មកញ៊ាំបាយជុំក្នុងផ្ទះត្រកូលរង ប្រហែលជានៅចាំដេកជាមួយគ្នាផងក៏មិនដឹង។

[Vegaspete/Biblebuild] 18+🔥Where stories live. Discover now