•Role as wife [តួនាទីជាប្រពន្ធ] "Part 1"

1.2K 105 12
                                    

•Role as wife [តួនាទីជាប្រពន្ធ] "Part 1"

[បញ្ជាក់៖ Vegas=TOP, Pete=BTT, ក្រៅសាច់រឿង KP
* សាច់រឿង៖ VegasPete បានមករស់នៅជាមួយគ្នាជាង ២ ឆ្នាំហើយ។
* ពួកគេក៏ស្រឡាញ់គ្នាខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ! ទាំងបានទិញដាច់កោះភាគខាងត្បូង និងដាក់ឈ្មោះរួមគ្នាទុកជាចំណងដៃនៃក្តីស្នេហ៍ ឬហៅថាចំណងដៃអាពាហ៍ពិពាហ៍មិនអ៊ីចឹង។ ក៏ប៉ុន្តែការរស់នៅជាមួយគ្នា វាមិនតែងតែល្អគ្រប់ពេលនោះទេ ជួនខ្លះក៏មានទាស់សម្តីគ្នាខ្លាំង មានទាំងផ្អើរមួយគ្រួសារតែម្តងក៏មាន។
* ហើយ!!!!!!! ប៉ុន្មានថ្ងៃនេះចុងៗក្រោយនេះ... នេះ... Vegas កាន់តែ ប ្ ល ែ ក ។]

#Pete POV

     ហាយ!!!! មកជួបគ្នាទៀតហើយ...
     រឿងកាលពីមុនខ្ញុំបានត្អូញត្អែរប្រាប់អ្នកទាំងអស់គ្នាច្រើនមកហើយ! ក៏ប៉ុន្តែថ្ងៃនេះ ខ្ញុំមិនបានមកត្អូញត្អែរទៀតទេ ហើយក៏មិនមកគិតច្រើន តាប៉ែអោយអ្នកទាំងអស់គ្នាធុញទៀតដែរ។
     ជាធម្មតាខ្ញុំមិនសូវនិយាយចេញមកច្រើនទេ ចូលចិត្តគិតតែឯង នរណាៗក៏ដឹង! ខ្ចិលប្រកែកបើយើងចឹងមែន! ហើយក៏ចង់អោយ អា Vegas វាដឹងពីតួនាទីបស់វា ថាត្រូវលួងខ្ញុំរបៀបមិច តែវាមិនចេះលួង វាមិនដឹងពីតួនាទីវាទេ អ៊ីចឹងខ្ញុំក៏មកគិតតែឯង ថាវាឈប់ស្រឡាញ់ខ្ញុំ ហើយចង់បោះបង់ខ្ញុំចោលហើយមែន! តែអញសុំប្រាប់ អញនឹងមិនអោយហែងបោះអញចោលទេ! អញចងហែង ទាល់ងាប់ក៏អញមកយកហែងទៅជាមួយអញដែរ អា Vegas ហ៊ឹស៎!!!
     ថាលេងទេ!
     ខ្ញុំមិនមែនចងកម្ម Vegas ដល់ថ្នាក់នេះ តែថាវាប៉ុន្មានថ្ងៃនេះប្លែកណាស់! ហ៊ើយ... សុំគិតតែម្តងនឹងទៀតទេ ហ៊ឹក៎ៗ!! វាប្លែកពិតមែនណា៎! ផ្ទះក៏ចូលយឺត រកលេសច្រើន គេចមុខ យប់ឡើងក៏គេងបែរខ្នង ខ្ញុំអោយដៃក៏វាធ្វើមើលមិនឃើញ តាមមើលក៏អស់ចិត្តទេដឹង??
     តែខ្ញុំមិនចង់អោយវាអស់ចិត្តពីខ្ញុំលឿនដល់ម្លឹងទេ! ត្រឹម ២ ឆ្នាំហ្នឹង វាតិចណាស់ បើស្រឡាញ់ ៥០, ៦០ ឆ្នាំសិនចាំបែកគ្នា បានល្មម!
     អ៊ីចឹងត្រូវធ្វើបែបណា៎ទៅ ទើប Vegas ងាកមកចាប់អារម្មណ៍ខ្ញុំវិញណ៎?
     ..........
     «Pete!!!!!!!!!!!!!»
     ហ៊ើយ... មកទៀតហើយ! មានតែមួយក្នុងលោកនេះទេគឺ Khun Noo នេះឯង។
     «Pete!!!!!»
     «បាទ Khun Noo!! អង្គុយសិនមក?? Khun Noo មានការអី??»
     «នេះទាល់មានការបានមកបានឬ អៃ Pete?? ហែងប្លែក... ហែងប្លែកណាស់!!! ហ៊ឺៗ... អៃ Pol... អៃPete វាប្រែហើយ»
     «Khun Nooo មិនមែនទេ» ខ្ញុំឈឺក្បាលណាស់អោយតែ Khun Noo មកលេងម្តងៗ ក៏ទំរាំតែទៅវិញចង់កណ្តាលយប់។
     «លលេង!!» Khun Noo ប្រែពីទឹកមុខម្ញិកម្ញក់ ម្ញែកម្អួយ មកជារឹងមាំភ្លាមៗ តាមមិនទាន់ ឯទឹកមុខខណៈនេះទៀតសោតគឺម៉ត់ចត់ខុសពីការរំពឹងទុក។
     «Khun Noo??»
     «អៃ Pol!! យកមក!!»
     «នេះបាទ» Pol ឮ Khun Noo បញ្ជាហើយក៏យករបស់មកអោយដល់ដៃ Khun Noo ភ្លាមៗ។
     «...» ស្អីទៀតហើយនៀគ?? មកប្រម៉ូតផលិតផលថែរក្សាសម្ផស្សទៀតហើយដឹង! ឈឺក្បាលណាស់លោក។
     «អៃ Pete!! នេះវ៉ើយគឺ... គឺរបស់ទិព្វ»
     ថាហើយថា!
     «Khun Noo ខ្ញុំសុំទៅស៎...»
     «ឈប់ៗៗៗៗៗ... អៃ Pete!!! ហែងមិនអាចទៅណាបានទាំងអស់! ស្តាប់អញ អញនឹងរៀបរាប់គ្រប់រឿងប្រាប់ហែងអោយភ្លឺស្វាងថា អា Vegas វាយ៉ាងមិច!!!»
     «Vegass?? Vegas យ៉ាងមិច Khun Noo??» Khun Noo ចង់និយាយរឿង Vegas?? ធម្មតា Khun Noo មិនដែលចង់ពាក់ព័ន្ធជាមួយ Vegas ទេ! កាន់តែមិនសូវត្រូវគ្នាទៀត មិនទាំងហ៊ានសូម្បីលើកឈ្មោះ Vegas មកផង បើបែបនេះ Khun Noo ច្បាស់ជាមួយរឿងអីសំខាន់ពាក់ព័ន្ធនឹង Vegas មែនទេដឹង?
     «អញនឹងប្រាប់!!»
     «...» ខ្ញុំផ្ទៀងត្រចៀកឡើងយកចិត្តទុកដាក់ស្តាប់យកតែមែនទែនហើយ។
     «ហែងនៀគ ពពួកតែមួយដូច អៃ Porches ពិតមែន! មឺកៗ ល្ងង់ៗដូចក្របី! មិនឆ្លាតដូចអញសោះ»
     «Khun Noo!!» មនុស្សកំពុងចង់ស្តាប់នៀគ ទៅនិយាយអីផ្សេងទៅវិញ។
     «អ៉ឺៗ... អាណិតក៏បាន! អញប្រាប់ចុះ! ចូលសាច់រឿង...»
     «...»
     «ហែងមានឃើញ អា Vegas ប៉ុន្មានថ្ងៃនេះដែរប្លែកទេ?»
     «ប្លែក?» ខ្ញុំលើកចិញ្ចើមឆ្ងល់ ធ្វើដូចជាមិនចាប់អារម្មណ៍ តែខ្ញុំគុំយូរហើយ អារឿងប្លែកនេះ។
     «អញថាហែងល្ងង់ក៏ល្ងង់ពិតមែននៀគ!! ហ៊ើយ!! មិនគួរណាកើតមកល្ងង់សោះ អៃ Pete!!»
     «ហើយមានរឿងអីទៅ Khun Noo??»
     «អា Vegas វាកំពុងចង់អស់ចិត្តពីហែងនេះហើយ អា Pete!!»
     «???» ថាមិច?? វាដូចដែរខ្ញុំគិតពិតមែនឬ??
     «វាមកផ្ទះយឺតត្រូវទេ?? មុខមិនសូវរីក!! មាត់ក៏មិនសូវនិយាយ! គេងបែរខ្នង! គេចវេស! រកលេស! លែងសូវខ្វល់! អញនិយាយត្រូវដែរទេ??»
     «មិចបាន Khun Noo ដឹង??»
     «ក៏អញឆ្លាតនោះអី!! ហែងនៀគវាល្ងង់ៗៗ...»
     «...»
     «នេ៎... ឈប់ធ្វើមុខ Sad!! ព្រោះថា... Khun Noo ដ៏ចិត្តព្រះម្នាក់នេះនឹងជួយហែងណា៎ Pete»
     «ជួយបែបមិចទៅ Khun Noo??»
     «នេះ!! គឺរបស់នេះ!! អញជួយអា Porches បានផលរួចហើយ ទើបអញចង់អោយហែងសាកម្តង!» Khun Noo លើកថង់ម្សៅមួយបង្ហាញខ្ញុំ ខ្ញុំមិនដឹងថាវាជាស្អីទេ ដូចស្ករស។
     «អីគេហ្នឹង Khun Noo??»
     «គឺ... ថ្នាំសម្រើប!»
     «ហាស៎???» ខ្ញុំស្តាប់ច្រឡំទេដឹង?? ធ្លាប់តែឮក្នុងរឿងកុន ឬរឿងប្រលោមលោកអី តែនេះវាមានពិតមែនក្នុងជីវិតពិត?
     «ស្តាប់មិនច្រឡំទេ! អានេះគឺថ្នាំសម្រើប ហែងគ្រាន់តែលាយជាមួយទឹក ឬស្អីមួយអោយ អា Vegas វាស៊ីទៅ វាចាប់ហែងដេកជាមួយវាតែម្តង! មានប្រសិទ្ធភាព ៦ ម៉ោង! អញវាអាណិតហែង មិនចង់អោយហែងនិងវាបែកគ្នាលឿនពេក អញក៏មិនចង់បានប្អូនថ្លៃអាណាផ្សេងក្រៅពីហែងដែរ ទើបអញជួយហែងហា៎ Pete»
     «មិនល្អទេដឹង Khun Noo»
     «មិនល្អ?? ហែងថាវាមិនល្អ?? អ៊ីចឹងហែងចង់អោយ អា Vegas វាមានថ្មីឆាប់ៗឬ?? ហែងនេះ!! ហែងដឹងអត់ បើ អា Vegas វាបានដេកជាមួយហែងទៀតនោះ ធានាថាហែងសុំអីក៏វាអោយដែរ កាន់តែស្រឡាញ់ហែងថែម!»
     «...» វាល្អអត់? តែ... វាទំនងស្តាប់ម្យ៉ាងដែរ។
     «ហែងសាកសិនទៅ!» Khun Noo ហុចកញ្ចប់ថ្នាំមកនៅក្នុងដៃរបស់ខ្ញុំភ្លាមៗ។

** អេតមីនមានអារម្មណ៍ល្អតិចៗ!💙💔🖤
______________________________________
See you Part 2 ❤️🦋
#និពន្ធដោយ ប៉ុម ស្រីពេជ្រ (pichpichbp)
#រក្សាសិទ្ធគ្រប់ដោយពេជ្រពេជ្រប៊ីភី
•ហាមធ្វើការលួចចម្លងសាច់រឿងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតិ (រក្សាភាពជាមនុស្ស)

បើចូលចិត្តជួយVoteម្នាក់មួយមកណាណប់ចិត្តណប់បេះដូងអេតមីន អោយអេតមីនមានកម្លាំងសរសេរភាគត❤️😘
"Vote👇កន្លែងផ្កាយនេះ"

[Vegaspete/Biblebuild] 18+🔥Donde viven las historias. Descúbrelo ahora