❗️❗️•New member [សមាជិកថ្មី] "Special Part +1"

1K 97 5
                                    

❗️❗️•New member [សមាជិកថ្មី] "Special Part +1"

🎂•• ភាគ "Happy Birthday Khun Cherry" ••🎂

❗️*Special Part +1*❗️
.ភាគបន្ថែម. +1

#Pete POV

ថ្ងៃនេះជាថ្ងៃកំណើត Khun Cherry!!
ហ៉ើយ!!! ខ្ញុំមិនដឹងថាត្រូវទ្រាំយូរថ្ងៃយូរខែយូរឆ្នាំ ហើយយូរដល់កម្រិតប៉ុណ្ណាទៀតទេទើប Khun Cherry ត្រឡប់ទៅបរទេសវិញ។
ពេលមាន Khun Cherry នៅរួមប្រទេសតែមួយជាមួយគ្នាវាធ្វើអោយខ្ញុំកាន់តែគិតថាអ្នកនាងជាសត្រូវស្លាប់រស់ជាមួយខ្ញុំខ្លាំងឡើងៗហើយ។ Vegas លែងចាត់ទុកខ្ញុំជាក្មេងតូចក្នុងក្រសែភ្នែកគេទៀតហើយ បែរជាចាត់ទុក Khun Cherry ជាក្មេងតូចប្រចាំកាយខ្លួនទៅវិញ។
Khun Cherry ក៏ក្មេងពិតមែន ហើយត្រូវជាប្អូនធម៌ទៀត ពុទ្ធោអើយអៃ Pete ឯងទៅប្រៀបផ្ទឹបនឹងសំណព្វចិត្ត អាVegas បានយ៉ាងមិច???
«ហ៊ឹស៎!!! មើលចុះ??» ខ្ញុំរង៉ូវក្នុងខ្លួនតែឯង ពេលឃើញ អាVegas និង Khun Cherry កាន់តែស្និតគ្នាពីមួយថ្ងៃទៅមួយថ្ងៃ។ ខ្ញុំស្អប់! ហ៊ឹក! ហើយក៏ប្រច័ណ្ឌពេលឃើញ Khun Cherry និង Vegas ស្និតស្នាលគ្នាបែបនេះ។
នាងក៏បានដឹងហើយថាខ្ញុំ និង Vegas ត្រូវជាអ្វីនឹងគ្នា តែនាងបែរជាមិនព្រមចេញឆ្ងាយពី Vegas សោះ សូម្បតែចរិតក៏ញិកញ៉ក់ថែម។
«P'Vegas ហាមាត់ អ៊ុម៎!!»
«ឆ្ងាញ់ណាស់ Khun Cherry» ខ្ញុំក្រសោបនំខេកដែលអ្នកនាងរៀបនឹងបញ្ចុក Vegas មិនយូរ។ នេះចង់បញ្ចុកគូស្នេហ៍គេមុខសង្សារគេផងឬ? មិនរអែងចិត្តខ្ញុំខ្លះទេមែនទេ។
«អៅ!! P'Pete! ញ៊ាំនំខេកហ៎??» Cherry។
«ប្រហែលកំពុងញ៊ាំម្ជូរដឹង» ឃើញហើយសួរភ្លើទៀត។
«Pete!!» Vegas សម្លឹងមកខ្ញុំក្នុងន័យអោយខ្ញុំបញ្ឈប់សម្តីឈ្លើយៗបែបនេះចំពោះមុខ Khun Cherry សំណព្វចិត្តគេភ្លាម។
«បាទ... បងសម្លាញ់!» ខ្ញុំឱបដៃ Vegas ហើយផ្អែកក្បាលលើស្មាគេ។ នេះជាលើកទី១ហើយដែលខ្ញុំហ៊ានញិកញ៉ក់ដល់កម្រិតនេះនៅចំពោះមុខសាធារណៈជន។
«...» Vegas មិនបាននិយាយអ្វីទេ។ គេសំងំនៅស្ងៀមអោយខ្ញុំឱបដៃមួយឆ្អែត។ ខ្ញុំដឹងថាគេកំពុងក្នាញ់នឹងខ្ញុំ ព្រោះតែខ្ញុំចូលចិត្តទៅស្និតស្នាលគេខុសរបៀបចំពោះមុខ Khun Cherry។
«Vegas ឃ្លាន» ខ្ញុំចាប់ដៃ Vegas ដាស់គេតិចៗដើម្បីអោយដឹងថាខ្ញុំកំពុងឃ្លាន។ ក៏ចង់បញ្ជាក់ដែរថា ពេលនេះខ្ញុំ និង Vegas កំពុងអង្គុយតុជាមួយគ្នាក្បែរគ្នា ដោយមាន Khun Cherry នៅអង្គុយរួមជាមួយដែរ។ អ្នកទាំងអស់គ្នាមើលចុះ កម្មវិធីរបស់ខ្លួនឯងប៉ុណ្ណាប៉ុណ្ណីបែរជាមកអង្គុយជិតភ្ញៀវចូលរួមទៅវិញ មិចមិនទៅទទួលភ្ញៀវទៅ។
«ឃ្លានអី?? ទើបតែញ៊ាំហើយមិញ» អៃឆ្គួត!! អៃVegas!! វាចាំបាច់អីត្រូវស្រែកមកកាន់ខ្ញុំ?? នេះវាកំពុងធ្វើអោយខ្ញុំខ្មាស់គេហើយ។ Khun Kinn, Ah Porches និងអ្នករួមតុកំពុងសម្លឹងមករកខ្ញុំហើយ។
«...» ខ្ញុំឈប់និយាយ ហើយបះដៃចេញពីដៃស្មោគគ្រោគរបស់វា។ ចាំមើលដល់ផ្ទះហែងត្រូវរបស់អញហើយ។
«P'Pete ឃ្លានចាំ Cherry អោយគេយកម្ហូបមកថែមទៀត» Cherry ដែលអង្គុយក្បែរ Vegas ក៏ពោលឡើង តាំងខ្លួនជាព្រះនាងតូច។
«មិនបាច់! មិនឃ្លាន!» ខ្ញុំមិនដែលសម្តីឈ្លើយ ក៏មិនចង់និយាយឈ្លើយដាក់ Khun Cherry ដែរ ព្រោះអ្នកនាងក៏ធ្លាប់ជាចៅហ្វាយខ្ញុំ តែខ្ញុំបែរជាទប់សម្តីមិនជាប់។ ហ៉ើយ! ខ្ញុំស្អប់អា Vegassssss។។
«Peetee» Vegas សម្លឹងខ្ញុំមាំៗដោយទឹកមុខរឹងថ្កល់។
«...» ខ្ញុំងាកមុខចេញដោយមិនខ្ចីតប។ វាចូលចិត្តណាស់ ធ្វើអោយខ្ញុំខឹងរឿង Khun Cherry រហូត។ កាលស្លាញ់គ្នាដំបូងៗ ខ្ញុំចង់ស៊ីអី វាក៏ព្រមយកអានុះអោយខ្ញុំស៊ីភ្លាម តែមើលឥឡូវចុះ វាប្រងើយដាក់ខ្ញុំពីមួយថ្ងៃទៅមួយថ្ងៃហើយ។
«ង៉ឺត» សំឡេងចានឮងឺតខិតមកចំពីមុខខ្ញុំ។ តើវាជាអ្វី?? ខ្ញុំបែរជាសម្លឹងមុខ Vegas ខ្ជាប់ ពេលដែលគេធ្វើជាមិនដឹងមិនឮរួចងាកមើលសម្លឹងទៅឆាកតន្ត្រីកំពុងប្រគុំធ្វើមិនដឹង។ ខ្ញុំញញឹមតិចៗ ហើយសម្លឹងមុខគ្រប់គ្នាដែលគ្មាននរណាម្នាក់បានចាប់អារម្មណ៍ឡើយ។ ខ្ញុំស្មានថា Vegas កំពុងតែបកបង្គាស៊ីខ្លួនឯងតើ តែគេបែរជាបកវាមួយចានគោមរុញមកអោយខ្ញុំទាំងអស់។ ធ្វើអោយខ្ញុំរៀបឫកមិនត្រូវ មិនដឹងថាត្រូវចាប់ផ្តើមពីត្រង់ណាមកទេ។
«P'Vegas... Cherry ទៅរកប៉ាហើយណា៎»
«បាទ» Vegas ញញឹមតបទៅ Khun Cherry ដែលរត់ចេញពីតុទៅរកប៉ាអ្នកនាង។
ខ្ញុំចង់ផ្តល់ស្នាមថើបមួយខ្សឺតអោយ Vegas ណាស់ តែមនុស្សច្រើនពេក។
មានអី គេបារម្ភពីខ្ញុំតើ។
ខ្ញុំអង្គុយញ៊ាំបង្គានោះយ៉ាងមានសេចក្តីសុខ។ មួយតុនេះគេឈប់ញ៊ាំអស់ហើយ មិចនៅឡើយតែខ្ញុំ?
«P'Vegassss» No Khun Cherry តែជាសំឡេងខ្ញុំ ព្រោះខ្ញុំកំពុងចង់កាត់តាមអ្នកនាងហើយ។ ខ្ញុំមិនទាន់ស៊ីអស់ផង វាក៏យករបស់មកអោយខ្ញុំស៊ីទៀតហើយ។
«???» Vegas មិននិយាយទេ តែគេលើកចិញ្ចើមឡើងដូចជាចង់សួរខ្ញុំថា មិចមិនព្រមញ៊ាំ? ឃើញនិយាយឃ្លានៗៗ ដល់គេអោយស៊ីក៏ត្អូញ។
«...» ខ្ញុំសម្លឹងទៅអ្នករួមតុជាមួយ ដែលពួកគេមិនបានចាប់អារម្មណ៍ខ្ញុំជាមួយ Vegas ទេ ព្រោះភ្លេងញាក់កន្ត្រាក់អារម្មណ៍ពេក។
«//Vegas អញឈឺពោះ» ខ្ញុំខ្សឹបដាក់ត្រចៀក Vegas។ ពោះខ្ញុំក៏ចាប់ផ្តើមអត់ស្រួលហើយ វាដូចជាចង់ព្រូតៗមកមិចមិនដឹងទេ។
«...» Vegas សើចតិច ប្រហែលជាចំអកខ្ញុំព្រោះតែស៊ីច្រើនពេក ចង់រាគ។
Vegas ងើបចេញពីតុ ហើយទាញកៅអីខ្ញុំចេញ ទំនងជាជូនខ្ញុំទៅបន្ទប់ទឹក។ ពួកយើងក៏ដើរមករកបន្ទប់ទឹកជាមួយគ្នា។👌

** រង់ចាំអាន Special Part +2 ភាគបន្តណា៎😘😘

______________________________________
See you Special Part +2 ❤️🦋🖤
#និពន្ធដោយ ប៉ុម ស្រីពេជ្រ (pichpichbp)
#រក្សាសិទ្ធគ្រប់ដោយពេជ្រពេជ្រប៊ីភី
•ហាមធ្វើការលួចចម្លងសាច់រឿងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតិ (រក្សាភាពជាមនុស្ស)

បើចូលចិត្តជួយVoteម្នាក់មួយមកណាណប់ចិត្តណប់បេះដូងអេតមីន អោយអេតមីនមានកម្លាំងសរសេរភាគត❤️😘
"Vote👇កន្លែងផ្កាយនេះ"

[Vegaspete/Biblebuild] 18+🔥Onde histórias criam vida. Descubra agora