Sub! [រង!] "Part 3" .End.
.តចប់
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ខ្ញុំគួរតែជឿ Khun No តាំងពីដំបូង "អៃ Vegas នេះ វាជាមនុស្សរោគចិត្ត វាមិនដែលស្មោះអាណាម្នាក់ទេ! វាធ្លាប់យកសង្សារ អៃ Kinn ទៅដេកជាមួយដើម្បីសងសឹក អៃនេះវាជាកូនបិសាច ហែងត្រូវចាំណា អៃ Pete" ប្រយោគនេះ ខ្ញុំគួរតែចងចាំតាំងតែពីដំបូង។ Vegas មិនដែលស្មោះជាមួយនរណាម្នាក់ទេ...
«Pete...» មើលទៅ Vegas ពិតជាចង់លួងលោមខ្ញុំណាស់ ដៃគេលើកមករកប៉ះថ្ពាល់ខ្ញុំថ្នមៗតែក៏ត្រូវខ្ញុំវាសចេញ។
«ថោកទាបណាស់!! ផ្លាច់!!» មួយកំភ្លៀងចុងក្រោយ មុននឹងខ្ញុំរត់ពីត្រង់នោះតែម្ដង។
«Pete!! Pete... ពួកហែងតាមចាប់ Pete» Vegas និងកូនចៅវារត់មកចាប់ខ្ញុំ តែយ៉ាងណាខ្ញុំបានចូលជណ្តើរប្រអប់បានមុន ទើបវាត្រូវបញ្ជាកូនចៅវាមកតាមចាប់ខ្ញុំបន្ត ប្រហែលជានៅជាន់ក្រោម។
....................................................
«!!!!!!» ចេញពីជណ្ដើរប្រអប់បានខ្ញុំរត់ៗ រត់រហូតគ្មានថ្ងៃបកក្រោយមើលវាឡើយ។ ទឹកភ្នែកខ្ញុំស្រក់លើផែនថ្ពាល់ច្រាវៗ ហូរមកមិនដឹងថាទឹកភ្នែកនេះចេញពីណាមកទេ។ វាឈឺណាស់ដែលឃើញអា Vegas ក្បត់នៅនឹងមុខ។ សូម្បីតែវាហៅអ្នកប្រុសម្នាក់នោះក៏ជា អូន! អូន Dai ចំណែកខ្ញុំវិញវាមិនដែលសោះឡើយ!! ស្នេហាយើងប្រៀបបីដូចជាការលេងសើចរបស់វាអ៊ីចឹង។
ទីតៗៗៗ!!!!
«អា៎!!!!!!»
«Pete!!!!!!!!!!!!!!!!!! វ៉ឹប៎!!!!!» ខ្ញុំរត់មិនសូម្បីតែងាកក្រោយ សូម្បីតែខ្លួនឯងរត់កាត់ផ្លូវថ្នល់ក៏ខ្ញុំមិនទាំងដឹងផងថាខ្ញុំរត់កាត់ផ្លូវ។ ឡានលើដងវិថីបើកលឿនៗតម្រង់មករកខ្ញុំ ខ្ញុំគិតថាខ្ញុំប្រហែលជាស្លាប់ហើយ ចុងក្រោយក៏មានមនុស្សមកចាប់ទាញចេញពីកណ្ដាលផ្លូវមកពេញមួយទំហឹង! ក្រឡាប់ខ្លួនប្រាណលើកម្រាលបេតុងយ៉ាងតំណំ បែរជាខ្ញុំគ្មានអារម្មណ៍ថាមិនឈឺខ្លួនសូម្បីតែបន្តិច។ ឬ...
«Vegass!!!!! Vegas ក្រោកឡើង!!!! ហ្ហឺៗ... Vegasss អា Vegas ក្រោកឡើង!!!!! ឈាម!!!!» ឈាមហូរតក់ៗដែលអាចអោយខ្ញុំដឹងបានថា Vegas ត្រូវបោកក្បាលនឹងបេតុង។ អ៊ីចឹងទើបបានជាខ្ញុំមិនមានអារម្មណ៍ថាឈឺខ្លួនអីបន្តិច គឺមកពីវាឱបខ្ញុំទាញកន្ត្រាក់ពីកណ្ដាលផ្លូវរមៀលមកដោយដៃវាទ្រក្បាលខ្ញុំជាប់ តែវាវិញ...
«ហ្ហឺៗៗ... Vegas ក្រោក!!!! ពួកហែងនៅមើលស្អី!!! ឆាប់ទៅចេញឡានមក!!!!» អា Vegas របួសបែកក្បាលហូរឈាមរសាច តែកូនចៅវាវិញឈរក្រពាត់ដៃមើលធ្វើមិនដឹង។ សមតែកាត់ប្រាក់ខែអោយអស់ពួកនេះ។ ឮខ្ញុំស្រែកកោកៗហើយទើបបកក្បាលប្រកាច់នាំគ្នារត់ទៅយកឡាន។
«...»
«Ve...Vegas...» វាដឹងខ្លួន!! វាដឹងខ្លួនហើយ។
«ស្មានថាមិនបារម្ភហើយតើ» សំឡេងខ្សោយៗរបស់វាខំប្រឹងនិយាយខ្សាវៗ។ អញចង់ប្រាប់ ថាអញបារម្ភមែនតែកុំគិតថាអញឈប់ខឹងហែងនោះអាសាវ៉ា។
ង៉ឺត!!!!!
ឡានមកដល់ ខ្ញុំគ្រាហ៍ Vegas ចូលឡាន រួចនាំទៅពេទ្យ ដើម្បីស្គេនមើលក្រែងក្បាលវារងរបួសខ្លាំង សូម្បីតែដៃជើងក៏មានរលាត់ស្បែកចេញឈាមដែរ មិនដឹងថាត្រង់ណាទៀតដែលមានរបួសទេ។

YOU ARE READING
[Vegaspete/Biblebuild] 18+🔥
Romance• HOT VEGASPETE/BIBLEBUILD🔥 ប្រលោមលោកខ្លី18+ *Short Novel 18+* ដែលនិពន្ធដោយ ប៉ុម ស្រីពេជ្រ (pichpichbp) • ជាប្រលោមលោកក្រៅសាច់រឿងKinnporches • មានតែនៅក្នុងAcc Wattpad: pichpichbp តែមួយគត់ • សូមអានបំរាមមុនពេលអាន (បញ្ជាក់• ជ...