•TV show ends [ចប់កម្មវិធីទូរទស្សន៍] "Part 1"
[*បញ្ជាក់៖ Bible=Top , Biu=Btt
*សាច់រឿងនិយាយពីពេលបញ្ចប់កម្មវិធី Sound Check របស់ទូរទស្សន៍ One31 Thailand ដែលមានភ្ញៀវកិត្តិយសចូលរួមគឺ Bible, Biu, Perth និង Ping។ កម្មវិធីនេះជាកម្មវិធីល្បី ហើយកំប្លែងសប្បាយមួយប្រចាំប្រទេស ក៏មានភ្ញៀវកិត្តិយសតារាល្បីៗធ្លាប់ចូលរួមជាច្រើននាក់ហើយមកដែរ។ Mileapo ក៏ធ្លាប់បានចូលរួមដូចគ្នា។
* Biblebiu has a secret love. (ពួកគេមានទំនាក់ទំនងគ្នារួចហើយ)
* ហើយ.......] 🌚#Bible POV
បន្ទាប់ពីចប់កម្មវិធី TV show ពួកយើងក៏បានបើកឡានត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន។ Ping, Perth បានបើកឡានត្រឡប់ទៅវិញរៀងខ្លួន ចំណែកខ្ញុំនិង Biu បានជិះមកជាមួយគ្នា អ៊ីចឹងក៏ទៅវិញជាមួយគ្នា។
ខ្ញុំអត់បាននិយាយរក Biu តាំងពីម៉ោងមុនពេល Show កម្មវិធីមកម្ល៉េះ។ ខ្ញុំប្រាប់ហើយថា កុំអោយស្លៀកពាក់ែបបហ្នឹង តែគេនៅតែមានៈចង់ស្លៀកទាល់តែបាន។ អូខេ...ខ្ញុំហាមប៉ុន្នឹង គេអាចឆ្លើយតបមកខ្ញុំវិញស្រួលបួលបានតើ អូស៎...មិននិយាយមកថា "ខ្ញុំចង់ស្លៀក" តែគេឆ្លើយមកខ្ញុំវិញ ដឹងមិចអត់? គេឆ្លើយថា "ស្លៀកអត់បានមែន!"។
ពេលនោះពួកយើងក៏ទាស់សម្តីគ្នាមកម្តង។ ខ្ញុំមិនសូវខឹងប៉ុន្មានទេ តែខ្ញុំស្អប់! ស្អប់អាចរិតមានៈ រឹងក្បាលហ្នឹងម៉ង គ្មានអ្នកណាកាត់ដូច។ ហើយមួយទៀត សូម្បីតែទំនាក់ទំនងស្នេហាក៏មិនព្រមបង្ហាញជាសាធារណៈដែរ គ្រប់គ្នាក្នុង Boc បានដឹងអស់ហើយ នៅឡើយតែ Fan។ គេបានបដិសេធថាមិនបង្ហាញទេ ធ្វើជាស្នេហា Private សិន ចាំត្រៀមចិត្តហើយចាំបង្ហាញទូទាំងប្រទេស។
.....
ក្នុងឡានពេលនេះស្ងាត់ដូចចោលលួចសេះ។ Biu សំងំដេកបែរទៅម្ខាងឆ្កុយ មិនព្រមសុំទោស ក៏មិនព្រមស្តីរកខ្ញុំមួយម៉ាត់ដែរ។
«មកធ្វើខឹង?? នេះខ្ញុំអ្នកខឹងបានត្រូវ» ខ្ញុំនិយាយទៅកាន់ Biu ដែលកំពុងសំងំគេង ដឹងច្បាស់ថាមិនបានដេកលក់ទេ។
«ខ្ញុំមានបានខឹងហេ៎»
«រឹងក្បាល!! ហើយគិតថាខ្លួនឯងធ្វើត្រូវរហូតមែន»
«អ្នកណាថា??»
«អោយដឹងហូវថា ធ្វើអីចេះគិតផង!! កុំអាល្បៀប ចម្លែកខុសគេតែឯង» ខ្ញុំនៅបន្តបើកឡានរហូតហ្នឹង តែក៏កំពុងខឹងជាមួយអ្នកខ្លះខ្លាំងផងដែរ។ ចម្លែកតែឯង គេគ្រប់គ្នាស្លៀកពាក់សមរម្យ គេខ្មៅគ្រប់គ្នា ឯឯងវិញស្លៀកពាក់មើលតែអ្នករាំលើបង្គោលទៅហើយ អាវខើចខោរឹប!
«អើ...អញវាចម្លែក! ហឹក...អ៊ីចឹងមកនិយាយអីទៀត!» Biu និយាយបណ្ដើរក៏ស្រាប់តែយំបណ្ដើរ។ អោយតែនិយាយមិនឈ្នះគេ ម្នាក់នេះយកការយំមកជំទាលម្តងហើយ។ ក្រែងខ្ញុំក៏ប្រាប់ហើយតើថា មិនអោយស្លៀក ហើយនៅមកស្លៀកធ្វើអីទៀត ដល់គេស្តីអោយតាំងមករហេមរហាម។
«និយាយអោយស្តាប់!! លើកក្រោយគ្មានស្លៀកអ៊ីចឹងទៀតទេ»
«កម្មវិធីកំប្លែក សប្បាយៗ អោយអញស្លៀកខោអាវបុរាណទៅមែន??»
«ហា៎...ក្រែងខោអាវមានម៉ាកំភ្លូសហើយហី ចាំបាច់ពាក់ខោអាវបុរាណធ្វើអី?»
«ហើយអញចង់ស្លៀកអាហ្នឹងមិច...ហឹក»
«អើ...មានមិច!! ក៏យំរហាមមកអ៊ីចឹងឯង»
«អើ...ហែងវាខ្លាំងបានតែជាមួយអញហ្នឹង!! មិនបានធ្វើអោយអញយំ ហែងវាមិនស្ងប់! ហ៊ឹក៎...»
«ហើយប្រាប់ហើយតើ មិចមិនស្តាប់!! តាំងហើយមកយំ! ឈប់យំ!!»
«ហ្ហឺ...ហ៊ឹក៎ៗៗៗ...» មិនមែនយំកាន់តែខ្លាំងទេនេះ គឺយំឌឺអោយខ្លាំង! ចង់ផ្គើននឹងខ្ញុំហ្នឹងឯង។
«ថ្លង់!!»
«អើ...ហ៊ឹក៎...ថ្លង់អោយស្លាប់ទៅ!! ហ៊ឹក៎...ហ៉ឺ...»
«ប្រាប់ថាអោយឈប់យំ!! វាថ្លង់ពេញឡាន យល់ទេ??»
«អញមិនឈប់!! ហ៊ឹក៎ហ៉ឺ...»
«អ៊ីចឹងចុះពីឡានទៅBiu! ដើរទៅផ្ទះខ្លួនឯងទៅ!!» ខ្ញុំក៏ខឹងដែរណា ក៏អែបឡានទៅកៀន ថាមិនស្តាប់អោយដើរទៅផ្ទះមែនហ្នឹង។
«អឺ...អញដែលខ្លាច! ហ៊ឹក៎...»
«Biu!!»
«អញចុះហើយតា៎!! ហែងចង់បានអ៊ីចឹងហី??» ចង់ឈ្នះខ្លាំងណាស់មើលទៅនេះ មាត់ពេបមិនឈប់សោះហ្នឹងនៅនិយាយរកតែឈ្នះគេទៀត។
«ឈប់ផ្គើនតើបានទេ??»
«អញមិនបានផ្គើន!! គ្រាន់តែអញស្លៀកចឹងហែងវាទើសរហូត ហ៊ឹក៎!!»
«វាត្រូវតែទើសហើយ! មិនមើលគេឯងទេ?? Perth, Ping ពិធីករគេស្លៀកពាក់មិច? គេស្លៀកសាមញ្ញៗ ហើយឯងទៅហាយសូឯណា?»
«អញទៅហាយសូដាក់អាណាក៏បានស្រេចតែអញ!»
«មាត់ហ្នឹងកុំពិនចង់ឈ្នះពេក!» ខ្ញុំចង្អុលទៅមាត់Biu។ ស្អប់ណាស់អាមាត់ពូកែ.តមិនឈប់បែបនេះ បានតែចាប់ដាល់អោយបែកម្តងតើ តែដាល់វាមិនកើត។
«ហ៊ឹក៎!»
«ប្រាប់ថាអោយឈប់យំ!!»
«ហែងក៏ឈប់ស្រែកដាក់អញទៅ...ហ៊ឹក!!»
«តែមានលើកក្រោយ ខ្ញុំចាត់ការហើយ»
«តែមានលើកក្រោយអញស្លៀកអោយខ្លីជាហ្នឹងម៉ង...ហ៊ឹក៎!!»
«សាកហូវ!»
«អើ...ហែងសាកហូវ!»
«Biu...»
«មានលើកក្រោយអញស្រាតទៅម៉ង...ហ៊ឹក៎!! កុំអោយហែងពូកែនិយាយពេក!»
«គេនិយាយអោយល្អ ក៏ស្តាប់ខ្លះទៅបានអត់!! កុំនិយាយចេញមកដូចទ្រុងចង់ឈ្នះពេក»
«អើ...អញចង់ឈ្នះ!!»
«តិចចាប់ថើបដូចក្នុងកុនអោយមើល»
«...» បែបនេះក៏ស្ងាត់មាត់។ មិនបាន១នាទីផងក៏និយាយតមាត់ទៀត៖
«ហែងបានតែគំរាមហ្នឹង!»
«មិនបានត្រឹមតែគំរាមទេ ធ្វើពិតៗអោយមើលទៀត សាកទេ?»
«ឆ្គួត...ហ៊ឹក៎!»
«ប្រាប់ថាអោយឈប់យំ!» យំឡើងដកចង្កាមាន់ហើយនៀគ។
«ហ៊ឹក៎!» Biu ប្រឹងទប់យំដូចកូនក្មេង ឮតែសំឡេងសឺតសតៗដកចង្កាមាន់ ដល់អ៊ីចឹងទៅគួរអោយស្រឡាញ់ដែរតើ។
«ក៏កុំអោយឮសំឡេង!»
«ហ៊ឹក៎...ហា៎ហ៊ឹក៎...» ម្តងនេះក៏យំមកខ្លាំងៗបែបទប់លែងជាប់។
«អ៉ឹម៎...» មិនស្តាប់ត្រូវអ៊ីចឹងឯង!
Biu នៅស្ងៀមពេលដែលខ្ញុំបឺតមាត់ជិតឆឹង មួយស្របក់ក្រោយក៏ដកមាត់ចេញមកវិញ។ ខ្ញុំក៏ចេញឡានទៅ ហើយយើងទាំងពីរក៏អង្គុយស្ងាត់រៀងខ្លួន ដោយឡែកតែ Biu យំសឺតសតៗអត់ឈប់។______________________________________
See you Part 2 ❤️🦋
#និពន្ធដោយ ប៉ុម ស្រីពេជ្រ (pichpichbp)
#រក្សាសិទ្ធគ្រប់ដោយពេជ្រពេជ្រប៊ីភី
•ហាមធ្វើការលួចចម្លងសាច់រឿងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតិ (រក្សាភាពជាមនុស្ស)បើចូលចិត្តជួយVoteម្នាក់មួយមកណាណប់ចិត្តណប់បេះដូងអេតមីន អោយអេតមីនមានកម្លាំងសរសេរភាគត❤️😘
"Vote👇កន្លែងផ្កាយនេះ"Short Part 2
"ឈុតខ្លីៗក្នុងភាគ2"«ស្រេចតែខ្ញុំ» Bui!
«ស្រេចតែខ្ញុំ?? ឬមួយចង់ស្លៀកអោយគេឃើញខ្លាំងណា៎ហី មិចមិនស្រាត់វិញទៅល្អជាង??» Bible!
«បើអ៊ីចឹងរឹតតែល្អ!!» Biu!
«អើ...ក៏ស្រាតទៅ!! ហើយស្អែកមានកម្មវិធីមួយទៀត ធ្វើអោយដូចសម្តីផង!» Bible!ស្អែកBe like: .................................🌚👇👇👇
ស្មានតែគ្រាន់បើ អត់ហ៊ានស្រាតដែរ🙈🌚🌚🌚
VOCÊ ESTÁ LENDO
[Vegaspete/Biblebuild] 18+🔥
Romance• HOT VEGASPETE/BIBLEBUILD🔥 ប្រលោមលោកខ្លី18+ *Short Novel 18+* ដែលនិពន្ធដោយ ប៉ុម ស្រីពេជ្រ (pichpichbp) • ជាប្រលោមលោកក្រៅសាច់រឿងKinnporches • មានតែនៅក្នុងAcc Wattpad: pichpichbp តែមួយគត់ • សូមអានបំរាមមុនពេលអាន (បញ្ជាក់• ជ...