•Sub! [រង!] "Part 2"
«...» Vegas ភ្លាមៗក៏ប្រលេះដៃខ្ញុំចេញបន្តិច ដោយក្រែងចិត្តខ្ញុំដែរ។ តែមិចបានគេធ្វើចឹង??? what?? មានរឿងអី??
«Pete ទៅមើលទីនោះ យើងមានរបស់ចង់អោយឯងមើល ម៉ោៗៗៗ...» Porches ចូលមកឱបដៃខ្ញុំនាំចេញ ទាំងដែរខ្ញុំកំពុងភ្ញាក់ជាមួយសកម្មភាព Vegas មុននេះមិនទាន់បាត់នៅឡើយ។
..........
Porches គេនាំខ្ញុំមកផឹកស្រាសោះ ស្មានថាមកធ្វើស្អី។ ខ្ញុំមានអារម្មណ៍ថា សង្ស័យណា៎! សង្ស័យខ្លាំងមែនទែនជាមួយសកម្មភាព Vegas មុននេះ។
ស្រាមួយកែវទៀតបានអកចូលក្នុងមាត់ខ្ញុំ ឯគំនិតមិនបានចាប់អារម្មណ៍នឹងសកម្មភាពឬសំឡេងអ្វីសោះឡើយ គឺកំពុងផ្ចិតផ្ចង់គិតតែពីរឿងរបស់ Vegas។
«Pete... លើកដាច់សាច់ស្អាត» Porches វានិយាយនិងលើកកែវស្រាមកមុខខ្ញុំ។
«យើងទៅនោះមួយភ្លែត»
«ហេ៎... ទៅណា?? នៅផឹកសិន!!» Porches ទាញដៃខ្ញុំមកវិញ វាមិនអោយទៅណាបានសោះ ដូចជាដឹងថាខ្ញុំចង់ទៅណាអ៊ីចឹង។ បែបនេះកាន់តែធ្វើអោយខ្ញុំសង្ស័យលើសដើមហើយ។
12 កែវ!! គឺ 12 កែវណា! ខ្ញុំមិនបានស្រវឹងទេ ព្រោះណាមួយវាជាកែវតូចៗដែរទេ តែមិចបានរៀងស្រើងៗបែបនេះ? ក្រឡេកទៅ Porches ឯណ្ណោះ ក៏ដេកស្ពាមលើតុបាត់ បញ្ជាក់ថាស្រាមុននេះជាស្រាខ្លាំង ឃើញគេផឹកច្រើនជាងខ្ញុំរាប់ម៉ឺនកែវ សមតែសន្លប់បែបនេះត្រូវហើយ។
«Porches ងើប!! porches!! ងើបឡើង!!»
អេ៎...ឈប់!! មិចបានខ្ញុំត្រូវដាស់វា?! អោយវាដេកទៅ!! នេះឃាត់ខ្ញុំមួយថ្ងៃហើយ អត់ទេស៍ៗ... ខ្ញុំមានផ្លូវរត់ហើយតើ ត្រូវទៅរក Vegas សិនទើបបាន។
«Khun Peteៗ...» គ្រាន់តែខ្ញុំងាកខ្លួនឈានជើងចេញតែ 2, 3 ជំហានពីកន្លែងផឹកនេះ អង្គរក្ស Vegas មកឃាត់ខ្ញុំភ្លែត។
«ថី???»
«Khun Pete ចង់ទៅណាបាទ?»
«យើងចង់ទៅណាត្រូវជម្រាបប្រាប់ឯងដែរទេ?»
«...» ពួកគេក៏ឱនក្បាលចុះទៅវិញ តែនៅតែឃាំងដៃ ឃាត់ខ្ញុំដដែល។
«វាស្អីហា៎???» ខ្ញុំរៀងស្រវឹងតិចដែរ ទើបស្រែកគំហកដាក់ពួកគេខ្លាំងល្មមនឹងអោយខ្លាច។
«Khun Pete ចង់ទៅណាបាទ? ដោយសារចៅហ្វាយផ្តាំថាអោយតាមការពារ Khun Pete»
«យើងទៅរកអា Vegas យ៉ាងមិច??» ខ្ញុំថាហើយក៏ដើររ៉ុយ។ ខ្ញុំធ្លាប់ជាអង្គរក្សប្រចាំត្រកូលឡាក់ណា ដេញតាមខ្ញុំប៉ុណ្ណេះ ល្បិចគេចខ្លួនស្ទាត់ដូចបកចេកអ៊ីចឹង គ្រាន់ប្រាប់!
..........
ប្រូស៎ៗ...
ពីរបីនាក់ត្រូវខ្ញុំចាត់ការសន្លប់ឆឹង! អីយ៉ា... ដៃខ្ញុំនៅមានប្រសិទ្ធិភាពដែរតើ មួយដៃចំកញ្ចឹង.កសន្លប់ត៉ើង! អ៊េមស្រេមណាស់!
«ស៊ីផុយ ឆឺស៎» ខ្ញុំស្តីត្រឹមប៉ុណ្ណេះ ក៏ដើរចេញពីកន្លែងនោះ។ នេះក៏ក្រៅ Hall ហើយ ព្រោះខ្ញុំចង់ដើររក Vegas ទោះជាមិនដឹងថាគេទៅណាក៏ដោយ តែអ្វីដែរខ្ញុំចង់ស្វែងរក គ្មានឡើយពាក្យថា រកមិនឃើញ។
..........
តែឈប់សិនណា៎!! ខ្ញុំមិនអាចគិតបែបនោះបានទេ។ ហាមគិតអ្វីផ្តេសផ្តាស់ណា Pete។ តាមមើលក៏ប្រហែលជាពួកគេគ្រាន់តែឈរយាមៗលេងៗទេ។
តែ... ពុទ្ធោអើយ!! តែមិចក៏ពួកគេ គឺពួកអង្គរក្ស Vegas ប្រមាណ 2 នាក់ទៀតត្រូវមកយាមទីនេះ ក្រែងវាជា Hotel មិនទាន់បើកណាហី?? អា.ចម្គួតអើយ!
ប្រូសៗ...
សន្លប់បន្តទៀត!
ខ្ញុំទាញដៃបើកទ្វារ នោះក៏ជាប់សោពីខាងក្នុងមក តែនរណាមិនស្គាល់អា Pete នោះ ប៉ុណ្ណេះក៏ស៊ីផុយដែរវ៉ើយ! ស្រួលណាស់!
ស្នៀតសក់នៅលើក្បាលខ្ញុំស្រាប់ ដោះចេញយកមកចាក់ ក្រិកៗ រួចក៏...
ក្រាក!!!
ទ្វារក៏បើក!
ក្នុងបន្ទប់នេះក្លិនក្រអូបថ្មី បែបនៅដាបក្លិនស៊ីម៉ង់តិចៗ តែមិនឈួលច្រមុះខ្លាំងទេ ក៏ត្រជាក់ស្រេក បញ្ជាក់ថាម៉ាស៊ីនត្រជាក់បានបើកជាងម្ភៃទៅកន្លះម៉ោងរួចហើយ។ បន្ទប់មានសភាពងងឹត ឯទ្វារក្បែរនោះមាន 2 មើលទៅ Hotel នេះសម្រាប់ខ្នាតដាក់បន្ទប់ 2 ស្រដៀងខន់ដូរដែរ។
បេះដូងខ្ញុំចាប់ផ្ដើមលោតញាប់ទៅៗដោយមិនខ្លួន មិនដឹងថាមូលហេតុអីទេទើបត្រូវឌុកឌាក់ៗដូច្នេះ។
ប្រហែលមកពីខ្ញុំគិតរឿង Vegas ថាគេអាចនឹងលួចធ្វើជាព្រានក្រោយខ្នងញឹកញាប់ពេកទេដឹង គិតរហូតសឹងតែមិនបានដេក។
ក្រាក...
ស្នូរទ្វារឮស្រាលបំផុត ដោយសារជាទ្វារទំនើប មិនឮសំឡេងទាល់តែសោះ ខ្ញុំសន្សឹមៗបើកទ្វារបន្ទប់មួយលបៗ...
.....
.....
.....
«Pete!!!!»
«...»
មិនពិត!!!!
មិនពិតទេមែនទេ?!!
វាមិនមែនជាការពិតទេ!
«Ve...Vegass...» វាមិនមែនការពិតទេ! វាជាសុបិន...ត្រូវហើយវាជាការយល់សប្តិទេ Pete! ទះមុខខ្លួនឯងទៅ ទះអោយស្វាង!! វ៎...វាគ្រាន់ជាការយល់សប្តិប៉ុណ្ណោះ។
ខ្ញុំទះមុខផង គ្រវីក្បាលដើរថយក្រោយទាំងអារម្មណ៍ មិននៅនឹងខ្លួន ខ្ញុំសឹងតែមិនជឿ! មិនជឿនឹងភ្នែក! មិនជឿទាល់តែសោះ ថា Vegass!!! Vegas ធ្វើវា??? មិចបាន Vegas ធ្វើវា?? វាកំពុងនៅលើគ្រែជាមួយគ្នា។
«Pete!!! Pete ស្តាប់សិនណា!» ខ្ញុំរត់វ៉ឹងចាកចេញពីទីនេះ។ អោយខ្ញុំស្តាប់?? អោយខ្ញុំទ្រាំស្តាប់ឬ?? ហេតុអី??? ខ្ញុំមិននឹកស្មានសោះឡើយថា Vegas ធ្វើបែបនេះដាក់ខ្ញុំ។ គេកំពុងធ្វើរឿងនោះជាមួយអ្នកប្រុសតូចនោះ។ ខ្ញុំមិនដឹងថាត្រូវរៀបសម្តីបែបនេះណាទេ ខ្ញុំឈឺទ្រូងខាងឆ្វេងខ្លាំងណាស់ពេលនេះ!!!
«មិចក៏ឯងធ្វើបែបហ្នឹងអា Vegas!!!!?!!» ផ្លាច់!! ផ្លាច់!! 2 កំភ្លៀងនេះវានៅស្ទើរណាស់សម្រាប់មនុស្សប្រាស់ចាកដូចជាវា...
«ចេញទៅ!!! ចេញអោយឆ្ងាយទៅ!!! ហ៊ឺ... ឯងនៅតែមិនចោលចរិតទាល់តែសោះអា Vegas!!! អាមនុស្សថោកទាប!! ហ៊ឹកហ៊ឺៗ...» ខ្ញុំអស់ហើយ! អស់គ្មានឡើយសូម្បីតែក្តីសង្ឃឹម1%។
«Pete... Pete ស៎...ស្តាប់សិនណា៎!! Pete!» Vegas រត់មករារាំងខ្ញុំមិនអោយបានចេញពីកន្លែងនេះឡើយ។ តើគេនៅមានចិត្តជាកូនប្រុសបន្តិចទេ? គេកំពុងបំផ្លាញក្តីស្រឡាញយ៉ាងធំធេងរបស់ខ្ញុំដែលមានចំពោះគេហើយ ខ្ញុំសុខចិត្តលះបង់គ្រប់យ៉ាង សុខចិត្តរត់ចោលកន្លែងការងារដែលខ្លួនធ្លាប់ស្រម៉ៃដើម្បីបានមករួមរស់នៅជាមួយគេ សាងគ្រួសារតូចមួយជាមួយគេ តែគេមិនបានគិតដល់ចិត្តខ្ញុំអីបន្ដិចឡើយ គេបានបំផ្លាញវាអស់ហើយ។
ខ្ញុំគួរតែជឿ Khun No តាំងពីដំបូង "អៃ Vegas នេះ វាជាមនុស្សរោគចិត្ត វាមិនដែលស្មោះអាណាម្នាក់ទេ! វាធ្លាប់យកសង្សារ អៃ Kinn ទៅដេកជាមួយដើម្បីសងសឹក អៃនេះវាជាកូនបិសាច ហែងត្រូវចាំណា អៃ Pete" ប្រយោគនេះ ខ្ញុំគួរតែចងចាំតាំងតែពីដំបូង។ Vegas មិនដែលស្មោះជាមួយនរណាម្នាក់ទេ...
«Pete...» មើលទៅ Vegas ពិតជាចង់លួងលោមខ្ញុំណាស់ ដៃគេលើកមករកប៉ះថ្ពាល់ខ្ញុំថ្នមៗតែក៏ត្រូវខ្ញុំវាសចេញ។
«ថោកទាបណាស់!! ផ្លាច់!!» មួយកំភ្លៀងចុងក្រោយ មុននឹងខ្ញុំរត់ពីត្រង់នោះតែម្ដង។
«Pete!! Pete... ពួកហែងតាមចាប់ Pete» Vegas និងកូនចៅវារត់មកចាប់ខ្ញុំ តែយ៉ាងណាខ្ញុំបានចូលជណ្តើរប្រអប់បានមុន ទើបវាត្រូវបញ្ជាកូនចៅវាមកតាមចាប់ខ្ញុំបន្ត ប្រហែលជានៅជាន់ក្រោម។______________________________________
See you Part 3 ❤️🦋
#និពន្ធដោយ ប៉ុម ស្រីពេជ្រ (pichpichbp)
#រក្សាសិទ្ធគ្រប់ដោយពេជ្រពេជ្រប៊ីភី
•ហាមធ្វើការលួចចម្លងសាច់រឿងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតិ (រក្សាភាពជាមនុស្ស)បើចូលចិត្តជួយVoteម្នាក់មួយមកណាណប់ចិត្តណប់បេះដូងអេតមីន អោយអេតមីនមានកម្លាំងសរសេរភាគត❤️😘
"Vote👇កន្លែងផ្កាយនេះ"
YOU ARE READING
[Vegaspete/Biblebuild] 18+🔥
Romance• HOT VEGASPETE/BIBLEBUILD🔥 ប្រលោមលោកខ្លី18+ *Short Novel 18+* ដែលនិពន្ធដោយ ប៉ុម ស្រីពេជ្រ (pichpichbp) • ជាប្រលោមលោកក្រៅសាច់រឿងKinnporches • មានតែនៅក្នុងAcc Wattpad: pichpichbp តែមួយគត់ • សូមអានបំរាមមុនពេលអាន (បញ្ជាក់• ជ...