•Angry [ខឹង] "Part 2"
.....
«មកនេះ!!» ខ្ញុំក្រឆក់ដៃ ភីត មករកខ្លួន ឯអាម្នាក់នោះក៏មិននិយាយអីទៀតដែរ ក៏ដើរចេញទៅ តាមស្មានក៏ប្រហែលជាធ្លាប់ស្គាល់ខ្ញុំដែរហើយមើលទៅ បានជាមិនសូវហានជាមួយខ្ញុំ។
«បងឆៃ...បងឆៃ មកវិញ!!» ភីត ស្រែកហៅអាម្នាក់នោះដូចទារហៅឪពុក ថែមទាំងព្យាយាមទាញ.កដៃចេញពីខ្ញុំទៀត។
«មកនេះ ភីត!!» ខ្ញុំអូសដៃ ភីត ចេញទៅ។ ខ្ញុំនាំ ភីត ទៅវិញហើយ បើទុកយូរ ភីត ក៏មិនស្តាប់ទៅរហូតហើយ។
«លែងយើង អាវេហ្គាស!! ប្រាប់ថាអោយលែង!!» ភីត ក្រឆក់ដៃចេញពីខ្ញុំមួយទំហឹង មុននឹងបម្រុងរត់ទៅឆ្ងាយ តែខ្ញុំចាប់ឱបចង្កេះជាប់ពីក្រោយ ឯគេបម្រាស់ៗៗយកតែមួយទំហឹងសឹងតែខ្ញុំទប់មិនចង់ឈ្នះទៅហើយ។
«ភីត...ភីត ឈប់រើភ្លាម»
«អាចង្រៃ!! អាវេហ្គាស!! អាមនុស្សឆ្គួតលែងយើង!! ប្រាប់ថាអោយលែង!! លែងដៃកខ្វក់ឯងចេញទៅ!! ហ៉ឺយ៎លែង!!» ភីត រើរុះយកឈ្នះដាក់ខ្លួន ចុងក្រោយក៏សម្រេចចិត្តនៅស្ងៀមមួយកន្លែងព្រោះរើមិនឈ្នះ។
«ជើងវែងដល់ហើយណ៎! រត់មកបានឆ្ងាយយ៉ាងនេះ»
«គ្មានអីពាក់ព័ន្ធនឹងឯងទេ! លែង!!»
«ជុប៎! ដឹងទេបងតាមរកជិតឆ្គួតហើយ!» ខ្ញុំថើបស្មាភីតមួយខ្សឺតព្រោះតែនឹកអើយសែននឹក។ ភីត ស្អាតណាស់ថ្ងៃនេះ ខ្ញុំក៏រៀងចម្លែកចិត្តដែរដែល ភីត តែងខ្លួនបែបផ្សេង ខុសដាច់ឆ្ងាយពីពេលនៅជាមួយខ្ញុំ គឺ...
«មកតាមរកធ្វើស្អី!! ក៏ដេញយើងចេញហើយ!!» ភីត និយាយស្រែកៗតាមអារម្មណ៍ខឹងរបស់គេ។
«បងមិនបានដេញទេ! ត្រឡប់ទៅវិញណា៎!»
«ខ្ញុំមិនទៅណា៎ទាំងអស់!! លែង!! អាវេហ្គាស...ខ្ញុំនិយាយមួយម៉ាត់ចុងក្រោយ លែង!!»
«បងមិនលែង»
«កុំមកនិយាយ 'បង'»
«តែបងចង់និយាយ 'បង'»
«ហ៉ឹស៎...ឌឹប៎!»
«ស្ទាយដដែលៗ» ចង់លេងនាគវ័ទ្ធកន្ទុយទៀតហើយ ស្ទាយលើកជើងធាក់របស់សំខាន់នេះខ្ញុំចាំទិកនិចគេចបានស្ទាត់ល្អណាស់ដឹងទេ។
«លែងយើង!!»
«ឯងក៏មិនធម្មតាណា៎ ភីត! ស្លៀកខ្លីៗបែបនេះចង់ទាក់ទាញអ្នកណា?»
«ទាក់ទាញអ្នកណាក៏ស្រេចតែយើង លែង!!»
ខ្ញុំត្រឹមអស់សំណើចនឹង ភីត ដែលរឹងទទឹងបែបនេះ។ មិនធ្លាប់គិតឡើយថា ភីត នឹងស្លៀកខោខ្លីត្រឹមភ្លៅជាមួយអាវចាក់ពណ៌លឿងបែបនេះមើលទៅគួរអោយទាក់ទាញណាស់ តាមមើលនេះក៏ជាស្ទាយប្រចាំកាយរបស់ ភីត ដែលលាក់ខ្ញុំយូរមកហើយ មិនហ៊ានពាក់វានៅចំពោះមុខខ្ញុំ តែបែរជាហ៊ានពាក់នៅជាមួយប្រុសផ្សេង នៅមាត់សមុទ្រទៅវិញ។
«ភីត សុំទោស» ខ្ញុំប្តូរពីការអស់សំណើចនិងខឹងទាំងឡាយមកជាលួងលោមវិញម្តង សង្ឃឹមថា ភីត នឹងយល់ចិត្ត។
«...» ភីត នៅស្ងៀមមួយកន្លែងហាក់បានរំងាប់អារម្មណ៍មួម៉ៅនឹងខ្ញុំបានបន្តិច។
«ភីត សុំទោសណា៎ដែលជ្រុលមាត់ស្រែកដាក់» ខ្ញុំបន្តឹងការឱបចង្កេះ ភីត ពីក្រោយណែនៗ ដោយដាក់ចង្កាលើស្មាគេ។
«...» ភីត ដកដង្ហើមញាប់ៗធ្វើអោយខ្ញុំមិនប្រាកដចិត្តទេថាគេកំពុងគិតអី។
«ក៏អាមាត់ចង្រៃមួយនេះស្រែកដាក់ខុសរបៀប! សុំទោសណា៎ ឈប់ខឹងទៅណា៎ ភីត!»
«ឯងប្រហែលជាធុញនឹងយើងហើយ វេហ្គាស!» ភីត និយាយសំឡេងរកយំ ដែលធ្វើអោយខ្ញុំដឹងពីអារម្មណ៍គេភ្លាមៗថា កំពុងតែខូចចិត្ត។
«ទេ! មិនបានធុញទេ!»
«បើមិនអ៊ីចឹង...»
«បើមិនអ៊ីចឹងក៏មិនមកលួងបែបនេះ! ត្រឡប់ទៅវិញណា៎ ភីត»
«ទេ! ខ្ញុំមិនទៅណាទាំងអស់ ខ្ញុំនៅទីនេះ នៅជាមួយតាយាយ»
«ល្អ! បើ ភីត មិនទៅ ខ្ញុំនឹងទៅប្រាប់យាយតា ភីត ថាពួកយើងគឺជាអីនឹងគ្នា» ប្រយោគនេះបានផលពិតមែន។ ភីត ចាប់ដៃខ្ញុំជាប់ពេលដែលខ្ញុំរៀបនឹងដើរទៅ។
«ឯងចង់ធ្វើស្អីហា៎ វេហ្គាស?»
«កំពុងតែរែកញែករឿងយើងទាំងពីរប្រាប់ទៅយាយតា»
«ឈប់ភ្លាមណា៎! ហាមប្រាប់ទៅយាយតាដាច់ខាត»
«ក៏បានណា៎! តែ ភីត ត្រូវត្រឡប់ទៅវិញជាមួយខ្ញុំ បើមិនអ៊ីចឹងខ្ញុំទៅប្រាប់យាយតាពិតមែនហើយ»
«...» ភីត ស្ងៀមទៀតហើយ ប្រហែលជាកំពុងសម្រេចចិត្តថាគួរយកបែបណាល្អ។
«...» ខ្ញុំមិនបាននិយាយអ្វី.ត ដៃខ្ញុំក៏លូកទៅក្រសោបចង្កេះពីមុខម្តង។ ទម្រង់មុខរបស់ ភីត ទល់ជាមួយមុខរបស់ខ្ញុំ។ ខ្ញុំពិតជាចង់ថើបគេខ្លាំងណាស់ បបូរមាត់ក្រពុំឈូកស្អាត ច្រមុះស្រួច ថ្ពាល់ខួច ផ្ទៃមុខសរលោង ទន់ៗ ដូចជានំប៉ាវ ទេ... ខ្ញុំឈ្លក់វង្វេងជាមួយ ភីត ដល់កំពូលហើយ។
«ភីត ត្រឡប់ទៅវិញណា៎! នៅជាមួយគ្នារហូតទៅ! ឈប់រត់គេចបែបនេះ! ដឹងទេថាយើងបារម្ភ!»
«បាន! ខ្ញុំត្រឡប់ទៅវិញជាមួយឯង តែបើមានថ្ងៃណាមួយឯងដេញខ្ញុំចេញម្តងទៀតខ្ញុំនឹងមិនត្រឡប់ទៅវិញដាច់ខាត»
«តែខ្ញុំមិនបានដេញទេណា ភីត! គ្រាន់តែគំហកដាក់ប៉ុណ្ណោះ»
«ពេលដែលមនុស្សគំហកដាក់ នោះមានន័យថាគេមិនត្រូវការអោយម្នាក់ចំពោះមុខនៅទៀតនោះទេ»
«ទេ! ភីត ឯងគិតក្នុងន័យអវិជ្ជមានពេកហើយ»
«ចុះឯងគិតថាឯងគិតទាំងអស់ក្នុងន័យវិជ្ជមានហេ៎?? យ៉ាងមិចចង់ប្រាប់ថា ព្រោះតែហត់នឹងការងារហ៎?? ចុះយើងវិញនោះ វេហ្គាស? យើងមិនចេះហត់ទេហេ៎? រាល់ថ្ងៃនេះឯងមានពេលសម្រាប់យើងអត់? ក្រៅពីគេងពេលយប់ ឯងមានវេលានាំយើងដើរលេងទេ? ឯងគិតតែពីរឿងការងារៗៗៗ... ស្មុករឿងការងារក៏មកស្រែកគំហកដាក់គេ!! ចុះពេលឯងចាប់យើងឃុំកាលពីមុន មិចក៏មានពេលសម្បើមម្ល៉េះ?? ឬព្រោះស្រឡាញ់គ្នាដំបូង តាមចិត្ត?? ចង់អោយមកប៉ុន្មាន ឯងក៏មកម៉ោងប៉ុណ្ណោះ! ប្រាប់ថាយើងចង់ស៊ីអី ឯងក៏ទិញអាហ្នឹងអោយស៊ី! ចុះឥឡូវ? ឥឡូវឯងខុសប្លែក ឬមកពីយើងគិតតែរឿងអវិជ្ជមានដូចសម្តីឯងនិយាយពិតទៅ?»
ខ្ញុំត្រឹមនៅស្ងៀម ស្តាប់សម្តី ភីត និយាយមួយប្រយោគៗក៏ធ្វើអោយខ្ញុំរៀងយល់ពីចិត្ត ភីត ខ្លះដែរ។ សារភាពតាមត្រង់ថា ខ្ញុំមិនសូវមានពេលសម្រាប់ ភីត ពិតមែន ប៉ុន្មានខែចុងក្រោយនេះរវ្វល់ខ្លាំង មែនហើយ...ខ្ញុំហត់នឹងការងារខ្លួនឯង ហើយមកគំហកដាក់ ភីត ពិតជាមិនសមពិតមែន!
«តែ ភីត... យើងគ្មានបំណងស្រែកដាក់ឯងទេ! យើង...យើងគ្រាន់តែចង់អោយឯងយល់ចិត្ត យើងជាអ្នកជំនួញ ការងារវាត្រូវតែមានរហូតបែបនេះហើយ មិនមែនយើងមិនចង់មានពេលសម្រាប់ឯងទេ តែយើងកំពុងព្យាយាមបញ្ចប់កិច្ចការតាមដែរអាចធ្វើបានហើយ កុំអន់ចិត្តអីណា៎... ឥឡូវអ៊ីចេះចុះ...កោះនេះជារបស់ឯងហើយណា៎ ភីត! ឯងអាចមកលេងពេលណាក៏បាន ឯងជាកម្មសិទ្ធិកោះនេះហើយ»
«ឯងនិយាយអី វេហ្គាស??»
«យើងទិញកោះនេះអោយឯង ជាកម្មសិទ្ធិរបស់ឯង ទុកជាកាដូសម្រាប់រឿងដែលយើងមាត់ចង្រៃស្រែកដាក់ឯង! ហើយក៏សម្រាប់សងជំងឺចិត្តដែលធ្វើអោយសង្សារខ្ញុំនេះខូចចិត្ត ពីពេលនេះទៅ ឯងអាចធ្វើអីក៏បាននៅលើកោះនេះ ចាំស្អែកត្រៀមផ្តិតមេដៃណា៎!»
«កុំលេងសើច» ភីត ងាកទៅផ្សេងទាំងអារម្មណ៍ញ័រៗ ហាក់កំពុងរកកលចង់យំ។
«មិនបានលេងសើច! គឺនិយាយពិត! ទោះ ភីត ចង់បានផ្ទះត្រកូលរងទៀតក៏យើងអោយដែរ អោយតែឈប់ខឹង ហើយមេត្តាយល់ពីបេះដូងប្រុសម្នាក់នេះ! ព្រោះខ្ញុំស្រឡាញ់ ភីត ខ្លាំងណាស់ដឹងទេ? បើ ភីត ចង់បានទាំងជីវិតខ្ញុំទៀត ក៏ខ្ញុំអោយ!»
«ហ៉ឹក៎ៗៗៗ...» ភីត ស្រាប់តែទ្រហោយំខ្លាំងៗ ឱប.កខ្ញុំជាប់ណែន។ ភីត ប្រហែលជាសប្បាយចិត្តលាយឡំនឹងរំភើបខ្លាំងទើបទៅជាយំបែបនេះ។
«ហ៉ឹក៎...អរគុណ...អរគុណ វេហ្គាស!»
«ស្រឡាញ់ ភីត ណា៎»
«ស្រឡាញដូចគ្នា ហ៉ឹក៎...»
ខ្ញុំឱបថើបសក់ក្រអូបរបស់ ភីត ថើរៗ ក្រអូបអើយសែនក្រអូបដូចផ្កាម្លិះអ៊ីចឹង។
«ឈប់យំណា៎» ខ្ញុំទាញ ភីត ចេញដើម្បីជូតទឹកភ្នែក។ ទើបតែដឹងថាពេល ភីត យំអ៊ីចឹងទៅដូចកូនក្មេង គួរអោយស្រឡាញ់ខ្លាំងណាស់។
«ហ៉ឹក៎...» ភីត ងួកក្បាលយល់ព្រម តែអារឿងពេបមាត់យំនេះនៅដដែល គួរអោយក្នាញ់។
«អ៊ីចឹងគួរតែមានអ្វីផ្សេងសងលើសពីនេះតើល្អ មែនទេ?» ខ្ញុំទាញចង្កេះ ភីត មកទល់នឹងដើមទ្រូងរបស់ខ្ញុំជសថ្មី។ អារម្មណ៍ល្អពិតមែនពេលដែលមានទេសភាពស្អាតៗ ថែមទាំងមានមនុស្សក្រអូបៗ បបូរមាត់ស៊ិចស៊ី រាងកាយស្រឡូនមកនៅជិត តើខ្ញុំគួរធ្វើបែបណាទៅ?
«អ៊ុម៎...» នេះមិនមែនជាស្នាដៃរបស់ខ្ញុំ តែដៃតូចស្រឡូនរបស់ ភីត ទៅវិញទេដែលទាញទម្រង់មុខរបស់ខ្ញុំទៅថើប បានតែបន្តិចក៏ដកចេញវិញ ស្តាយ!
«ពេញចិត្តនៅ?»
«នៅទេ! ទាល់តែលើសពីនេះ» សុំងក់ងរម្តងហើយណា៎។
«ក៏យកទៅ! ស្អីដែលឯងចង់បានក៏យកទៅ» ភីត និយាយស្រែកៗបែបនេះខ្យូតៗគួរអោយស្រឡាញ់ណាស់។
ខ្ញុំថើបថ្ពាល់ ភីត មួយខ្សឺត មុននឹងអូសដៃស្រឡូនបណ្តើរតាមមាត់ឆ្នេរ។ បណ្តើរបណ្តើរថើបបណ្តើរ! តាំងអារម្មណ៍សិនណា វេហ្គាស ចាំដល់ផ្ទះសិនទៅ ចាំគិតគូសរុប!
មិនរួចខ្លួនទេក្មេងតូច!______________________________________
See you Part 3 ❤️🦋
#និពន្ធដោយ ប៉ុម ស្រីពេជ្រ (pichpichbp)
#រក្សាសិទ្ធគ្រប់ដោយពេជ្រពេជ្រប៊ីភី
•ហាមធ្វើការលួចចម្លងសាច់រឿងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតិ (រក្សាភាពជាមនុស្ស)បើចូលចិត្តជួយVoteម្នាក់មួយមកណាណប់ចិត្តណប់បេះដូងអេតមីន អោយអេតមីនមានកម្លាំងសរសេរភាគត❤️😘
"Vote👇កន្លែងផ្កាយនេះ"
CZYTASZ
[Vegaspete/Biblebuild] 18+🔥
Romans• HOT VEGASPETE/BIBLEBUILD🔥 ប្រលោមលោកខ្លី18+ *Short Novel 18+* ដែលនិពន្ធដោយ ប៉ុម ស្រីពេជ្រ (pichpichbp) • ជាប្រលោមលោកក្រៅសាច់រឿងKinnporches • មានតែនៅក្នុងAcc Wattpad: pichpichbp តែមួយគត់ • សូមអានបំរាមមុនពេលអាន (បញ្ជាក់• ជ...