•Ex Wife [អតីតប្រពន្ធ] "Part 1"
[បញ្ជាក់៖ Bible=TOP, Biu=BTT
* សាច់រឿង៖ Biblebuild រៀបការជាមួយបានរយៈពេល 2 ឆ្នាំ បន្ទាប់មកពួកគេទាំងពីរក៏បានលែងលះគ្នា។ គិតចាប់តាំងពីពេលលែងលះមកទល់ឥឡូវមានរយៈពេល 3 ឆ្នាំមកហើយ ដែលជារយៈពេលដែលពួកគេបានបែកគ្នា។
* មូលហេតុនៃការលែងលះនេះក៏ព្រោះតែ ចំណងអាពាហ៍ពិពាហ៍មួយនេះមិនមានភាពល្អស្រស់ស្រាយដូចដែរអាពាហ៍ពិពាហ៍របស់អ្នកដទៃនោះទេ។ វាគ្រាន់តែជាការរៀបការដោយសារតែ ការយល់ច្រឡំ!។
* ការយល់ច្រឡំនេះព្រោះតែ Bible គិតថា Biu ជាអ្នកដែលបានជួយសង្គ្រោះជីវិតគេពីការលង់ទឹកកាលពី 12 ឆ្នាំមុន ពេលដែល Bible បានទៅលេងកោះភាគខាងត្បូងប្រទេសថៃ។ ចំជាពេលព្យុះធំមួយបានបោកបក់ទាញយកជីវិតកំលោះវ័យជំទង់អាយុ 18 ឆ្នាំម្នាក់យកទៅ ហើយក៏លេចនូវក្មេងប្រុសអ្នកលើកោះអាយុត្រឹម 11 ឆ្នាំ លោតទៅជួយសង្គ្រោះ។ គ្រប់អ្នកភូមិគឺឆោឡោឡើង រួមទាំងម្តាយឪពុក Bible ផងដែរ។
* ក្មេងប្រុសអាយុ 11 ឆ្នាំ មិនបាននៅផ្តល់ជាព័ត៌មានឡើយថាខ្លួនបានជួយ Bible ព្រោះគិតថានេះគ្រាន់ជាការជួយជីវិតមនុស្សតែប៉ុណ្ណោះ មិនបានចង់យកគុណបុណ្យតបស្នងវិញទេ តែចំណែក Bible គឺគេពិតជាចង់តបស្នងគុណទៅអ្នកដែលបានជួយសង្គ្រោះនោះណាស់ ក៏ប៉ុន្តែគេមិនអាចចាំបានឡើយថា នរណាបានជួយជីវិតគេ។
* រហូត Bible អាយុ 25 ឆ្នាំ គេក៏បានមកលេងកោះភាគខាងត្បូងម្តងទៀត ជាពេលដែលគេបានជួប Biu Jakapan កំពុងលក់មឹកអាំងសម្រាប់ភ្ញៀវអ្នកមកលេងកោះនៅខាងមុខផ្ទះ។ គេក៏ចាប់មានអារម្មណ៍ថា Biu នេះដូចជាប្រហែលៗនឹងមនុស្សដែលបានជួយជីវិតគេពី 7 ឆ្នាំមុន។
* រឿងវាវែងឆ្ងាយ រហូត Bible ប្រាកដក្នុងចិត្តថា Biu ពិតជាក្មេងប្រុសម្នាក់នោះមែន ទើបគេចង់តបស្នងវិញដោយការយក Biu ទៅរស់នៅ បាំងកក ហើយទំនុកបម្រុង Biu និងយាយអោយមានជីវិតស្រស់បំព្រង មិនលំបាកតោកយ៉ាក.តទៅទៀត។
* ការរៀបការក៏ប្រព្រឹត្តទៅ ឯគ្រប់អ្នកភូមិនៅលើកោះពិតជាសប្បាយអរជំនួស Biu ជាខ្លាំង ដែលបានប្តីជាបុគ្គលមានទ្រព្យស្តុកយកទៅចិញ្ចឹម។ ចំណែក Biu វិញក៏ពេញចិត្តនឹងការរៀបការនេះ តួយ៉ាងដូចជាភ័ព្វព្រេងសំណាងមួយសម្រាប់ខ្លួនឯងដូច្នោះ។ ឯ Bible ក៏ពេញចិត្តដូចគ្នា ហើយគេក៏ស្រឡាញ់ Biu ផងដែរ ព្រោះតែ Biu មានភាពលេចធ្លោ អាចនិយាយបានថា ស្អាត និងល្អបរិសុទ្ធ! គ្មានអ្នកណាម្នាក់ដែលមិនស្គាល់ Biu នោះទេលើកោះនេះ។ Biu ស្អាតណាស់ បើប្រៀបជាមួយអ្នកនៅ បាំងកក ខ្លួនស្អាតដាច់តែម្តងហើយ។ បែបនេះអាចថា Bible ក៏សំណាងដែលមានប្រពន្ធស្អាត។
* 2ឆ្នាំបន្ទាប់ពីរៀបការ ពួកគេក៏លែងលះ ព្រោះតែការពិតទៅ វាគ្រាន់ជាការយល់ច្រឡំ។ ការពិតដែលក្មេងប្រុសម្នាក់ដែលបានជួយជីវិត Bible គឺមិនមែន Biu ទេ តែគេជា ដួង(Doung)។ Doung បានលេចមុខឡើងបន្ទាប់ពី Bible និង Biu រៀបការបាន 1ឆ្នាំកន្លះ។ Doung ក៏ជាក្មេងប្រុសរស់នៅលើកោះនោះដូចគ្នា គេបាននិយាយគ្រប់រឿងដែលខ្លួនបានជួយជីវិត Bible។ ក៏តាំងខ្លួនគ្រប់យ៉ាងថាជាអ្នកជួយ ហើយក៏ចោទទៅ Biu ដែលកំពុងតែពរពោះ 7ខែ ថាជាអ្នកបោកប្រាស់គ្រប់រឿង ទាំងដែរ Bible ទេជាអ្នកដែលទទួល Biu មកជាប្រពន្ធ និងរៀបការពេញច្បាប់ដោយខ្លួនឯង។
* ការរៀបការបាន 1 ឆ្នាំកន្លះបែបនេះទើប Biu មានគភ៌ 7 ខែ ក៏ព្រោះតែដំបូងឡើយទាំងគូមិនបានមានចិត្តស្រឡាញ់គ្នាឡើយ។ Bible រៀបការនេះក៏ព្រោះតែចង់តបស្នងអ្នកដែលបានជួយជីវិតខ្លួននាគ្រានោះប៉ុណ្ណោះ ឯ Biu វិញក៏យល់ព្រមរៀបការដោយសារតែអាយុយាយកាន់តែចាស់ទៅ ដូច្នេះ Biu ត្រូវមាននរណាម្នាក់ជាទីពឹងបន្ទាប់លុះដល់ចាស់កោងខ្នង។ មួយឆ្នាំដំបូងដូចជាធម្មតាៗ! Bible មើលថែ Biu អោយតម្លៃ Biu សមជាប្រពន្ធ រហូតកន្លងទៅបានជាង 1ឆ្នាំ ពួកគេក៏យល់ចិត្តគ្នាច្រើន និងម្ខាងម្នាក់ក៏មានចិត្តចំពោះគ្នាទៅមក ពួកគេក៏ចាប់ផ្តើមស្និតស្នាលជាគូស្នេហ៍ រហូតបានគេងជាមួយគ្នា និងផ្តល់កំណើតអោយទារកនោះបានដុះពន្លក 7ខែ មក។
* បកទៅរឿង Doung បានចោទប្រកាន់វិញ ក្នុងរឿងនេះ Biu ក៏បានតវ៉ាគ្រប់យ៉ាងថា ខ្លួនដូចគ្នាដែលជាអ្នកបានជួយជីវិត Bible គ្រាន់តែមិនមានភស្តុតាងមកបញ្ជាក់ដូចជា Doung។
* Doung មានភស្តុតាងគ្រប់យ៉ាងទាំងអាវស្តើងពណ៌.ស.របស់ Bible ពាក់កាលពីពេលលង់ទឹកនោះ និង ស្បែកជើងរបស់ Bible ព្រមទាំងស្នាមថើបដែលគេប្រកាសក្តែងៗថា បានថើប Bible ដោយការផ្លុំខ្យល់អោយគេបានរស់ជីវិតវិញ រួមទាំងបានប្រាប់ថា ហៅអ្នកភូមិអោយមកជួយមើល ទាំងដែលរឿងនេះ Biu មិនដែលប្រាប់ មិនដែលលើកមកនិយាយ ក៏មិនដែលបរិយាយប្រាប់ Bible ដែរថា ពេលនោះមានរឿងអ្វីខ្លះបានកើតឡើង។ Doung បាននិយាយរឿងគ្រប់បែបយ៉ាង និងចោទ Biu គ្រប់យ៉ាងដូចគ្នាថា បានភូតកុហកគ្រប់គ្នា។
* ទឹកភ្នែកមនុស្សមានគភ៌ 7ខែ បានស្រក់ចុះ ជាការខកចិត្តដែលគ្មានអ្នកជឿពាក្យសម្តី និងត្រូវបានគេចោទថាជាអ្នកភូតកុហក ទាំងដែលខ្លួនខំតវ៉ាដូចគ្នាថា ខ្លួនគេទើបជាអ្នកជួយពិតប្រាកដ តែក៏គ្មានអ្នកជឿ។ Bible ក៏មិនបានជឿ ហើយប្រែជាស្អប់ Biu! ចោទ Biu ដូចគ្នាថា ជាអ្នកកុហកដែលតាំងខ្លួនជាមនុស្សស្អាកស្អំបន្លំខ្លួនធ្វើជា Doung។
* កន្លះឆ្នាំបន្ទាប់ដែល Biu បានរស់នៅក្រោមការមិនថ្នាក់ថ្នមពី Bible ទាល់តែសោះ ជំនួសដោយការបានការមើលថែទៅវិញគឺជា Doung។ Bible ទោះជាស្អប់ Biu ប៉ុណ្ណាក៏នាយមិនបានទាន់លែងលះជាមួយ Biu ដែរ ព្រោះតែ Biu កំពុងមានកូន ចាំពេលសម្រាលកូនរួចទើបនិយាយរឿងលែងលះ។ ឥឡូវ Biu ក៏សម្រាលបានកូនប្រុសរួច រហូតកូនតូចមានអាយុបាន 4ខែ ចេះបើកភ្នែក ចេះសើច និង ញញឹមស្អាតគួរអោយស្រឡាញ់ ដែល Biu បានដាក់ឈ្មោះអោយថា ប៊ី(Bee) ហើយ Bible ក៏មិនបាននិយាយពីរឿងលែងលះអ្វីដែរ។
* 1 ខែបន្ទាប់ Biu ក៏ជាអ្នកស្នើរឿងលែងលះ ស្របពេលកូនអាយុបាន 5ខែ ព្រោះតែមិនអាចទ្រាំរស់នៅដូចជាជនទី 3 ក្នុងមហាគ្រឹះនេះតទៀតបាន ត្រូវគេស្អប់ ត្រូវគេមើលងាយមើលថោកដូចជាខ្លួននេះមិនមែនជាមនុស្ស។ ទោះក្នុងបេះដូងបានភ្ជាប់ជាប្រុសម្នាក់នោះហើយក៏ដោយ យ៉ាងណាក៏ត្រូវតែចាកចេញដើម្បីក្តីសុខរបស់គេ ក៏មិនចង់អោយគេស្អប់ខ្លួនកាន់តែខ្លាំងឡើងៗ ព្រោះតែម្ងៃៗបើ Biu មិនបានទម្ងន់ទេធានាថាត្រូវគេវាយដំរាល់ថ្ងៃពុំខាន។ Bible កំពុងតែស្អប់មុខ Biu ស្រាប់។
* រឿងលែងលះត្រូវបាន Bible យល់ព្រម និងបានធ្វើលិខិតលែងលះហើយដូចគ្នា មានមេធាវីទាំងសងខាង គ្រាន់តែការលែងលះនេះ Bible ត្រូវតែបាន Bee កូនប្រុសមកនៅជាមួយ មិនអោយ Bee តូចទៅរស់នៅក្រលំបាកជាមួយ Biu នោះទេ ហើយយ៉ាងណាមិញ យាយរបស់ Biu ក៏បានខូច1ឆ្នាំជាងហើយដែរ។ ផ្ទះនៅលើកោះដែលជារបស់យាយ Biu ក៏ត្រូវមេឃុំជាអ្នកទុកប្លង់ដីអោយ រហូតផ្តល់អោយ Biu ដល់ដៃ។ ផ្ទះនោះក៏រក្សាទុកជាទ្រព្យតែមួយគត់របស់ Biu ទោះវាមិនអស្ចារ្យ តែវាជាកន្លែងតែមួយគត់ដែល Biu បានចាប់កំណើតឡើង ដោយឃើញតែយាយម្នាក់គត់ដែលជាព្រះរស់មើលថែខ្លួនតាំងពីតូចរហូតលោកលាចាកទៅ ក៏មានអានុស្សាវរីយ៍ជាច្រើនណាស់នៅទីនោះ។ Biu មិនអាចលក់ផ្ទះនោះឡើយ។ Biu គ្មានម្តាយឪពុកទេ ដូច្នេះយាយប្រៀបបាននឹងម្តាយនិងឪពុកអ៊ីចឹង។
* លក្ខខណ្ឌក្នុងការលែងលះ Biu មិនបានយល់ព្រមឡើយ ព្រោះតែយ៉ាងណាក៏ខ្លួនតវ៉ាថាខ្លួនត្រូវតែយក Bee ទៅជាមួយ។ ទឹកចិត្តអ្នកដែលខំបង្កើតផ្ទាល់ដៃ លះបង់ឈាមទាំងថ្លុកៗដើម្បីបង្កើត Bee ចេញមក វិសតែនឹងក្ស័យជីវិតកណ្តាលទន្លេទៅហើយ។ គ្មានទាំងការព្រួយបារម្ភពីអ្នកជាប្តីសូម្បីតែបន្តិច ពេលដែល Bee កើតចេញមកភ្លាម សំឡេងយំក៏បានបាត់ចេញពីទ្រូងអ្នកដែលខំបង្កើតភ្លាម។ Bible និង Doung បានយកទៅបំពេបីប៉មថ្នាក់ថ្នមជំនួសអ្នកដែលចង់ឮសំឡេងកូនយំជាងគេ។ ក្នុងទ្រូងឈឺណាស់ មិនហ៊ានមាត់តវ៉ា ទោះគេបំបែកកូនចេញពីទ្រូងក៏ដោយ។
* ទោះជាយ៉ាងណាក៏ដោយ Bible ដាច់ខាតក៏មិនអោយ Bee ទៅនៅជាមួយ Biu នោះដែរ។ ការលែងលះនេះ Bible ដាច់អហង្ការត្រូវតែជាអ្នកទទួលបានកូន។
* រឿងក្តីមិនទាន់ទាំងបានចប់ផង Biu ក៏បាននាំកូនរត់ចាកចេញពីផ្ទះនោះទាំងកណ្តាលយប់ ព្រោះដឹងថារឿងលែងលះនេះខ្លួនមិនមានភាគរយខ្ពស់ឈ្នះនឹងទទួលបានកូនឡើយ ក៏មិនព្រមអោយកូនទៅគេដាច់ខាត ហើយនឹងចាកចេញទៅអោយឆ្ងាយ មិនអោយ Bible រកកូនឃើញឡើយ។______________________________________
See you Part 2 ❤️🦋
#និពន្ធដោយ ប៉ុម ស្រីពេជ្រ (pichpichbp)
#រក្សាសិទ្ធគ្រប់ដោយពេជ្រពេជ្រប៊ីភី
•ហាមធ្វើការលួចចម្លងសាច់រឿងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតិ (រក្សាភាពជាមនុស្ស)បើចូលចិត្តជួយVoteម្នាក់មួយមកណាណប់ចិត្តណប់បេះដូងអេតមីន អោយអេតមីនមានកម្លាំងសរសេរភាគត❤️😘
"Vote👇កន្លែងផ្កាយនេះ"
ESTÁS LEYENDO
[Vegaspete/Biblebuild] 18+🔥
Romance• HOT VEGASPETE/BIBLEBUILD🔥 ប្រលោមលោកខ្លី18+ *Short Novel 18+* ដែលនិពន្ធដោយ ប៉ុម ស្រីពេជ្រ (pichpichbp) • ជាប្រលោមលោកក្រៅសាច់រឿងKinnporches • មានតែនៅក្នុងAcc Wattpad: pichpichbp តែមួយគត់ • សូមអានបំរាមមុនពេលអាន (បញ្ជាក់• ជ...