Ep1: កូនមិនការ
«កូនមិនព្រម....» សម្លេងស្រែកបដិសេដរបស់រាងតូច គីម ថេយ៉ុង ដែលជាកូនតែម្នាក់របស់លោកគីម។ លោកគីមនឹងភរិយាបានបង្ខំឲ្យថេយ៉ុងរៀបការជាមួយនឹងបុរសម្នាក់ដែលគេមកស្គាល់ពីមុនមក ដោយសារតែលោកគីមនឹងគ្រួសាររបស់គេត្រូវរកសុីជាមួយទើបត្រូវផ្សារភ្ជាប់គ្នាឲ្យហើយ ងាយស្រួលទៅថ្ងៃក្រោយ
«មិនបានប៉ាថាឲ្យការគឺការ មិនយូរទេព្រោះពេលវេលារបស់ឯងនៅតែ 1 សប្តាហ៍ទៀតប៉ុណ្ណោះ» លោកគីម បាននិយាយជាមួយកូនទាំងពីមិនទាន់ដល់ថ្ងៃម្លេះតែថេយ៉ុងគេចចេសមិនព្រមតាមគាត់ឡើង
«លោកប៉ាក៏ដឹងថាកូនមានសង្សារហើយកូនមិនស្រឡាញ់មនុស្សមិនមែនស្គាល់គ្នាទេ» ត្រូវហើយថេយ៉ុងគេមានម្ចាស់ចិត្តហើយគឺ លី លីយ៉ុង(Lee Lee Young) ពួកគេទាក់ទងគ្នាអស់ពេល 2 ឆ្នាំហើយ ពួកគេស្រឡាញ់គ្នាខ្លាំងណាស់
«ប៉ាមិនខ្វល់ឯងត្រូវត្រៀមខ្លួនចូលរោងការនៅអាទិត្យក្រោយ» គាត់និយាយរួចក៏ដើរឡើងទៅខាងបាត់ទុកឲ្យថេយ៉ុងឈរខូចចិត្តម្នាក់ឯង
ចន ជុងហ្គុក(JEON Jungkook)អាយុ 25 ឆ្នាំជាកូនច្បងរបស់លោកចន មានរូបសម្បត្តិសង្ហារគ្មានទាស់ រាល់ថ្ងៃគេរកសុីជាអ្នកជំនួញផលិតស្រាយ៉ាងល្បីល្បាញមួយកន្លែងនៅកណ្តាលទីក្រុង។ នាយមានប្អូនប្រុសម្នាក់ឈ្មោះ ចន ជុងហ្វូក(JEON Junghook) អាយុទើបតែ 20 ឆ្នាំប៉ុណ្ណោះ។ រាល់ថ្ងៃជុងហ្គុកនាយគិតតែពីធ្វើការប៉ុណ្ណោះមិនដែលគិតរឿងមានគ្រួសារអីនោះទេ ហេតុនេះហើយទើបលោកចន សម្រេចចិត្តចូលដណ្តឹងថេយ៉ុងឲ្យព្រោះលោក នឹងលោកគីម ងាយស្រួលជាដៃគូសហការគ្នា ណាមួយពួកគាត់ទាំងពីរចង់ផ្សារភ្ជាប់សាច់ឈាមផង
#skip
ថេយ៉ុងគេបានចេញមកក្រៅដើម្បីទៅជួបសង្សាររបស់គេគឺលីយ៉ុង ពួកគេបានណាត់គ្នានៅកន្លែងដែលពួកគេជួបគ្នាដំបូង។
«ថេយ៍ ហៅបងមកមានការអីមែនទេ?» គ្រាន់តែឃើញមុខគ្នាភ្លាមលីយ៉ុងក៏សួរទៅថេយ៍ភ្លាម។ រាល់ថ្ងៃនាយក៏ជាអ្នកជំនួញដែលប៉ុន្តែមិនល្បីណាស់ណាទេ
«លី បងមិនស្អប់អូនទេមែនទេបើអូនប្រាប់រឿងមួយទៅបង»
«បងម៉េចនឹងអាចស្អប់អូននោះ អូនឆាប់និយាយមក»
«ម៉ាក់ប៉ារបស់អូនបង្ខំឲ្យអូនរៀបការហើយ វា...ហ្ហឹក...មិនយូរទេលី អាទិត្យក្រោយនេះឯង...ហ្ហឹក...អូនសុំទោស» វាពិតជាពិបាកណាស់មនុស្សស្រឡាញ់គ្នាសុខៗត្រូវបែកគ្នាដោយសារមនុស្សមិនដែលស្គាល់
«ហ្ហឹម...បងយល់កុំយំអី....ទោះអូនការក៏ពួកយើងនៅអាចទាក់ទងគ្នាក្នុងនាមជាបងប្អូនបាន» មាត់និយាយផ្សេងតែចិត្តរបស់នាយស្ទើរតែប្រេះចេញពីទ្រួងទៅហើយ
«ហ្ហឹក....អូនសុំទោសពិតមែន»
«បានហើយឈប់យំទៅ អូនជិតការហើយបើហើមភ្នែកវាមិនល្អមើលទេ ប្រយ័ត្នគេនិយាយដើមអូន»
«ក៏បានៗ អូនឈប់យំហើយ»
«ល្អណាស់ ពួកយើងទៅញុំាអាហារជាមួយគ្នាទុកជាលើកចុងក្រោយទៅ»
«បាន»
ពួកគេក៏នាំគ្នាទៅញុំាអាហារជាមួយគ្នាហើយដើរលេងពេញមួយរាត្រី។ មូលហេតុដែលនាយលីយ៉ុងនិយាយបែបនោះព្រោះប៉ាម៉ាក់របស់នាយមិនពេញចិត្តថេយ៉ុងទេទោះនៅជាមួយគ្នាក៏មិនកើតដដែរ។
#ងាកមកដល់ថ្ងៃស្អែកដែលជាថ្ងៃជុងហ្គុកនឹងថេយ៉ុងជួបគ្នា។ ទោះវាជាការរៀបចំរបស់ចាស់ទុំតែជុងហ្គុកនាយពេញចិត្តនឹងការសម្រេចចិត្តរបស់ម៉ាក់ប៉ារបស់គេ មូលហេតុដែលគេមិនរើសគ្រួសារខ្លួនឯងព្រោះខ្លាចម៉ាក់ប៉ាមិនពេញចិត្ត
«ប្រយ័ត្នណាអ្នកម៉ាក់» ជុងហ្គុកនាយទ្រម៉ាក់របស់ខ្លួនចុះពីឡានហើយដើរសម្តៅទៅក្នុងផ្ទះរបស់ថេយ៉ុង
«ម៉ាក់ដឹងហើយ...អរគុណណាកូនប្រុស»
ចាស់ទុំនៅនិយាយគ្នាហើយក៏ឲ្យថេយ៉ុងនឹងជុងហ្គុកទៅនិយាយជាមួយគ្នានៅសួនច្បារ។
«នែ៎ លោកមិននិយាយស្អីទេឬ? គ.ឬយ៉ាងម៉េច?» ដោយសារតែទេសភាពស្ងាត់ទើបថេយ៍និយាយមុន
«ចះុបើបងគ.អូននៅស្រឡាញ់ទេ?»
«អួក....ទើបតែជួបគ្នាដំបូងមើលសម្តី។ ខ្ញុំប្រាប់លោកចុះខ្ញុំមានសង្សារហើយ ហើយសង្សាររបស់ខ្ញុំសង្ហារជាលោកឆ្ងាយណាស់»
«បងមិនប្រកាន់អតីតកាលរបស់អូនទេ អ្នកណាក៏ធ្លាប់គិតខុុស» ព្រះ! មើលចុះស្តាប់សម្តីរបស់នាយទៅខំនិយាយប្រាប់ពីសង្សារចាស់ហើយតែនៅតែមិនយល់ ធ្វើល្ងង់ឬល្ងង់?
«ខ្ញុំស្រឡាញ់សង្សារខ្ញុំមិនមែនលោកទេ»
«បងដឹងហើយ បងនឹងចាំទុក» នាយនៅតែញញឹមផ្តល់ការធុញទ្រាំឲ្យថេយ៍ ចំណែកថេយ៍វិញគឺក្តៅឆាវតែម្តង
«បើចាំល្អហើយ ខ្ញុំក៏គ្មានថ្ងៃស្រឡាញ់លោកដែរ ខ្ញុំការជាមួយលោកព្រោះម៉ាក់ប៉ាខ្ញុំបង្ខំ»
«រឿងនោះបងក៏ដឹងដែរ បងចាំមើលថាបើថ្ងៃណាមួយអូនលង់ស្រឡាញ់បង តើពេលនោះអូននិយាយយ៉ាងម៉េច?»
«ស្រមៃតាំងថ្ងៃ» ស្តាប់សម្តីនាយហើយថេយ៉ុងចង់តែទៅសម្លាប់ខ្លួនទេ
«ថាមិនត្រូវ វាអាចនឹងក្លាយជាការពិតបាន» មែនហើយតើមានអ្នកណាខ្លះដែលអាចមើលដឹងពីអនាគតនោះ ប្រហែលជាអត់ហើយត្រូវទេ? ចឹងហើយទំនេរពីការសិក្សា ឬការងារ ស្រមៃលេងៗទៅ
«នែ៎ សម្តីលោកចាក់ទឹកមិនលិចទេឬយ៉ាងម៉េច?» និយាយជាមួយជិតមួយម៉ោងហើយតមាត់គ្មានឈប់
«អូនដែលឃើញគេចាក់ទឹកលើសម្តីដែរ?»
«បានហើយខ្ញុំចាញ់» បើនៅនិយាយជាមួយទៀតស្ទះទ្រូងស្លាប់មិនខានទេម៉ាកៗនឹងអី
ក្រោយពីនិយាយគ្នារួចជុងហ្គុកក៏នាំថេយ៍ទៅមើលខោអាវសម្រាប់ពួកគេនៅអាទិត្យក្រោយ។
#Skip
ថ្ងៃមង្គលរបស់អ្នកទាំងក៏បានមកដល់។ មានភ្ញៀវចូលរួមជាច្រើនហើយសុទ្ធតែបុគ្គលល្បីៗនៅក្នុងនោះក៏មានលោក លី នឹងភរិយាព្រមទាំងលីយ៉ុងផងដែរ។ កម្មវិធីចាប់ផ្តើមទៅយ៉ាងសប្បាយរីករាយបំផុត។
«បងជូនពរឲ្យអូនជួបតែសេចក្តីសុខណា» លីយ៉ុង ពោលពាក្យជូនពរទៅកាន់ថេយ៉ុងជាលើកចុងក្រោយ
«អូនអរគុណបងច្រើនណាស់» អ្នកទាំងញញឹមដាក់គ្នាធ្វើឲ្យអ្នកនៅក្បែរនោះឃើញ គេមិនខឹងនឹងថេយ៍ទេព្រោះថេយ៉ុងរៀបការជាមួយគេព្រោះតែតួនាទីជាកូន ជាកូនត្រូវធ្វើតាមម៉ាក់ប៉ា។ ជុងហ្គុកញញឹមពេលឃើញថេយ៍ញញឹមដាក់លីយ៉ុងហើយក៏ដើរចេញទៅបាត់។
«ហ្ហឹម....ឆាប់ចូលក្នុងវិញទៅ» លីយ៉ុងនាយក៏ដើរចេញហើយថេយ៍ក៏ដើរចូលទៅខាងក្នុងវិញ។
នៅខាងក្នុងមានការរាំរែកយ៉ាងសប្បាយរីករាយ ព្រោះកម្មវិធីរៀងធំចឹងហើយមានមនុស្សក៏ច្រើនដូចគ្នា។
នៅខាងក្នុងមានមនុស្សម្នាជាច្រើនកំពុងតែរាំរែកយ៉ាងសប្បាយ កម្មវិធីធំចឹងហើយមនុស្សក៏ច្រើដែរ។ ជុងហ្គុកនាយនៅនិយាយជាមួយមិត្តរួមការងារនឹងមិត្តកាលនៅសិក្សាជាមួយគ្នាផងដែរ ពួកគេនិយាយគ្នាទាំងដែលដៃរបស់ពួកគេកំពុងកាន់ស្រា។ ថេយ៉ុងក៏គេឡើងទៅលើដើម្បីទៅជួបអ្នកម៉ាក់របស់គេ។
«អ្នកម៉ាក់ កូនមិនចង់បែកពីអ្នកម៉ាក់ទេ» ថេយ៉ុងអោបម៉ាក់របស់គេជាប់ហើយនិយាយទៅកាន់គាត់
«មិនអីទេកូនសម្លាញ់» គាត់អោបកូនរបស់ខ្លួនវិញយ៉ាងស្និតបំផុត
«កូនអោបអ្នកម៉ាក់ឲ្យយូរបន្តិចបានទេ?» ថេយ៍ងើបមុខឡើងហើយសួរទៅកាន់ម្តាយរបស់គេ
«ប្រាកដណា ម៉ាក់មានតែកូនមួយបើមិនឲ្យអោបកូនឲ្យម៉ាក់មានកូនមកពីណាអោប» គាត់ពិតជាអស់សំណើចនឹងសំណើនេះណាស់ គាត់មានតែថេយ៍មួយមិនឲ្យកូនអោបចុះឲ្យអ្នកណាអោប?
«ហ្ហឹកៗ....កូនមិនចង់នៅឆ្ងាយពីអ្នកម៉ាក់ទេ»
«ឈប់យំទៅ កូនអាចមកលេងម៉ាក់បានតើ ឈប់យំទៅថ្ងៃនេះកូនត្រូវញញឹមឲ្យបានច្រើនណាកូន»
«អ្នកម៉ាក់...ហ្ហឹកៗ»
«បានហើយ...បន្តិចទៀតជុងមកយកហើយ»
តុក...តុក
គាត់និយាយមិនទាន់ផុតពីមាត់ផងជុងហ្គុកក៏គោះទ្វារចូលមក
«នេះប្អូន ម៉ាក់ផ្ញើផងណា» អ្នកស្រីគីមកាន់ដៃថេយ៍ហើយហុចឲ្យជុងហ្គុក
«បាទអ្នកម៉ាក់ កូនសន្យារថានឹងមើលថែថេយ៍ឲ្យបានល្អ» នាយនិយាយក្នុងនាយជាកូនប្រុសហ៊ាននិយាយហ៊ានធ្វើ
«ម៉ាក់ទុកចិត្តលើកូន»
ថេយ៉ុងនឹងជុងហ្គុកក៏នាំគ្នាចេញដំណើរទៅកាន់ផ្ទះថ្មីរបស់ពួកគេ។ ផ្ទះនោះមិនធំណាស់ណាទេតែវាស្រស់ស្អាតខ្លាំងណាស់។ ជាម៉ូតផ្ទះដែលជុងហ្គុកស្រឡាញ់បំផុត។_To be continues
រីករាយក្នុងការអាន
Xennasey
YOU ARE READING
🔞 តួនាទី 🔞 Role (END)
Actionពីមុនពួកយើងជាសត្រូវបេះដូងនឹងគ្នាតែពេលនេះពួកយើងជាបងប្អូនថ្លៃនឹងគ្នា។ JK TOP TAEHYUNG BTT រីករាយក្នុងការអាន Created by: Xennasey