Ep4: ក្មេងកម្ជិល

2.2K 88 0
                                    

Ep4: ក្មេងកម្ជិល

ពេលយប់ស្វាងៗប្រហែងជាម៉ោង 6 ទើបជុងហ្គុកសម្រេចចិត្តទៅដាក់ថេយ៉ុងឲ្យញុំាបាយព្រោះតាំងពីព្រឹកមិនទាន់បានអ្វីចូលពោះទេ។ ជុងហ្គុកប្រាប់ឲ្យអ្នកបម្រើយកអាហារដែលគេរៀបចំនោះយកមកឲ្យគេមុខបន្ទប់មុននឹងគេយកវាចូលទៅខាងក្នុង។ ជុងហ្គុកទុកវានៅក្រោមគ្រែហើយដើរទៅដាស់ថេយ៉ុង
«នែ៎ ក្មេងកម្ជិលងើបឡើង....សឺត...អូនចង់គេងដល់ណាទៀត នេះម៉ោង 6 យប់ទៅវិញហើយ» ជុងហ្គុកនិយាយខ្សឹបៗដាក់ត្រចៀកថេយ៉ុងហើយថើបថ្ពាល់ក្រពុំទៀតផង
«ហ្ហឹម....សុំ 5 នាទីទៀត» ថេយ៍គេមិនទាន់អស់ងងុយទេងើបបើកភ្នែកមិនរួចបែបនេះ
«បងមិនដាច់ចិត្តឲ្យប្រពន្ធបងគេងទាំងមិនញុំាបាយទេ អូនងើបញំាបាយសិនក៏បានដែលចាំគេងទៅវិញ អូខេទេ?» បើចង់គេងនាយអនុញ្ញាតិឲ្យគេងតែត្រូវញុំាអាហារសិនព្រោះថេយ៉ុងមិនទាន់ញុំាអាហារតាំងតែពីព្រឹកមកម្លេះ និយាយរួមទៅដេក auto
«មិនអូខេទេ ហ្ហឹម...ងងុយគេង» ថេយ៉ុងមិនងើបហើយថែមទាំងយកភួយមកគ្របក្បាលជិតឈឹងមិនឲ្យឃើញសាច់សូម្បីតែបន្តិច
«បងសួរជាលើកចុងក្រោយ ងើបឬអត់?»
«ណូៗ» រាងតូចគេមិនឃ្លានបាយទេ ឃ្លានគេងច្រើនជាងបាយមិនញុំាក៏បានឲ្យតែបានគេង
«ឥឡូវបន្តរឿងយើងទៀតទៅល្អទេ?» ជុងហ្គុកទាញភួយរបស់ថេយ៍ចេញហើយទ្រាបពីលើខ្លួនថេយ៉ុងយ៉ាងលឿន
«អត់ទេ ចុះទៅ ងើបញុំាបាយក៏បាន» ដោយខ្ជិលប្រកែកច្រើនថេយ៉ុងក៏ព្រមងើបឡើងតែបើកភ្នែកមិនរួចទេព្រោះមិនទាន់អស់ងងុយ។ គ្រាន់តែថេយ៉ុងងើបភ្លាមជុងហ្គុកក៏បញ្ចុកអាហាររាងតូចភ្លាម រហូតដល់អាហារអស់ពីចានឡើងជុងហ្គុកឲ្យថេយ៍ញុំាទឹកហើយបន្តគេងបាត់ទៅ។នាយចុះមកក្រោមដើម្បីយកចានទៅទុករួចហើយក៏ឡើងទៅខាងលើវិញដើម្បីគេង។ ជុងហ្គុកទាញថេយ៉ុងមកអោបជាប់ទ្រូងហើយគេងលង់លក់ទាំងពីរនាក់តាំងដែលមិនទាន់ម៉ោង7 យប់ផង។

ទោះបីជាពួកគេរៀបការដោយសារចាស់ទុំតែជុងហ្គុកព្យាយាមទទួលខុសត្រូវ នឹងផ្តល់សេចក្តីស្រឡាញ់ឲ្យណាស់ ថ្វីត្បិតតែនាយរៀងអន់ចិត្តរឿងអតីតកាលរបស់ថេយ៍មែនតែពេលនេះបច្ចុប្បន្នរបស់ គីម ថេយ៉ុង ត្រូវតែជាចន ជុងហ្គុក មិនមែនជា លី លីយ៉ុងទេ។ ជុងហ្គុកគេទទួលស្គាល់ថាមិនគេមិនដែលទៅស្រឡាញ់អ្នកណាទេតែចំពោះថេយ៉ុងមួយហាក់បីដូចជាញៀនចឹង ទោះពួកគេទើបតែស្គាល់គ្នាមិនទាន់បាន 1 ខែក៏ដោយក៏អាចនិយាយបានថាថេយ៉ុងគឺកាន់តែសំខាន់សម្រាប់ជុងហ្គុក។ គ្មានអ្នកណាទៅអាចបង្ខំចិត្តមនុស្សឲ្យមកស្រឡាញ់យើងដែលមិនស្គាល់គ្នាទេ ចឹងហើយត្រូវតែតាមទាមទារបន្តិចពីមុនមិនដឹងទេតែពេលនេះនៅក្នុងដៃរបស់ ចន ជុងហ្គុក។ ថ្ងៃបន្ទាប់ពួកគេក៏ចេញទៅក្រេបទឹកឃ្មុំនៅប៉ារីស ព្រោះជាកន្លែងដែលគូស្នេហ៍មួយគូនេះស្រឡាញ់។
#ក្លឹប
ជុងហ្គុកនឹងជុងហ្វូកខុសគ្នាដូចមេឃនឹងដីព្រោះជុងហ្វូកចូលចិត្តដើរលេងនឹងចូលក្លឹបតែជុងហ្គុកគេមិនចូលចិត្តនោះទេ គឺនាយគិតតែពីការងារ។ លោកចនបានឲ្យពេលជុងហ្គុក 1 សប្តាហ៍ក្នងការក្រេបទឹកឃ្មុំនៃមង្គលរបស់គេហើយឲ្យជុងហ្វូកទៅគ្រប់គ្រងជំនួស នៅពេលជុងហ្គុកមកវិញជុងហ្វូកក៏ទៅធ្វើជាអនុអគ្គនាយកវិញ។
នៅក្នុងក្លឹបមានសម្បូរទៅដោយមនុស្សហៃសូឆើតឆាយកំពុងតែលើកកែវស្រាជល់គ្នាទុកជាការកម្សាន្ត។ បើក្រលេកមកមើលចន ជុងហ្វូក រាងស្តើងតូចច្រលឹងវិញកំពុងតែអង្គុយផឹកតែម្នាក់ឯងយ៉ាងក្រៀមក្រំមិនដឹងថាខូចចិត្តរឿងអីទេបានជាផឹកៗម្លឹងៗ។
«អ្នកប្រុសតូចបានហើយ..បាទ» រាងចំណិតរបស់ជុងហ្វូកប្រាប់ទៅចៅហ្វាយដែលកំពុងតែលើកអ៎កស្រាសឹងតែអស់ពីលើតុ
«ចង់ការដូចបងប្រុស....ហ្ហឹម» ស្លាប់ៗ! ស្មានតែខូចចិត្តរឿងអីតាមពិតខូចចិត្តរឿងបងប្រុសការមុននទេឬ? មិនគួរទេព្រោះបងត្រូវការមុនប្អូនចឹងហើយ
«ចាំអាយុ 22 ទៅចៅហ្វាយ» ចៅហ្វាយរបស់នាយទើបតែ 20 ឆ្នាំទេសុទ្ធតែចង់ការទៀត
«ឈប់និយាយជាមួយឯងហើយ ទៅផ្ទះមុនយើងទៅចាំបន្តិចទៀតយើងទៅវិញ» ជុងហ្វូកប្រាប់ឲ្យរាងចំណិតទៅមុនហើយគេនៅបន្តផឹកសិន។ តាមពិតមនុស្សនឹងផឹកឡើងទន់ហើយហ្នឹង
«ចៅហ្វាយស្រវឹងហើយ ឆាប់ទៅផ្ទះទៅ»
«ឯងចៅហ្វាយយើងឬយើងចៅហ្វាយឯង? យើងប្រាប់យ៉ាងម៉េចធ្វើចឹងទៅ»
«បាទ» ដោយខ្ជិលប្រកែកនាយក៏ដើរចេញទៅបាត់ទុកឲ្យជុងហ្វូកនៅតែម្នាក់ឯង។ រាងចំណិតរាងមិនប្រាកដទេថាជុងហ្វូកអាចទៅផ្ទះដោយខ្លួនឯងបាន

🔞 តួនាទី 🔞 Role (END)Where stories live. Discover now