Ep7: ឃោរឃៅណាស់

2.2K 86 1
                                    

Ep7: ឃោរឃៅណាស់

ក្រលេកមកមើលជុងហ្វូកនឹងលីយ៉ុងម្តង។ ពួកគេបានឈ្លោះគ្នាដោយសារតែជុងហ្វូកប្រច័ណ្ឌលីយ៉ុងជាមួយនឹងអតិថិជនរបស់គេហើយក៏ទាស់សម្តីគ្នា។ តាំងពីយប់នោះមកពួកគេក៏ទាក់ទងគ្នាតែយូរៗក៏ស្រឡាញ់គ្នាមែនទែន។ អ្នកណាមិនដឹងថាជុងហ្វូកកំពូលប្រច័ណ្ឌទើបឧស្សាហ៍មានរឿងបែបនេះ។
«នេះបងមានស្រីទៀតហើយមែនទេ? ប្រាប់មកលី» រាងតូចសួរទៅកាន់លីយ៉ុងដែលកំពុងឈរនៅពីមុខខ្លួន។ ពួកគេមកនិយាយគ្នាក្នុងអូហ្វីសរបស់លីយ៉ុងវិញបើនៅទីនោះទៀតខ្មាសគេមិនខាន។ ពួកគេទាក់ទងគ្នាដឹងឮតែម៉ាក់ប៉ាទេព្រោះលីយ៉ុងឧស្សាហ៍នាំជុងហ្វូកទៅញុំាអី ចំណែកជុងហ្គុកគេមិនដឹងទេ
«បានហើយហ្វូក អូនឈប់រករឿងទៅបានទេ កុំធ្វើឲ្យហួសព្រំដែនឲ្យសោះបងប្រាប់អូនហើយយើងគ្រាន់តែសាកទាក់ទងគ្នា មិនអាចប្រាកដដល់អនាគតទេ» នាយស្រែកខ្លាំងៗ
«ហួសព្រំដែន? ហ្ហឹក មានន័យថាម៉េច កន្លងមកបងចាត់ទុកអូនជាអ្វីប្រាប់មក?» ទឹកភ្នែករបស់ជុងហ្វូកក៏ហូរមកជាច្រើន។ ព្រោះតែគេស្រឡាញ់ទើបប្រច័ណ្ឌ
«បងប្រាប់ហើយតើ ជាបងជារបស់បងអូនគ្មានសិទ្ធិមកត្រួតត្រាទេ កុំធ្វើខ្លួនគួរឲ្យរំខានពេក ឮបងប្រាប់ទេ?»
«រំខាន? សុំទោសផងចឹង ពួកយើងឈប់ទាក់គ្នាទៅ ខ្ញុំឈប់តោងទាមទារបងហើយខ្ញុំអស់សិទ្ធិហើយ» និយាយហើយរាងតូចក៏ដើរចេញទៅយ៉ាងលឿន។ បើគេជាមូលហេតុនាំឲ្យលីយ៉ុងកើតទុកចឹងគេឈប់ធ្វើខ្លួនគួរឲ្យធុញក៏បានដែរ
«ហ្វូក ស្....ស្តាប់បងសិន....ពុទ្ធោ អើយ» នាយគិតមិនឃើញទេថាខ្លួនកំពុងនិយាយអី ចេះនិយាយពាក្យធុញទៅរួច ក្រែងដឹងខ្លួនហើយតើថារាងតូចស្រឡាញ់គេប៉ុណ្ណា។ នាយមិនបានទៅតាមជុងហ្វូកទេទុកឲ្យខឹងសិនចុះ។ តាំងពីទាក់ទងជាមួយជុងហ្វូកមកលីយ៉ុងគេក៏ចាប់ផ្តើមដាច់ចិត្តបន្តិចម្តងៗ ព្រោះពេលនៅជាមួយថេយ៍មិនសូវមានពេលទេតែពេលនៅជាមួយជុងហ្វូក 24ម៉ោងជាប់គ្នា។
#វីឡាចន
ជុងហ្វូកដើរចូលផ្ទះយ៉ាងលឿនហើយជូតទឹកភ្នែករបស់គេយ៉ាងស្អាតមិនឲ្យប៉ាម៉ាក់របស់គេដឹងឡើយថាគេយំ។
«អា៎ ហ្វូក មកវិញហើយឬកូន?» អ្នកស្រីចន សួរទៅកាន់កូនដែលមុខមិនរីកនោះ
«បាទ អ្នកម៉ាក់ ! អ្នកម៉ាក់ កូនសុំទៅសមុទ្រមួយអាទិត្យ»
«ហា៎ ទៅជាមួយលីយ៉ុងឬកូន?»
«អត់ទេ សំរាចថាអ្នកម៉ាក់អនុញ្ញាតិហើយ»
ជុងហ្វូកក៏ឡើងទៅខាងលើដើម្បីរៀបចំខោអាវគេចង់ទៅទាំងយំឬ? ប្រាកដណាស់គេនឹងទៅយប់នេះឯង។
«កូនលាហើយអ្នកម៉ាក់» ជុងហ្វូក ញញឹមមិនសមហើយឡើងឡាន
«ដើរឲ្យសប្បាយណាស់កូន» គាត់លើកដៃលាកូនហើយក៏មើលមុខគ្នា។ ជុងហ្វូកក៏ចេញទៅបាត់
«បងគិតថាកូនយើងប្លែកទេ?»
«ក្មេងបែបនេះឯង បន្តិចទៅប្រហែលលីយ៉ុងទៅលួងហើយ»
«ក្មេងសម័យនេះយ៉ាប់ណាស់ មិនចេះអត់ឪនឲ្យគ្នាទេ ហើយប្រុសធំមិនឃើញមកលេងទៀត»
«កូននៅជាមួយគ្នាទើបជិត 3 ខែ អូនក៏នឹកកូនហើយហេ៎?»
«បងចង់អោបប្រុសធំ»
«អោបបងមកធំដូចតែគ្នា» (ប្រុសធំ លោកប្រុសធំ ឃើញទេធំដូចគ្នាហ្នឹង)
«ឆ្គួតបំផុតហើយ» ដោយសារតែគាត់អៀនពេកទើបគាត់ដើរចូលទៅក្នុងផ្ទះបាត់ទៅ
«បងនិយាយខុសហេ៎?» គាត់សើចនឹងចរិតប្រពន្ធគាត់ហើយក៏ដើរទៅតាមក្រោយ
#លីយ៉ុង
«គួរតែខលទៅឬអត់? មិនបាច់ទេដឹង ចាំស្អែកទៅរកដល់ផ្ទះតែម្តង? តិចខឹងមែនទែនទៅ ទេមិនគួរទេឈ្លោះគ្នារាប់ភ្លេចហើយមិនដល់ថ្នាក់រត់ចោលទេណ៎? ថាមិនត្រូវដែល....អើយ....ចន ជុងហ្វូក អើយចន ជុងហ្វូក អូនធ្វើឲ្យបងឆ្គួតឥឡូវហើយ» នាយអង្គុយកាន់ទូរស័ព្ទយូរហើយតែគិតមិនត្រូវថាគួរទេឬអត់?
«ចាំមើលតែត្រូវគ្នាវិញហា៎»
#មួយអាទិត្យក្រោយ
«អូនទៅលេងម៉ាក់ទេ?» ជុងហ្គុកសួរទៅកាន់ថេយ៉ុងដែលអង្គុយដាក់ជើងលើនាយមើលទូរស្សន៍
«ម៉ាក់បងឬម៉ាក់អូន?» ម៉ាក់មាន 2 នាក់មិនមែនមួយទេអ្នកណាទៅដឹងថាម៉ាក់មួយណា
«ទាំងពីរទាំងម៉ាក់បងទាំងម៉ាក់អូន»
«ប្រាកដជាទៅហើយទៅឥឡូវទៅតោះ» ថេយ៉ុងងើបឡើងហើយរត់ទៅខាងក្រោមមុនជុងហ្គុក។ ពួកគេហាក់បីដូចជាត្រូវរូវគ្នាជាមុនលែងឈ្លោះគ្នាទៀតមានតែសេចក្តីសុខនឹងសុខ
«យ៉ាប់ណាស់ក្មេងនេះ» ជុងហ្គុកញញឹមព្រោះតែកាយវិការរបស់ថេយ៍ដូចកូនក្មេងចឹង
#វីឡាចន
«ចង់ជួបកូនដល់ហើយ» អ្នកស្រីចន គាត់បាត់កូនយូរហើយមានតែកូនពីរនាក់នឹងផងមិនឲ្យនឹកយ៉ាងម៉េច
«អ្នកម៉ាក់» ជុងហ្គុកក៏ដើរចូលក្នុងផ្ទះជាមួយថេយ៉ុង។ ពួកគេមកតាំងព្រឹកតែម្តងមិនឲ្យចាំយូរទេ។ ម្តាយពីរចឹងចែកគ្នាពាក់កណ្តាលថ្ងៃម្នាក់
«អា៎ ថេយ៍ម៉ាក់នឹងកូនណាស់ដឹងទេ?» អ្នកស្រីចន គាត់រអ៊ូថាចង់ជួបជុងហ្គុកតែពេលកូនមកទៅនិយាយថានឹកថេយ៉ុងវិញ
«នឹកអ្នកម៉ាក់ដូចគ្នា»
«ហា៎ ក្រែងអូននិយាយថានឹកប្រុសធំហី? ម៉េចទៅអោបថេយ៉ុងវិញ?»
«កុំចេះរឿងអូន....ហិហិ អង្គុយសិនទៅកូន»
«អ្នកម៉ាក់ ចុះកូន? មិនហៅទេហី?»
«ប្រុសធំកូនឈរនឹងហើយម៉ាក់ចង់សួរ មានធ្វើបាបប្អូនទេ?» ពុទ្ធោ មើលសំណួររបស់គាត់ចុះ កូនប្រុសច្បងដូចជុងហ្គុកនេះមិនដែលធ្វើឲ្យម៉ាក់ខូចចិត្តផងនឹកហា៎។ មានតែកូនប្រសារគាត់ទេធ្វើបាបជុងហ្គុកនោះ
«ពុទ្ធោ អ្នកម៉ាក់អ្នកណាទៅដាច់ចិត្តវៃធ្វើបាបបានប្រពន្ធស្បែកសចឹងប៉ះទៅស្នាមអាក្រក់មើល» មែនតើ
«ឲ្យតែច្បាស់ ពិតទេកូនថេយ៍?»
«ពិតបាទ ជុងហ្គុកអត់បានវៃធ្វើបាបកូនទេ តែអាថ្ងៃផ្សំដំណេកនោះគេឃោរឃៅ» ថេយ៉ុងនិយាយខ្សឹបដាក់ត្រចៀកម៉ាក់ក្មេករបស់គេនៅប្រយោគចុងក្រោយ
«ហា៎ក ពុទ្ធោ ប្រុសធំឃោរឃៅដល់ម្លឹង?» គ្រាន់តែឮថេយ៉ុងគាត់ក៏ចំហមាត់
«បាទ អ្នកម៉ាក់និយាយអី?» ជុងហ្គុកជាមួយលោកចនដូចមនុស្សមិនដឹងខ្យល់អីចឹងព្រោះពីរនាក់កូនប្រសារម៉ែក្មេកនោះនិយាយខ្សឹបៗអ្នកណាទៅឮ?
«មិនអីទេ ហើយកូនឈឺខ្លាំងទេកូនថេយ៍?» ថេយ៉ុងនឹងអ្នកស្រីចននិយាយសុីដៃសុីជើងគ្នាណាស់
«ឈឺណាអ្នកម៉ាក់ បន្តដល់ព្រឹកទៅកូនសន្លប់នៅលើគ្រែតែម្តង» បើជុងហ្គុកប្រាកដជាប្រេះទ្រូងស្លាប់ហើយ ធ្វើដូចខ្វះរឿងនិយាយ។ ថេយ៉ុងមិនបាននិយាយឮទេគឺខ្សឹបៗក្នុងត្រចៀកអ្នកស្រីចន
«ហ្ហាក់.....អស្ចារ្យមែនប្រុសធំ»
«អ្នកម៉ាក់និយាយអី? ថេយ៍?»
«អត់មានអីទេ ម៉ាក់ថាថេយ៍យើងទៅនិយាយគ្នាកន្លែងផ្សេងទៅ» គាត់នាំថេយ៉ុងចេញទៅបាត់នៅសល់តែពីរនាក់ឪកូន
«រឿងការងារយ៉ាងម៉េចហើយ?» លោកចន សួរទៅកាន់កូនប្រុស
«ប្រក្រតីទេប៉ា និយាយចឹងហ្វូកទៅណា? ម៉េចមិនឃើញ ការងារក៏មិនទៅធ្វើ»
«ហ្វូក សុំប៉ានឹងម៉ាក់ទៅសមុទ្រមួយអាទិត្យ នែ៎ ប៉ាចាស់ហើយឯងមិនគិតគួររឿងចៅឲ្យប៉ាទេ?» ស្លាប់ៗ ស្មានតែឪកូនគេត្រឹមត្រូវមានឯងណារើសម៉ែក្មេកកូនប្រសារនោះទៀត
«ក៏ខំដែលនិងហា៎ប៉ា កុំភ័យអីលោកប៉ាតិចទៀត ង៉ាង៉ា ពេញវីឡាចន» អ្នកណាមិនចង់បានកូននោះតែធ្វើម៉េចបើមិនទាន់មាននោះអ្នកណាទៅដឹង តែកូនប្រុសម្នាក់នេះមិនឲ្យប៉ាខកបំណងទេ
«ចុះផ្ទះរបស់ឯង? វីឡាចន ស្អីចង់បង្កើតកូនហើយយកឲ្យប៉ានឹងម៉ាក់មើលមែនទេ? នែ៎ ប៉ាណូហើយ»
«ចុះលោកប៉ាមិនស្រឡាញ់ចៅទេហេ៎?»
«ស្រឡាញ់»
«បើលោកប៉ាស្រឡាញ់លោកប៉ាមើលទៅចឹង ទុកថាកូនផ្ញើ»
មិនមែនខ្ជិលមើលកូនទេតែចង់នៅជាមួយគ្នាឲ្យច្រើនណាមួយវាជាសំណើររបស់លោកប៉ាចឹងលោកប៉ាប្រាកដជាអ្នកមើលហើយ

_To be continues
រីករាយក្នុងការអាន
Xennasey

🔞 តួនាទី 🔞 Role (END)Where stories live. Discover now