End
#ជុងហ្វូក
រាងតូចមិនទាន់បានទៅផ្ទះទេគេនៅគេងនៅសមុទ្រនឹងឯងចំណែកលីយ៉ុងវិញក៏រវល់នឹងការងារទើបមិនបានទៅលួង។ នាយមិនចង់ទុកយូរទេតែក្រុមហ៊ុនលោកប៉ារបស់នាយកំពុងជួបវិបត្តិ
«ហ្វូក ជុងហ្វូក» លីយ៉ុងរត់មកតាមរាងតូចហើយក៏ឃើញរាងតូចកំពុងតែអង្គុយមើលទឹកសមុទ្រ។ ជុងហ្វូកមិនតបទេគេងើបចេញហើយដើរចេញទៅ
«ឈប់ និយាយជាមួយបងសិនបានទេ»
«ពួកយើងមិនត្រូវជាអ្វីនឹងគ្នាទេ ឆាប់លែងខ្ញុំទៅ»
«បងសុំទោស បងមិនគួរនិយាយបែបនេះដាក់អូនទេបងដឹងខុសហើយណា៎ៗ ត្រូវគ្នាវិញទៅ បងរវល់ទើបមិនបានមកលួង» នាយចាប់ដៃរាងតូចហើយសុំអង្វរគេ
«គិតច្បាស់ហើយ?»
«បាទច្បាស់ បងមិនដឹងទេថាបងស្រឡាញ់អូនពីពេលណាតែបងមិនអាចបាត់អូនបានទេ បងដឹងថាបងខុសសុំទោសណា៎»
«ហ្ហឹក....ខ្ញុំគ្រាន់តែចង់នៅជិតបង ប្រច័ណ្ឌបងមិនចង់ឃើញបងមើលស្រីផ្សេងទេ ខ្ញុំចង់បានបងជាកម្មសិទ្ធិផ្ទាល់ខ្លួន វាខុសដែលឬគ្រាន់តែស្រឡាញ់ខ្លាំង? ខ្ញុំគួរឲ្យរំខានណាស់ឬ?» ជុងហ្វូកនិយាយហើយក៏សម្រក់ទឹកភ្នែកតាមថ្ពាល់ក្រពុំ
«ទេ អូនគួរឲ្យស្រឡាញ់ច្រើនជាង ឈប់យំទៅឈប់ស្អាតហើយ ពួកយើងដូចដើមណា សឺត បងស្រឡាញ់អូន» នាយថើបថ្ងាសជុងហ្វូកហើយទាញរាងតូចមកអោប
«ហ្ហឹម....» រាងតូចងក់ក្បាលព្រមនឹងសំណើររបស់នាយ។ អ្នកណាទៅចង់បែកគ្នាទាំងកំពុងស្រឡាញ់នោះ
«ទៅផ្ទះវិញតោះ....យប់នេះបងនាំដើរលេង»
ពួកគេក៏ចេញពីកន្លែងនោះហើយទៅផ្ទះវិញ។ យប់ឡើងពួកគេក៏នាំគ្នាទៅញុំាអី។ លីយ៉ុងក៏សុំជួបថេយ៉ុងដើម្បីនិយាយប្រាប់ពីទំនាក់ទំនងរបស់គេនឹងជុងហ្វូក។ ថេយ៉ុងមកម្នាក់ឯងទេតែជុងហ្គុកមកតាម
#ភោជនីដ្ឋាន
«អរគុណថេយ៍ណាស់ដែលមក»លីយ៉ុងអង្គុយជិតជុងហ្វូកហើយថេយ៉ុងអង្គុយនៅមុខ
«មិនអីទេហ្វូកក៏ជាប្អូនថ្លៃខ្ញុំដែរ ពេលឃើញបងមានក្តីសុខចឹងក៏ល្អដែល ជូនពរឲ្យស្រឡាញ់គ្នាបានយូរណា»
«អរគុណណាស់បងថ្លៃ បើខ្ញុំដឹងថាយ៉ុងហៅបងមកប្រាប់ឲ្យបងប្រុសមកដែលបាត់»
«បងក៏ប្រាប់ថាចេញទៅក្រៅហើយមិនបានសួរអីទៀតទេ»
«បងនៅនិយាយលេងជាមួយយ៉ុងសិនទៅខ្ញុំទៅបន្ទប់ទឹកមួយភ្លេច» ជុងហ្វូកដើរចេញទៅបន្ទប់ទឹកនៅតែលីយ៉ុងជាមួយថេយ៉ុងពិននោះ
«បងចាំប្រាប់ឲ្យថេយ៍នឹងលោកចន ចូលរួមកម្មវិធីបងផង» នាយហុចសំបុត្រមួយឲ្យទៅថេយ៉ុងវាជាសំបុត្រអាពាហ៍ពិពាហ៍
«ជុងហ្គុកជាបងរបស់ជុងហ្វូកចឹងហើយត្រូវតែមានវត្តមានខ្ញុំហើយ បងកុំភ័យអី?»
«បងអរគុណហើយចឹង ថេយ៉ុងនៅញុំាអីជាមួយបងសិនឬ?»
«អត់ទេប្រញ៉ាប់ទៅវិញ ចឹងខ្ញុំទៅហើយ» រាងតូចមកដើម្បីអបអរពួកគេតែប៉ុណ្ណឹងមិនបានមកក្នុងគម្រោងញុំាអាហារជាមួយគ្នាអីទេ
#វីឡាធីខេ
«ជុង អូនមកវិញហើយ» ថេយ៉ុងចូលមកក្នុងបន្ទប់ហើយស្រែកហៅឈ្មោះរបស់នាយតែមិនឃើញទេឃើញតែសំបុត្រតូចមួយនៅទីនោះ
_ក្នុងសំបុត្រ
«ថេយ៍បងដឹងថាអូននៅតែមានចិត្តលើអ្នកចាស់បើអូនស្រឡាញ់គេណាស់ទៅរកគេចុះបងអ្នកចាញ់។ បងគ្រាន់តែជាអ្នកទីបីសម្រាប់អូនតែពេលបងនៅជាមួយអូនបងពិតជាមានសេចក្តីសុខណាស់។ បងបើកសិទ្ធិឲ្យអូនគ្រប់យ៉ាងអូនទៅរកគេវិញចុះបងឈប់រំខានហើយ» ពី ចន ជុងហ្គុក
«មនុស្សនេះឆ្គួតពិតមែន» ថេយ៉ុងក្រហឹមបន្តិចនៅពេលអានចប់
នាយបានឃើញថេយ៉ុងនឹងលីយ៉ុងអង្គុយទល់មុខគ្នាទើបច្រឡំ។ ហើយក៏រៀបចំអីវ៉ាន់ទៅនៅចម្ការនៅប៊ូសានបាត់។
#3ថ្ងៃក្រោយ
ជុងហ្គុកមិនបានត្រឡប់មកវិញទេ។ ថេយ៉ុងក៏ប្រាប់អ្នករាល់គ្នាហើយជុងហ្វូកនឹងលីយ៉ុងក៏ទៅតាមជុងហ្គុកទាំងពីរនាក់
#ចម្ការប៊ូសាន
«បងប្រុស......» ជាការពិតគ្រាន់តែជុងហ្វូកមកភ្លាមក៏ឃើញជុងហ្គុកកំពុងតែបណ្តុះដើមឈើ
«ហ្វូក.....»
«នេះឲ្យបង» រាងតូចរត់មកយ៉ាងលឿនហើយហុចកាដូរមួយឲ្យទៅជុងហ្គុក។ នាយបើកមើលវាជាប្រដាប់តេស្តទឹកនោមរបស់ថេយ៉ុងដែលគេផ្ញើឲ្យជុងហ្វូក
«របស់អ្នកណាហ្វូក របស់ឯង?»
«បងឆ្គួតទេហេ៎ខ្ញុំជិតការមិនទាន់មានទេ»
«ការជាមួយអ្នកណា?»
«សួស្តីអនាគតបងថ្លៃ» ពុទ្ធោគឺជាសត្រូវបេះដូងរបស់នាយពីមុន
«នេះហើយបងប្រុស ពួកយើងជិតការហើយ ហើយរបស់នេះជារបស់បងថ្លៃ»
«ថេយ៍? មានន័យថាម៉េច?»
«នៅមិនយល់ទៀតខឹងរត់ៗនឹងទៅ» លីយ៉ុងតបទៅនាយនេះបងប្អូនគេខឹងរត់ៗចឹងមែន? ប្អូនរត់ទៅសមុទ្របងរត់មកចម្ការ
«អើយ ម៉េចមិនប្រាប់បង»
«បងមានសួរប្អូនទេ? ឃើញភ្លាមក៏រត់ភ្លាម»
«បានបងទៅវិញហើយ»
ជុងហ្គុកនាយឡើងទៅសេអ៊ូលវិញភ្លាមៗ។ ដោយសារមិនឃើញប្អូនរបស់ខ្លួនទើបទៅជាបែបនេះអើយខ្មាសខ្លួនឯងណាស់ទៅសរសេរសំបុត្រស្អីទេ។
#វីឡាធីខេ
«មកវិញហើយហេ៎ លោកប្តីស្មានតែលែងចូលផ្ទះហើយ» ថេយ៉ុងអង្គុយចាំនាយនៅកន្លែងទទួលភ្ញៀវនឹងតែម្តងមើលទៅប្រហែលជាដឹងរឿងហើយ
«បងម៉េចនឹងដាច់ចិត្តនោះ បងអរគុណណាស់»
«អរគុណរឿងអី?»
«រឿងកូននោះអី? ម៉េចមិនប្រាប់បង»
«ប្រាប់យ៉ាងម៉េចបើមួយនៅប៊ូសានមួយនៅសេអ៊ូលហ្នឹង»
«បងខុសហើយសុំទោស»
«ថ្ងៃក្រោយមិនឲ្យរត់ទៀតទេឮទេ»
«បាទឮ»
«ងើបមកអូនចង់អោប ខានអោប3ថ្ងៃហើយ» ពួកគេក៏អោបគ្នាយ៉ាងមានសេចក្តីសុខ។
#2ឆ្នាំក៏ដើរទៅយ៉ាងលឿន
ថេយ៉ុងក៏បង្កើតកូនហើយរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខចំណែកជុងហ្វូកវិញក៏មានដែលតែមិនទាន់បង្កើតទេ។
«យើងភ្នាល់គ្នាទេបងថ្លៃមួយឆ្នាំកូនមួយ» លីយ៉ុងសួរទៅកាន់ជុងហ្គុក
«យើងថ្នមប្រពន្ធមិនមែនដូចឯងទេ ប្អូនយើងណាប្រយ័ត្នយើងព្រួតវៃ» មួយឆ្នាំកូនមួយយ៉ាងបើគ្រាន់តែជុងថេមួយថេយ៉ុងហត់សឹងស្លាប់ហើយ
«ប្អូនបងតែប្រពន្ធខ្ញុំ ចឹងហើយខ្ញុំមានសិទ្ធ»
«ទៅឲ្យតែដូចមាត់ ធ្វើដូចខ្លួនឯងអ្នកពពោះចឹង 1 ឆ្នាំកូនមួយ» ជុងហ្គុកសម្លក់ដាក់លីយ៉ុងហើយដៀមភ្នែកមើលទៀត
«លោកប៉ាបងចង់បានចៅចឹងហើយត្រូវបំពេញបំណងគាត់»
«ពួកបងនិយាយអីនឹង?» ជុងហ្វូកដើរមកជិតលីយ៉ុងហើយសួរទៅកាន់បងប្អូនថ្លៃពីរនាក់នេះ
«សឺត គ្មានអីទេ មេឃជិតយប់ហើយពួកយើងទៅផ្ទះទៅតោះ» លីយ៉ុងក៏បណ្តើររាងតូចចេញទៅបាត់
#យប់
រាត្រីពេលយប់នៅពេលដាក់ឲ្យកូនគេងហើយជុងហ្គុកនឹងថេយ៉ុងក៏អង្គុយមើលមេឃមើលផ្កាយជាមួយគ្នា។
«បងអរគុណអូនណាស់ បើគ្មានអូនបងប្រហែលជាគ្មានប្រពន្ធទេ» ព្រោះតែនាយមិនចេះញ៉ែស្រីទើបនិយាយបែបនេះ
«ជឿសិនចុះ»
«អៅ បងនិយាយមែនទៅ។ អូនដឹងទេថាបងមិនចូលចិត្តញ៉ែស្រីទេ? ហើយមិនចេះមានសង្សារដូចអូនទៀត។»
«នេះបងដៀមដាមហេ៎?»
«អត់ទេ បងនិយាយចោល មើលទៅមេឃស្អាតណាស់តែនៅចាញ់អូន»
«ប្រុសព្រាន»
«បងអរគុណដែលចូលមកក្នុងជីវិតហើយឲ្យជុងថេក្មេងល្អិតនោះនៅជាមួយយើង»
«សឺត លោកប្តីវាជាតួនាទីរបស់អូនស្រាប់ហើយ»
«បងស្រឡាញ់អូនណាស់»
«អូនក៏ស្រឡាញ់បងដែរ»
ពួកគេនិយាយសារសងគ្នាយ៉ាងយូរទៅចូលទៅគេងអោបកូន។ មិនដឹងថាវាជាស្នេហារន្ទះបាញ់ស្អីទេការទាំងមិនដែលស្គាល់គ្នានេះបើថេយ៉ុងបដិសេធនឹងទៅជាយ៉ាងណា តែវាបានប្រសើរហើយព្រោះរឿងអាក្រក់ៗបានកន្លងផុតទៅបាត់អស់ហើយនៅពេលនេះជុងហ្គុកក៏បានរកគ្រួសារតូចរបស់គេឃើញហើយរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខ។សន្មតថាចប់ត្រឹមនឹងកុំខឹងរត់ៗដូចពីរនាក់បងប្អូននោះឮទេអ្នកមានស្នេហា៎។ ខ្ញុំអត់មានពេលទំនេរសរសេររឿង 40-50ភាគចប់ទេបានតែអាខ្លីៗនឹងឯង សង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់ហើយរឿងចាស់មួយនោះខ្ញុំនឹងបញ្ចប់វានៅពេលឆាប់ៗនេះ។អរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃក្នុងការអានសាច់រឿងមួយនេះ។ សុំទោសចំពោះពាក្យសម្តីមិនសមរម្យ។
Thank guys for 803 followers ily 😭🙏🏻💜
Xennasey
YOU ARE READING
🔞 តួនាទី 🔞 Role (END)
Actionពីមុនពួកយើងជាសត្រូវបេះដូងនឹងគ្នាតែពេលនេះពួកយើងជាបងប្អូនថ្លៃនឹងគ្នា។ JK TOP TAEHYUNG BTT រីករាយក្នុងការអាន Created by: Xennasey