បន្ទាប់ពីអាហារពេលល្ងាចមួយពេលនេះបានបញ្ចប់ទៅ ពួកគេក៏រៀបបំបែកផ្លូវគ្នាទៅផ្លូវរៀងៗខ្លួន តែថេយ៉ុងក៏ឆ្លៀតបែខ្លួនមកលាដៃByeByeដាក់ជីមីនដែលធ្វើអោយជុងគុកគេប្រច័ណ្ឌឡើងចង់ចេញផ្សែងតាមស្លឹកត្រចៀកទៅហើយ...អ្នកណាមិនខឹងប្រពន្ធទៅជិតស្និតជាមួយអ្នកផ្សេងជាងខ្លួនឯងនោះនេះគេមិនមែនបេះដូងថ្មទេហើយរឹតតែមិនមែនជាព្រះវេស្សន្តដែល
« តោះទៅផ្ទះថេយ៍ៗតូច » ដោយសារតែទើសភ្នែកខ្លាំងពេកជុងគុកគេក៏ចាប់បីថេយ៉ុងរួចក៏ដើរចាកចេញពីកន្លែងនោះទៅកាន់ឡានរបស់ខ្លួនដែលចតចាំរួចជាស្រេច
« នែ!! លោកដាក់ខ្ញុំចុះទៅ មិនចេះខ្មាស់គេទេហេសគេមើលមកច្រើនណាស់....ដាក់ខ្ញុំចុះ អូយ៎ »ថេយ៉ុងស្រែកផងខ្ញាំខ្នងរបស់រាងក្រាស់ផងប៉ុន្តែមិនចាំបាច់ភ័យនោះទេជុងគុកគេគ្រាន់តែចូលមកដល់ក្នុងឡានភ្លាមជុងគុកគេក៏ទម្លាក់ថេយ៉ុងចុះមួយទំហឹងតែម្ដងនេះចង់យំក៏យំមិនចេញដែរព្រោះថាគេគឺជាអ្នកអោយជុងគុកដាក់ដាក់គេចុះដោយខ្លួនឯងទេ នេះមិនដឹងថាឆ្នឹងខ្នងរបស់គេមានបាក់ដែលឬក៏អត់ទេនៀក
« ចេញឡានទៅ !! »
_______________
# ភូមគ្រិះត្រកូលចន
« មែដោះជួយខ្ញុំផង!! » គ្រាន់តែត្រឡប់មកដល់ភូមិគ្រឹះវិញភ្លាមថេយ៉ុងគេក៏ប្រញាប់រត់ទៅរកម៉ែដោះរបស់ខ្លួនភ្លាមតែម្ដងព្រោះថាពេលនេះបើមិនធ្វើអញ្ចឹងច្បាស់ជាងត្រូវបិសាចដែលនៅក្នុងខ្លួនជុងគុកចាប់គេហែកសុីជាមិនខាន
« គីមថេយ៉ុង...ឯងចង់លេងល្បិចស្អីទៀតផង...! » ជុងគុកដើរមកតាមក្រោយថេយ៉ុងហើយក៏មូលដៃអាវរបស់ខ្លួនឡើងមកព្រមទាំងដោះក្រវាត់-កចោលថែមទៀតផង នេះគេខំទ្រាំនៅហាងយូរហើយបើបណ្ដោយអោយក្មេងម្នាក់នេះរួចចេញពីដៃគេមិនបាច់ហៅគេថាចនជុងគុកទៀតនោះទេ
« អ្នកប្រុសតូចបង្ករឿងអីទៀតហើយ...ម៉ែដោះចាស់ខ្ញុំនេះមិនដឹងថាទៅជួយអីអ្នកប្រុសបាននោះទេ » ម៉ែដោះដើរចេញពីក្នុងចង្រ្កាន្តបាយភ្លាមក៏ជួបនិងទិដ្ឋភាពបែបនេះតែម្ដង ហុឺយគាត់ចាស់ហើយមិនចង់ចេះដឹងរឿងរបស់ក្មេងៗនោះទេ

YOU ARE READING
អភូតហេតុផ្ដើមស្នេហ៍🍁🍓 [ Complete✅ ]
Romanceអភូតុហេតុមួយដែលមិនគួរអោយជឿបានពាំនាំគ្រូពេទ្យកម្លោះគីមថេយ៉ុងអោយបានជួបជាមួយនិងលោកប្រុសចនជុងគុកកំពូលផ្ដាច់ការដែលជាតួឯកប្រុសនៅក្នុងសាច់រឿងដែលគេកំពុងតែអាន.....តើអភូតុហេតុដ៏ចម្លែកមួយនេះអាចនាំយកអ្វីខ្លះទៅអោយពួកគេទាំងពីរនាក់ហើយតើកម្លោះតូចគីមថេយ៉ុងអាចវិលត្រឡ...