Ep19 : ពីរជម្រើស

2.2K 164 0
                                    

ស្អែកឡើង

« អាយយយយយ៎ » គ្រាន់តែបើកភ្នែកមកភ្លាមរាងតូចក៏ស្រែកចាចភ្លាមតែម្ដងនៅពេលដែលឃើញខ្លួនប្រាណរបស់រាងក្រាស់ទទេស្អាតបែបនេះអីឡូវនេះសូម្បីតែខោក្នុងក៏គេគ្មាននៅសល់ដែល ឃើញបែបនេះហើយថេយ៉ុងក៏ប្រញាប់ទាញភួយមកទាំងអស់ដើម្បីបិទបាំងខ្លួនប្រាណរបស់ខ្លួនយ៉ាងជិតព្រោះខ្លាចថាខ្លួនប្រាណរបស់គេនិងទទេស្អាតដូចជាជុងគុកអញ្ចឹងដែរ

« មាន....មានរឿងអី??? មានចោរមែនទេ???? » គ្រាន់តែបានលឺសម្លេងរបស់ថេយ៉ុងស្រែកឆ្លេឆ្លាទាំងព្រឹកបែបនេះជុងគុកក៏ស្រែកមកជាមួយផងដែលព្រោះនឹកស្មានថាមានអ្នកណាមកលួចចូលក្នុងបន្ទប់ហើយមើលទៅនោះបានជាប្រពន្ធតូចរបស់គេស្រែកខ្លាំងយ៉ាងនេះ

« អ្នកណា!!!អ្នកណាហ៊ានចូលបន្ទប់ចៅហ្វាយយើង??? » សម្លេងស្រែករបស់ជុងគុកអម្បាញ់មិញនេះវាបានធ្វើអោយចំណិតរបស់គេដែលកំពុងតែយាមនៅខាងមុខបន្ទប់ក៏ប្រញាប់រត់ចូលមកក្នុងដើម្បីការពារចៅហ្វាយរបស់ខ្លួនពីពួកសត្រូវទាំងអស់នោះ ប៉ុន្តែគ្រាន់តែបានចូលមកដល់ភ្លាមគេក៏ត្រូវបង្អាក់ដំណើររបស់ខ្លួនភ្លាមៗតែម្ដងព្រោះថាពេលនេះរូបភាពដែលគេបានឃើញវាពិតជាមហាអស្ចារ្យខ្លាំងពេកហើយ

« ចៅ.....ចៅហ្វាយ.....របស់ចៅហ្វាយធំដល់ហើយ!!! » ហ្យុងវុនដើរចូលមកដល់ខាងក្នុងបន្ទប់ភ្លាមក៏ទន់ជើងស្ទើតែដួលនៅនឹងកន្លែងតែម្ដងព្រោះថាពេលនេះរាងកាយរបស់ជុងគុកគឺគ្មានខោអាវនោះទេហើយថែមទាំងត្រូវថេយ៉ុងទាញភួយយកទៅទាំងអស់ថែមទៀតអញ្ចឹងអ្វីដែលហ្យុងវុនបានឃើញនិងសរសើរថាធំនោះច្បាស់ណាស់ថាជារាងកាយដែលអាក្រាតរបស់ចៅហ្វាយខ្លួននោះឯង

« ធំស្អីឯង!! » ឃើញរឹកពាររបស់ចំណិតខ្លួនប្លែកៗបែបនេះជុងគុកគេក៏សួរឡើងទាំងឆ្ងល់ហើយក៏មិនភ្លេចងាកទៅមើលកន្លែងដែលកូនចៅរបស់គេកំពុងតែសម្លឹងមើលដូចគ្នាគ្រាន់តែបានឃើញចំណុចដែលកំពុងតែនាំបញ្ហាមួយនេះហើយជុងគុកក៏ប្រញាប់រត់ទៅទាញកន្សែងដែលបានព្យួរនៅជិតនោះយកមកបិទបាំងល្វែងខាងក្រោមយ៉ាងប្រញាប់ហើយក៏មិនភ្លេចស្រែកដេញកូនចៅរបស់ខ្លួនអោយចេញទៅខាងក្រៅផងដែល

អភូតហេតុផ្ដើមស្នេហ៍🍁🍓 [ Complete✅ ]Donde viven las historias. Descúbrelo ahora