ស្អែកឡើង
ពន្លឺព្រះអាទិត្យបានបញ្ចេញនូវកម្ដៅពណ៍មាសចាំងចូលមកតាមចន្លោះបង្អួចបង្ហាញអោយឃើញរាងកាយតូចដែលកំពុងតែគេងលង់លក់យ៉ាងស្កប់ស្កល់ហាក់មិនទាន់មួម៉ៅពីរឿងកាលពីយប់មិញនៅឡើយ។ ដោយសារតែអាកាសធាតុនៅព្រឹកនេះត្រជាក់ខ្លាំងពេកក៏ធ្វើអោយអ្នកកម្លោះគីមក៏ត្រូវទាញភួយមកបន្ថែមដើម្បីបិទបាំងភាពរងាររបស់គេប៉ុន្តែអ្នកម្ខាងទៀតក៏ត្រូវគេងទាំងននោលគោកព្រោះថាយប់មិញនេះរវល់តែមានក្ដីសុខមិនបានរកអ្វីមកបិទបាំងខ្លួននៅឡើយហើយអីឡូវនេះបែរជាត្រូវគេដណ្ដើមយកភួយទៅអស់បែបនេះទៀតដោយសារតែបែបនេះហើយគេក៏ភ្ញាក់ឡើងទាំងមមីមមើរសម្លឹងទៅមើលម្ចាស់រាងកាយដែលបានទាញយកភួយពីគេនោះទាំងទឹកមុខហួសចិត្តជាងខ្លាំង។
« ក្មេងនេះចំមែនហើយ!!! នេះម៉ោងប៉ុន្មានទៅហើយនៀក??? » ជុងគុកគ្រវីក្បាលសើចតិចៗរួចក៏ក្រលែកទៅមើលនាឡិកាដែលនៅលើតុជិតដំណេករបស់ខ្លួនព្រោះថានៅព្រឹកនេះគេមានការប្រជុំសំខាន់ផងខ្លាចថានិងត្រូវហួសម៉ោងនាយក៏ប្រញាប់ទាញយកកន្សែងពោះគោមួយយកមកបិទបាំងត្រង់ល្វែងខាងក្រោមរបស់ខ្លួនរួចក៏ដើរតម្រង់ទៅក្នុងបន្ទប់ទឹកបាត់ទៅ
« ហុឹម ចាំងភ្នែកណាស់...ជីមីនឯងជួយបិទបង្អួចបន្តិចបានទេខ្ញុំគេងមិនកើតទេចាំងភ្នែកណាស់ » ដោយសារតែពន្លឺព្រះអាទិត្យចាំងខ្លាំងពេករាងតូចថេយ៉ុងក៏ស្រែកហៅអ្នកដែលមាននាមជាមិត្តអោយជួយបិទបង្អួចអោយដូចជារាល់ដង ប៉ុន្តែបន្ទាប់ពីរងចាំស្ដាប់ចម្លើយមួយសន្ទុះក៏នៅមិនទាន់ឃើញមានការឆ្លើយតបមកវិញដូច្នេះទើបគេក៏សម្រេចចិត្តបើកភ្នែកសម្លឹងរកមើលមិត្តរបស់ខ្លួន
« ជី....មីន.....ភ្លេចទៅថាខ្ញុំកំពុងតែនៅក្នុងសាច់រឿង ហុឺយ!!!ខ្ញុំស្រមើស្រមៃទៀតហើយ » អង្គុយគិតមួយសន្ទុះថេយ៉ុងក៏នឹកឃើញថាខ្លួនគេមិនបានរស់នៅជាមួយជីមីនទៀតនោះទេ មួយរយះនេះគេតែងតែគេងយល់សប្តិឃើញគេបានឆ្លងភពទៅរកជីមីនវិញរហូតប៉ុន្តែអោយតែពេលគេបើកភ្នែកឡើងមកគឺរូបរាងរបស់មីននីក៏រលាយបាត់សូន្យឈឹង គេនឹកមិត្តភក្តិរបស់គេខ្លាំងណាស់បើសិនជានៅសុខៗជីមីនស្រាប់តែបានឆ្លងមកទីនេះដែលមិនដឹងជាល្អយ៉ាងណាទេ

BẠN ĐANG ĐỌC
អភូតហេតុផ្ដើមស្នេហ៍🍁🍓 [ Complete✅ ]
Lãng mạnអភូតុហេតុមួយដែលមិនគួរអោយជឿបានពាំនាំគ្រូពេទ្យកម្លោះគីមថេយ៉ុងអោយបានជួបជាមួយនិងលោកប្រុសចនជុងគុកកំពូលផ្ដាច់ការដែលជាតួឯកប្រុសនៅក្នុងសាច់រឿងដែលគេកំពុងតែអាន.....តើអភូតុហេតុដ៏ចម្លែកមួយនេះអាចនាំយកអ្វីខ្លះទៅអោយពួកគេទាំងពីរនាក់ហើយតើកម្លោះតូចគីមថេយ៉ុងអាចវិលត្រឡ...