ស្អែកឡើង
« ហឹម » រាងតូចក្រហឹមដើមកបន្តិចមុននិងបើកភ្នែកឡើងសន្សឹមៗដោយសារតែកាលពីយប់មិញនេះអស់កម្លាំងខ្លាំងពេកអីឡូវដូចជារាងក្ដៅខ្លួនបន្តិចហើយប៉ុន្តែគេក៏នៅតែខំប្រឹងងើបពីលើគ្រែទាំងល្ហិតល្ហៃដៃជើងជាខ្លាំងចំណែកឯបំណង់កក៏និយាយមិនរួចទៀតមិនដឹងថាយប់មិញស្រែកខ្លាំងយ៉ាងណានោះទេទើបបានទៅជាបែបនេះ
« អូនភ្ញាក់ហើយហ្អេស?? » ដោយសារតែការរើបម្រាស់របស់ថេយ៉ុងវាក៏បានធ្វើអោយជុងគុកដែលកំពុងតែគេងលង់លក់នោះក៏ត្រូវភ្ញាក់មកដែល គ្រាន់តែបានឃើញថាប្រពន្ធតូចរបស់ខ្លួនដូចជារាងអស់កម្លាំងដូច្នេះជុងគុកក៏ប្រញាប់ទាញយកកន្សែងពោះគោមួយមកបិទបាំងល្វែងខាងក្រោមរបស់ខ្លួនរួចហើយក៏ដើរទៅបីរាងតូចចេញពីលើគ្រែតែម្ដងទៅកុំអោយពិបាកហត់ដើរនាំតែខាតពេលអី
« បងធ្វើអីនិង??? » ដៃទាំងគូរកំពុងតែស្រវាតោងកលោកស្វាមីព្រមទាំងសួរសំណួរទៅកាន់នាយទាំងឆ្ងល់ នេះមកយកចិត្តយកថ្លើមអីទាំងព្រឹកទៀតហើយនិង
« យប់មិញអូនហត់ហើយអញ្ចឹងព្រឹកនេះទុកអោយបងជាបម្រើអូនម្ដងទៅចុះ » ថាហើយកាយមាំក៏បីថេយ៉ុងចូលទៅក្នុងបន្ទប់ទឹកបាត់ទៅ
________________
ជាងកន្លះម៉ោងទីបំផុតពួកគេទាំងពីរនាក់ក៏បានសម្អាតកាយហើយរួចរាល់ថេយ៉ុងពាក់អាវសរលោងបែបរលុងៗដើរចុះមកព្រមជាមួយនិងខោខ្លីត្រឹមជង្គង់ស្លៀកពាក់បែបនេះគឺពិតជាគួរអោយទាក់ភ្នែកខ្លាំងណាស់ជុងគុកដែលដើរចុះមកពីខាងក្រោយនោះក៏សម្លឹងម្ចាស់រាងកាយម្នាក់នេះមិនដាក់ភ្នែកផងដែល។ អ្នកស្រីចនដែលកំពុងតែអង្គុយអានកាសែតនោះគ្រាន់តែបានឃើញពួកគេទាំងពីរចុះមកដល់ខាងក្រោមភ្លាមក៏រហ័សទម្លាក់កាសែតចុះពីក្នុងដៃហើយក៏ដើរសម្ដៅមកកាន់ពួកគេទាំងពីរទាំងញញឹមញញែមមើលទៅប្រហែលជាសប្បាយចិត្តខ្លាំងណាស់ហើយដែលគម្រោងការរបស់ខ្លួនកាលពីយប់មិញទទួលបានជោគជ័យខ្លាំងយ៉ាងនេះនោះ។
« ពួកឯងទាំងពីរភ្ញាក់ហើយហ្អេសកាលពីតប់មិញគេងលក់ស្រួលដែលទេ?? » សំណួរមួយនេះដូចជារាងវាយប្រហារផ្លូវចិត្តរបស់ថេយ៉ុងពេកហើយគេងលក់ស្រួលស្អីទៅគេងមិនពេញភ្នែកត្រូវជាង រាងកាយក៏ឈឺ បំពង់កក៏ឈឺ ហើយសូម្បីតែត្រកៀកក៏ឈឺដែល នេះមែនទេដែលជាការគេងលក់ស្រួលនោះ!!!
VOUS LISEZ
អភូតហេតុផ្ដើមស្នេហ៍🍁🍓 [ Complete✅ ]
Roman d'amourអភូតុហេតុមួយដែលមិនគួរអោយជឿបានពាំនាំគ្រូពេទ្យកម្លោះគីមថេយ៉ុងអោយបានជួបជាមួយនិងលោកប្រុសចនជុងគុកកំពូលផ្ដាច់ការដែលជាតួឯកប្រុសនៅក្នុងសាច់រឿងដែលគេកំពុងតែអាន.....តើអភូតុហេតុដ៏ចម្លែកមួយនេះអាចនាំយកអ្វីខ្លះទៅអោយពួកគេទាំងពីរនាក់ហើយតើកម្លោះតូចគីមថេយ៉ុងអាចវិលត្រឡ...