Ep15 : ពិបាកសម្រេចចិត្ត

2.4K 168 0
                                    

@ភូមិគ្រឹះ

« ហ្អើយ....អផ្សុកណាស់!!!!! » សម្លេងដកដង្ហើមធំលាយឡំជាមួយនិងសម្លេងតូចឆ្មៃបន្លឺឡើងយ៉ាងកងរំពងនៅខាងក្នុងភូមិគ្រឹះដ៏សែនស្ងប់ស្ងាត់ ពេលនេះជុងគុកគេមិនបាននៅក្នុងភូមិគ្រឹះនេះទៀតទេព្រោះគេត្រូវមានធុរៈសំខាន់នៅឯប៉ារីសឯណោះចំណែកឯរាងតូចវិញខំតែគិតថានៅពេលដែលជុងគុកគេមិននៅខ្លួនគេនិងមានសេរីភាពទើបបានជាមិនបានទៅតាមរាងក្រាស់ដូច្នេះ ប៉ុន្តែអ្វីៗដូចជាមិនទៅតាមគម្រោងការណ៍របស់គេទាល់តែសោះគេអីឡូវនេះគេគ្មានសេរីភាពសូម្បីតែបន្តិច ទៅណាមកណាក៏ត្រូវមានពួកអង្គរក្សស្ទើតែមួយទ័ពដើរតាមពីក្រោយខ្នងរហូតមនុស្សគ្រប់គ្នាសម្លឹងមកគេដូចជាមនុស្សចម្លែកអញ្ចឹងបើសិនជាអាចគេសុខចិត្តទៅតាមជុងគុកវិញល្អជាង

« ស៊ូជី ស៊ូមី ពួកយើងគួរតែធ្វើអ្វីទៅនៅពេលនេះ » ថេយ៉ុងបង្វែរមុខដ៏សែនអស់សង្ឃឹមរបស់ខ្លួនងាកទៅសួរសត្វចិញ្ចឹមទាំងពីរដែលកំពុងតែសុីចំណីរបស់ពួកវាធ្វើព្រងើយ ពេលនេះពួកវាទាំងពីរដូចជាមិនយល់ចិត្តរបស់ម្ចាស់វាដែលកំពុងតែពិបាកចិត្តសូម្បីបន្តិចទាល់តែសោះ

ដោយសារតែមិនទទួលបានការឆ្លើយតបមកវិញពីសត្វចិញ្ចឹមរបស់ខ្លួនថេយ៉ុងក៏ដើរទៅគេងលើសាឡុងទាំងបាក់ទឹកចិត្តជាខ្លាំងឃើញទេសូម្បីតែសត្វដែលខ្លួនចិញ្ចឹមដោយផ្ទាល់រាល់ថ្ងឌក៏មិនចង់និយាយរកគេផងតើគេជាមនុស្សដែលបរាជ័យខ្លាំងណាស់មែនទេបានជាអ្នកទាំងអស់គ្នាព្រងើយកណ្តើយដាក់គេយ៉ាងនេះ????

« អ្នកប្រុសគីមនៅដែលទេ?? » សម្លេងល្វើយៗបន្លឺឡើងនៅខាងក្រៅវិមានប៉ុន្តែវាមិនបានធ្វើអោយចិត្តដ៏សោកសៅរបស់ថេយ៉ុងរង្គោះរង្គើបន្តិចនោះទេព្រោះថាមនុស្សដែលមកដល់ខាងមុខភូមិគ្រឹះបែបនេះភាគច្រើនគឺតែងតែមករកជុងគុករហូត គេពិតជាធុញទ្រាន់ក្នុងការចេញមកជួបមនុស្សទាំងអស់នេះខ្លាំងណាស់គេសុខចិត្តធ្វើជាមិនលឺវិញប្រសើរជាង

« គឺខ្ញុំជីមីន » ទោះបីជាបានលឺថាម្នាក់នេះគឺជាជីមីនក៏ដោយថេយ៉ុងនៅតែរក្សាទឹកមុខសោកសៅរបស់គេបានល្អដដែល មិនមែនជាមិត្តរបស់គេផងទោះបីជាជាមួយរយជីមីនទៀតក៏គេមិនខ្ជីខ្វល់ដែល ដោយសារតែមិនទទួលបានការឆ្លើយតបត្រឡប់មកវិញលោកផាកក៏ដើរចូលមកដល់ខាងក្នុងតែម្ដងទៅដើម្បីមើលថានៅក្នុងភូមិគ្រឹះមួយនេះមានមនុស្សរស់នៅឬមួយក៏អត់

អភូតហេតុផ្ដើមស្នេហ៍🍁🍓 [ Complete✅ ]Nơi câu chuyện tồn tại. Hãy khám phá bây giờ