Ep24 : គេជាប្ដីរបស់ខ្ញុំ!!

1.9K 145 0
                                    

« លេខទូរស័ព្ទហ្អេស?? ល្អ ហ្យុងវុនឆាប់ប្រាប់លេខទៅនាងទៅហើយកុំភ្លេចយកផ្កាមកផង » ជុងគុកគេនិយាយបែបធម្មតារួចក៏និយាយផ្ដែផ្ដាំទៅកាន់ចំណិតខ្លួនអោយយកផ្កានោះមកផងព្រោះបើគ្មានផ្កាមួយនេះទេការផលិតទឹកអប់របស់គេច្បាស់ជាបរាជ័យជាមិនខានទេ

« បាទ ចៅហ្វាយ »

« យ៉ាងមិចហើយទិញបានហើយឬនៅ?? » ដោយសារតែយូរហើយមិនទាន់បានឃើញជុងគុកគេត្រឡប់មកវិញដូច្នេះនាយតូចក៏សម្រេចចិត្តដើរទៅរកប្ដីរបស់ខ្លួនដែលកំពុងតែឈរនៅមុខហាងផ្កាមួយកន្លែងទាំងទឹកមុខស្មឹងស្មាតនិងតានតឹងជាខ្លាំងក៏ព្រោះតែអម្បាញ់មិញនេះរវល់តែឈ្លោះគ្នាជាមួយនិងក្មេងស្រីម្នាក់នោះធ្វើអោយគេខាតកម្លាំងអស់មិនតិចទេ

« មិនអីទេ ហ្យុងវុនគេទៅសម្រួលរួចរាល់អស់ហើយយើងត្រឡប់ទៅវិញទៅអូនហត់ហើយ » ដៃមាំកៀកទៅលើស្មាតូចហើយសម្លេងបែបញិញក់ក៏បានបន្លឺឡើងដើម្បីយកចិត្តយកថ្លើមភរិយាបណ្ដូលចិត្តខ្លួនបន្តិច ព្រោះថាថ្ងៃនេះគេចំណាយលុយរបស់រាងតូចអស់មិនតិចនោះទេ

« អញ្ចឹងយើងត្រឡប់ទៅវិញទៅ »

______________

@Condo

« លុយនៅក្នុងកាតនេះនៅសល់សម្រាប់ចាយតែមួយអាទិត្យទៀតប៉ុណ្ណោះ បើការផលិតនេះបរាជ័យច្បាស់ណាស់ថាពួកយើងទាំងអស់គ្នាច្បាស់ជាសុីអំបិលជាមិនខានទេ » ថេយ៉ុងហុចកាតទៅអោយជីមីនវិញទាំងទឹកមុខស្មើធេងលុយក៏ចំណាយជិតអស់ចំណែកឯរបស់ក៏មិនទាន់បានឃើញផលទៀត មួយអាទិត្យ!!តែមួយអាទិត្យទៀតតែប៉ុណ្ណោះមើលទៅតើវាអាចដំណើរការបានដែលឬទេ??

« មិនអីទេខ្ញុំផលិតវាតែមួយយប់ប៉ុណ្ណោះ មើលទៅយប់នេះខ្ញុំប្រហែលមិនបានគេងទេ....ពេលដែលគេងកុំភ្លេចដណ្ដប់ភួយអោយក្រាស់ៗផងណ៎ា » ដៃកំពុងតែរៀបចំប្រដាប់ប្រដាលគ្រឿងទេសរបស់ខ្លួនទាំងយកចិត្តទុកដាក់ប៉ុន្តែមាត់ក៏មិនភ្លេចផ្ដែផ្ដាំនិងដាស់តឿនរាងតូចអោយមើលថែខ្លួនផង គ្រាន់តែមិនបានគេងជាមួយគ្នាមួយយប់សោះផ្ដែផ្ដាំមើលតែទៅធ្វើសង្រ្គាមទៅហើយ

« ដឹងហើយៗ លោកនិយាយធ្វើមើលតែខ្ញុំនេះជាក្មេងទៅហើយរឿងបែបនេះទោះលោកមិនប្រាប់ក៏ខ្ញុំចេះធ្វើខ្លួនឯងដែល » ហុឺយ ថេយ៉ុងនេះមិនចេះស្វីតអីបន្តិចសោះគ្រាន់តែប្ដីចង់ធ្វើអោយបរិយាកាសរ៉ូមែនទិចបន្តិចក៏មិនបានដែលតែថាធ្វើបែបនេះវារាងខុសពេលវេលាបន្តិចមែនហើយព្រោះថាមើលទៅកាន់ខ្សែភ្នែករបស់មនុស្សពីរនាក់ទៀតកំពុងតែសម្លឹងមកមើលពួកគេទាំងពីរដូចជាខុសពីធម្មតាខ្លាំងណាស់ តិចល៎ចង់សម្លាប់ពួកគេទាំងពីរបំបិទមាត់ទេដឹងតែបើសម្លាប់ក៏ល្អដែលកុំអោយមកស្វីតខុសពេលអញ្ចឹងទៀត

អភូតហេតុផ្ដើមស្នេហ៍🍁🍓 [ Complete✅ ]Место, где живут истории. Откройте их для себя