ភាគ9 : យើងមិនចូលចិត្តអាល្អិតនោះទេ

444 46 0
                                    

ម៉េាង11ព្រឹក_

រាងកាយតូចស្តេីងកំពុងតែមមាញឹកជាមួយការងាររបស់ខ្លួនមិនងេីបក្បាល គេយកចិត្តទុកដាក់ជាមួយការងារនេះណាមិនលេងសេីចដូចយ៉ុងគីនេាះទេ។ រាងតូចបន្តធ្វេីការទាំងមិនដឹងថាពេលនេះម៉េាងប៉ុន្មានទៅហេីយទេ

« ជីមីន.... » បុរសម្នាក់ហៅជីមីនជីមីនពីក្រេាយខ្នង ស្របពេលជីមីននៅតែឈ្ងេាកមុខជាមួយឯកសារនៅទ្បេីយធ្វេីដូចជាមិនបានលឺគេហៅនេាះទេ ទេីបបុរសនេាះហៅបន្ត

« ជីមីន... »

« បា-បាទ » ជីមីនភ្ញាក់ងាកមករកគេយ៉ាងលឿន តែធ្វេីអេាយជីមីនស្ទេីតែភ្នឹកជាមួយរាងសង្ហារបស់នាយ ខ្ពស់ស្រទ្បះរាងកាយហាប់ណែន មិនតែប៉ុណ្ណេាះគេថែមមានថ្ពល់ខួចទៀតផង

« លេាកហៅខ្ញុំធ្វេីអី » ជីមីនទាញខ្លួនឯងពីការស្រម៉ៃមកវិញ ទេីបសួរទៅកាន់នាយដែលកំពុងតែឈរញញឹមបង្ហាញ់ថ្ពល់ខួចអេាយជីមីនមេីល។

បុរសសង្ហាម្នាក់នេះឈ្មេាះថាដុងជុនអាយុ25ឆ្នាំជាបុគ្គលិកធ្វេីការនៅទីនេះ

« ឯងទៅញុាំបាយជាមួយយេីងទេ »

« តែខ្ញុំមិនទាន់ឃ្លានទេ » ជីមីនញញឹមតបវិញ

« តែពេលនេះម៉េាង11ហេីយ »

« ម៉េាង11..! » ជីមីនលាន់មាត់ភ្ញាក់ផ្អេីល សេាយចុងដៃអាវសម្លឹងនាទ្បិកាដែលជាប់ដៃទាំងភ្ញាក់ផ្អេីល មិននឹកស្មានថាខ្លួនឯងធ្វេីការទាំងភ្លេចបាយភ្លេចទឹកចឹងសេាះ

« ឯងទៅទេ? » នាយញញឹមសួរបញ្ជាក់

« ទ-ទៅ »

« គេទៅជាមួយខ្ញុំហេីយ លេាកទៅម្នាក់ឯងចុះ » រាងតូចមិនទាន់ទាំងឆ្លេីយផង ស្រាប់តែរាងក្រាស់ដេីរចូលមកកាត់សម្តីមុនបាត់ ដៃទាំងគូជ្រែងហេាប៉ៅសម្លឹងមុខបុរសនេាះមិនដាក់

« បាទ » បុរសនេាះអេានគំបាបបន្តិចរួចដេីរចេញទៅបាត់

« លេាកកេីតឆ្គួតស្អីទៀតហេីយ » ក្រេាយពីបុរសនេាះចេញទៅបាត់ជីមីនសម្លក់មុខរាងក្រាស់ថ្លែ ក្នុងចិត្តកំពុងតែខឹងហេតុអីនាយចេះតែមកចេះដឹងរឿងផ្ទាល់ខ្លួនគេសម្បេីមម្ល៉េះ

ត្រកូលមីន🔥💫Where stories live. Discover now