ភាគ20 : គឺជាខ្ញុំ

469 46 3
                                    


« មីនកូន កូនកុំកេីតអីអេាយសេាះណា ហុឹក...ៗ » អ្នកស្រីអង្គុយឈ្ងេាកមុខយំសសឹក អាណិតដល់កូនប្រុសដែលកំពុងតែនៅក្នុងបន្ទប់សង្គ្រេាះបន្ទាន់មិនដឹងជាយ៉ាងម៉េចទេ ព្រឹកមិញសេីចសប្បាយជាមួយគ្នាសេាះ បែរជាមកជួបរឿងបែបនេះទៅវិញ

« អូនសម្រួលអារម្មណ៍សិនទៅ កូនមីនប្រាកដជាមិនអីទេ មនុស្សល្អដូចជាកូនយេីងមិនងាយកេីតអីងាយទេ » លេាកម្ចាស់ដែលមាននាមជាប្តីទាញប្រពន្ធមកអេាប ទះខ្នងតិចៗដេីម្បីផ្តល់កម្លាំងចិត្ត អារម្មណ៍របស់គាត់ពេលនេះក៏មិនខុសពីប្រពន្ធដែរ គ្រាន់តែគាត់មានជាតិជាមនុស្សរឹងមាំ ក្នុងនាមជាមនុស្សប្រុសមិនចង់បង្ហាញទឹកភ្នែកអេាយអ្នកណាឃេីញទ្បេីយ

ចំណែករាងក្រាស់នាយអង្គុយអេានមុខចុះ ស្តាប់សំទ្បេងយំរបស់ម្តាយ ទឹកមុខរបស់នាយធ្លាក់ចុះ ក្នុងចិត្តចាប់ផ្តេីមមានចិត្តអាណិតដល់ជីមីនដែលជួបរឿងបែបនេះ ក្នុងចិត្តបន់ស្រន់អេាយរាងតូចផុតពីគ្រេាះថ្នាក់ ទេាះបីជាពួកគេទាំងពីមិនដែលត្រូវគ្នាជួបឈ្លេាះៗក៏ពិតមែន តែអារម្មណ៍ពេលនេះមិនដូចមុនទេ អារម្មណ៍ពេលនេះគឺជាអារម្មណ៍ដែលព្រួយបារម្ភ អន្ទះសាចង់ដឹងស្ថានភាពរបស់អ្នកនៅក្នុងបន្ទប់សង្គ្រេាះបន្ទាន់ខ្លាំងណាស់...។

ចំណែកក្រុមគ្រូពេទ្យនៅក្នុងបន្ទប់សង្គ្រេាះបន្ទាន់ឯណេះវិញ កំពុងតែញាប់ដៃញាប់ជេីងព្យាយាមជួយជីវិតមនុស្ស អំពូលភ្លេីងបំភ្លឺចំចំណុចវះកាត់ កាំបិតនិងកន្ត្រៃផ្លាស់ប្តូគ្នាម្នាក់ម្តងពីដៃគ្រូពេទ្យ។ កន្លងផុតទៅអស់ជាច្រេីនម៉េាងនៅក្នុងបន្ទប់សង្គ្រេាះបន្ទាន់ នៅតែមិនទាន់មានគ្រូពេទ្យណាម្នាក់ចេញមកប្រាប់ពីស្ងានភាពរបស់អ្នកជំងឺទាល់សេាះ បណ្តេាយអេាយអ្នកដែលកំពុងទួញសេាកនៅខាងក្រៅរងចាំទាំងអន្ទះសា...

ក្រាក...!

ទ្វាបន្ទប់សង្គ្រេាះបន្ទាន់បេីកដេាយដៃវិជ្ជបណ្ឌិតម្នាក់ ដេីរចេញមកទាំងទឹកតានតឹង លេាកម្ចាស់និងនាយកំលេាះយ៉ុនគីមិនចាំយូប្រញ៉ាប់ក្រេាកទៅសួរពីស្ថានភាពរបស់ជីមីនភ្លាម..ៗៗ

« លេាកគ្រូពេទ្យកូនរបស់ខ្ញុំយ៉ាងម៉េចហេីយ » លេាកម្ចាស់ញ័រដៃញ័រជេីងរងចាំស្តាប់ដំណឹងពីគ្រូពេទ្យ ទឹកមុខបង្កប់ដេាយការព្រួយបារម្ភយ៉ាងធំធេងរវាងឪពុកនិងកូន។ គ្រូពេទ្យដេាះម៉ាស់ចេញ សម្លឹងសាច់ញាតិរបស់អ្នកជំងឺហេីយរៀបរាប់÷

ត្រកូលមីន🔥💫Where stories live. Discover now