ភាគ14 : ឯងឈឺយើងសប្បាយចិត្ត🔞

519 36 0
                                    

ជីមីនបន្តធ្វេីការរបស់ខ្លួន ភ្នែកទាំងគូសម្លឹងឯកសារពីមួយទៅមួយទាំងយកចិត្តទុកដាក់ រហូតដល់បុគ្គលិកចាប់ផ្តេីមចេញទៅម្តងមួយៗរហូតដល់អស់ មេឃចាប់ផ្តេីមងងឹតទៅហេីយនៅតែមិនឃេីញរាងក្រាស់ដេីរចេញពីអូហ្វីសរបស់នាយទៀត

បន្ទាប់ពីគិតមួយសន្ទុះទេីបជីមីនដេីរគេីមៗសំដៅទៅបន្ទប់នាយ បេីកទ្វាចូលថ្នមៗ ខ្លាចថារំខានដល់អ្នកនៅខាងក្នុង តែគ្រប់យ៉ាងគឺអត់ទេ គឺនាយកំពុងតែឈរសម្លឹងទៅក្រៅបង្អួចកញ្ជក់មេីលធ្លុះដល់ទេសភាពខាងក្រៅដែលគ្របដណ្តប់ទៅដេាយផ្ទៃមេឃងងឹតនាពេលរាត្រី ជំនួសអេាយព្រះច័ន្ទចេញមកបំភ្លឺសកលលេាកវិញម្តង។

« លេាកមិនអីទេមែនទេ » រាងតូចដេីរសន្សឹមៗទៅរកនាយក្នុងគេាលបំណងលួងលេាមនេះឯង តែអ្នកណាទៅដឹងទៅគឺនាយងាកមកសម្លឹងមុខជីមីនមិនដាក់ភ្នែក

« ឯងមកសេីចចំអកយេីងហេស » នាយងាកមកញញឹមចម្អកអេាយខ្លួនឯង កែវភ្នែកសម្លឹងទៅជីមីនក្នុងន័យគិតថាជីមីនប្រាកដជាមកចំអកនាយ ក្នុងនាមខ្លួនជាកូនបង្កេីតម្នាក់ដែរតែបែរជាត្រូវការស្តីបន្ទេាសពីប៉ារបស់ខ្លួនមិនលួសថ្ងៃទៅវិញ អន់ជាងកូនចិញ្ជឹមដែលគ្មានជាប់សាច់ឈាមនេាះទៅទៀត។

« ទេ! ខ្ញុំមិនដែលសេីចចំអកលេាកម្តងទេ មានតែលេាកម្នាក់ទេដែលគិតបែបនេះ » រាងតូចនិយាយដេាយសំទ្បេងស្រាលៗគេមកសម្របសម្រួលមិនមែនមកឈ្លេាះគ្នាដូចកាលមុនៗទេ

« មិនដែលចឹងហេស? ប្រហែលជាសមចិត្តឯងហេីយដែលក្លាយជាកូនសំណព្វប៉ាម៉ាក់របស់យេីងនេាះ » រាងក្រាស់និយាយទាំងសេីចដេីមករចម្អកអេាយខ្លួន មិនយល់ថាហេតុអីខ្លួនឯងដូចជាមិននៅក្នុងកែវភ្នែកប៉ារបស់គេទល់តែសេាះ

« ហេតុអីគិតបែបនេះ ប៉ាម៉ាក់ស្រទ្បាញ់លេាកខ្លាំងណាស់ លេាកឈប់គិតអគតិបែបនេះទៀតទៅ ទៅផ្ទះវិញជាមួយខ្ញុំ ប៉ាម៉ាក់ចាំផ្លូវ » រាងតូចនៅតែរក្សាធម៍ត្រជាក់និយាយសម្របសម្រួលក្រែងបុរសម្នាក់នេះអារម្មណ៍ល្អទ្បេីងវិញ

« ទៅផ្ទះ? យេីងមានផ្ទះដែរហេស? » រាងក្រាស់ជ្រួញចិញ្ជេីមឌឺអេាយរាងតូចដែលកំពុងឈរនៅចំពេាះមុខរបស់នាយ

ត្រកូលមីន🔥💫Where stories live. Discover now