បន្ទាប់ពីទទួលដំណឹងថាជីមីនផុតគ្រេាះថ្នាក់ហេីយ អ្នកប្រុសនិងអ្នកស្រីដេីរចូលទៅមេីលកូនក្នុងបន្ទប់អ្នកជំងឺ តែខុសអីតែយ៉ុនគីគេនៅអង្គុយសំកុកនៅក្រៅបន្ទប់អ្នកជំងឺធ្វេីភ្នែកភ្លឹះៗ ក្នុងចិត្តកំពុងតែមានអារ្មណ៍ថាខុសឆ្គងយ៉ាងម៉េចមិនដឹង ដែលធ្វេីបាបរាងតូចដល់ថ្នាក់នេះ អ្នកណាទៅដឹងទៅភ្លេចគិតថាជីមីនខ្សេាយស្រាប់ផងដេាយសារតែនាយរំលេាភ ហេីយមកធ្វេីបាបអេាយពុលទ្បានទៀត គិតចុះគិតទ្បេីងគឺនៅតែដដែលហ្នឹងរឿងវាបានកន្លងផុតទៅហេីយ អង្គុយខ្វល់ចិត្តក៏គ្មានបានការអីដែរ ទេីបនាយទាញទូរស័ព្ទចេញមកដេីម្បីខលទៅនរណាម្នាក់...។
« ហាទ្បូអូនសម្លាញ់ » នាយអង្គុយនិយាយទូរស័ព្ទជាមួយសង្សារធ្វេីព្រងេីយ មិនខ្វល់ពីជីមីនសេាះហ្មងណ៎រ
« បងទេីបតែនឹកឃេីញអូនទេឬ » ស៑ូហ្វាតបចេញពីខ្សែរទូរស័ព្ទទាំងសម្តីង៉ក់ងរតូចចិត្តដែលសង្សារទុកខ្លួនចេាល ដូចមិនខ្វល់ពីចិត្តរបស់នាងទល់តែសេាះ
« បងសុំទេស គឺដេាយសារតែអ្នកផ្ទះមានបញ្ហា ទេីបបងមិនបានទៅរកអូន » នាយនិយាយដេាយសំទ្បេងស្រាលស្រទន់លួងលេាមចិត្តសង្សាដែលខុសស្រទ្បះពីពេលនិយាយជាមួយជីមីនគឺមានពាក្យគំរេាះគំរេីយប៉ុណ្ណេាះ
« នៅផ្ទះបងមានបញ្ហាអីទៅ »
« គឺជីមីនគេចូលពេទ្យ »
« awwតេីគេឈឺអីទៅ? » នាងធ្វេីជាភ្ញាក់ផ្អេីលព្រួយបារម្ភសួរសុខទុក្ទជីមីន ទាំងដែលក្នុងចិត្តកំពុងតែសេីចសប្បាយដែលដឹងថាអ្នកដែលខ្លូនស្អប់ចូលពេទ្យ
« អូនកុំខ្វល់ពីគេអី មនុស្សដូចជាគេមិនស្លាប់ងាយៗទេ » នាយនិយាយទាំងមិនខ្វល់ខ្ជីលគិតច្រេីន ព្រេាះនាយដឹងហេីយថាក្មេងម្នាក់នេះមិនស្លាប់ងាយៗទេ
« អេាយអូនទៅមេីលគេទេ »
« មិនបាត់ទេ ខាតពេលពួកយេីងដេីរលេងណាស់ »
« ចា៎ស អូនចាំបងណា »
« បាទ » តបហេីយនាយកំលេាះចុចទូរស័ព្ទបិទដេីរចេញដេាយមិនចូលទៅមេីលជីមីនទាំងដែលការពិតខ្លួនឯងជាអ្នកបង្ករ បែជាទៅជួបសប្បាយជាមួយសង្សារធ្វេីព្រងេីយ