// ល្ងាច....! //
សូមី កំពុងតែជិះឡាន ត្រលប់ទៅផ្ទះ នាងតូច ញញឹមញញែមម្នាក់ឯង ដោយមានសុភមង្គល ព្រោះក្តីប្រាថ្នាតែមួយក្នុងឆ្នាំនេះ គឺប្រលងឲ្យជាប់បានសញ្ញាប័ត្រ យកទៅបង្ហាញឪពុកម្តាយរបស់នាងដែលរង់ចាំនាងនៅឯព្រះវិហារ។ នាងតូច លើកដៃចាប់កាន់ផ្លាកឈ្មោះរបស់ខ្លួនឯងហើយសើចញញឹមទាល់តែដល់ភូមិគ្រឹះ។" ខ្ញុំមកវិញហើយម៉ែដោះ..." នាងក្រមុំ ដើរមកសៀៗម៉ែដោះ ដែលកាន់អំបោស រៀបនឹងទៅសម្អាតនៅអាងទឹក។
" មកហើយហេស៎? ឆាប់ទៅងូតទឹកទៅនឹងបានមកញាំបាយ..."
" ហើយនេះម៉ែដោះទៅណា? "
" ទៅសម្អាតអាងទឹកបន្តិច! "
" ចាំខ្ញុំធ្វើវិញ! ម៉ែដោះទៅធ្វើអីផ្សេងទៅ អាងទឹកវារអិល ម៉ែដោះកុំទៅ..." នាងដាក់កាតាបចុះ ហើយកាន់អំបោសនិងប្រដាប់កើបសម្រាមរត់ទៅអាងទឹកយ៉ាងលឿនស្លេវ។កាយតូច ដងយកស្លឹកឈើងាប់ៗចេញពីអាងទឹក ដោយមិនទាន់ផ្លាស់ឈុតសិស្សសាលាចេញនៅឡើយ។ នាងគ្រាន់តែចង់ឲ្យគ្រប់គ្នាក្នុងផ្ទះនេះ សម្លឹងមកនាងដូចជាមនុស្សម្នាក់ធម្មតា មិនមែនជាសត្វចម្លែកនោះទេ។ ស្រីតូច ដឹងពេញទ្រូង ថាគ្រប់គ្នាដែលរស់នៅក្នុងភូមិគ្រឹះនេះ គិតថានាងលក់ខ្លួនដើម្បីលុយ ទើបនាងចង់ប្រើប្រាស់សកម្មភាពធ្វើការប្រចាំថ្ងៃមកបង្ហាញថានាងមិនបានលក់ខ្លួនព្រោះតែលុយ នាងមិនដែលប៉ងចង់បានប្រាក់ពីជីមីន មិនដែលចង់បោកគេយកលុយនោះទេ។
" អ្នកណាធ្វើស្អីនៅអាងទឹកទាំងយប់?? " សម្លេងបរុសប្លែក ដែលនាងមិនដែលឮពីមុនមក ស្រែកសួរដោយបញ្ជាំងពិលពីក្រោយខ្នងសូមី នាងតូច ងាកក្រោយទៅខ្វាច់ ក៏ឃើញមនុស្សប្រុសមាឌខ្ពស់ស្រឡះ សង្ហារខាបព្រលឹង កំពុងឈរសម្លឹងមើលមកនាង។
" គឺនាង? "
" លោក...លោក...? " សូមី ញ័រមាត់ទទ្រើក ដៃសងខាងក្តាប់អំបោសជាប់ ព្រោះអ្នកដែលឈរពីមុខនាង គឺជាថេយ៉ុង មនុស្សប្រុសដែលភ្ចុងកាំភ្លើងដាក់ជីមីន ហើយវាយគេឲ្យបែកមាត់កាលពីថ្ងៃមុន។" នាងធ្វើស្អីនៅត្រង់ហ្នឹង? "
" ខ្ញុំ-ខ្ញុំសម្អាតអាងទឹក..."
" ម៉េចមិនបើកភ្លើង? តិចពស់ចឹកស្លាប់! "
" នៅទីនេះមានពស់ដែរឬ? "
" នាងល្អិត នាងមិនដឹងទេអ្អេះថានៅក្រោយអាងទឹកមានសត្វស្អីខ្លះ? ក្នុងទឹកនេះមានក្រពើណា មកវិញឲ្យឆាប់..." ថេយ៉ុង ឈរស្តីឲ្យនាងញ៉ែតៗ ធ្វើដូចខ្លួនឯងជាម្ចាស់ផ្ទះអ៊ីចឹង។" ហ្អឹកហ្អឹក..." គ្រាន់តែឮថាមានពស់និងក្រពើ សូមី ឈរយំដង្ហក់ដូចគេវាយដប់ដំបងអ៊ីចឹង។
" វាស្អីរបស់នាង? ម៉េចមិនឆាប់ដើរមក ចង់ឲ្យពស់ចឹកស្លាប់ណាស់មែនទេ? "
" អ្ហឹកៗ ខ្ញុំខ្លាចពស់ចឹក....ជួយខ្ញុំផង..."
" ជួយយ៉ាងម៉េច?? " ថេយ៉ុង ឈរឱបដៃ ក្រញ៉ាញ់ខួរហើយ មិនដែលជួបស្រីអី ដូចនាងល្អិតនេះទេ គេនិយាយតែបន្តិចក៏ជឿស្លុង គ្មានការគិតអ្វីសោះ។" អ្ហឹកៗ ជួយនាំខ្ញុំចែញពីទីនេះផងទៅ..."
" ហេតុអីខ្ញុំត្រូវជួយនាង? " គេចងចិញ្ចើម ព្រោះគេគ្មានហេតុផលអីដែលត្រូវជួយនាងឡើយ ជាញាតិក៏មិនមែន ។
" អ្ហឹកៗ ជួយខ្ញុំយកតែបុណ្យទៅ ហ្អឹកៗ ជួយក្មេងដូចខ្ញុំបានបុណ្យច្រើនណាស់ណា៎ណាពូ...."
" មិញថារកជួយហើយ ឮហៅខ្ញុំពូ ឈប់ជួយ..."
" ហ្អាយ៎....មិនមែនហៅពូទេ មិញខ្ញុំច្រលំតើ...." សូមី ញ័រជើងទទ្រើក នាងក្រឡេកមើលជុំវិញខ្លួន ឃើញទឹកហៀដាបដល់ជើង រឹតតែភ័យ យប់ក៏ងងឹតហើយ បើមានពស់មែន នឹងចឹកនាងស្លាប់ទេ? នាងមិនចង់ស្លាប់ទេ។ថេយ៉ុង មិនចង់និយាយច្រើន ដើរទៅក្បែរសូមី ប្រើដៃតែម្ខាង លើកពរនាងដើរចេញពីអាងទឹកមក។
" អា្ហយ...." នាងស្រែកចាច តោងក-ថេយ៉ុងជាប់ សុខៗមកលើកពរនាងចឹង នាងភើតពោះភ័យដល់ស្លេកមុខ។
" ប៉ុណ្ណឹងក៏ខ្លាចដែរនាងល្អិត..."
" ខ្ញុំមិនមែនឈ្មោះនាងល្អិតទេ.."
" ហើយឈ្មោះអី? "
" សូមី...មកណេស៎..." ជីមីន ស្រែកពីក្នុងផ្ទះហៅនាងទាំងមុខក្រហមងាំង។ សូមី រុញថេយ៉ុងចេញពីនាង ដោយសារតែគេឈរកៀកនាងពេក ស្រីតូច រត់ត្រហេបត្រហបមករកជីមីន គេក៏យកដៃជូតទឹកភ្នែកឲ្យនាងស្រាលៗដោយសម្លក់ថេយ៉ុង កំពុងឈរមើលទាំងមុខញញឹម។
" កើតអីទើបយំ? "
" ហុឹកៗ ប្រុសម្នាក់នោះប្រាប់ខ្ញុំថាក្នុងអាងមានពស់ ហើយមានក្រពើទៀត..."
" អាចង្រៃ កើតរោគស្អីហែងទៅបំភ័យក្មេងឲ្យយំហ្នឹងហាស៎? " ជីមីន ឱបសូមី រួចស្រែកជេថេយ៉ុង ចម្ងាយ។
" នរណាដឹងថាក្មេងរបស់ឯង ជឿយើងមែនទែន..." គេតបដោយមុខញញឹមច្រឡើម៩ ក្បែរដប់ ហើយដើរទៅខាងក្រោយភូមិគ្រឹះបាត់។
" អ្ហឹកៗ មានពស់មែនហ៌? "
" គ្មានទេ កុំជឿអាហ្នឹងបោកទេ..."
" ហើយលោកម្ចាស់ ចេះបោកទេ? "
" ចេះ! ចេះបោកនាងលើពូក..."
" អ្ហឹកៗ លោកម្ចាស់និយាយអីស្តាប់អត់យល់ទេ..."
" មិនបាច់យល់ទេ អនុវត្តន៍តែម្តងទៅ..." ជីមីន លើកពរនាងតូច ឡើងទៅខាងលើ ស្រីក្រមុំ យំរហេមរហាមឱបកគេសម្ងំស្ងៀមៗឲ្យគេពរតាមសម្រួល។
" មើលវា វាពរ មើលតែពរកូនង៉ែតហើយអានេះ..." លោកផាក ស្រដី ទាំងហួសចិត្តដល់ប៉ែត កូនប្រុសគាត់មួយៗកើតរោគអី ម្នាក់ៗងប់តែជាមួយស្រីគ្រប់គ្នា។
YOU ARE READING
ប្រមាញ់ស្នេហ៍សាតាន |រដូវកាលទី១|
Romanceគេបានលង់ស្រលាញ់នាង ស្របពេលបេះដូងគេបានដាក់អ្នកផ្សេងរួចទៅហើយ។