35

417 15 0
                                    

// ក្លឹប! //

*ទីង!!
សម្លេងជល់កែវបន្លឺឡើង ស្របពេលនាងក្រមុំ គ្រងរ៉ូបខ្លីត្រឹមភ្លៅពណ៍ខ្មៅរឹបរាង វែលខ្នងពាក់កណ្តាលចង្កេះ ជាមួយស្បែកជើងកែងចោតពណ៍ក្រហមស្រស់រលោងស្រិលដូចកញ្ចក់ បបូរមាត់ក្រហមឆេះ លើកកែវស្រាអកចូលមាត់ ទាល់តែអស់ ទើបទម្លាក់លើតុខោនធឺដោយកម្លាំងខ្លាំង។

" កន្លែងរបស់ឯង លែងមានស្រាហើយមែនទើបមកដល់ទីនេះ? "
  " យ៉ាងម៉េច? ចង់មកលេងបងម្តងមិនបានឬ? " សានសាន ញញឹមពេបមាត់ ច្រត់ដៃទ្រចង្ការ សម្លឹងទៅជីមីន ដែលឈរស៊កដៃចូលហោប៉ៅដោយឬកឡូយ។

" មកលេងបង? " ជីមីន ឲ្យសញ្ញាទៅដេន គេក៏ចាក់ស្រាវីស្គីមួយកែវ ឲ្យចៅហ្វាយ ដែលរង់ចាំទទួលអកចូលបំពង់កមួយក្អឹក ទើបនិយាយបន្ត។
  " ស្លៀកពាក់បែបនេះ ប្រយ័ត្នអាឆ្កែឆ្កួតថេយ៉ុង វាកម្ចេចកាសុីណូ ឯងចោលទៅ! ហើយឯណាសេម? កុំប្រាប់ថាមកតែឯងណា! "
  " សេមរវល់! ទោះអូនមកតែម្នាក់ឯង ក៏គ្មានអ្នកណាហ៊ានក្អកជាមួយដែរ..." សានសាន ខាំបបូរមាត់ យកម្រាមដៃចង្អុលដាក់ចូលក្នុងកែវស្រា រួចបង្វិលដុំទឹកកកមួយជុំ។ នាងនិយាយយ៉ាងជឿជាក់ ព្រោះយ៉ាងណា សត្រូវក៏មិនហ៊ានប៉ះពាល់នាងដែរ មានបងប្រុសនិងលោកប៉ា ចាំការពារទៅហើយ នាងក៏ធំធាត់ឡើងមកជាមួយស្ថានភាពពោពេញដោយគ្រោះថ្នាក់ វាហាក់បីដូចជាសាំុទៅហើយ។

" យប់មិញឮថា មានគេចាប់សូមីទៅ! ដឹងថាជាអ្នកណាទេ? "
" គ្មានតម្រុយទេ! បងទៅដល់មិនឃើញពួកវាទេ! "
" ចុះសូមី? "
" របួសបន្តិចបន្តួច បងគិតថាពួកវាចង់គំរាមកំហែងសូមី រឿងអីម្យ៉ាង! "
  " សត្រូវបងច្រើនយ៉ាងនេះ មិនដឹងជាអាមួយណាអ្នកធ្វើទេ..."
  " ជួនកាលអាចជា បងប្រុសសំណព្វចិត្តឯងក៏ថាបាន..."
" បងថេយ៍  មិនពាក់ព័ន្ធទេ! "
" កាន់ជើងសំបើមណាស់! " ជីមីន សើចហួសចិត្តឡើងមក ពេលឃើញសានសាន ខឹងច្រឡោតតូងៗ គ្រាន់តែគេដាក់ការសង្ស័យទៅលើថេយ៉ុង។

" សង្វេកណាស់ ជា បងប្រុសម្នាក់ដែរ តែប្អូនមិនដែលស្រលាញ់សោះ..." ជីមីន និយាយឡើងមក  ធ្វើឲ្យសានសាន មិនបានតប គ្រាន់តែញញឹមញញែមសម្លឹងមុខបងប្រុសធំ មិនមែននាងមិនស្រលាញ់ជីមីនទេ ប៉ុន្តែនាងគ្រាន់តែស្រលាញ់ថេយ៉ុង លើសគេមួយជំហៀកប៉ុណ្ណោះ លើសតែម៉ាញិបទេ។
  " សង្វេកណាស់ មានបងប្រុសដល់ទៅពីរនាក់ ម្ង៉ៃៗខាំគ្នាដូចឆ្កែ..." សានសាន ដកលុយពីកាបូប ញាត់ចូលកែវស្រា ហើយក៏ដើរចេញទៅយ៉ាងឈ្លើយតែម្តង។
  // ល្ងាច//

សូមី ចេញពីសាលា នាងឈររង់ចាំជីមីន មកទទួលព្រោះចាំពាក្យគេប្រាប់នាងកាលពីព្រឹក។ កាន់យូរទៅៗក៏មិនឃើញគេមក ភ្លាមនោះក៏មានឡានស្ព័រពណ៍ក្រហមមួយគ្រឿងបើកសម្តៅមកឈប់ពីមុខនាងល្អិត ធ្វើឲ្យអង្គរក្សដែលតាមការពារស្រីតូចចេញមកឈរក្បែរដើម្បីរក្សារសុវត្ថិភាពនាងក្រមុំ។
  " អ្នកប្រុសថេយ៍..." កូនចៅទាំងអស់ក៏គោរពគេភ្លាម។
  " ជីមីន ឲ្យយកមកទទួលនាង..." នាយកម្លោះគ្រងឈុតអាវសូតពណ៍ខ្មៅ ប្រឡះឡេវអាវ២គ្រាប់ខាងលើបង្ហាញដើមទ្រូងហាប់ណែន កំពុងតែឈរទល់មុខនាងល្អិត និយាយប្រាប់ដោយស្នាមញញឹម។
  " ប៉ុន្តែ...."
  " នៅឈរអេសអុញរកអី? គេកំពុងរង់ចាំនាង ឆាប់ឡើងពួកយើងយឺតហើយ..."
  " អ្នកប្រុស..."
  " យើងមិនយកនាងទៅលក់ទេ ពួកឯងទៅវិញទៅ! " ដោយឃើញកូនចៅជីមីន ព្រួយបារម្ភអំពីស្រីតូចពេកគេក៏ងាកទៅសម្លក់ រួចចាប់កដៃសូមី ញាត់ចូលឡាន ហើយបើកចេញទៅបាត់។

" លោកកំពុងតែទៅណា? " សូមី ឱបកាតាបជាប់ ភ្នែកមិនហ៊ានសម្លឹងមុខគេចំឡើយ ព្យាយាមសម្លឹងទៅផ្លូវ ដើម្បីចំណាំថាគោលដៅរបស់មិត្តរួមដំណើរកំពុងសម្តៅទៅទីណា។
  " មិនបាច់ខ្លាចទេ! យើងមិនចាប់នាងសុីឡើយ! "
  " ....." សូមី ខ្ចឹបមាត់មិនហ៊ាននិយាយអី នាងភ័យពេលគេជាន់ហ្វ្រាំងឡានលឿនទៅៗ ម្រាមដៃញ័រទទ្រើកលូកយកទូរស័ព្ទនៅក្នុងកាតាប បំណងខលទៅរកជីមីនសុំជំនួយ ប៉ុន្តែក៏ត្រូវថេយ៉ុង ចាប់បានហើយបោះទៅបាំងខាងក្រោយ។

" ហ្អឹក...លោកចង់ធ្វើអី? "
" តើនាងគិតថាយើងនឹងធ្វើអីនាង? " 
" ឈប់ឡានទៅ..."
"...."
" អ្ហឹកៗ ខ្ញុំប្រាប់ឲ្យលោកឈប់ឡាន..." ថេយ៉ុង មិនតបគេញញឹមចុងមាត់ពេលបន្លាចសូមី បានម្តងទៀត ហើយក៏ជាន់ហ្វ្រាំងឡានរឹតតែលឿន ដោយកាច់ចង្កូតបត់មួយទំហឹង បណ្តាលឲ្យនាងល្អិតជ្រមិលខ្លួនបុកនឹងទ្វារឡានផ្លោងទៅបុកបាំងខាងមុខ។
  " អ៊ូយ...."
  " អ្ហាយ៎....លែង...អ្ហឹកៗ ចង់ធ្វើអី?? " សូមី ស្រែកសំឡុតពេលគេចូលមកជិត ស៊កដៃទៅក្រោមខ្នងរាងស្តើង សូមី រើបម្រះ យកងាប់រស់ ធ្វើថេយ៉ុង ក្តក់អណ្តាតម៉ួម៉ៅបន្តិច។

  " យើងគ្មានចំណូលនឹងស្រីល្ងង់ដូចនាងទេ! "
  " ហ្អឹក...." នាងពេបមាត់យំអណ្តឺតអណ្តក ថេយ៉ុង គ្រាន់តែដាក់ខ្សែក្រវាត់ឲ្យនាងប៉ុណ្ណោះ។
  " ឡាននៅខាងមុខ....អ្ហាយ៎..." សម្លេងស្រួយស្រេះ ស្រែកមួយទំហឹង នាងបើកភ្នែកធំៗ ទើបចាប់អារម្មណ៍ថាថេយ៉ុង គេមិនបានឈប់ឡាន ហើយនៅបើកលឿនដដែលទើបមានឡានមួយបើកមកពីខាងមុខសម្តៅមករកពួកគេតែម្តង។

// ងឺតតតត....គ្រាំង.....//
  " ហ្អឹក....."

ប្រមាញ់ស្នេហ៍សាតាន |រដូវកាលទី១|Where stories live. Discover now