" ចំជាស្រីប្រមឹកមែនហើយ! " នាយកម្លោះជញ្ជក់មាត់យ៉ាងម៉ួម៉ៅពេលដែលនាងតូចគេងលក់បាត់ ស្ងាត់មាត់ឈឹង លែងតបស្តីជាមួយនឹងគេទៀត។
" គេងពិតមែន..." ជីមីន ញញឹមតិចៗយកដៃផាត់សក់នាងតូចសៀតនឹងគុម្ពត្រចៀក ហើយក៏ផ្លាស់ប្ដូរសម្លៀកបំពាក់ឲ្យសូមី ហើយក៏ដាក់ខ្លួនដេកឱបនាងដល់ព្រឹក។// ថ្ងៃថ្មី //
ព្រះអាទិត្យរះស្រាងៗបញ្ចេញពន្លឺមកលើផែនដីដោយពណ៍មាសស្រស់ត្រកាល ព្រះអាទិត្យបញ្ចេញពន្លឺជះរស្មីដល់អគារខ្ពស់សន្លឹមនានាក្នុងទីក្រុង ក្នុងនោះក៏មានអគារខ្ពស់ជាងគេទាំងអស់ កំពុងបិទវាំងននពណ៍ខ្មៅសន្សឹមៗ ត្បិតរស្មីព្រះអាទិត្យរះរំខានដំណេករបស់នាងល្អិតរបស់គេណាស់។
" អ្ហឹម...." កាយតូច ដេកបែរទៅរករាងក្រាស់ នាងឈ្មុសឈ្មុលនិងទ្រូងហាប់ណែន គេចពីពន្លឺព្រះអាទិត្យ ស្របពេលអ្នកម្ខាងទៀត លើកភួយដណ្តប់ឲ្យនាង សូមី លូកដៃក្តោបភួយឃ្លុំក្បាលជិត សម្ងំដេកបន្ត ។
" ដេកត្រមួកណាស់! "
" ផាច់..." ជីមីន ទះគូថសខ្ចីញេញមួយដៃទាំងគ្រឺតក្នាញ់ សូមី រើបម្រះព្រូសប្រាស់ៗ ដកដង្ហើមធុញទ្រាន់ ពេលមានអ្នករំខាន។" កុំរំខានមើស៎..."
" ងើបឡើងនាងល្អិត..."
" ថ្លង់ហាស៎...អ៊ូយ..." សូមី ស្ទុះក្រោកអង្គុយ សម្លក់មុខជីមីន ដោយយកដៃញីភ្នែកទាំងម៉ួម៉ៅ ប៉ុន្តែពេលបានឃើញគេហើយ នាងនៅស្ងៀម អង្គុយមើលមុខគេបន្តិច គេក៏ឪនមកថើបថ្ពាល់នាងមួយខ្សឺតទាំងនឹករលឹក។
" លោកម្ចាស់? លោកម្ចាស់មកវិញហើយ? "
" អ្ហឹម...យើងមកតាំងពីយប់មិញម្ល៉េះ ហើយក៏បានជួបស្រីប្រមឹកម្នាក់ផងដែរ..."
" ហេតុអីលោកម្ចាស់មិនប្រាប់សូមីមុន? "
" សឺត...មាននឹកយើងទេ? " គេមិនឆ្លើយសំណួរនាង ព្យាយាមរកសំណួរផ្សេងមកសួរប្តូរប្រធានបទ។
" នឹកណាស់! " ស្រីតូច សម្លឹងមុខគេចំ ហើយនិយាយទាំងបេះដូងឈឺអួលណែន រាប់តាំងពីវិនាទីដែលគេឡើងយន្តហោះទៅ នាងទាំងបារម្ភ ទាំងភ័យ ហើយក៏ខ្លាចគេប្រែចិត្តទៅមានស្រីផ្សេង ពិសេសគូរដណ្តឹងរបស់គេដែលនៅអ៊ីតាលី។
" បើនឹកយើង ហេតុអីក៏មុខក្រៀម?? " នាយកម្លោះជ្រួញចិញ្ចើមដាក់សូមី នាងមិនតបគ្រាន់តែញញឹម ហើយក្រោកចេញពីពូកយ៉ាងស្ងៀមស្ងាត់។
" នាងកើតអីសូមី? " រាងក្រាស់ ក្រោកតាមហើយដើរមកឱបរាងស្តើងពីក្រោយ ដែលនាងកំពុងរើសសម្លៀកបំពាក់របស់ខ្លួន។ សូមី លេបទឹកមាត់លាក់ភាពឈឺចាប់ ការតូចចិត្តកប់ក្នុងទ្រូង ហើយក៏លើកដៃវាសទឹកភ្នែកចេញពីថ្ពាល់ឲ្យស្អាត មុននឹងឆ្លើយតបទៅគេ។
" ខ្ញុំសប្បាយចិត្តពេក! ដែលលោកម្ចាស់មកវិញ! "
" សប្បាយចិត្តពេកដល់យំអ៊ីចឹងឬ? ឆ្លើយប្រាប់យើងឲ្យត្រង់មក នរណានិយាយអីប្រាប់នាង? ឬក៏មានអ្នកធ្វើបាបនាង? "
" គ្មានអ្នកណាធ្វើបាបខ្ញុំទេ...គ្រាន់តែខ្ញុំចង់រក្សារគម្លាតពីលោកម្ចាស់!! " នាងបេះដៃគេចេញ ជីមីន មិនយល់សម្តីនាង ក្រសោបនាងទុកក្នុងទ្រូង ពរនាងមកដាក់លើតុ ឲ្យប្រឈមមុខជាមួយគេ និយាយគ្នាឲ្យយល់សាច់ការជាងនេះ។" នាងកើតអី? "
" លោកម្ចាស់គួរតែប្រាប់ខ្ញុំមុន ថាលោកម្ចាស់មានគូរដណ្តឹងហើយ..."
" អ្នកណានិយាយប្រាប់នាង? "
" លោកម្ចាស់លាក់បាំងខ្ញុំ ធ្វើឲ្យខ្ញុំជាប់ឈ្មោះថាដណ្តើមរបស់គេហើយ..."
" អាថេយ៍ ជាអ្នកប្រាប់នាងមែនទេ?? "
" ហេតុអីក៏មិនប្រាប់ខ្ញុំ? " នាងតូច ពេបមាត់ងើយមើលមុខគេដោយការឈឺចាប់ ស្របពេលលើកដៃជូតទឹកភ្នែកចេញពីថ្ពាល់ថ្នមៗ។
" ក្មេងល្ងង់...."
" ហុឹក! មែនខ្ញុំល្ងង់..."
" ល្ងង់ម្ល៉េះ គេនិយាយបីបួនម៉ាត់នាងក៏ជឿ..."
" ភ័ស្តុតាងក៏មាន! ក្នុងបន្ទប់លោកម្ចាស់មានសំឡីអនាម័យ ហើយនិងរបស់មនុស្សស្រី បញ្ជាក់ថាលោកម្ចាស់មានគូរដណ្តឹងរួចហើយ..."
" ហើយបើក្នុងបន្ទប់យើងមានក្រេមលាបមាត់ នាងចោទថាយើងជាខ្ចើយឬអី?? "
" អ្ហឹកៗ ខ្ញុំមិនដឹងទេ! ហុឹក...លែងខ្ញុំទៅ ខ្ញុំខ្លាចគូរដណ្តឹងលោកម្ចាស់អន់ចិត្ត..."
" ហើយនាងមិនអន់ចិត្តទេអ្ហេះ?? " គេឱបនាងយ៉ាងណែន ព្យាយាមសួរនាងជារឿយៗដោយមិនបកស្រាយហេតុផលអីទាំងអស់។
" ខ្លួនខ្ញុំតូចទាប គ្មានសិទ្ធិអន់ចិត្តនឹងលោកម្ចាស់ទេ..."
" បើមិនអន់ចិត្តហើយយំរកអី? " គេដាក់ត្រូវចំណុចពេក នាងក៏ស្ងាត់មាត់ ជូតទឹកភ្នែកចេញយ៉ាងលឿន។" នាងនៅជាមួយយើង សម្តីយើងនាងមិនស្តាប់ ទៅស្តាប់សម្តីអាថេយ៍??? "
" អ្ហឹកៗ លោកម្ចាស់ចង់និយាយថា គេនិយាយកហុកខ្ញុំមែនទេ?? "
" ហើយនាងធ្លាប់ត្រូវវាបោកអត់? " ជីមីន ឪនមកចាប់ចង្ការនាងល្អិតសួរ សូមី ធ្វើមុខភ្លឹះៗ ព្រោះថេយ៉ុង ធ្លាប់និយាយកហុកនាងម្តង រឿងអាងទឹកមានពស់នោះ។ ប៉ុន្តែទោះគេកហុកនាងរឿងជីមីន មានគូរដណ្តឹង នាងក៏ជឿ ព្រោះក្នុងបន្ទប់មនុស្សប្រុសមានសំឡីអនាម័យ បានន័យថាម៉េច?? ទិញមកប្រើខ្លួនឯងមែន?
" ឈប់យំ! ឈប់ឆ្កួត ចង់ដឹងស្អីសួរយើង កុំជឿពាក្យវាពេក..."
" អ្ហឹកៗ ចឹងលោកម្ចាស់មានគូរដណ្តឹងនៅអ៊ីតាលី ពិតអត់? "
" បើមានមែន ស្មានថាយើងមកម្នាក់ឯងហេស៎?? "
" ហើយម៉េចក៏ក្នុងបន្ទប់លោកម្ចាស់មានសំឡីអនាម័យ? "
" របស់សានសាន! "
" របស់បងស្រីសានសាន ហេតុអីនៅក្នុងទូរខោអាវលោកម្ចាស់? "
" ជម្រិតសួរយើង ធ្វើដូចជាប្រពន្ធ..." សំណួររបស់គេ ធ្វើឲ្យនាងគាំងតបលែងចេញ ក៏ស្ងៀមយកតែម្តង។
YOU ARE READING
ប្រមាញ់ស្នេហ៍សាតាន |រដូវកាលទី១|
Roman d'amourគេបានលង់ស្រលាញ់នាង ស្របពេលបេះដូងគេបានដាក់អ្នកផ្សេងរួចទៅហើយ។