54

345 14 0
                                    


// រសៀល...//

  " ខ្ញុំទៅខាងក្រោមហើយណា៎! " សូមី និយាយឡើង ដោយស្ថិតនៅក្នុងរង្វង់ដៃលោកម្ចាស់សំណព្វចិត្តខ្លួន ដែលគេងឱបក្រសោបនាងនៅលើគ្រែ។ បន្ទាប់ពីយល់ចិត្តគ្នាច្រើនម៉ោងរួចមក គេក៏នៅឱបរឹតនាងមិនឲ្យនាងធ្វើអីបានសោះ។
  " ទៅធ្វើអី? "
  " ជួយម៉ែដោះធ្វើម្ហូប...."
  " មិនបាច់ទេ គេងកំដរយើង! " គេបិទភ្នែកឈ្មុសឈ្មុលថើបកញ្ចឹងកនាងជញ្ជក់ដល់ជាំក្រហមពេញគ្រប់កន្លែង។

" តែលោកម្ចាស់ភ្ងាក់ហើយ! "
" យើងមិនខ្វល់! "
" លោកម្ចាស់កំពុងរំអួយដាក់សូមីហ៎? " នាងតូចលើកបាតដៃក្រសោបមុខគេឡើងញញឹមសួរទាំងមានក្តីសុខ។
  " យើងមិនបានរំអួយ..."
  " ហ្អិហ្អិ...."
  " សើចអី? "
  " គឺសើចលោកម្ចាស់ហ្នឹង មិនបានរំអួយតែមិនឲ្យខ្ញុំទៅខាងក្រោម..." នាងតូចលូកដៃឱបគេវិញយ៉ាងណែន បើគេមិនឲ្យទៅហើយ ប្រកែកដល់ស្អែកក៏គេហាមនាងមិនឲ្យទៅដដែរ ប្រុសផ្តាច់ការនេះ។

" សូមី នាងថាទៅយើងមានកូនប៉ុន្មាននាក់ល្អ? " គេដេកគងដៃមើលពិដាន ដៃម្ខាងទៀតឱបក្រសោបនាងតូចជាប់ទ្រូងមិនលែង។
  " មួយ..."
  " តិចណាស់! យើងខ្លាចគេអផ្សុក..."
  " ចុះពីរ? "
  " មិនគ្រប់ទេ..."
  " ចឹងបី? "
  " ក៏មិនគ្រប់ដែរ យើងចង់បានកូនច្រើនៗ..."
  " កូនដើមឆ្នាំចុងឆ្នាំទៅល្អទេ? "
  " ខ្ញុំមិនមែនមេជ្រូក! "
  " នាងថាខ្លួនឯង យើងមិនបាននិយាយ..."
 
  " លោកម្ចាស់ស្រលាញ់សូមីទេ? "
" ទាយមើល៍..."
  " និយាយមក ថាលោកម្ចាស់ស្រលាញ់គេ "
" មិននិយាយ...អ្ហឹម..." នាងបឺតមាត់គេម្តង  លើកនេះនៅហ៊ានខាំមាត់គេទៀត។
  " និយាយឥឡូវ....អ្ហឹកៗ "
  " អាណិតណាស់ ហេតុតែចង់ស្តាប់ពាក្យស្រលាញ់ពីយើង សុខចិត្តមកបឺតមាត់យើង..."
  " អ្ហឹកៗ និយាយលឿនមក ថាស្រលាញ់គេ.."
  " ពិនរំអួយណាស់..."
  " លោកម្ចាស់មិនស្រលាញ់សូមី....អ្ហឹកៗ "
  " ផាច់! ក្បាលខូច "
  " អ្ហឹកៗ បើមិននិយាយទេ គេនឹងយំឲ្យស្លាប់..."
  " យំទៀតទៅចឹង..." គេមិនលួង មិនតាមចិត្តនាង ធ្វើឲ្យនាងខឹងចង់ដាច់សរសៃឈាមទៅហើយ សូមី ឡើងជិះពីលើគេក្របួចកអាវគេ ជម្រិតសួរដោយមុខកាច ប៉ុន្តែកុំមើល ទឹកភ្នែកហូររហាម។
  " អ្ហឹកៗ ឲ្យឪកាសចុងក្រោយ សម្រាប់និយាយ...." ជីមីន ងើបក្រលាស់ខ្លួនឲ្យនាងតូចនៅពីក្រោមគេវិញម្តង ថែមទាំងឪនមុខចុះយកថ្ងាស់គេទៅអឹបនឹងថ្ងាស់នាង។
  " បាត់យំទៅពៅព្រលឹង..."
  " មិនស្រលាញ់ម៉េច ម្ង៉ៃៗតាមចង់ឆ្កួតមនុស្សហើយនេះ..." គេយកដៃជូតទឹកភ្នែកឲនយនាងស្រាលៗរួចថើបមួយខ្សឺត។
  " ស្រលាញ់គេមែនហ៎? "  
  " គិតថាយើងលេងសើច? "
  " យេស! " នាងងក់ក្បាលឆ្លើយយ៉ាងលឿន ក៏ទទួលក្រញ៉រពីគេឃ្លូស។

" ឡប់ៗមែន! " គេអស់ពាក្យអីនិយាយជាមួយនាងហើយ ទង្វើគេស្តែងៗមកនាងមើលមិនឃើញ ដូច្នេះគ្មានអីត្រូវចរចារនោះទេ ទើបរំកិលខ្លួនចុះពីនាង ប៉ុន្តែសូមី រហ័សឱបកគេជាប់យ៉ាងណែន។
  " ហ្អឹកៗ ចង់ទៅណា? "
  " បើនិយាយមិនចូលគ្នាដដែរ នៅធ្វើអី? "
  " លោកម្ចាស់ខឹងសូមីហ៎? "
  " មិនបានខឹងទេ! "
  " អ្ហឹកៗ កុំខឹងគេ! គេរករឿងព្រោះខ្លាចលោកម្ចាស់ឈប់ស្រលាញ់....គេចង់ឮពាក្យហ្នឹងចេញពីមាត់លោកម្ចាស់ប៉ុណ្ណោះ..."
  " ឥឡូវឮហើយ សប្បាយចិត្តទេ? "
  " ប្រាកដជាសប្បាយចិត្តហើយ! " នាងឆ្លើយយ៉ាងលឿន ស្រវាឱបគេណែនៗ ធ្វើឲ្យជីមីន គ្រឺតនាងលើសដើម។

" យប់នេះគេងទីនេះហើយ..."
" លោកម្ចាស់..."
" យើងចង់នៅជាមួយនាង... " គេញញឹមច្រឡើមដាក់នាង ហើយក៏ឪនទៅថើបបបូរមាត់ស្រីតូចម្តងទៀត ហើយក៏បង្គាត់ភ្លើងស្នេហ៍ដ៏ក្តៅគគុកក្នុងបន្ទប់គេងជាមួយគ្នារហូតដល់ព្រឹក។

ប្រមាញ់ស្នេហ៍សាតាន |រដូវកាលទី១|Where stories live. Discover now