" យប់ហ្នឹងគេងនៅទីនេះហើយ ស្អែកចាំយើងជូនទៅរៀន! "
" ចាស៎! "
" យប់ជ្រៅដែរហើយ ឆាប់គេងទៅ! សឺត..." ជីមីន ពោលឡើងស្របនឹងលើកពរនាងច្រម៉ក់ពីលើភ្លៅទៅគ្រែគេង គេក្រសោបនាងតូចឱបក្នុងទ្រូង ម្រាមដៃស្រឡូន ចាប់ឱបរាងក្រាស់ជាប់ សម្ងំគេងក្នុងរង្វង់ទ្រូងដ៏កក់ក្តៅរបស់ជីមីន ដោយអារម្មណ៍សុវត្ថិភាព ហើយក៏គេងលក់យ៉ាងលឿន។// ថ្ងៃបន្ទាប់ //
" ពាក់អានេះហើយ បើមានអារម្មណ៍មិនស្រួល ចុចប៊ូតុងនេះ កូនចៅរបស់យើងដែលនៅជិតនាងបំផុត នឹងទៅជួយនាងពេលនាងត្រូវការជំនួយ! " ជីមីន បានយកនាឡិកាដៃមួយពាក់ឲ្យសូមី ដែលជាប្រព័ន្ធបច្ចេកវិទ្យាទំនើបថ្មី និងចុងក្រោយគេបង្អស់ ដែលមាន GPS និងលេខទូរស័ព្ទប្រកាសអាសន្ន ដែលគេរៀបចំសម្រាប់ការពារសូមី ជៀសវាងមិនឲ្យមានរឿងដូចល្ងាចមិញទៀត។
" អរគុណលោកម្ចាស់! "
" ឆាប់ទៅរៀនទៅ! បើមានបញ្ហាអីទូរស័ព្ទមករកយើងមុនគេ..."
" ល្ងាចចេញពីរៀនយើងមកយក! "
" ចាស៎! "
បាតដៃក្រាស់ឃ្មឹក ទម្លាក់លើសក់នាងតូចថ្នមៗ សូមី ញញឹមស្រទន់ទទួលយកបញ្ជារពីសាតាន ហើយក៏លាគេចុះពីឡានចូលទៅក្នុងសាលា ដែលមានកូនចៅរបស់ជីមីន នៅឈរយាមការ ដើម្បីរក្សាសុវត្ថិភាពដល់សូមី។
" ចៅហ្វាយ! " ដេន ដែលស្ងាត់ជាយូរនោះ ក៏ហើបមាត់និយាយម្តង។
" ចៅហ្វាយ មិនខ្លាចថាសូមី នឹងនាំទុក្ខមកដល់ចៅហ្វាយទេអ្ហេះ? "
" បើរឿងវាប្រុងនឹងកើត ក៏ឲ្យវាកើតទៅ..."
" ចៅហ្វាយស្រលាញ់ថ្នមម្លឹងៗ ចៅហ្វាយច្បាស់ជាមិនព្រមឲ្យកើតអីងាយៗទេ..."
" អាម៉ូលី..."
" សុំទោសចៅហ្វាយ ខ្ញុំនិយាយតាមការមើលឃើញទេ..."
" យើងគួរតែឆ្កៀលភែ្នករបស់ឯងចោលទើបល្អ..."
YOU ARE READING
ប្រមាញ់ស្នេហ៍សាតាន |រដូវកាលទី១|
Romanceគេបានលង់ស្រលាញ់នាង ស្របពេលបេះដូងគេបានដាក់អ្នកផ្សេងរួចទៅហើយ។