" ហាន់ សូមី..អឹស..." រាងកាយមាំស្ទុះងើបពីគ្រែអ្នកជម្ងឺ បូរមាត់ស្រែកហៅតែឈ្មោះស្រីតូចមិនឈប់ ធ្វើឲ្យអ្នកនៅកំដរតាមហៅគ្រូពេទ្យមកយ៉ាងលឿន។
" អាមីន ឯងយ៉ាងម៉េចហើយ? "
" សូមី យើងទៅរកនាង! " គេស្រវាងើបពីគ្រែ តែត្រូវថេយ៉ុង ចាប់ស្មាជាប់រុញឲ្យដេកវិញ។
" ពេទ្យហើយ! ឆាប់ពិនិត្យអាការៈគេទៅ! ឯងនៅឲ្យស្ងៀម៥នាទីទៅអានេះ! " ជីមីន ដេកស្ងៀមៗតាមបញ្ជារថេយ៉ុង ដែលក្តាប់ស្មាគេជាប់ខ្លាចគេកើតឆ្កួតរើបម្រះម្តងទៀត។" គ្មានអាការៈអ្វីគួរឲ្យបារម្ភទេ គេមានការចងចាំត្រលប់មកវិញហើយ ចូលរួមអបអរសាទរផង! " ឮសម្តីគ្រូពេទ្យ ជីមីន ក្រោកដើរចេញពីបន្ទប់សម្រាកយ៉ាងលឿន រកតែថេយ៉ុង លាគ្រូពេទ្យមិនទាន់។
" ឯងប្រញាប់ទៅស្លាប់ឯណាហាស៎? "
" យើងទៅរកនាង!! " គេដើរសម្តៅទៅរកឡាន ព្រោះក្នុងចិត្តចង់ជួបជាមួយសូមីណាស់។
" មិនបាច់តាមរកនាំតែហត់ទេ ឲ្យអាដេន និងម៉ូលីទៅសើុបហើយ ឯងត្រលប់ទៅផ្ទះសម្រាកយកកម្លាំងរង់ចាំស្តាប់ដំណឹងពីពួកវាទៅ..." ថេយ៉ុង សរុបសេចក្តីចូលគានបើកចេញទៅវិមានផាក ។// វិមានផាក //
" ចៅហ្វាយ..." នាយកម្លោះជំនិតទាំង២ ឪនគោពថេយ៉ុងនិងជីមីន ដោយកាន់សឺមីមួយក្នុងដៃ។
" អង្គុយចុះមកហើយនិយាយអីដែលពួកឯងដឹង! "
" របាយការណ៍ស្លាប់របស់សូមី ដែលមន្ទីរពេទ្យចេញមកឲ្យចៅហ្វាយកាលពី៣ឆ្នាំមុននោះ គឺក្លែងក្លាយទេទាន៎! "
" ប្រមុខជុងគុក បាននាំអ្នកនាងសូមីទៅមន្ទីពេទ្យមួយកន្លែងនេះ ខ្ញុំបានសើុបមកហើយ អ្នកនាងសូមីមានអាការ:ភ្លេចភ្លាំង ទើបត្រូវតាមដានសុខភាពមួយរយៈពេលយូរ! " ម៉ូលី អធិប្បាយដោយហុចរូបថតមួយសន្លឹកដែលជុងគុកនាំសូមីចូលក្នុងមន្ទីពេទ្យ។
" វាអាចមិនចងចាំរឿងពីមុនៗទេ? " ថេយ៉ុង សួរបន្ថែម។
" ខ្ញុំបានសួរដុកទ័រផ្ទាល់ខ្លួនអ្នកនាងសូមីហើយចៅហ្វាយ..."
" បានការយ៉ាងម៉េច? "
" អ្នកនាងសូមី មិនចងចាំអ្វីឡើយ សូម្បីតែឈ្មោះរបស់ខ្លួនឯង ហើយប្រមុខជុងគុក បានអះអាងថាខ្លួនឯងជាបងប្រុសបង្តើតរបស់អ្នកនាងសូមី..." ដេននិយាយធ្វើឲ្យអ្នកស្តាប់កាន់តែក្រញ៉ាញ់ខួរ។
YOU ARE READING
ប្រមាញ់ស្នេហ៍សាតាន |រដូវកាលទី១|
Romanceគេបានលង់ស្រលាញ់នាង ស្របពេលបេះដូងគេបានដាក់អ្នកផ្សេងរួចទៅហើយ។