// ពេលល្ងាច //
នៅក្នុងកាសុីណូសានសាន កំពុងតែមានភាពអ៊ូអរព្រោះមានភ្ញៀវមកលេងជាប្រចាំ ហើយក៏មិនដែលមានរឿងជម្លោះអីដែរ ព្រោះមានការការពារបានយ៉ាងល្អ។
" បងស្រីៗ ចង់ទៅណា? " សេមរត់ត្រហេបត្រហបតាមសានសាន ដែលក្រវីសោឡានសើរចេញយ៉ាងឡូយ។
" ថយមើស៎! ថ្ងៃនេះយើងចង់ទៅក្រៅ! " នាងក្រមុំបបូរមាត់ក្រហមឆេះ ស្លៀករ៉ូបវែលខ្នងពណ៍ខ្មៅ ខ្លីត្រឹមភ្លៅជាមួយស្បែកជើងកែងពណ៍ក្រហមមើលទៅនាងកាន់តែទាន់សម័យ។" ឲ្យខ្ញុំទៅជាមួយទេ? "
" មិនបាច់! ឯងមើលកន្លែងឲ្យល្អ មានការអីខលហៅយើង! "
" ចឹងចាំខ្ញុំឲ្យកូនចៅទៅតាមការពារ..."
" មិនបាច់!យើងចង់ទៅម្នាក់ឯង មួយភ្លែតយើងមកវិញហើយ! "
" តែ...."
" តែស្ករស្អីចូលទៅមើលភ្ញៀវយើងឲ្យឆាប់! " សានសាន ដេញដោយសម្លេងកាច ទើបសេម ថយក្រោយមើលចៅហ្វាយស្រីក្រមុំ បើកឡានស្ព័រចេញទៅតែម្នាក់ឯង។ ទោះបារម្ភពីសុវត្ថិភាពសានសាន តែក៏មិនហ៊ានល្មើសបញ្ជារនាង។រាងស្តើងដើរចូលហាងលក់សំភារៈបុរាណមួយកន្លែង នាងរើសថាសឌីសចម្រៀងនៅសម័យដើមមកកាន់មើលពិនិត្យបីបួនដង ទើបសម្រេចចិត្តដើរទៅកន្លែងគិតលុយ ហាក់បីដូចជាជាប់ចិត្តនឹងរបស់នេះណាស់។
សានសាន ដើរចេញពីហាង ក៏ឃើញក្មេងប្រុសតូចម្នាក់អាយុប្រហែល៤ឬ៥ឆ្នាំអង្គុយនៅគៀនហាងដោយសភាពប្រឡាក់ដីប្រឡូស។
" បងស្រីៗ ឲ្យខ្ញុំសុំអីញាំផងបានទេ? ខ្ញុំឃ្លានណាស់ហ្អឹកហ្អឹក..." គ្រាន់តែគេក្រឡេកឃើញនាងភ្លាមក៏រត់មកសំពះយំទួញសោកដាក់នាងភ្លាម។
" ខ្ញុំឃ្លានណាស់! អត់បានញាំអីច្រើនថ្ងៃមកហើយ..."
( អូនឃ្លានហាបងសានសាន យើងទៅញាំអីល្អអត់?? )
ខណៈពេលដែលក្មេងប្រុសសុំទាននោះលន់តួនាង សានសានក៏នឹកដល់ទម្រង់មុខក្មេងប្រុសម្នាក់ទៀតកាលពីអតីតកាល។" ហ្អឹកហ្អឹក! "
" កុំយំ! " បបូរមាត់នាងញ័រទទ្រើក ដាក់ដៃលើស្មាក្មេងតូចថ្នមៗហើយនាំគេទៅអង្គុយលើបង់សាធារណ:មួយកន្លែង។ សានសាន ក៏បានទិញសាំងវិចពីឡានលក់អាហារតាមផ្លូវឲ្យគេញាំ។
" ញាំទៅ..."
" អរគុណបងស្រី...."
" មួយៗទៅប្រយ័ត្នអួល..." សានសាន ហាមប្រាមទាំងមុខបារម្ភព្រោះគេឪនខាំញាត់មាត់ដូចមិនបានទំពារសោះ។
YOU ARE READING
ប្រមាញ់ស្នេហ៍សាតាន |រដូវកាលទី១|
Roman d'amourគេបានលង់ស្រលាញ់នាង ស្របពេលបេះដូងគេបានដាក់អ្នកផ្សេងរួចទៅហើយ។