47

420 13 0
                                    

// ថ្ងៃថ្មី //

" ខ្ញុំទៅសាលាហើយ ម៉ែដោះ..."
" ចាស..ប្រឹងប្រែងបញ្ចេញសមត្ថភាពឲ្យអស់ណា៎! "
" ចាសម៉ែដោះ! " សូមី ញញឹមខ្ជឹប ស្ពាយកាតាបដើរចូលឡានទំនើបរបស់ជីមីន ដើម្បីទៅសាលារៀន។ ធ្មេចបើកៗនាងក៏ដល់ថ្ងៃប្រលងបញ្ចប់ការសិក្សារវិទ្យាល័យទៅហើយ។
  " ជុប៎..." បបូរមាត់ពណ៍ក្រហមស្រាលៗ ឈ្ងោកទៅថើបលើថ្ពាល់នាយកម្លោះដែលអង្គុយមើលឯកសារនៅក្នុងថេបលេតរបស់ខ្លួន។ ជីមីន ទុកការងារមួយឡែក លើកនាងល្អិតមកដាក់លើភ្លៅដ៏កក់ក្តៅរបស់គេ ហើយញញឹមផ្អែមៗទៅរកនាង។
" ថ្ងៃប្រលងត្រូវបញ្ចេញឲ្យអស់ពីសមត្ថភាព លទ្ធផលបែបណាក៏យើងទទួលយកបានទាំងអស់! "
" លោកម្ចាស់ចិត្តល្អណាស់! "
" យូរហើយទើបដឹង? "
" ហឺម...កុំរករឿងគេ..." សូមី ស្រដីឡើង ស្របពេលឡានឈប់នៅរបងសាលារៀនល្មម។

" សូមីទៅរៀនហើយ! "
" ប្រឹងប្រែងឮទេ? ល្ងាចយើងមកទទួល! "
" ចាស! បាយៗលោកម្ចាស់..." នាងល្អិតនិយាយលាគេ រួចថើបថ្ពាល់គេមួយខ្សឺតទើបចេញមកខាងក្រៅ។ សូមី ដើរចូលបន្ទប់ប្រលងដោយភ័យផងអរផង នាងលួចបន់ស្រន់ក្នុងចិត្តដោយសុំឲ្យវិញ្ញណប៉ាម៉ាក់នាងជួយឃុំគ្រងនាងកុំឲ្យភ័យរហូតធ្វើកិច្ចការមិនបាន។

    ការប្រលងក៏ចាប់ផ្តើមនិងប្រព្រឹត្តទៅរហូតដល់ម៉ោងចុងក្រោយ។ សូមី ដើរចេញពីបន្ទប់ប្រលងដោយដកដង្ហើមយ៉ាងធូរស្រាល ទីបំផុតនាងប្រលងចប់ហើយ។

រាងស្តើងឈរចាំអ្នកមកទទួល ខណៈពេលដែលសាលារៀនត្រូវបិទទ្វារ ហើយកូនសិស្សខ្លះក៏មានឪពុកម្តាយមកទទួលយកទៅ រហូតនៅសល់តែមួយចំនួនតូច ដែលនៅរង់ចាំយូរដូចនាង។

// ទីត...ទីត...//

សម្លេងសុីផ្លេឡានបន្លឺឡើង ស្របពេលរាងតូច ងាកមុខទៅឃើញឡានជីមីន ចតអែបនៅលើផ្លូវ គេចុះពីឡាន ដើម្បីឆ្លងមកទទួលនាងតូច សូមី ញញឹមស្រស់ប្រិមប្រិយ លាដៃដាក់គេហើយក៏រង់ចាំភ្លើងស្តុបដើម្បីទៅរកគេដូចគ្នា។
  " លោកម្ចាស់... "
  " យើងរវល់ការងារបង្ហើយ ឲ្យនាងចាំយូរហើយ"
  " អត់អីទេ ខ្ញុំដឹងថាលោកម្ចាស់រវល់ការងារ...ហិហិ " នាងសើចស្រស់ដាក់គេ ហើយក៏ឡើងឡាន ដោយជីមីន បើកនាងទៅកាន់ភោជនីយដ្ឋានមួយកន្លែងល្បីបំផុតក្នុងប្រទេស។

ប្រមាញ់ស្នេហ៍សាតាន |រដូវកាលទី១|Where stories live. Discover now