"When the going gets tough, the tough get going" Unknown
ជីមីនដើរចេញពីផ្ទះដោយថ្មើជើងនិងបាតជើងទទេរ ទាំងវិញ្ញាណមិននៅក្នុងខ្លួន
គេដើរទៅតាមខ្សែរអំបោះពណ៍ក្រហមដែលកំពុងរិតចងជាប់នឹងចង្អុលដៃទៅទីណាក៏មិនដឹង ហើយខ្សែអំបោះមួយនេះក៏ស្រដៀងនឹងខ្សែដៃsoulmate
រវាងគេនឹងថេយ៉ុងគេមិនមាត់អ្វីច្រើនបានត្រឹមលួចឆ្ងល់ក្នុងចិត្ត រួចបន្ដដំណើររបស់គេទៅមុខបន្ដទៀត អ្វីដែលចម្លែកសម្រាប់គេពេលនេះនេះ តើគ្រប់គ្នាទៅណាអស់ហើយ? ហេតុអីបានជាស្ងាត់ម្លេះ?
ក្រោយមកជីមីនបំភ្លេចរឿងទាំងនោះចោលរួចដើរទៅតាមខ្សែរអំបោះដែលកំពុងចងជាប់នឹងចង្អុលដៃ គេដើរទៅមុខយឺតៗតិចៗ មុននឹងលើកខ្សែរទាំងនោះមើល ប៉ុន្ដែអ្វីដែលធ្វើឲ្យគេជ្រួញចិញ្ចើមគឺ ខ្សែទាំងនេះដូចកំពុងប្រឡាក់ឈាម ឬមួយគេមើលច្រឡំ?
មួយសន្ទុះក្រោយមក ជីមីនភ្ញាក់ពីភ្លឹកវិញ ប៉ុន្ដែបែរជាឃើញខ្លួនឯងកំពុងឈរនៅជិតបង្កាត់ដៃស្ពានទៅវិញ
ខួរក្បាលរបស់គេពេលនេះកំពុងលោតសំណួរពេញក្បាល គេមកដល់កន្លែងនេះដោយរបៀបណា? គេបិទភ្នែកក្រវីក្បាលខ្លួនឯង គេស្រវាំងភ្នែកឬ?
ខណ:ពេលដែលឈរគិតម្នាក់ឯងសុខៗ ជីមីនស្រាប់
តែក្រឡេកឃើញរាងតូចរបស់ក្មេងប្រុសម្នាក់អាយុស្របាលគេ កំពុងអង្គុយបែរខ្នងលើបង្កាន់ដៃស្ពាន់ អោនមុខចុះ មិននិយាយអ្វីជីមីនផ្អៀង.កទៅម្ខាង សម្លឹងមើលមនុស្សដែលកំពុងនៅពីមុខខ្លួនចម្ងាយប្រហែលប្រាំម៉ែត្រ មិនតែប៉ុណ្ណោះខ្សែរអំបោះដែលចងជាប់នឹងដៃគេ ក៏ត្រូវបានចងចង្អុលដៃក្មេងប្រុសម្នាក់នោះដូចគ្នា
ប៉ុន្ដែអ្វីដែលធ្វើឲ្យគេភ្ញាក់ផ្អើល នៅពេលក្មេងប្រុសម្នាក់នោះងាក់មុខមករកគេគឺជាថេយ៉ុង
ជីមីនញញឹមបន្ដិច មុននឹងឈានជើងបម្រុងដើរទៅរកថេយ៉ុងប៉ុន្ដែក៏ត្រូវអាក់បន្ដិច ពេលក្រឡេកឃើញឈាមហូរចេញពីគេមក្បាលរបស់ថេយ៉ុង ឯដៃជើងពោរពេញទីដោយស្នាមជាំ មិនតែប៉ុណ្ណោះជើងរបស់គេដូចកំពុងពិការ ពិការឬ!!! ?
![](https://img.wattpad.com/cover/322006898-288-k546059.jpg)
YOU ARE READING
The Villain Just Wanted To Be A Salted Fish || ( Yoonmin )
Fanfictionអ្នកណាទៅគិតទៅថា គ្រាន់តែគេចម៉ោងរៀនមកដេកផ្ទះអានប្រលោមលោកសោះ ស្អែកឡើងបែរជាក្លាយជា ជីមីន អាន់ណាសៀ តួចិត្តអាក្រក់ក្នុងរឿងដែលគេបានអានពីម្សិលមិញទៅ? GO AWAY!!! JUST LET ME SLEEP!!!! Start: 15/09/2022 End: បើចង់យកទៅtranslateឬយកគំរូសាច់រឿង សូមផ្ដល់ព័ត៍មាន...