Episode 29(Father And Son)

2.1K 189 70
                                    

"Whatever happens, happens. Don't stress" Unknown

ជីមីនដើរទៅបន្ទប់សិក្សារបស់រ៉ូុម៉ាន់ណាស្ងាត់ៗ ទៅ
ដល់ខាងមុខទ្វាគេរាងស្ទាក់ស្ទើរបន្ដិចមុននឹងរុញទ្វាយឺតៗ រួចអើតក្បាលចូលទៅខាងក្នុង កែវភ្នែករ៉េចុះរ៉េឡើង ស្វែងរកលោកប៉ារបស់ខ្លួន

"មានរឿងអីមែនទេជីមីន?"

សម្លេងនិយាយបង្ហើរចេញមកនៅពីក្រោយទ្វាធ្វើឲ្យ
ជីមីនភ្ញាក់បន្ដិច មុននឹងក្រឡេកទៅរកម្ចាស់សម្លេងយឺតៗ ញញឹមមិនសមដាក់ប៉ារបស់ខ្លួន

"ប៉ា!" គេហៅរ៉ូម៉ាន់ណាតិច សឹងមិនចង់ឮ

"ចង់ប្រាប់ប៉ាថាយ៉ាងមិចទៀតឬ?"

រ៉ូម៉ាន់ណាឈរអោបដៃ លើកចិញ្ចើមសម្លឹងមើលទៅកូនរបស់ខ្លួនដែលកំពុងដើរចូលមកខាងក្នុងទាំងអោនមុខចុះ​

"គឺកូនចង់មកបកស្រាយរឿងថ្ងៃនេះ"​ជីមីនឈរលេងអាវរបស់ខ្លួនទាំងអោនមុខចុះពេបមាត់តិចៗ

រ៉ូម៉ាន់ណាឮបែបនេះក៏ងក់ក្បាលបន្ដិចមុននឹងដើរទៅអង្គុយលើកៅអីនៅកន្លែងរបស់ខ្លួន​ ហើយសម្លឹងមើលមកជីមីនទាំងទឹកមុខមឺុងម៉ាត់​

ជីមីនលួចលេបទឹកមាត់ខ្លួនឯងបន្ដិច មិនដឹងថាយ៉ាងមិចដែរប៉ុន្ដែគេលួចស្រៀវឆ្អឹងខ្នងតែរហូតឲ្យតែ
ប្រឈមមុខជាមួយរ៉ូម៉ាន់ណា

"និយាយមក"​

រ៉ូម៉ាន់ណាបើកសិទ្ធិឲ្យជីមីននិយាយសិនមុននឹងផ្អែកដងខ្លួនទៅលើខ្នងកៅអី ប៉ុន្ដែទឹកមុខរបស់គេធ្វើឲ្យ
ជីមីនចង់អួលដើម.កយ៉ាងមិចមិនដឹង

"ប៉ា"​ជីមីនដើរមកជិតរ៉ូម៉ាន់ណាមុននឹងទាញជាវអាវរបស់រ៉ូម៉ាន់ណាតិចៗទាំងពេបមាត់ចង់យំ auraរបស់លោកប៉ារបស់គេដូចមានឥទ្ធិពលដល់ហើយ គេរកលេសតបមិនចង់កើតទេ តែរកយំជំនួសវិញ

ហើយពេលនេះទើបគេដឹងថាខ្លួនគេផ្ទាល់និងម្ចាស់ដើមខ្លាចបុរសម្នាក់នេះជាងស្អីទៅទៀត!!

"ហ្អឹម?" រ៉ូម៉ាន់ណាសម្លឹងមើលទៅជីមីនទាំងមិនមាត់ ចាំមើលថាកូនម្នាក់នេះចង់ប្រើលេសស្អីជាមួយគេទៀតហើយ​

នេះបើមិនមែនលោកនាយកតេមកប្រាប់ដំណឹងគេ ប្រហែលពេលនេះគេមិនដឹងថាមានរឿងអីកើតឡើងជាមួយកូនរបស់គេនៅសាលាផង

The Villain Just​ Wanted To Be A Salted Fish || ( Yoonmin )Donde viven las historias. Descúbrelo ahora