Episode 67(A Beginning Of Plan)

1.5K 201 61
                                    

"Your dream doesn't come with an expiration date. Take deep breath and try again" BTS Suga

ក្រោយចាកចេញពីបន្ទប់ទទួលភ្ញៀវ យ៉ូនគីដើរមកដល់បន្ទប់គេងរបស់ខ្លួន មុននឹងទម្លាក់ខ្លួនអង្គុយលើពូក ដកទូរស័ព្ទតបសារទៅជីមីនម្ដងទៀត

[ចុះប្រុងធ្វើអីបន្ដទៀត?]

យ៉ូនគីសម្លឹងមើលប្រអប់សាររបស់ខ្លួន បានមួយសន្ទុះទើបជីមីនតបសារមកវិញ

[រងចាំមើលអ្វីប្លែកក្នុងយប់នេះទៅ]

យ៉ូនគីជ្រួញចិញ្ចើមខ្លួនឯងបន្ដិច ស្នាមញញឹមគែមមាត់ញោចឡើងដោយមិនដឹងខ្លួន

ក្មេងនេះប្រុងធ្វើស្អីទៀតហើយ?

[មិនត្រូវការជំនួយទេហ្អេស៎?]

[ពីអ្នកណា?]

[ពីខ្ញុំ]

10នាទីក្រោយ

សារតបជាអក្សរត្រូវបានបញ្ជូនទៅជីមីន ប្រហែលដប់នាទី តែនៅតែគ្មានសម្លេងឆ្លើយតបពីអ្នកម្ខាងទៀត​ ទើបយ៉ូនគីក្រវីក្បាល ទុកទូរស័ព្ទទៅម្ខាង ងើបឈរទាញកន្សែងបម្រុងចូលងូតទឹក

តែភ្លាមៗសម្លេងតបសាររបស់អ្នកម្ខាងទៀតលោតឡើង បន្លឺពីផ្ទៃបន្ទប់

[រឿងនេះចាំនិយាយគ្នាថ្ងៃស្អែក]​

មើលការឆ្លើយតបរបស់ជីមីនរួច យ៉ូនគីសើចបន្ដិច ហើយដើរចូលទៅសម្អាតខ្លួនបាត់

_______________________________________

យប់ម៉ោងប្រាំបួនរសៀល

ជីមីនអង្គុយអោបខ្នើយលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវទាំងមាត់ពេបតិចៗ ក្បាលចេះតែងាក់ទៅរកមាត់ទ្វា រងចាំបងប្រុសរបស់ខ្លួនត្រឡប់មកវិញ

នេះប្រសិនបងប្រុសរបស់គេមិនដឹងថាគេត្រូវដេញចេញពីសាលាទេ ក៏គេមិនមកអង្គុយក្នុងទីនេះដែរ តែអ្នកណាទៅដឹងថា រឿងរ៉ាវវាទៅជាបែបនេះនោះ!!

គ្រាន់តែឮសម្លេងឡានបន្លឺឡើងនៅខាងក្រៅផ្ទះភ្លាម ជីមីនស្ទុះងើប ប្រញ៉ាប់រត់ទៅកាន់មាត់ទ្វា​ ក្បាលអើតចុះអើតឡើងក្រែងលោរឃើញវត្តមានរបស់ណាមជូន

ប៉ុន្ដែអ្វីដែលគេ​ គិតគឺខុសស្រឡះពីreality ព្រោះអ្នកដែលចេញមកពីក្នុងឡានមិនមែនជាបងប្រុសរបស់គេទេ តែជារ៉ូម៉ាន់ណា ប៉ារបស់គេនោះអី

The Villain Just​ Wanted To Be A Salted Fish || ( Yoonmin )Où les histoires vivent. Découvrez maintenant