"Never let someone's opinion become your reality" Unknown
ក្រោយពេលនាំថេយ៉ុងមកពិនិត្យនៅបន្ទប់សង្គ្រោះបឋមរួច ជីមីនកាន់ដៃរបស់ថេយ៉ុងមកខាងក្រៅដើម្បីទៅផ្លាស់សម្លៀកបំពាក់ ប៉ុន្ដែគេសង្កេតឃើញអាល្អិតម្នាក់នេះដូចមិនចង់ទៅយ៉ាងមិចមិនដឹង
លង់ស្នេហ៍ម៉ោងកីឡាឬយ៉ាងមិចនេះ?
ជីមីនមិនមាត់តើបានត្រឹមលួចគិតក្នុងចិត្តម្នាក់ រួចភ្នែកចេះតែងាកមើលថេយ៉ុងជារឿងៗ ចាំមើលថាគេចង់ធ្វើអី
"បង... មីន"ថេយ៉ុងខាំមាត់ទាញជាងអាវជីមីនតិចៗ
"ហឹម?"ជីមីនងាកក្រោយមើលមកថេយ៉ុង
"អើ.. ខ្ញុំចង់ទៅមើលការប្រកួត បងទៅដែលទេ?"
ជីមីនជ្រួញចញ្ចើមបន្ដិច នេះកុំប្រាប់ថាថេយ៉ុងចាប់ចិត្តប្រុសម្នាក់នោះណា៎ អូយ៎ចង់ខ្យល់.គ
"មិនទៅទេ"ថារួចបន្ដដើរទៅមុខបន្ដទៀតដោយមានថេយ៉ុងរត់តាមពីក្រោយ
"តែខ្ញុំចង់ទៅមើលនឹងគេបានម្ដងណា៎បង"គេធ្វើភ្នែកកូនឆ្កែដាក់ជីមីន
"ចឹងឯងទៅម្នាក់ឯងទៅ"គ្រាន់តែក្រវៀសភ្នែកឃើញភ្នែកកូនឆ្កែភ្លាម ជីមីនឈ្លក់ទឹកមាត់និយាយមិនចង់ចេញ
"ខ្ញុំមិនហ៊ានទេ"គេអោនមុខពេបមាត់ ឲ្យតែមានកម្មវីធីនៅក្នុងសាលា ចិត្តរបស់គេចង់ទៅខ្លាំងណាស់ ប៉ុន្ដែគេមិនហ៊ានសូម្បីតែដើរចេញក្រៅព្រោះខ្លាចមានគេធ្វើបាប
ណាមួយអ្នកដែលធ្វើបាបគេគិតថាគេប្រើសម្រស់ទាក់ទាញschool hunksដែលនៅក្នុងសាលាទាំង ដែលគេមិនដឹងរឿងអ្វីបន្ដិចសោះ ប្រសិនបើឲ្យគេទៅតែម្នាក់ឯង ដូចទៅឲ្យគេគក់យ៉ាងចឹង
"អត់ទៅតែម្ដងទៅ ចប់រឿង"ជីមីនតបទៅវិញទាំងអត់ជាតិរួចដើរទៅមុនបាត់
"ចិត្តអាក្រក់"ថេយ៉ុងធ្វើមាត់ស្រួចទាំងមុខស្អុយ រួច
ប្រញ៉ាប់រត់ទៅតាមជីមីនឲ្យទាន់ ព្រោះបងប្រុសម្នាក់នេះកម្ពស់ខ្ពស់ជាងគេតែបន្ដិចទេ តែដើរលឿននោះលឿនជីមីនដើរមកខាងមុខមុនថេយ៉ុងទាំងខំប្រឹងទប់ស្នាមញញឹម ញ៉ោះក្មេងម្នាក់នេះបានសម្រេចទៀតហើយ
![](https://img.wattpad.com/cover/322006898-288-k546059.jpg)
KAMU SEDANG MEMBACA
The Villain Just Wanted To Be A Salted Fish || ( Yoonmin )
Fiksi Penggemarអ្នកណាទៅគិតទៅថា គ្រាន់តែគេចម៉ោងរៀនមកដេកផ្ទះអានប្រលោមលោកសោះ ស្អែកឡើងបែរជាក្លាយជា ជីមីន អាន់ណាសៀ តួចិត្តអាក្រក់ក្នុងរឿងដែលគេបានអានពីម្សិលមិញទៅ? GO AWAY!!! JUST LET ME SLEEP!!!! Start: 15/09/2022 End: បើចង់យកទៅtranslateឬយកគំរូសាច់រឿង សូមផ្ដល់ព័ត៍មាន...