"Don't change your vide to fit in someone's life" Unknown
ថេយ៉ុងនៅពេលខ្លួនរើលេងបានបែបនេះ គេអស់
សង្ឃឹម ដេកសម្រក់ទឹកភ្នែក កែវភ្នែកសម្លឹងមើលទៅលើមេឃដែលងងឹតគ្មានសូម្បីតែពន្លឺនៅពេលដែលសុងហូបម្រុងនឹងចាប់សម្រាតខោរបស់ថេយ៉ុងចេញ ស្រាប់ស្រមោលរបស់អ្នកណាមកហក់ធាក់គេឲ្យខ្ទាតចេញពីថេយ៉ុងតែម្ដង
សុងហូដែលត្រូវដួលផ្កាប់ទៅលើដី ត្រូវងាកមកក្រោយរកមើលអ្នកដែលប្រហើនរំខានពេលវេលារបស់ខ្លួន តែក៏ត្រូវបើកភ្នែកធំៗ ភាំងនៅមួយកន្លែងពេលអ្នកដែលទាត់គេជាយ៉ូនគី អាតូនី ចំណែកអ្នកដែលកំពុងឈរនៅពីក្រោយជាជុងហ្គុក ដូរេន
ដោយឡែកគ្នីគ្នារបស់សុងហូនាំគ្នារត់ផាសក្រញាុំ មិនលើកលែងសូម្បីរ៉ូសាណានិងគ្នីគ្នារបស់នាង បើទោះបីជា នាងកំពុងរត់លាក់ខ្លួនក៏ដោយ តែពេលនេះនាងកំពុងគាំងក្នុងខ្លួននៅឡើយទេ
ករណីលើកនេះបន្សល់ទុកតែសុងហូប៉ុណ្ណោះដែលនៅប្រឈមជាមួយស្ថានភាពនេះម្នាក់ឯង
ទឹកមុខរបស់យ៉ូនគីពេលនេះគេដូចកំពុងចង់សម្លាប់នរណាម្នាក់យ៉ាងចឹង ម៉្យាងទៀតចំពោះជុងហ្គុកវិញ គេក្ដាប់ដៃ ភ្នែកឡើថក្រហម ដូចជាបិសាច ខ្លាំងជាងយ៉ូនគីទៅទៀត
"អាចង្រៃ!" ថារួចក៏ចូលទៅវៃសុងហូទាំងពីរនាក់តែម្ដង
មួយសន្ទុះក្រោយមក សុងហូដេកសន្លប់នៅលើដី ឈាមហូរចេញតាមច្រមុះ កម្រើកលែងរួច
"តេហៅឡានពេទ្យមក"ជុងហ្គុកបន្លឺឡើងល្មមឲ្យ
យ៉ូនគីឮ ឯយ៉ូនគីងក់ក្បាលជុងហ្គុកដើរស្ងាត់ៗមករកថេយ៉ុងដែលកំពុងដេកទាំងវេទនានៅលើដី សូម្បីតែដៃជើងក៏កម្រើកលែងកើត គេបន្ទន់ជង្គង់ចាប់លើកថេយ៉ុងតិចៗឲ្យមកអង្គុយលើភ្លៅ ដោះអាវក្រៅគ្របពីលើអ្នកម្ខាងទៀត
ថេយ៉ុងដែលនៅមានស្មារតីតិចតួចបំផុត បើកភ្នែកសម្លឹងមើលមុខព្រៀលៗមិនច្បាស់ រួចបង្ហើមសម្លឹងចេញមកខ្សាវៗ
"បងមីន!" បន្ទាប់អ្វីៗគ្រប់យ៉ាងក្លាយជាពិភពងងឹតសម្រាប់ថេយ៉ុង
![](https://img.wattpad.com/cover/322006898-288-k546059.jpg)
YOU ARE READING
The Villain Just Wanted To Be A Salted Fish || ( Yoonmin )
Fanfictionអ្នកណាទៅគិតទៅថា គ្រាន់តែគេចម៉ោងរៀនមកដេកផ្ទះអានប្រលោមលោកសោះ ស្អែកឡើងបែរជាក្លាយជា ជីមីន អាន់ណាសៀ តួចិត្តអាក្រក់ក្នុងរឿងដែលគេបានអានពីម្សិលមិញទៅ? GO AWAY!!! JUST LET ME SLEEP!!!! Start: 15/09/2022 End: បើចង់យកទៅtranslateឬយកគំរូសាច់រឿង សូមផ្ដល់ព័ត៍មាន...