Episode 50(Afraid)

1.7K 165 8
                                    

"Delete everything in your mind that is not moving you forward" Unknown

បន្ទាប់ពីកម្មវិធីនៅពេលយប់ ព្រឹកថ្ងៃអារម្មណ៍របស់
ជីមីនមិនល្អទាល់តែសោះ តាំងពីភ្ញាក់ព្រឹកឡើងគេកាន់អីក៏មិនជាប់ រហូតធ្វើឲ្យគេអត់បារម្មណ៍ពីអ្នកនៅទីក្រុងមិនបាន

ហើយពេលនេះក៏ជាពេលសម្រាប់ការធ្វើនំ
macaronដើម្បីយកទៅចែកក្មេងៗនៅមណ្ឌល
កុមារកំព្រាដូចគ្នា

រ៉ូម៉ាន់ណាឃើញជីមីនឈរភ្លឹកៗបែបនេះ គេមិននិយាយអ្វីច្រើនតែអង្អែលខ្នងជីមីនឲ្យគេមានសតិឡើងវិញ អាល្អិតនេះប្រាកដជាចង់ទៅទីក្រុងពេលនេះមិនខាន

ជីមីនងើយមើលមុខរបស់រ៉ូម៉ាន់ណាបន្ដិច រួចងក់ក្បាលថាមិនអី ក្រោយមកគេក៏ចូលទៅផ្ទះបាយជាមួយលោកយាយរបស់ខ្លួន ដោយមានណាមជូតនិងរ៉ូម៉ាន់ណាដើរពីក្រោយ

ចំណែកលោកម្ចាស់ធំអាន់ណាសៀវិញ គាត់មិនបានចូលរួចនោះទេ ហើយពេលនេះកំពុងអង្គុយក្រេបទឹកតែលើសាឡុងឯណោះ

ដោយឡែកជីមីនចាប់ផ្ដើមលាយម្សៅដើម្បីធ្ចើនំជាមួយលោកយាយ ចំណែករ៉ូម៉ាន់ណានិងណាមជូនទទួលភារកិច្ចខាងធ្វើcreamវិញ

ការធ្វើនំmacaronចេះតែបន្ដជារឿយៗ ឯពេលវរលាក៏ចេះតេបន្ដទៅមុខរហូត ហើយពេលនេះក៏ជាម៉ោងថ្ងៃត្រង់ដូចគ្នា ដូច្នេះពួកអាចនឹងចេញទៅមណ្ឌលកំឡុងពេលម៉ោងមួយ រួចយកពេលសម្រាកទទួលទានអាហារពេកថ្ងៃ

_______________________________________

ម៉ោងមួយថ្ងៃត្រង់ឡានទំនើបពីរគ្រឿងត្រូវបានឈប់នៅទល់មុខមណ្ឌលកុមារកំព្រាតាមជាយក្រុង ហើយឡានទាំងនោះគ្មានគ្រួសារណាក្រៅពីត្រកូលអាន់ណាសៀនោះទេ

ក្នុងការចែកអំណោយមួយនេះមិនមែនមានត្រឹមនំmacaronមួយមុខនោះទេ សម្ភារ:និយមផ្សេងទៀតក៏ត្រូវបានចែកដូគ្នា

ក្មេងៗដែលរស់នៅក្នុងមណ្ឌលសុទ្ធតែចេញមកស្វាគមន៍ត្រកូលអាន់ណាសៀគ្រប់គ្នា​ ក្មេងៗនៅទីនេះភាគច្រើនមានអាយុត្រឹម8ឆ្នាំចុះតែប៉ុណ្ណោះ

ជីមីនឈរដកដង្ហើមដង្ហក់ នៅទីនេះជាមណ្ឌលធំ ហើយក្មេងនៅទីនេះក៏មានច្រើន តើពេលណាទើបចប់កម្មវីធីទៅ?

The Villain Just​ Wanted To Be A Salted Fish || ( Yoonmin )Where stories live. Discover now