Episode 53(Guitly)

2K 215 78
                                    

"You're too young to let the world break you" BTS Taehyung

ជីមីនបើកទ្វាបន្ទប់អ្នកជំងឺរបស់ថេយ៉ុងតិចៗ ដើរចូលទៅខាងក្នុងទាំងដូចមនុស្សគ្មាន​វិញាណ នៅខាងក្នុងគេក្រឡេកឃើញជុងហ្គុកកំពុងអង្គុយជូតដៃឲ្យ
ថេយ៉ុងដែលកំពុងដេកសន្លប់

គេផ្អៀងក្បាលទៅម្ខាងបន្ដិច ហេតុអីតួរងម្នាក់នេះបង្ហាញខ្លួននៅទីនេះទៅវិញ?

ជុងហ្គុកពេលដឹងវត្តមានរបស់មនុស្សម្នាក់ទៀតមក គេផ្អាកសកម្មភាពរបស់ខ្លូនបន្ដិច រួចងាកទៅក្រោយឃើញជីមីនកំពុងឈរសម្លឹងមើលមកគេដែរ

"ជីមីន? មកជួបថេយ៉ុងឬ?"​ជុងហ្គុកសួរទៅកាន់ជីមីនដែលកំពុងឈរសម្លក់គេ ហើយខ្លួនគេផ្ទាល់ក៏ទើបតែដឹងឈ្មោះថេយ៉ុងពីយ៉ូនគីដូចគ្នា

"ខ្ញុំជាបងប្រុសរបស់ថេយ៉ុង"​ជីមីនឆ្លើយទាំងមុខស្មើ មិនពេញចិត្តពេលឃើញជុងហ្គុក មនុស្សដែលនាំគ្រោះថ្នាក់ដល់ថេយ៉ុង នៅអង្គុយទីនេះ

"អូ៎រ! ចឹងបងមិនរំខានទេ"ជុងហ្គុកងក់ក្បាល ងើបឈរទុកឲ្យជីមីនបាននៅជាមួយថេយ៉ុង

ប៉ុន្ដែមុននឹងគេដើរចេញផុតពីបន្ទប់ ប្រយោគ
ស្រដៀងៗមួយបានហោះកាត់ត្រចៀកគេតែម្ដង

"​លើកក្រោយសូមនៅឲ្យឆ្ងាយពីថេយ៉ុងបន្ដិចទៅ"​
ជីមីននិយាយស្រាលៗល្មមឲ្យអ្នកម្ខាងទៀតស្ដាប់ឮ

ចំណែកជុងហ្គុកវិញ​ គេអាក់ដំណើរបន្ដិចរួចក៏ដើរចេញពីបន្ទប់តែម្ដង ខ្លួនគេផ្ទាល់ក៏មិនយល់ដូចគ្នា ថាហេតុអីបានជាក្មេងៗទាំងនេះហាមគេប្រយោគតែមួយបែបនេះ

នៅពេលជុងហ្គុកដើរចេញផុត ជីមីនងាកមកសម្លឹង រាងកាយស្គមស្គាំងក្នុងឈុតអ្នកជំងឺ ជើងទាំងសង
ខាងត្រូវប៉ង់ស៊ីម៉ង់ ហើយនៅមានរបួសតូចៗជាច្រើនទៀត

គេតិចៗទៅរកថេយ៉ុង យកដៃចាប់ទាញ.កអាវរបស់អ្នកម្ខាងទៀតមកមើល តែអ្វីដែលជីមីនឃើញធ្វើឲ្យគេ ក្ដាប់ដៃគុំគួនអ្នកដែលបង្កតែម្ដង

ស្នាមក្រហមដិត ជាំដុំៗ ពេញគល់.កនិងដងកាំបិតធ្វើជីមីនទប់ទឹកភ្នែកលែងបាន យកមុខជ្រប់នឹងថ្ពាល់
ថេយ៉ុងយំមកស្ងាត់ៗ ដៃសងខាងក្រសោបអ្នកជាប្អូនជាប់

The Villain Just​ Wanted To Be A Salted Fish || ( Yoonmin )Where stories live. Discover now